ប៉ែន ចំ​រ៉ុង រង​ការរិះគន់ ក្រោយពី​ដាក់ពាក្យ​បណ្តឹង​លែងលះ​ភរិយា​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​សិល្បៈ​៖​រលក​ព័ត៌មាន​នៃ​ការ​លែងលះគ្នា​រវាង​លោក ប៉ែន ចំ​រ៉ុង និង​នាង ភិន សុ​ដា​លី​ស នៅ​មិន​រសាយ​កំដៅ​នៅឡើយ​ទេ​សម្រាប់​មហាជន ខណៈ​មួយ​រយៈពេល​ចុងក្រោយ​នេះ​សំឡេង​នៃ​ការរិះគន់​ដូច​ទឹកបាក់​ទំនប់​ទៅលើ​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង បន្ទាប់ពី​បែកធ្លាយ​ព័ត៌មាន តារា​រូបនេះ​បានដាក់​ពាក្យបណ្តឹង​លែងលះ​ភិន សុ​ដា​លី​ស ពេល​កំពុងមាន​ផ្ទៃពោះ​។​
​ប្រិយមិត្ត​ជាច្រើន​បានដាក់​បន្ទុក​យ៉ាងខ្លាំង​ទៅលើ​លោក ប៉ែន ចំ​រ៉ុង ដែល​គ្មាន​ភាព​ទំនួល​ខុសត្រូវ និង​ជាដើម​ហេតុ​នាំ​ស្នេហា​ដែល​លោក​បាន​សាង​នោះ​ឈានដល់​ផ្លូវបំបែក និង​បាន​ចោទប្រកាន់​តារា​រូបនេះ​ដោយ​គ្មាន​ភស្តុតាង​ដោយបាន​ប្រព្រឹត្ត​ផ្ទុយ​ពីអ្វី​ដែល​បាន​សន្យា​ជាមួយ ភិន សុ​ដា​លី​ស​។​
​ជាការ​កត់សម្គាល់​គណ​នេ​យ្យ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Sun SomaLita Page បាន​សរសេរ​រិះគន់ ចំៗ​ថា «​ពេល​ទើប​ស្រលាញ់​គឺ​ផ្អែម ហើយ​តែងតែ​ប្រាប់ ទៅ​នារី​នោះ​ថា ប្រពន្ធ​សំលាញ់ ហា បង​ចង់​បានកូន អូន​គិត​ម៉េច​ដែរ​?​កូនស្រី​ក៏បាន​ប្រុស ក៏បាន​ឲ្យ​តែ​ជា​កូន​យើង​… ចាប់ផ្តើម​ពី​នាង​លង់​ជឿ ពាក្យសម្តី​ដ៏​ផ្អែមល្ហែម របស់​បុរស​ម្នាក់​ដែល តែងតែ​អះអាងថា នឹងធ្វើ​ឲ្យ​នាង​សើច ច្រើនជាង​យំ​នោះ នាង​ក៏​សុខចិត្ត​រើ​បង្វិច ចាក​ចេញពី​ទីកន្លែង​កក់ក្តៅ សុខ​ស្រួល​មក​រស់នៅ ជាមួយ​មនុស្ស​ដែល ខ្លួន​ស្រលាញ់​……»​។​
​ចំណែក​គណនេយ្យ​មួយ​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Ratha Owner ក៏បាន​បញ្ចេញ​សារ​រិះគន់ ទៅលើ​តារា​ប្រុស​រូបនេះ​ដែលថា «​លេស​ពេក​ហើយ​ហេតុផល​មិន​ទំនង ឯណា​ពាក្យសន្យា​ប្រកាស​ក្តែ​ងៗ​មនុស្ស​ទូទាំងប្រទេស​ដឹង​ថា អ្នកឯង​នឹងធ្វើ​ឲ្យ នាង​មាន​សេចក្តីសុខ មានសំណាង​ជាង​ស្រី​ដទៃ អ្នកឯង​កំពុង​បង្ហាញ សន្តាន​របស់ខ្លួន​ហើយ ស្រលាញ់​ដំបូង​ស៊ូ​ឲ្យ ឪពុក​គេ​ធាក់​ក្បាល ក៏​មិន​ព្រម​បាត់បង់ សេ្ន​ហា តែ​ឥឡូវ​វា​ថី ????…»​។​
​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Long Prasat ក៏បាន​ស​សេរ​បញ្ចេញ​ទស្ស​នះ​ចំពោះ​រឿងនេះ​ដែរ​ថា សំរាប់​ដា​លី​ស​មិនមែនជា​រឿង​ដែល​គួរ​អោ​ខ្មាស់​គេ​ទេ​ដែល​មានកូន​អត់​ឪ តែ​វា​ជា​រឿង​ដែល​គួរអោយ​ខ្មាស់​គេ​សំរាប់​កូន​បំផុត​ពេលដែល​មាន​ឪពុក​មិនមាន​ទំនួល​ខុសត្រូវ​បែបនេះ​សុខចិត្ត​ប្រាប់​គាត់​ថា​ឪ​កូន​ស្លាប់​តាំងពី​ម៉ែ​ពពោះ​កូន​បាន​៤​ខែ​ម្លេះ​។ ហើយ​ត្រូវ​ចាំ​ថា​គ្មាន​នរណាម្នាក់​ស្រលាញ់​យើង​ជាង​គ្រួសារ​យើង​ទេ​។​
​លោក​បញ្ជាក់ថា សំរាប់​ចំ​រ៉ុង ដោយសារតែ​គាត់​ជា​តារា​សំដែង​ច្រើន​ឆ្នាំ​ទោះ​ការសំដែង​រឿង​របស់គាត់​ដែល​ខ្ញុំ​ធ្លាប់បាន​មើល​មាន​ចំនុច​ភ្លាវ​ជាច្រើន តែ​ការសំដែង​ចំពោះ​ដា​លី​សគឺ​ល្អ​ឥត​ខ្ជោះ គឺ​ដូច​ស្រលាញ់​ស្ទើរ​លេប​គឺ​សំដែង​លើស ជា​មនុស្ស​ប្រុស​បើ​ធ្វើ​មិនបាន​កុំ​សន្យា មិនដឹងថា​មាន​ហេតុ​ផង​អី​ខ្លះ​ទេ តែ​គាត់​ត្រឹម​និយាយថា​រស់នៅ​មិន​ចុះសម្រុង តែ​ទោះជា​ហេតុផល​អី​ក៏ដោយ​មិនត្រូវ​ចោល​គ្នា​ទាំង​គ្នា​កំពុងមាន​ផ្ទៃពោះ​បែបនេះ​ទេ​មុនពេល​ចាប់ផ្តើម​គួរតែ​ដឹងថា​នាង​ជា​មនុស្ស​បែបណា​ហើយ​។​
​ខ្ញុំ​ស្គាល់​ដា​លី​ស​យូរ​ឆ្នាំ​ដែរ​ទោះជា​មិនសូវ​ស្និត​ស្នាល ទោះជា​នាង​ឆ្នាស់​រឹង​រួស​តែ​ការស្រលាញ់​របស់​នាង​ចំពោះ​នរណាម្នាក់​មិនដែល​លេងសើច​ទេ​ហើយ​មិន​ត្រូវការ​អ្វី​ក្រៅពី​ការស្រលាញ់​ទេ​។ ការស្រលាញ់​គឺ​ការទទួលយក​គ្រប់យ៉ាង​ដែល​គេ​មាន មិន​ថា​មាន ឫ ក្រ ចាស់ ឈឺ គឺ​មិនត្រូវ​បោះបង់​គ្នា​ទេ ត្រូវ​មើលថែ​គ្នា​ដល់​ថ្ងៃ​ស្លាប់​។​
​បើទោះបី​ជាមាន​សម្លេង​រិះគន់​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង នៅ​មិនទាន់​មុខ​អះអាង​ជុំវិញ​បញ្ហា​ខាងលើ​នេះឡើយ បើទោះបីជា​មានការ​សាកសួ​រ​យ៉ាងណាក៏ដោយ​។​
​មានការ​យល់ឃើញថា បញ្ហា​ដែល​ឈានដល់​ផ្លូវបែក​បាក់​រវាង​លោក ប៉ែន ចំ​រ៉ុង និង​នាង ភិន សុ​ដា​លី​ស នេះ​បើ​និយាយថា​ដើមហេតុ​មកពី​ខាង​ណា​ឲ្យ​ពិតប្រាកដ​នោះ​គឺ​មិន​មានការ​ជាក់លាក់​ឡើយ ព្រោះ​វា​ទះដៃ​ម្ខាង​មិនលឺ​ឡើយ ហើយក៏​មិនដែល​ផ្សែង​អត់​ភ្លើង​នោះដែរ​។​
​កន្លងមក​មានការ​ប​ង្ហើ​ប​ពី​អ្នក​សិ​ល្បះ​ដូចគ្នា​បាន​អះអាងថា នាង ភិន សុ​ដា​លី​ស មាន​ភាព​រឹង​រុះ និង​កាច​ឆ្នាស់ រហូត​ធ្វើ​ឲ្យ​លោក ប៉ែន ចំ​រ៉ុង ទ្រាំ​មិនបាន ខ​ណះ​ពេលដែល​ឪពុក​របស់​នាង​លោក អ៊ិន សុ​ភិន ក៏បាន​ទទួលស្គាល់​ពី​អត្ត​ចិ​រិ​កកូន​ស្រី​របស់ខ្លួន​ផងដែរ​៕

9c83c451-3d19-44c7-951d-7e7b8774a42f