ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូកម្ពុជា វិលត្រឡប់មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលបាន ប្រព្រឹត្ដទៅនៅទីក្រុងណៃពីដោ សាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ាវិញហើយ តាមយន្ដហោះ ពិសេសរបស់កម្ពុជា។
អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ រូមមានវត្តមាន លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
នៅក្នុងសន្និសីទសារព័ត៌មានលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយក រដ្ឋមន្ដ្រីបានប្រាប់អំពីលទ្ធផលជាផ្លែផ្កាដ៏ មានសារសំខាន់ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមដែល មីយ៉ាន់ម៉ាធ្វើជាប្រធានកិច្ចប្រជុំក្រោម ប្រធានបទ “ឆ្ពោះទៅមុខរួមគ្នាទៅកាន់ សហគមន៍មួយប្រកបដោយសន្ដិភាព និងវិបុលភាព”។
លោកបានមានប្រសាសន៍បន្ដទៀតថា នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋប្រមុខរដ្ឋាភិ បាលអាស៊ានបានអនុម័តលើឯកសារ សំខាន់ៗចំនួន២គឺ ទី១-ក្របខ័ណ្ឌណៃពីដោ ស្ដីពីចក្ខុវិស័យសហគមន៍អាស៊ានលើកទី២៥ ។ ទី២-សេចក្ដីថ្លែងការណ៍ស្ដីពីការ ពង្រឹងលេខាធិការដ្ឋានអាស៊ាននិងការ ពិនិត្យឡើងវិញនូវស្ថាប័នអាស៊ាន។
កិច្ចប្រជុំនេះសំខាន់គឺការស្វាគមន៍ នៃការអនុវត្ដផែនទីចង្អុលផ្លូវសម្រាប់ សហគមន៍អាស៊ានឆ្នាំ២០០៩ដល់២០១៥ ដែលជាផែនការសំខាន់និងគ្រោងបញ្ចប់ ក្នុងពេលឆាប់ៗនេះ។ ប្រមុខរដ្ឋាភិបាល អាស៊ានបានកោតសរសើរអំពីការតាក់ តែងទទួលបានជោគជ័យនូវចំណុចសំខាន់ៗ សម្រាប់រៀបចំផែនការសកម្មភាពរបស់ អាស៊ាននៅក្រោយឆ្នាំ២០១៥។ ដោយការតាក់តែងនៅមិនទាន់បានបញ្ចប់ខ្លឹម សាររួម ហើយប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានដាក់ការងារនេះទៅឱ្យក្រុមប្រឹក្សា សម្របសម្រួលអាស៊ានដើម្បីត្រួតពិនិត្យ ការងារនេះបន្ដទៀតដើម្បីធ្វើឱ្យហើយនូវ ឯកសារនេះ ដើម្បីដាក់ជូននៅពេលកិច្ច ប្រជុំកំពូលអាស៊ានលើកទី២៦នៅឆ្នាំ ក្រោយ។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏ បានស្វាគមន៍ចំពោះការចាប់ដំណើរការ នៃវិទ្យាស្ថានអាស៊ានដើម្បីសន្ដិភាព និង ការផ្សះផ្សាដែលជាស្ថាប័នអាស៊ានមួយ សម្រាប់ស្រាវជ្រាវដើម្បីរួមចំណែក វិភាគសិក្សាអំពីសន្ដិភាព ការគ្រប់គ្រង ឬដោះស្រាយជម្លោះ។ ប្រមុខរដ្ឋាភិ បាលអាស៊ានស្វាគមន៍ចំពោះការឈាន ទៅបង្កើតដែលចាប់ដំណើរការនៃមជ្ឈ មណ្ឌលកម្ចាត់មីននៅតំបន់អាស៊ាន ដែលមជ្ឈមណ្ឌលកម្ចាត់មីននៅតំបន់ នឹងគ្រោងធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំបានពិនិត្យមើលឱ្យប្រទេសទីម័រ ខាងកើតចូលរួមក្នុងសកម្មភាពអាស៊ាន ដើម្បីកសាងសមត្ថភាពឱ្យប្រទេសទីម័រ ខាងកើតចូលជាសមាជិកអាស៊ាននៅ ពេលខាងមុខ។
ប្រមុខរដ្ឋាភិបាលអាស៊ានបានពិនិត្យ មើលពាណិជ្ជកម្មសរុបរបស់សេដ្ឋកិច្ច អាស៊ានឈានឡើងរហូតដល់២,៥ពាន់ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ប្រៀបនឹងឆ្នាំ២០១២គឺកើនឡើង១,៤ ភាគរយ ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានដាក់ការងារឱ្យក្រុមគណៈកម្មការ សម្រុះសម្រួលតភ្ជាប់អាស៊ានដើម្បី ជំរុញធ្វើយ៉ាងណាត្រួតពិនិត្យមើលឡើង វិញនូវផែនការមេតភ្ជាប់អាស៊ាន និង ដើម្បីជំរុញរៀបចំគម្រោងតភ្ជាប់អាស៊ាន ធ្វើយ៉ាងណាពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្ដិការជាមួយបណ្ដា ប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ាន នេះនិងឱ្យប្រទេសដែលជាដៃគូសន្ទនា របស់អាស៊ានបន្ដគាំទ្រសមាហរណកម្ម អាស៊ាន ការកសាងសហគមន៍អាស៊ាន ក៏ដូចជាការតភ្ជាប់អាស៊ានផងដែរ។ ក្រៅពីនេះប្រមុខរដ្ឋាភិបាលអាស៊ានបាន ផ្លាស់ប្ដូរមតិ និងយោបល់អំពីបញ្ហាជុំវិញ បញ្ហាតំបន់ បញ្ហាអន្ដរជាតិក៏ដូចជា សមុទ្រចិនខាងត្បូង និងសភាពការណ៍ នៅឧបទ្វីបកូរ៉េ ជំងឺរាលដាលអេបូឡា ជាដើម។
លោក កៅ គឹមហួន មានប្រសាសន៍ ថា ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១២ ប្រមុខរដ្ឋាភិបាលអាស៊ានបាន ឯកភាពដំឡើងកម្រិតនៃកិច្ចសន្ទនាជា ដៃគូជំរុញធ្វើយ៉ាងណាឱ្យប្រទេសឥណ្ឌា និងអាស៊ានខិតខំជំរុញឱ្យអនុវត្ដផែនការសកម្មភាពឆ្នាំ២០១៦ដល់២០២០ ហើយ ដែលបច្ចុប្បន្ននេះអាស៊ាន-ឥណ្ឌាកំពុង ធ្វើឯកសារនេះឱ្យបានឆាប់ដើម្បីពង្រឹង ពង្រីកភាពជាដៃគូអាស៊ាន-ឥណ្ឌា។
ដោយឡែកទំហំពាណិជ្ជកម្មអាស៊ាន-ឥណ្ឌាឡើងដល់៦៧,៩ពាន់លានដុល្លារ កាលពីឆ្នាំ២០១៣។ ទន្ទឹមនឹងនេះប្រមុខ រដ្ឋាភិបាលអាស៊ាន-ឥណ្ឌាខិតខំជំរុញ ដាក់ផែនការឱ្យឡើងដល់១រយពាន់លានដុល្លារនៅឆ្នាំ២០១៣ខាងមុខ ។
នៅក្នុងកិច្ចប្រជុំនោះសម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានស្នើឱ្យរដ្ឋាភិបាលឥណ្ឌា បន្ដការគាំទ្រចំពោះហិរញ្ញវត្ថុក៏ដូចជា ជំនួយបច្ចេកទេសនិងការកសាងសមត្ថ ភាពដល់មជ្ឈមណ្ឌលកម្ចាត់មីនតំបន់ អាស៊ានដែលត្រៀមបង្កើតនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៧ ប្រមុខរដ្ឋាភិបាលអាស៊ាន និងជប៉ុនបានអនុម័តលើសេចក្ដីថ្លែង ការណ៍រួមអាស៊ាន-ជប៉ុនសម្រាប់កិច្ច សហប្រតិបត្ដិការប្រយុទ្ធប្រឆាំងភេរវ កម្មនិងឧក្រិដ្ឋកម្មឆ្លងដែនដែលបញ្ហា ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននេះគឺជា ការប្រឈមដ៏សំខាន់។
ជប៉ុនបានផ្ដល់ការគាំទ្រដល់អាស៊ាន ដោយបានផ្ដល់ជំនួយដល់អាស៊ានចំនួន ១រយលានដុល្លារដែលបានប្រកាសនៅ ខែមីនា ឆ្នាំ២០១៤ ដើម្បីបន្ដការគាំទ្រ ដល់សមាហរណកម្មអាស៊ានផង ដល់ ការកសាងសហគមន៍អាស៊ានផង ពិសេស ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេ ភាគីរវាងជប៉ុននឹងអាស៊ាន។ នៅក្នុងកិច្ច ប្រជុំនេះក៏បានស្នើសុំឱ្យជប៉ុនបន្ដការ គាំទ្រដល់មជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ដ្រីកម្ពុជាបានគាំទ្រឯកសារទស្សន ទានដែលស្នើឡើងដោយភាគីជប៉ុនស្ដីពី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី ដើម្បីគុណភាពនៃការរីកចម្រើនក្នុងការ ផ្ដួចផ្ដើមអាស៊ាន-ជប៉ុន។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ បានគាំទ្រការស្នើសុំរបស់ប្រទេសជប៉ុន ចំពោះការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ជប៉ុន ដែលគ្រោងធ្វើនៅពេលខាងមុខ។
កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ានដែលជារៀងរាល់ឆ្នាំតែងតែមាន កិច្ចប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលតែងផ្លាស់ប្ដូរមតិ។ កន្លងមករាជ រដ្ឋាភិបាលកម្ពុជាក៏បានចូលរួមសំខាន់ ក្នុងការថែរក្សាសន្ដិភាពក្រោមឆត្រអង្គ ការសហប្រជាជាតិ ដោយបានបញ្ជូន កងរក្សាសន្ដិភាពទៅបណ្ដាប្រទេសនានាផងដែរ៕fpm