កម្មករម្នាក់បានស្លាប់បាត់បង់ជីវិត និង១៣ នាក់ទៀតត្រូវរងរបួសក្នុងហេតុការណ៍បាក់ឆាកប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងតៃវ៉ាន់ Jolin Tsai នៅ ក្រុង Nanning ខេត្ត Guangxi ប្រទេសចិនកាលពីម្សិលមិញ ខណៈដែលក្រុមកម្មករកំពុងដំឡើង។
ប្រភពពីប៉ូលិសបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែកំហុសធ្វេសប្រហែសរបស់ក្រុម ការងារបច្ចេកទេស។ ប្រភពបន្តថា ជនរងគ្រោះដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ទោះជាយ៉ាងណាភ្នាក់ងារប៉ូលិសបានឲ្យដឹងថាពួកគេកំពុងស្វែងរកមូលហេតុបណ្ដាល ឲ្យកើតមានបញ្ហានេះ ហើយនឹងប្រកាសក្នុងពេលខាងមុខ។
គួរបញ្ជាក់ថា ការប្រគំតន្ត្រីរបស់ Jolin Tsai នឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី៣០ ខែតុលា នេះ។ យ៉ាងណាក្ដី ដោយសារតែគ្រោះថ្នាក់មួយនេះ Jolin បានសម្រេចចិត្តរំសាយ ការប្រគំតន្ត្រីមួយនេះចោលនៅនាទីចុងក្រោយ៕