សិល្បៈ៖ទីបំផុតបេក្ខជនមកពីខេត្តកំពង់ធំ នី រតនា បានឈ្នះជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol ក្រោយជម្រុះសល់បេក្ខជនបីរូប គឺ សៅ ឧត្តម បេក្ខជនមកពីខេត្តស្វាយរៀង ម៉ៅ ហាជី មកខេត្តបាត់ដំបង និង នី រតនា មកពីខេត្តកំពង់ធំ បន្ទាប់ពីបកស្រាយបទចម្រៀង៤ជុំ ស្មើនឹង៤បទរៀងខ្លួន។
គួរបញ្ជាក់ថា ម្ចាស់ជយលាភី នី រតនា ទទួលបានប្រាក់រង្វាន់ពីកម្មវិធី ១០០លានរៀល រង្វាន់ពីម្ចាស់ឧត្ថម្ភកម្មវិធី ខារ៉ាបាវ ២៥០០ដុល្លារ និងក្លាយជាតារាចម្រៀងចុះកុងត្រាជាមួយផលិតកម្មហង្សមាសទៀតផង។ ដោយឡែក បេក្ខជនពីររូបទៀត សៅ ឧត្តម និង ម៉ៅ ហាជីទទួលបានប្រាក់រង្វាន់ពីអគ្គនាយកទូរទស្សន៍ហង្សមាសលោក អ៊ឹង សុងងួន១០០០ដុល្លារក្នុងម្នាក់ និងរង្វាន់ពីម្ចាស់ឧបត្ថម្ភកម្មវិធី ខារ៉ាបាវ ២០០០ដុល្លារសហរដ្ឋអាមេរិក៕