ពួកស្រីក្រមុំព្រហ្មចារី នៅប្រទេសស្វាស៊ីឡង់ ត្រូវបានផ្តល់លុយឲ្យដើម្បីរក្សាខ្លួនឲ្យនៅព្រហ្មចារីសម្រាប់ស្តេច Mswati III របស់ប្រទេសនេះ។ មានសេចក្តីរាយការណ៍ថា ពួកស្រីព្រហ្មចារីនៅប្រទេសក្នុងចំណោមប្រទេសក្រីក្របំផុតមួយនេះ នៅទ្វីបអាហ្វ្រិកនេះ កំពុងត្រូវបានផ្តល់លុយឲ្យចំនួន១៨ដុល្លារក្នុងមួយខែ ដើម្បីឲ្យពួកគេរក្សាខ្លួនឲ្យនៅព្រហ្មចារី ដោយចៀសវាងការរួមភេទ។
ស្តេចMswati IIIបានផ្តល់ការគាំទ្រដល់គំរោងការរក្សាព្រហ្មចារីនេះគឺដើម្បី ទប់ស្កាត់មេរោគអេដស៍នៅទូទាំងប្រទេសមួយនេះ។
ប៉ុន្តែ ក្រុមអ្នករិះគន់ បាននិយាយថា ស្តេច Mswati III អាយុ៤៦ឆ្នាំ ដែលបានមានប្រពន្ធចំនួន១៥នាក់រួចហើយនេះគ្រាន់តែព្យាយាមធ្វើ ឲ្យប្រាកដថា កូនក្រមុំណាម្នាក់(របស់ព្រះអង្គ)នៅអនាគត មិនមានជំងឺ តែប៉ុណ្ណោះ៕ប្រភពៈcen
ស្តេច Mswati III អាយុ៤៦ឆ្នាំ របស់ប្រទេសស្វាស៊ីឡង់