ប្រទេសថៃ៖ ស្ត្រីអង់គ្លេសវ័យ២៤ ឆ្នាំម្នាក់បានស្លាប់នៅគ្លីនិកកែសម្ផស្សដ៏ទំនើបមួយនៅថៃដែលគេគិតថា ទំនងជាបណ្តាលមកពីធ្វើការវះកាត់កែ កុនឆ្អឹងគូទរបស់នាង។ស្ត្រីនេះបានឈប់ដកដង្ហើមក្រោយពីចាក់ថ្នាំសន្លប់ក្នុងអំឡុងពេល ធ្វើការវះកាត់កាលពីយប់ថ្ងៃព្រហស្បត៍ នេះបើតាមក្រសួងសុខាភិបាលថៃ។
មន្ត្រីរបស់ ក្រសួងនិយាយថា វេជ្ជបណ្ឌិតSompob Saensiriអាយុ៥១ឆ្នាំត្រូវបានចាប់ខ្លួន ចំពេលមានការអះអាងថា គាត់មិនមានលក្ខណៈសមស្របសំរាប់ធ្វើអាជីវកម្មកែសម្ផស្សនេះ ឬក៏ថាគ្លីនិចរបស់លោកមិនមានការអនុញ្ញាត។
ប៉ូលិសបាននិយាយថា វេជ្ជបណ្ឌិតរូបនេះត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការព្រហ្មទណ្ឌនិង រងការចោទប្រកាន់ពីបទធ្វេសប្រហែសបង្កឲ្យស្លាប់មនុស្ស។
អ្នកនាំពាក្យ ប៉ូលិសបានប្រាប់កាសែតបាងកកប៉ុស្ត៍ថា”ម្ចាស់គ្លីនិចSP Clinicអាចជាប់គុក១០ឆ្នាំនិងពិន័យប្រាក់២០.០០០បាតប្រសិនបើជាត្រូវ រកឃើញថាមានកំហុស” តែវេជ្ជបណ្ឌិតSompob បានបដិសេធការចោទប្រកាន់ដោយសំអាងលើហេតុផលថាលោកបានព្យាបាលអ្នក ជម្ងឺទៅតាមវិធីវេជ្ជសាស្ត្រ។
ថៃជាប្រទេសនាំមុខគេខាងទេសចរណ៍-កែសម្ផស្ស ដែលវេបសាយបានផ្សព្វផ្សាយអំពីកញ្ចប់សេវាធ្វើដំណើររួមទាំងការវះកាត់ ដោយមានការបញ្ចុះថ្លៃ៦០ភាគរយ។
នៅពេល ភ្ញៀវពីអូស្ត្រាលីនិងអាមេរិកបានមកធ្វើការវះកាត់ជាធម្មតានៅក្នុង ប្រទេសនេះ ភ្ញៀវពីអង់គ្លេសក៏ចាប់ផ្តើមពេញនិយមការវះកាត់នៅថៃផងដែរ។
ឧស្សាហកម្មនេះរកចំណូលបាន២,៦៨ពាន់លានផោនសំរាប់ប្រទេសថៃនៅឆ្នាំ ២០១៣តែមួយ។ក្នុងចំណោមភ្ញៀវ២៦,៥លាននាក់មកទស្សនាថៃនៅឆ្នាំ២០១៣ មាន២,៥លាននាក់មកសំរាប់ហេតុផលវេជ្ជសាស្ត្រ៕
លោកវេជ្ជបណ្ឌិតSompob Saensiri