ក្រសួងវប្បធម៌ប្រតិកម្មចំពោះការលើកឡើងរបស់តារាកំប្លែងនាយគ្រឿន
សិល្បៈ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៥ ខែមេសា បានចេញសេចក្តីបំភ្លឺជុំវិញអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ANT News មានចំណងជើងថា (នាយគ្រឿងន ៖ ក្រសួងវប្បធម៌គួរចុះមកផ្ទាល់ជាជាងការរិះគន់) ដែលក្នុងអត្ថបទនោះ នាយគ្រឿនបានបញ្ចេញមតិរិះគន់ ហើយសុំឲ្យខាងក្រសួងក្រសួងចុះមកជួបផ្ទាល់ពេលផលិតរឿងម្តងៗគ្រាន់បើជាងការរិះគន់ និងកាត់ចោល។
ចំពោះរឿងនេះបើតាមលិខិតបំភ្លឺរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ការលើកឡើងរបស់តារាកំម្លែងរូបនេះ វាផ្ទុយទៅនឹងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ត្រួតពិនិត្រសិល្បៈភាពយន្ត វីដេអូ ត្រង់មាត្រា១៣ និងសារចរណ៍ណែនាំរបស់ក្រសួង៕