មេដឹកនាំក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាម(ISIS) ឈ្មោះ Abu Bakr al-Baghdadi បានអំពាវនាវក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមរបស់ខ្លួនឲ្យបំផ្ទុះ សង្គ្រាមជីហាដនៅគ្រប់ទីកន្លែង។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងខ្សែអាត់សម្លេងមួយដែលមាន រយៈពេល១៧នាទី គឺជាការអំពាវនាវជាសាធារណៈលើទីមួយរបស់ Abu Bakr al-Baghdadi ចាប់តាំងពី ក្រុមមន្ត្រីអ៊ីរ៉ាក់ បានរាយការណ៍ថាគាត់បានរងរបួសក្នុងការវាយប្រហារតាមអាកាសកាលពី សប្តាហ៍មុន។
នៅក្នុងខ្សែអាត់សំឡេងនេះ មេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនេះ បានអះអាងថាឥឡូវនេះ ក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមរបស់ខ្លួន មានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសយេម៉ែន ប្រទេសលីប៊ី និង ប្រទេសអាល់ហ្សេរី។
មេដឹកនាំក្រុមឧទ្ទាមនេះ បានអំពាវនាវក្រុមយុទ្ធជនISIS ឲ្យធ្វើការវាយប្រហារនៅប្រទេសអារ៉ាប៊ីសាអូឌីតនិងនៅប្រទេសយេម៉ែន។ តាមការប្រកាសកាលពីពេលមុនដោយ មេដឹកនាំក្រុមឧទ្ទាមនេះ Abu Bakr al-Baghdadi បានជំរុញលើកទឹកចិត្តដល់ក្រុមជនសកម្មប្រយុទ្ធរបស់ខ្លួននៅប្រទេស អាល់ហ្សេរីឲ្យសម្លាប់និងកាត់ក្បាលបុរសជនជាតិបារាំងម្នាក់។
ការវាយប្រហារតាមអាកាសដែលក្រុមមន្ត្រីអ៊ីរ៉ាក់បានអះអាងនោះថាបាន ធ្វើឲ្យ Abu Bakr al-Baghdadi រងរបួសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ មានសេចក្តីរាយការណ៍ថា Abu Bakr al-Baghdadi អាចត្រូវរបួសដោយការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីយប់ថ្ងៃ សុក្រ តែអាមេរិកបាននិយាយថា ខ្លួនមិនអាចអះអាងបញ្ជាក់បានថាតើAbu Bakr al-Baghdadi ត្រូវបានសម្លាប់និងរងរបួសនោះទេ៕cen
Abu Bakr al-Baghdadi មេដឹកនាំ ISIS