ទាហានស៊ីរី ១៥០ នាក់ត្រូវចាប់សម្រាតនិងបាញ់សម្លាប់លើវាលខ្សាច់
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ថា លោកពុំមានផែនការសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងពួកភេរវករស្រេកឈាមទាំងនោះទេ ក្រោយពេលពួកក្រុមឧទ្ទាម ISIS កំពុងបញ្ចេញអំនួតយ៉ាងសាហាវទៅលើការប្រហារជីវិតទាហានស៊ីរីប្រមាណ១៥០នាក់ដែលមានទ្រង់ទ្រាយធំចុងក្រោយរបស់ខ្លួននៅលើវាលខ្សាច់។
នេះជាការបញ្ជាក់ដែលធ្វើឲ្យភ្ញាក់ផ្អើល នៅរយៈពេលប៉ុន្មានម៉ោងបន្ទាប់វីដេអូបង្ហាញឲ្យឃើញពួកឧទ្ទាម ISIS បណ្តើរទាហានស៊ីរីយ៉ាងតិច ១៥០ នាក់ ស្លៀកតែខោទ្រនាប់ដើរឆ្លងកាត់វាលខ្សាច់ ស្ថិតក្នុងស្ថានភាពមានតែខោក្នុង និងបាតជើងទទេប៉ុណ្ណោះហើយបង្ខំឲ្យដេកតម្រៀបគ្នាជាជួរហើយបាញ់សម្លាប់យ៉ាងរន្ធត់បំផុត ៕