អ្នកកាសែតអាមេរិកម្នាក់ទៀត ដែលត្រូវភេរវករ ISIS (រដ្ឋអ៊ិស្លាមនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី) ចាប់ប្រហារជីវិតដោយកាត់ក្បាល មិនតែ ប៉ុណ្ណោះពួកគេក៏កំពុងគំរាមកំហែងថានឹងធ្វើដូចគ្នានេះបន្តទៀតទៅលើឪពុកជនជាតិអង់គ្លេសម្នាក់ដែលគ្មានទីពឹង ។
រដ្ឋអ៊ិស្លាមនេះ បានបញ្ចេញវីដេអូដ៏រន្ធត់មួយទៀតនេះ ដែលស្តែងបង្ហាញពីទិដ្ឋភាពកាត់ក្បាលអ្នកកាសែតឈ្មោះ Steven Sotloff អាយុ ៣១ ឆ្នាំ ។
ពេជ្ឈឃាដបញ្ចេញសំលេងជាភាសាអង់គ្លេស ដែលគេស្គាល់ឈ្មោះថា Jihadi John បាននិយាយខណៈរូបគេកាន់កាំបិតតម្រង់.ករបស់ Sotloff ថាៈ “ខ្ញុំត្រលប់មកវិញហើយ លោក អូបាម៉ា ! ដោយសារតែគោលនយោបាយការបរទេសវាយប្ញករបស់អ្នក ឆ្ពោះទៅរករដ្ឋអ៊ិស្លាម, ដោយសារការទទួលស្គាល់របស់អ្នកទៅលើការបន្តទម្លាក់គ្រាប់បែករបស់អ្នក” ។
“វាគ្រាន់តែជាការញញឹមរបស់អ្នកប៉ុណ្ណោះ ក្នុងការបន្តវាយប្រហារមកលើប្រជាជនរបស់យើង តែប្រព័ន្ធរបស់យើងនឹងបន្តវាយប្រហារ.ករបស់ប្រជាជនរបស់អ្នកវិញដែរ” ។
បន្ទាប់មក ខណៈអ្នកកាសែតអាមេរិក កំពុងតស៊ូលុតជង្គត់, បិសាច Jihadi John រូបនេះ ក៏ចាប់ផ្តើមអារ.ករបស់គាត់តែម្តង ។
ហេតុការណ៍ចុងក្រោយនេះ បានបង្ហាញឲ្យឃើញ ឃាតករកំណាចរូបនេះ និយាយគំរាមកំហែងនឹងធ្វើដូចគ្នា ចំពោះពលរដ្ឋអង់គ្លេសម្នាក់ដែលត្រូវបានចាប់ខ្លួនឈ្មោះ David Cawthorne Haines ផងដែរ ។
អ្នកកាន់កាំបិត Jihadi John ក៏បានឲ្យដឹងទៀតថាៈ “យើងយកឱកាសនេះ ដើម្បីព្រមានរដ្ឋាភិបាលទាំងនោះ ដែលចូលក្នុងសម្ព័ន្ធរបស់អាមេរិកដ៏អាក្រក់នេះ ប្រឆាំងទៅនឹងរដ្ឋអ៊ិស្លាម ដើម្បីបញ្ឈប់ការទាមទារ និងទុកឲ្យប្រជាជនរបស់យើងនៅតែឯង” ៕
អ្នកកាសែតអាមេរិកម្នាក់ទៀតត្រូវ ប្រហារជីវិតដោយកាត់ក្បាល