អ្នកស្លាប់​ដោយ​ទឹកជំនន់​នៅ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​កើនឡើង​ជាង​២០០​នាក់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2014 ក+ ក-

មនុស្ស​ជាង​២០០​នាក់ បាន​ស្លាប់​ដោយសារ​ទឹកជំនន់ ដែល​បាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​តំបន់​ជាច្រើន​របស់ ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ។​

​ក្រុមមន្ត្រី បាន​និ​យ​យ​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​១១០​នាក់ បាន​ស្លាប់​ដោយសារ​ទឹកជំនន់​ដែល​បាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ តំបន់​កា​ស្មៀ​(Kashmir)​និង​តំបន់​ពុន​ចាប (Punjab) ដែល​គ្រប់​គ្រប​ដោយ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ក្រុមមន្ត្រី បាន​អោយដឹងទៀតថា មនុស្ស​ជិត​១០០​នាក់ ក៏បាន​ស្លាប់​ផងដែរ​ក្នុង​តំបន់​កា​ស្មៀ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា នៅពេលដែល​ទឹកជំនន់ បាន​ហូរ​នាំយក​ផ្ទះ​ជាច្រើន​ខ្នង​ទៅ និង​បាន​បង្ក​ជា​បំណាក់​ដី​ជាច្រើន​នោះ​។

​តំបន់​កា​ស្មៀ កំពុង​ទទួល​រងទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។​

កាសែត​ឥណ្ឌា​Times of India បាន​រាយការណ៍​ថា ប្រជាជន​ឥណ្ឌា​ជាង​២.០០០​នាក់ បាន​ជាប់​នៅផ្ទះ​ចេញ​ទៅណា​មិន​រួច​ដោយសារ​ទឹកជំនន់​នេះ ហើយ​បានស្នើ​ឲ្យ​មានការ​ជួយសង្គ្រោះ​ពួកគេ ។ ការសង្គ្រោះ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ចំណាយពេល​អស់​៥​ថ្ងៃ​៕

​កងទ័ព​ឥណ្ឌា​ត្រូវបាន​បញ្ជូនទៅ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការសង្គ្រោះ​

aaaaaa