គ្រោះរញ្ជួយដីនៅជប៉ុន បានសម្លាប់មនុស្សកើនដល់ ៣៤នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2026 ក+ ក-

អាជ្ញាធរមូលដ្ឋានជប៉ុនបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅលើកោះ Kyushu ក្នុងខេត្ត Kumamoto បានកើនឡើងដល់ ៣៤នាក់ហើយ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ។
តួលេខនេះរួមបញ្ចូលទាំង ពលរដ្ឋវៀតណាមម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ។ គ្រោះរញ្ជួយដីនៅជប៉ុនបានធ្វើឱ្យផ្ទះជាច្រើនគ្មានអគ្គិសនី ទឹក និងឧស្ម័ន ខណៈក៏បានបំផ្លាញអគារ ផ្លូវថ្នល់ និងស្ពាននៅក្នុងតំបន់ជាច្រើន។