រុស្ស៊ី បញ្ជាក់ពីការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងថាមពលកាន់តែខ្លាំងក្លាជាមួយចិន និងឥណ្ឌា
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសឃឺជីគីស្ថាន កាលពីដើមសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគយ៉ាងស៊ីជម្រៅជាមួយប្រទេសឥណ្ឌា និងចិន ។ លោក គីរីល ឌីមីទ្រូវ ជំនួយការប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ឥណ្ឌាគឺជាដៃគូពាណិជ្ជកម្ម និងកសិកម្មដ៏សំខាន់របស់រុស្ស៊ី ជាពិសេសលើការផ្គត់ផ្គង់ជីកសិកម្ម ។ លោកបន្ថែមថា ប្រទេសទាំងពីរដើរតួយ៉ាងសកម្មក្នុងការវិនិយោគរួមគ្នាលើវិស័យបច្ចេកវិទ្យា និងឱសថ ព្រមទាំងបន្តបើកទ្វារទទួលក្រុមហ៊ុនឥណ្ឌាឱ្យមកវិនិយោគនៅប្រទេស
រុស្ស៊ីបន្ថែមទៀត ។


