លោក ដូណាល់ ត្រាំ ព្រមានកម្ទេច អ៊ីរ៉ង់ក្នុងពេលថ្លែងការណ៍នៅ UN
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់សេចក្តីថ្លែងការណ៍របស់លោកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ដើម្បីលើកឡើងពីហេតុផលនៃសង្គ្រាមរបស់លោកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោកបានអះអាងថា លោកបានទប់ស្កាត់ទីក្រុងតេហេរ៉ង់ មិនឱ្យមានអាវុធនុយក្លេអ៊ែរ និងបានព្រមានថា លោកអាច «កម្ទេចសាធារណរដ្ឋអ៊ីស្លាម» ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ សម្រេចឡើង ដើម្បីបញ្ចប់ជម្លោះនោះទេ។


