លោកដូណាល់ត្រាំទទួលស្វាគមន៍លោកស៊ី ជីនពីងដល់ព្រលានយន្តហោះក្នុងមូលដ្ឋានទ័ពអាកាសអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2026 ក+ ក-

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការទទួលស្វាគមន៍ដ៏កម្រដោយផ្ទាល់នៅឯព្រលានយន្តហោះចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា  ។ នេះជាការចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋពោរពេញដោយពិធីការដ៏អធិកអធម្ម ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរលើគ្រប់បញ្ហា ចាប់ពីបច្ចេកវិទ្យា AI និងពាណិជ្ជកម្ម រហូតដល់បញ្ហាប្រទេសអ៊ីរ៉ង់។