អគ្គលេខាធិការ UNជួបប្រធានាធិបតីអ៊ីរ៉ង់ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបពិភាក្សាគ្នា អំពីសេរីភាពនៃការធ្វើនាវា
ចរណ៍អន្តរជាតិ ជាពិសេសការឈានទៅបើកច្រក ហ័រមូស ឡើងវិញ ។នេះបើតាមសេចក្តីថ្លែងការណ៍របស់ UN នៅក្រោយជំនួប ។លោកអគ្គលេខាធិការ
អង្គការសហប្រជាជាតិ និងភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ រួមទាំងសិទ្ធិ និងសេរីភាពនៃការធ្វើនាវា
ចរណ៍អន្តរជាតិនៅក្នុង និងជុំវិញច្រកសមុទ្រ ហ័រមូស ។ លោក អគ្គលេខាធិការ
អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការ គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ផងដែរ។


