លោកស៊ី ជីនពីងអំពាវនាវឲ្យមានសន្ទុះឆ្ពោះទៅរកការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក «ការបង្រួបបង្រួម» ជាមួយតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងដែលក្រុងប៉េកាំងទាមទារជាដែនដីរបស់ខ្លួន។ ការអំពាវនាវនេះ ធ្វើឡើងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា នៅមុនថ្ងៃប្រារព្ធពិធីបុណ្យជាតិរបស់ប្រទេសចិន។


