បារាំងកំពុងត្រៀមទប់ស្កាត់បាតុកម្មថ្មីដែលអាចកើតមាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2026 ក+ ក-

អាជ្ញាធរបារាំង កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា បានដាក់ចេញនូវវិធានការហាមឃាត់ ឬការរឹតត្បិតលើការតវ៉ាថ្មីៗ ដែលទំនងជាកើតមានឡើងបន្តទៀតនៅសប្ដាហ៍នេះ  ។ វិធានការនេះ ត្រូវបានដាក់ចេញ បន្ទាប់ពីមានបាតុកម្មកាលពីចុងសប្តាហ៍មុន ដែលបានប្រែក្លាយទៅជាអំពើហិង្សាតាមដងផ្លូវដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនៅបារាំង  ។ បន្ទាប់ពីដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសំខាន់ៗ និងមន្ត្រីស៊ើបការណ៍សម្ងាត់, ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងថា ការដាក់បំរាមគោចរ និងវិធានការសន្តិសុខផ្សេងទៀតនឹងត្រូវអនុវត្ត រួមទាំងការហាម ឃាត់ «ក្រុមដែលគ្មានភាពស្របច្បាប់» មិនឱ្យរៀបចំការតវ៉ាដែរ  ។