លោកTrumpថាជំនួបរវាងមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែននឹងកើតឡើងឆាប់ៗនេះ
ភ្លើងសង្គ្រាមដ៏ធំនៅអឺរ៉ុប ដែលឈានចូលដល់ឆ្នាំទី៥ហាក់រកឃើញពន្លឺសន្តិភាពសារជាថ្មី ខណៈដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសថា នឹងមានការរៀបចំជំនួបមួយរវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះរវាងគូសត្រូវទាំងពីរ ។មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ក្រោយវិលត្រឡប់មកពីរដ្ឋតិចសាស់ ជាទីដែលលោកបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់
កណ្តាលអាណត្តិចំនួនពីរលើកថា រដ្ឋបាលរបស់លោកកំពុងធ្វើឱ្យមានវឌ្ឍនភាពយ៉ាងខ្លាំងលើបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។



