រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូ រូប៊ីអូបដិសេធផែនការលាលែងពីតំណែងក្រោយបក្សសាធារណរដ្ឋចាញ់ឆ្នោត
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានច្រានចោលសេចក្តីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ដែលថា លោកមានផែនការចាកចេញពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ ដំណឹងនេះ កើតមានឡើង ស្របពេលដែលលោក ម៉ាកូ រូប៊ីអូ កំពុងថ្លឹងថ្លែងពីជំហានបន្ទាប់របស់ខ្លួន ក្រោយពីគណបក្សសាធារណរដ្ឋបានបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ។


