លោក ត្រាំ និងលោកណេតាន់យ៉ាហ៊ូទាស់គ្នា រឿងបន្តសង្គ្រាមប្រឆាំងអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប៉ះទង្គិចពាក្យសម្តីយ៉ាងតឹងសរសៃករដាក់គ្នា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីចុងសប្តាហ៍កន្លងទៅ ដោយសារមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាបន្តប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ នេះបើតាម Anadolu រាយការណ៍កាលពីថ្ងៃអង្គារ ។



