All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​អ្នករាយ ការណ៍​ពិសេស អ​.​ស​.​ប នៅ​វិមាន​សន្តិភាព​

​ភ្នំពេញ​៖​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ(​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សម្ដែង​ការគួរ សម និង​ពិភាក្សា ។​

​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជា ជាតិ​ថ្មី ប្រចាំ​កម្ពុជា បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការលើក​ជាដំបូង​នៅ​ប្រទេស​កម្ពុជា រយៈពេល ៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ លោកស្រី​រំពឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បានជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ព្រមទាំង​ក្រុម​អង្គការសង្គមស៊ីវិ ល  និង​សហគមន៍​ដីធ្លី ផងដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ នឹងធ្វើ​សន្និសីទកាសែត​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា វេលា​ម៉ោង​១៥:០០​នាទី​រសៀល​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ខាងមុខនេះ ៕ដោយ៖ខេមរា

​fcdcc

សាលាឧទ្ធរណ៍​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រ​ឆាំ​ង

​ភ្នំពេញ​៖ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​ច្រានចោល​ពាក្យស្នើសុំ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ហើយ​សម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​នៅ​ពន្ធនាគារ​ព្រៃ​ស​បន្តទៀត បន្ទាប់ពី​បាន​បើកសវនាការ​ជិត ២ ម៉ោង ចាប់ពី​ម៉ោង ២ រសៀល កាលពី​ថ្ងៃទី​១៧ ខែកញ្ញា នេះ​។​

​បន្ទាប់ពី​សេចក្តីសម្រេច ដូច្នេះ លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក ហុង សុខ​ហួរ បាន​ឲ្យ​ដឹងថា ក្រោយពី​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​ដូច្នេះ គឺ​ក្រុម​មេធាវី​ការពារ​ក្តី រួមទាំង​លោក ហុង សុខ​ហួរ មិនទាន់​សម្រេច​ថា ត្រូវ​ប្តឹង​បន្ត​ទៅកាន់​តុលាការ ដើម្បី​ស្នើសុំ​ដោះលែង​លោក ហុង សុខ​ហួរ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

តុលាការ​បាន​ចោទប្រកាន់ លោក ហុង​សុខ​ហួរ ចំនួន ៣ បទល្មើស​៖ ទី​១ បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២ បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ ល្មើស​ម​ជ្ឈឹ​ម ឬ​បទឧក្រិដ្ឋ មិន​សម្រេច​។ បទចោទប្រកាន់​ទាំងនោះ ដោយសារតែ​លោក ហុង ​សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា ៤ ហើយ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​សមរង្ស៊ី ។​

​សូមជម្រាបថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៦ ខែសីហា ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន សម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ដែលជា​មនុស្ស​ជំនិត​នឹង​លោក សម រង្ស៊ី ដាក់ពន្ធនាគារ​ព្រៃ​ ស ក្នុង​សំណុំរឿង​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ៕ដោយ៖ ខេមរា

​nbnbnb

នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ​ការ ផលិត​ភាពយន្ត​ វាលពិឃាត​ របស់​តារាភាពយន្ត Angelina Jolie

​ភ្នំពេញ​: លោកនាយករ​ថ្ឋ​មន្ត្រី ហ៊ុន សែន បាន​គាំទ្រ​ចំពោះ​ការផលិត​ភាពយន្ត​ឯកសារ​របស់​តារាភាពយន្ត Hollywood ល្បី គឺ​លោកស្រី Angelina Jolie ស្តីពី​សោកនាដកម្ម​ក្នុង​របប​ខ្មែរ ក្រហម ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​របប​វាលពិឃាត​ពិត​នៅ​កម្ពុជា ។​

​តាម ស៊ី​អ៊ី​អិន បាន​ផ្សាយ​នៅ​ថ្ងៃ​នះ​ថា នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ​លោកនាយ​ន​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​កិត្តិយស​ដល់​តារាភាពយន្ត Hollywood ល្បី​របស់​អាមេរិក​គឺ លោកស្រី Angelina Jolie បាន​ជួប​សម្តែង​ការគួរសម និង​ជម្រាប​អំពី​គោល បំណង​ថត​ផ្សព្វផ្សាយ ភាពយន្ត​ឯកសារ​ដែលមាន​ចំណងជើង “First They Killed My Father: A Daughter of Cambodia Remembers”​ភាសា​ខ្មែរ “​ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​” ដែល​និយាយ​អំពី​ការចងចាំ​របស់​​កុមារី​ខ្មែរ​មួយរូប​ដែល​បាន​រស់រាន​ឆ្លង​ផុត ពី​របប​ខ្មែរ ក្រហម (១៩៧៥-១៩៧៩) ហើយ​សព្វថ្ងៃ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​

សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​ចំពោះ​ការផលិត​ភាពយន្ត​ឯកសារ​ដ៏​មាន​សារៈប្រយោជន៍​នេះ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​របប​វាលពិឃាត​ពិត​នៅ​កម្ពុជា ក្នុងការ​ទប់ស្កាត់​កុំអោយ​របប​បែបនេះ​កើតមានឡើង​ទៀត ទោះបី​នៅទីណា​ក៏ដោយ​។​

សូមបញ្ជាក់ថា ការចូលរួម​ផលិត​ខ្សែភាពយន្ត​ផ្សព្វផ្សាយ​អំពី​ប្រវត្តិ​រឿង​ពិត​មួយ “​ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​” នៅក្នុង​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដោយ​លោកស្រី Angelina Jolie និង លោក ប៉ាន់ រិទ្ធី គឺជា​ការរួមចំណែក​ផ្សព្វផ្សាយ​ដល់​យុវជន​ខ្មែរ និង​ពិភព លោក​បាន​ស្គាល់​កាន់តែច្បាស់ នូវ​របប​ប្រល័យពូជសាសន៍ ដែល​កម្ពុជា​បាន​ឆ្លងកាត់​កាល ពី​ជាង​៤០ ឆ្នាំមុន​។​

​កំំ​ពូ​ល តារាភាពយន្ត​ហូលីវូត អ្នកស្រី Angelina Jolie Pitt បាន​អះអាងថា យើង​នឹង​ចំណាយ ពេល​វេលា​ពីរ​បី​ខែ​ខាងមុខនេះ ក្នុងការ​ស្វែងរក​ទីកន្លែង​ថត ជ្រើសរើស​តួ​សម្តែង ដើម្បី​ផលិត​រឿង ” ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ ” ហើយ​អ្វីដែល​សំខាន់​ខ្លាំង​បំផុត​នោះ គឺ​ការស្រាវជ្រាវ​រាល់​ព្រឹត្តិការណ៍​ទាំងអស់ ដើម្បីឱ្យ​ប្រាកដថា វា​ត្រឹមត្រូវ​តាម​ប្រវត្តិសាស្ត្រ​នោះ ព្រោះថា ខ្សែភាពយន្ត​នេះ ផលិតឡើង​ជាមួយ​ប្រជាជន​កម្ពុជា និង​ដើម្បី​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ឱកាស​នេះ ដើម្បី​រួមការ​ងារ​ជាមួយ​ក្រុម​ផលិតកម្ម​កម្ពុជា និង​សិល្បករ ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា​។​

​អ្នកស្រី Angelina Jolie Pitt តារាភាពយន្ត​ហូលីវូត​របស់​សហរដ្ឋ​អាមេរិក​រួមជាមួយ​លោក ប៉ាន់ រិទ្ធី ជា​សមិទ្ធ​ករ​ភាពយន្ត​របស់​កម្ពុជា នឹង​សហការ​ដឹកនាំ​និង​ថត​ខ្សែភាពយន្ត​រឿង ” ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ ” នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។​

អ្នកស្រី Angelina Jolie Pitt បាន​បញ្ជាក់ថា យើង​បានរៀបចំ​ចាប់ពី​ខែកក្កដា​នេះ​ទៅ ហើយ នឹង​ចាប់ផ្ដើម​ថត​នៅ​ខែវិច្ឆិកា​ដល់​ចុងខែ​មករា​។ ខ្សែភាពយន្ត​នេះ​នឹង​ថត​នៅក្នុង​ស្រុក​ជា មួយ​តួ​សម្ដែង និង​ក្រុមការងារ​កម្ពុជា ហើយ​និយាយ​ជា​ភាសា​ខ្មែរ​។ ខ្សែភាពយន្ត​នេះ​ផលិត ឡើង​ជាមួយ​ប្រជាជន​កម្ពុជា និង ដើម្បី​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ទន្ទឹងរង់ចាំ ឱកាស​នេះ​ដើម្បី​រួមការ​ងារ​ជាមួយ​ក្រុម​ផលិតកម្ម​កម្ពុជា និង​សិល្បករ​ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា​។​

​យោងតាម​ប្រភពពី មជ្ឈមណ្ឌល​បុប្ផា​ណា​បានឱ្យដឹងថា បន្ទាប់ពី​ការ​ទស្សនា​មជ្ឈមណ្ឌល​បុប្ផា​ណា ដែលជា​ទីកន្លែង​ប្រមូលផ្ដុំ​ការចងចាំ​របស់​កម្ពុជា កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៥ អ្នកស្រី Angelina Jolie Pitt បាន​ថ្លែងថា ” ខ្ញុំ​មាន​កិត្តិយស និង​មោទនភាព​ណាស់​ក្នុងការ​នាំយក​រឿង “​ពីដំបូង​ខ្មែរក្រហម​សម្លាប់ ប៉ា​របស់ខ្ញុំ​” មក​បង្ហាញ​ជា​ខ្សែភាពយន្ត “​។​

​អ្នកស្រី Angelina Jolie បាន​បន្តថា ខ្សែភាពយន្ត​នេះ​ផ្អែកលើ​ការចងចាំ​ដ៏​ក្ដុកក្ដួល​របស់​អ្នក និពន្ធ លឿង អ៊ឹង ដែល​កាលនោះ​គាត់​មាន​អាយុ​៥-៨​ឆ្នាំ ដែល​នឹង​ថត​ចេញពី​ការចងចាំ​របស់​ក្មេងស្រី​រូបនេះ ៖ វា​គឺជា​ការមើលឃើញ​របស់​កុមារ​ម្នាក់​ពី​សង្គ្រាម ការយល់ និង​ទស្សនៈ​របស់​កុមារ​ម្នាក់​នោះ​អំពី​សង្គ្រាម​។ ដោយ ហេតុថា នៅ​សម័យ​នោះ លឿង អ៊ឹង នៅ​ជា​កុមារ​នៅឡើយ ហេតុនេះ​យើង​នឹងធ្វើ​ការងារ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផា​ណា និង​ប្រវត្តិវិទូ​ផ្សេង ទៀត ព្រមទាំង​ជជែក​ជាមួយ​មនុស្ស​ជាច្រើន​ទៀត​ដែល​បាន​ហែល​ឆ្លងកាត់​សង្គ្រាម ដើម្បី ឱ្យ​ប្រាកដថា ព្រឹត្តិការណ៍​ដែល​យើង​បង្ហាញ​នៅក្នុង​ខ្សែភាពយន្ត គឺ​ត្រឹមត្រូវ​ពិតប្រាកដ​មែន​។​

​អ្នកស្រី Angelina Jolie Pitt មានប្រសាសន៍ថា យើង​នឹង​ចំណាយពេល​វេលា​ពីរ​បី​ខែ​ខាង មុខនេះ ក្នុងការ​ស្វែងរក​ទីកន្លែង​ថត ជ្រើសរើស​តួ​សម្តែង ហើយ​អ្វីដែល​សំខាន់​ខ្លាំង​បំផុត​នោះ គឺ​ការស្រាវជ្រាវ​រាល់​ព្រឹត្តិការណ៍​ទាំងអស់ ដើម្បីឱ្យ​ប្រាកដថា​វា​ត្រឹមត្រូវ​តាម​ប្រវត្តិ សាស្ត្រ​នោះ​។ យើង​មិន​ត្រឹមតែ​គោរព​ដល់ លឿង អ៊ឹង និង​គ្រួសារ​របស់គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​យើង​គោរព​ដល់​អ្នក​ទាំងឡាយ ដែល​ទទួលរង​ការឈឺចាប់​ក្នុងសម័យ​ខ្មែរក្រហម​ទៀតផង ។ សៀវភៅ​នោះ​រៀប រាប់​ពី​រឿងរ៉ាវ​របស់​កុមារី​ម្នាក់ ហើយ​យើង​នឹងដាក់​បញ្ចូល​បទពិសោធ​ន៍​របស់​អ្នកដទៃៗ​ទៀត​នៅក្នុង​ខ្សែភាពយន្ត នេះ​ផងដែរ ។ តាមរយៈ​សាច់រឿង​របស់គាត់ គឺ​យើង​កំពុងតែ​បង្ហាញ​ពី​រឿង​ជាច្រើន​ទៀត ដូច្នេះ​ខ្សែភាពយន្ត​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ ចងចាំ​របស់​ក្មេងស្រី​តែ ម្នាក់​ទេ ប៉ុន្តែ​វា​ជាការ​ចងចាំ​រួម​របស់​ប្រជាជន​កម្ពុជា​ផងដែរ ។​

អ្នកស្រី Angelina បាន​ថ្លែងថា គោលបំណង​របស់​គម្រោង​ភាពយន្ត​នេះ គឺ​មិនមែន​ដើម្បី​រំលឹ​ក​ដល់​ការភ័យខ្លាច រន្ធត់ នៃ​សង្គ្រាម​នោះទេ តែ​គឺ​ដើម្បី​នាំយក​តួអង្គ​ជាច្រើន​មក​បង្ហាញជូន​ទស្សនិកជន​ជុំវិញ​ពិភព លោក​នូវ​រឿង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដើម្បី​ប្រាប់​ទៅ​មនុស្ស​ទាំង ឡាយ​ឱ្យ​ស្គា​ល់ពី​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ ស្រឡាញ់ និង​គោរព ហើយក៏​បង្ហាញ​ពី​វប្បធម៌ និង​ជីវភាព​គ្រួសារ​ខ្មែរ​ដែល​ខ្ញុំ​តែងតែ​កោតសរសើរ​។​

​អ្នកស្រី Angelina Jolie Pitt មានប្រសាសន៍ថា “​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ទទួលបាន​ការណែនាំ​ផ្លូវ​ពី​សំណាក់​ប្រជាជន​កម្ពុជា ដើម្បី​ប្រាប់​រឿងរ៉ាវ​របស់​ពួកគេ​តាមបែប​ផែន​មួយ​ដែល​ល្អ ។ ដូច្នេះ ខ្ញុំ​ពិតជា​រំពឹងទុក​ខ្លាំងណាស់​ក្នុង​ការជួប​ជាមួយ​អ្នក​ដែល​មកជួយ​ខ្ញុំ ដើម្បីឱ្យ​ខ្ញុំ​យល់​ថែម ទៀត​ពីអ្វី​ដែល​ប្រជាជន​កម្ពុ​ជាមាន​អារម្មណ៍​ថា សំខាន់​ក្នុង​ចែករំលែក​។ ខ្ញុំ​មាន​ក្តីរំភើប​ចំពោះ​អ្វីៗ​គ្រប់យ៉ាង និង​អ្នកគ្រប់គ្នា​ដែល​ខ្ញុំ​បាន​ជួប ហើយ​ខ្ញុំ​ដឹងថា កត្តា​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​គម្រោង​ភាព យន្ត​មួយ​នេះ​ជោគជ័យ​។ ខ្ញុំ​សង្ឃឹមថា ពិភពលោក​អាច​មើលឃើញ​អ្វីៗ​ដែល​មជ្ឈមណ្ឌល​បុប្ផា​ណា​បាន​កសាងឡើង និង​អ្វីដែល​មជ្ឈមណ្ឌល​កំពុង​ធ្វើ​”​។​

​ការងារ​ដ៏​ល្អិតល្អន់​របស់ពួកគេ​ក្នុងការ​ស្ដារឡើងវិញ​នូវ​បណ្ណសារ​ពី​អតីតកាល និង​ធ្វើការ​ជាមួយ​យុវជន​ក្មេងៗ រួមទាំង​អ្នកធ្វើការ​ស្ម័គ្រចិត្ត ដើម្បី​ឆ្ពោះទៅរក​អនាគត​ដ៏​ល្អ​ប្រពៃ​មួយ​រួមគ្នា គឺ​ពិតជា​គួរឱ្យ​យក​គំរូ​តាម​ណាស់ ហើយ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ក្នុង​ការរួម​ការងារ​ជា មួយ​លោក ប៉ាន់ រិទ្ធី ដែលជា​បុគ្គល​មួយរូប ខ្ញុំ​ត្រូវ​រៀនសូត្រ​តាមច្រើន​។ ខ្ញុំ​ពិតជា​មានការ​ដឹង គុណ​ណាស់ ចំពោះ​ការជួយជ្រោមជ្រែង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត​នៅ​កម្ពុជា​៕

fvgcxx

kijuu
​

លោក ស ខេង យល់ព្រម​ជួប​លោក​ ​សម រង្ស៊ី ជជែក​ពី​ការបោះឆ្នោត​

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា យោងតាម​ការស្រុះស្រួល​គ្នា​ក្នុង​បក្ស​លោក​បាន​យល់ព្រម​ជួបពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់បោះឆ្នោត​ជាមួយ លោក សម រង្ស៊ី ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ នៅ​សប្តាហ៍​ក្រោយនេះ​។​
​
សម្តេច​ក្រឡាហោម បាន​ថ្លែង​ដូច្នេះ ក្រោយពេល​បព្ចាប់​ពិធីបុណ្យ​គម្រប់ ១០០​ថ្ងៃ សព​សម្តេច ជា ស៊ីម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ដោយ​បញ្ជាក់ថា «​ខ្ញុំ​ទទួលបាន​សំបុត្រ របស់ សម រង្ស៊ី ហើយ​ខ្ញុំ​ក៏បាន​ស្រុះស្រួល ក្នុងចំណោម​ថ្នាក់ដឹកនាំ​គណបក្ស ខ្ញុំ​នឹង​ជួប​គាត់ ក្រោយពេល​បុណ្យសព​នេះ ប្រហែលជា​សប្តាហ៍​ក្រោយ​»​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួបពិភាក្សា​អំពី​ការធ្វើ​វិសោធន កម្ម​លើ​ច្បាប់បោះឆ្នោត ជាមួយនឹង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង នៅ​សប្តាហ៍​ក្រោយនេះ​។​
​
អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសា​ស​ន៏​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្វែង រក​ពេលវេលា​សមគួរ​មួយ ដើម្បី​ជជែក​គ្នា​ជាមួយ ឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធាន​ក្រុម​សភា​មតិ​ភាគច្រើន ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នោះទេ​។​
​
គួរ​រ​ម្លឺ​កថា កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង​ពិធី​តែងតាំង​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បានប្រកាសថា ទោះបីជា​ការ ជជែក​យ៉ាងណា​នោះ សម្រាប់​ការឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ក្រោយ នឹងមិន​ឱ្យមាន​ការ​ហែ​រ​ក្បួន​ឃោសនាឆ្លង​ឃុំ​នោះទេ ហើយ​អនុញ្ញាត​ឱ្យមាន​ត្រឹម ១០​ថ្ងៃ​ប៉ុណ្ណោះ​៕​ដោយ​:​រដ្ឋា​

​cfdcxx

លោក សុខ រ័ត្ន ប៉ូលិស​សេដ្ឋ កិច្ច​ក្រសួង​ជំរិត​ទារលុយ​៣​ពាន់​ដុល្លារ​ ​ពី​ម្ចាស់​ឡាន​ដឹក ឈើ​ ?

​ខេត្ត​រតនគីរីៈ បែកធ្លាយ​ករណី​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ​ប្រចាំខេត្ត​រតនគិរី ក្រុម​លោក សុខ រ័ត្ន ឃាត់​រថយន្ត​ដឹកឈើ​របស់​ចែស​ក់​ក្រហម ជំរិត​ទារប្រាក់​៣​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។​ នេះ​បើតាម​ការអះអាង​របស់​ម្ចាស់​ឈើ​ដែល​គេ​បង្ខំ​យកលុយ​។​
​
អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ចំណុះ​១២​កៅអី​មួយគ្រឿង ព៌​ណស អត់​ស្លាក​លេខ ត្រូវបាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់​ជំរិត​ហើយ​បង្ខំ​ទារប្រាក់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ពី​ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​មក​ខេត្ត​រតនគីរី ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី ចំងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ពី​ស្នាក់​សន្តិសុខ​កង រាជអាវុធហត្ថ​ស្រុក​លំផាត់​។​

​ស្ត្រី​ម្នា​ក់នៅ​ស្រុក​លំផាត់​គេ​ហៅ​គាត់​ថា ចែ សាឡា​ឡា ឬ ចែ​សក់​ក្រហម រស់នៅ​ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ បាន​រៀប​រាប់ទាំង​កំហឹង​លាយឡំ​និង​ទឹកភ្នែក​ថា នៅ​ថ្ងៃខែ​ខាងលើ នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង(លោក សុខ រ័ត្ន)បាន​ស្ទាក់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​របស់ គាត់ បង្គាប់​អោយ​បង់ប្រាក់​ចំន​នួ​៣​ពាន់​ដុល្លារ ជា​ថ្នូរនឹងការដោះលែង ​បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​បង្ក្រាប​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ហើយ​និយាយ​គំហក​មិន​ឲ្យ​អង្វរ​លន់តួ​ច្រើន​ឡើយ ប៉ុន្តែចុងក្រោយ​គាត់​ព្រមព្រៀង​នៅ​តម្លៃ​ត្រឹមតែ ១.២០០ ដុល្លារ​។ ចែ សក់​ក្រហម បន្តថា ក្រោយពេល​ចរចា​ត្រូវ​គ្នា គាត់​បាន​ប្រមែ​ប្រមូលប្រាក់​ក្នុងផ្ទះ មិន​គ្រប់​ទើប​សម្រេចចិត្ត យក​ម៉ូតូ​ឌ្រី​ម​ទៅ​លក់ ដើម្បី​យកប្រាក់​មក​ជូន​លោក​នគ​បាល​រូបនោះ ទើប​គេ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​បាន​។​
​
ជុំវិញ​ករណី​ខាងលើនេះ លោក​វិ​រៈ​សេនីយ៍​ឯក សុខ រ័ត្ន នាយរង​ការិយា ល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មកពី​នាយកដ្ឋាន​ក្រសួងមហា ផ្ទៃ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទទួល​ទូរស័ព្ទ​ហើយ ពេល​ឮថា​ អ្នក សារព័ត៌មាន​ក៏​បិទ​ទូរស័ព្ទ​វិញ​ភ្លាម​។
​
គួរ​បញ្ជាក់ថា កន្លងមក​នៅ​ខេត្ត​រតនគីរី គេ​ពុំដែល​ឃើញនគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ដែល​មក​បំពេញភារៈកិច្ចក្នុងខេត្តនេះ បង្ក្រាបបាន​ប​ទ​ល្មើស​ម្ដងណា​ឡើយ គឺ​ពួកគាត់​មក​ទទួល​តែ​លាភសការៈ ពីបទ​ល្មើស​គ្រប់​ប្រភេទ​តែប៉ុណ្ណោះ​៕​ ​ដោយ​៖​គង់ កាណុល

​kmnjoo       

លោក​វិ​រៈ​សេនីយ៍​ឯក សុខ រ័ត្ន ពេលឃាត់រថយន្តរបស់ចែ សក់ក្រហម

nmkjmm   រថយន្តសាំយ៉ុងពណ៌ ស ដឹកឈើល្មើសច្បាប់របស់ចែ សក់ក្រហម

dcxdd

njhvv

 ឈើដែលគេលាក់ក្នុងរថយន្តសាំយ៉ុង

ក្រសួងសុខាភិបាល​បញ្ជា​ឲ្យ​ចាត់វិធាន ការ​កន្លែង​លក់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​

​ភ្នំពេញ​៖ជាថ្មី​ម្តងទៀត ក្រសួងសុខាភិបាល​បាន​បញ្ជា​ឲ្យ​ប្រធាន​លេខា ធិការដ្ឋាន​នៅតាម​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ចាត់វិធានការ​ច្បាប់​ដោយ​សហការ​ជាមួយ​នគរបាល​យុត្តិធម៌​ក្នុងការ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំពោះ​កន្លែង​លក់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុស ច្បាប់​។​

​លិខិត​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៤ ខែកញ្ញា ដោយ​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា កន្លងមក​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត បាន​សហការ​ជា មួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ចាត់វិធានការ​លុបបំបាត់​កន្លែង​លក់​ឱសថ និង​សេវា​សុខាភិបាល​គ្មាន​ច្បាប់​បាន​យ៉ាង​ល្អប្រសើរ​។ លិខិត​បាន​យោង តាម​របាយការណ៍​ស​កម្ម​ភាព​របស់​គណៈកម្មកា​រលុប​បំបាត់​ឱសថ​ក្លែង ក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ឆមាស​ទី​១ ឆ្នាំ​២០១៥ កន្លែង​លក់​ឱសថ និង​សេវា​សុខាភិបាល​គ្មាន​ច្បាប់​នៅតែមាន​សេសសល់​មួយចំនួន ទៀត “ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ” ។​

​តាម​ខ្លឹមសារ​នៃ​លិខិត​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី ខេត្ត​ទាំងអស់ ចាត់វិធានការ​កសាង​សំណុំរឿង​តាមរយៈ​មន្ត្រីនគរបាល​យុត្តិធម៌​ក្នុង​ដែន​សមត្ថកិច្ច​ដោយ​បញ្ជូន​ឈ្មោះ​កន្លែង​លក់​ឱសថ និង​សេវា​សុខាភិបាល​គ្មាន​ច្បាប់​ទាំងអស់​ទៅ​តុលាការ​។ រដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា បើ​ប្រធាន​លេខាធិការ ដ្ឋាន​មិន​អនុវត្តតាម​ការណែនាំ​នេះ “​យើង​នឹងមាន​បញ្ហា​ប្រឈម​ដ៏​ច្រើន​ចំពោះ​សុខភាព​សាធារណៈ ដែល​យើង​ត្រូវ​ចៀសវាង​ឲ្យ​បាន រួមទាំង​ការ មិន​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​ត្រឹមត្រូវ​”​។

​សូម​រំលឹកថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ បានប្រកាស​សហការគ្នា​ក្នុងការ​គ្រប់គ្រង​គុណភាព​សេវា កម្ម និង​ចាត់វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​សុខុ មាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​។​

​វិធានការ​ទប់ស្កាត់រ​បស់​ក្រសួងសុខាភិបាល​ក្នុង​ការធ្វើ​ចរាចរណ៍​ផលិត ផល​សុខាភិបាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើឡើង​ក្រោយពី​មានការ​ផ្ទុះ​ការឆ្លង​មេរោគ​អេដស៍​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ កន្លងមក ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២៥០​នាក់​នៅ​ខេត្ដ​បាត់ដំបង ដោយ​គ្រូពេទ្យ​ភូមិ​ម្នាក់ ឈ្មោះ យ៉ែម ជ្រិ​ន ៕​ដោយ​៖ខេមរា​

​

ពលរដ្ឋ​ចំនួន​៣​ឃុំ ក្នុងស្រុក​ទឹកឈូ ដែលកំពុង​រងគ្រោះ​ដោយ​ទឹក​ជន់​លិច​ដង្ហោយសុំការសង្គ្រោះ

​ខេត្តកំពត​៖ ប្រជាពលរដ្ឋ ១.៥៧១​គ្រួសារ ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​ក្រែង និង​ឃុំ​ព្រៃ​ឃ្មុំ ហើយ​កំពុង​បន្ត​ជន់​លិច​ផ្នែក​ខ្លះទៀត​នៃ​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ដែល​មួយផ្នែក​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​បង្អុរ​ជាប់ៗ​គ្នា និង​មួយផ្នែក​ទៀត​ដោយសារ​ទ្វារ​ទឹក​វា​រី​អគ្គិសនី​កំចាយ​បាន​បើក​បង្ហូរ​ទម្លាក់​ចុះ​យ៉ាងគំហុក​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា គិត​មក​ត្រឹម​ព្រឺ​ក​ថ្ងៃទី​១៦​កញ្ញា​នេះ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ មាន​ឃុំ​ម៉ាក់​ប្រាំង ឃុំ​កំពង់​គ្រែង និង​ឃុំ​ព្រៃ​ឃ្មំ ស្ថិតក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត ប្រមាណ ១.៥៧១ គ្រួសារ ត្រូវ​ទឹក​ជន់​លិច​ប​ន្ចា​ប់​ពី​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ​បើកទ្វារ​ទឹក​ទម្លាក់​មកក្រោម​ផង បូក​រួមទាំង​ទឹកភ្លៀង​ដែល​បង្អុរ​ជាប់​គ្នា​ផង​ធ្វើ​ឲ្យ​ទឹកជំនន់​ឡើង​ជន់​លិច​យ៉ាងគំហុក​។​

​ក្រោយពី​មានទឹក​ជន់​លិច​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ទាំង​ចំនួន ៣​ឃុំ អភិបាល​ខេត្តកំពត បាន​ដឹកនាំ​មន្ត្រី​ចុះទៅ​ដោះស្រាយ​សម្រួល​ការងារ​ផ្សេងៗ​រួម​នឹង​ការត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​កន្លែង​គ្រោះថ្នាក់​ទៅកាន់​ទីទួល​សុវត្ថិភាព​ផងដែរ​។

​លោក អ៊ុក ឡាយ អភិបាលស្រុក​ទឹកឈូ បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៦ ខែកញ្ញា នេះ​ថា អាជ្ញាធរ​កំពុង​មមាញឹក​ក្នុងការ​ត្រួតពិនិត្យ និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទៅរក​ទីទួល​សុវត្ថិភាព​។ លោក​បញ្ជាក់ថា អាជ្ញាធរ​មិនទាន់​អាច​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់​នេះ​បាន​នៅឡើយ ប៉ុន្តែ​មកទល់ពេលនេះ មិនមាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយ​ទឹកជំនន់​នោះទេ​។​

​ពលរដ្ឋ​រស់នៅ​ឃុំ​ម៉ាក់​ប្រាង្គ លោក ជុំ វាសនា បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា ទឹកជំនន់​នេះ​បាន​ហូរ​ចូល​ជន​ន់​លិច​តាំង​យប់​ថ្ងៃទី​១៥ ខែកញ្ញា មកម្ល៉េះ និង​បាន​រាលដាល​ទៅ​តំបន់​ក្បែរ​នោះ ដោយសារតែ​មេឃ​នៅ​បន្ត​ភ្លៀង​ផ្ទួនៗ ជាហេតុ​ធ្វើឱ្យ​បរិមាណ​ទឹក​ដ៏​ច្រើន​បាន​ហូរ​ចេញ​ភ្នំ​បូកគោ និង​ពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ​បង្ក​ជា​ទឹកជំនន់​ធ្វើឱ្យប៉ះពាល់​ដល់​លំនៅឋាន ផលដំណាំ និង​សត្វ​ចិញ្ចឹម​របស់​ពលរដ្ឋ​យ៉ាងច្រើន​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ចមេត្តា​រួស រាន់​ជួយ​រិះរក​វិធី​អន្តរាគមន៍​ដល់​ពួកគាត់​ផង បើ​មិន​ដូច្នោះ​ទេ​ទឹកជំនន់​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ពួកគាត់​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន​ឡើយ​៕​ដោយ៖ខេមរា​

njhbb

gbhgg

cfdfcc

dxsxx

xfcdd

fcdtt

​

ប៉ូលិស​បន្ត​ស្រាវជ្រាវ​រកមុខ​ជន​ដែល​គំរាម​សម្លាប់ លោក កឹម សុខា​

​ភ្នំពេញ​៖  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទាក់ទង​ករណី​គំរាម​សម្លាប់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ តាម​បណ្តាញ​សង្គម Facebook ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមដាន​រកមុខ​ជនគំរាមនោះហើយ។​

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា កម្ពុជា​កំពុង​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មាន​សិទ្ធិ​ក្នុង​ធ្វើ​នយោបាយ​បញ្ចេញមតិ ការប្រមូលផ្តុំ ហើយ​សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​លើកកម្ពស់ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ត្រង់ មាត្រា​ទី​៤១ ទន្ទឹម​នោះ​ក៏បាន​ចែងថា ការប្រើប្រាស់​សិទ្ធិ​នេះ​មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ​ឡើយ​។​

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បន្តថា “​រឿង​ខ្លះ យើង​រកឃើញ​។ រឿង​ខ្លះ យើង​អត់​ទាន់​រកឃើញ​ទេ​។ យើង​នឹង​បន្ត​ករណីខ្លះ​ដែល​រក​មិនទាន់​ឃើញ​”​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍​ខាងលើ​បែបនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ​ចំពោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​សណ្ឋាគារ​អ៊ិន​ធ័​រ​ខន​។​

​គួររំលឹកថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានទទួល​ការ​គំរាម​សម្លាប់​ដោយ​បង្ហាញ​នូវ​រូបភាព​គ្រាប់កាំភ្លើង​ចំនួន​៧​គ្រាប់ និង​កាំភ្លើងខ្លី និង​ការប្រមាថ​ដោយ​ពាក្យសំដី​ពី​សំណាក់ អ្នកលេង​Facebook ឈ្មោះ ផែង វណ្ណៈ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៣​។ ឈ្មោះ ផែង វណ្ណៈ ត្រូវបាន​គេ​ដឹង និង​ស្គាល់​ថា ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​។​ភ្លាមៗ​នោះ គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​លិខិត​ជា​ផ្លូវ​ការជូន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៅ​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៣ អំពី​ករណី​ជនសង្ស័យ​គំរាម​សម្លាប់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ តាមរយះ​ហ្វេ​ស​ប៊ុ​ក​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា Facebook ដែល​គំរាម​សម្លាប់​លោក កឹម សុខា គឺជា​របស់លោក ផែង វណ្ណៈ មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រាកដ​មែន ប៉ុន្តែ Facebook នេះ​ត្រូវបាន Hack នៅក្រៅ​ប្រទេស ដើម្បី​សរសេរ​គំរាម​សម្លាប់ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​អះអាងថា កន្លងមក​អគ្គស្នងកា​រដ្ឋា​នគរបាលជាតិ ធ្លាប់បាន​កោះហៅ លោក ផែង វណ្ណៈ មន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​សួរនាំ​ដែរ ហើយ​លោក ផែង វណ្ណៈ អះអាងថា​លោក មិនបាន​សរសេរ​គំរាម​សម្លាប់​លោក កឹម សុខា​។ លោក​ថា លោក ផែង វណ្ណៈ ស្នើឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ការសរសេរ​នោះ​ឱ្យបាន​ល្អិតល្អន់ ហើយ​សមត្ថកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ស្រាវជ្រាវ​ស៊ីជម្រៅ​រួច​ឃើញថា ការសរសេរ​នោះ​គឺ​ប្រើប្រាស់ IP អ៊ី​ន​ធើ​ណិ​ត​នៅក្រៅ​ប្រទេស​មិនមែន​នៅ​កម្ពុជា​នោះទេ​។

ចំពោះ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា លោក​មិនបាន​ចាប់អារម្មណ៍​ចំពោះ​ការដាក់​ការសង្ស័យ​ទៅលើ​លោក ផែង វណ្ណៈ ឡើយ ប៉ុន្តែ​លោក​ថា ករណីនេះ​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​ដែល​មិន​ស្មើភាព​គ្នា​ដែរ​៖ «​ជាការ​បរាជ័យ​ប្រព័ន្ធយុត្តិធម៌​នៅ​ស្រុក​ខ្មែរ ដែល​មិនមាន​ភាពស្មើគ្នា គឺមាន​ការរើសអើង​»​។​

​យ៉ាងណា លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ នៅតែ​អះអាងថា អាជ្ញាធរ​អនុវត្ត​តាមច្បាប់ ដោយ​ពុំមាន​ការរើសអើង​អ្វី​ឡើយ​។៕​ដោយ​៖​ខេមរា​

juhyuu

ប្អូនស្រី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សមត្ថកិច្ច​វែកមុខ​ម្ចាស់​ផេ​ក ” បាប និង​បុណ្យ​ពិតជា​មាន​មែន ”

​ភ្នំពេញ​៖ ប្អូនស្រី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ស៊ី​ណាត និង​កូនស្រី​បានប្រកាស​តាម ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ដោយ​ទទូច​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​វែកមុខ​ម្ចាស់​ផេ​ក “​បាប និង​បុណ្យ​ពិតជា​មាន​មែន​” ព្រមទាំង​បក្ខពួក ប្រគល់​ឲ្យ​តុលាការ​វិនិច្ឆ័យ​ទោស​ទៅតាម​ច្បាប់​។​

​លោកស្រី ហ៊ុន ស៊ី​ណាត បានសរសេរថា “​នាង​ខ្ញុំ​ឈ្មោះ ហ៊ុន ស៊ី​ណាត ជា​ប្រជាជន​មួយរូប សូម​ប្រកាស​បដិសេធ​ព័ត៌មាន​ក្នុង​ទំព័រ ” បាប និង​បុណ្យ​ពិតជា​មាន​មែន ” ដែល​បាន​គូរ​រចនាសម្ព័ន្ធ កំចាត់​ក្រុម​អ្នកមាន​ស្រុក​ខ្មែរ និង​ពុករលួយ​នៅក្នុង​សង្គម ជាពិសេស​ជួរ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​កូនស្រី​នាង​ខ្ញុំ នឹម វណ្ណៈ ជា​អនុប្រធាន​”​។​

“​យោង​ខ្លឹមសារ (​ផេ​ក​) ទំព័រ​បិទមុខ ដែល​សរសេរ​អនាមិក គ្មាន​អ្នក​ចេញមុខ​ទទួលខុសត្រូវ នាង​ខ្ញុំ ហ៊ុន ស៊ី​ណាត និង​កូនស្រី នឹម វណ្ណៈ អាច​មិន​ឆ្លើយតបបាន តែ​ដើម្បី​ឲ្យ​មាន​តម្លាភាព និង​បំបាត់​មន្ទិលសង្ស័យ ពី​សំណាក់ សម្ដេច ឯកឧត្តម លោកជំទាវ និង​អស់លោក លោកស្រី​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទាំងប្រទេស នាង​ខ្ញុំ និង​កូន​សូម​ប្រកាស​បដិសេធ​ជា​សាធារណៈ​ថា នាង​ខ្ញុំ​មិនបាន​បង្កើត ” ក្រុម​ឬក៏​មាន​គម្រោង​នឹង​បង្កើត ” ក្រុម​ឬ​រចនាសម្ព័ន្ធ​កំចាត់​អ្នកមាន​ស្រុក​ខ្មែរ និង​មន្ត្រី​ពុករលួយ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ” ព្រោះ​វា​ជា​អំពើ​ល្មើសច្បាប់​ដែល​ខុសពី​ច្បាប់​រដ្ឋ​បានចែង ហើយ​ម្យ៉ាងទៀត​រាជរដ្ឋាភិបាល ក៏មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​កំពុងតែ​ពិនិត្យមើល​បុគ្គល​ពុករលួយ​រួចទៅហើយ​”​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី​បន្តថា ចំពោះ​រូបខ្ញុំ រូបថត​នាង​ខ្ញុំ និង​កូនស្រី ដែល​បាន​ថត​ជាមួយ​លោកគ្រូ ព្រំ សាន ឈ្មោះ ផែង វណ្ណៈ និង ហង្ស បូរី នៅតាម​ទីសាធារណៈ ក្នុង​ពិធី​សាធារណៈ និង​មាន​មិត្តភក្តិ​ច្រើន​របស់​នាង​ខ្ញុំ​មិនអាច​យកមក​ធ្វើជា​ភស្តុតាង​បង្ហាញថា នាង​ខ្ញុំ ហ៊ុន ស៊ី​ណាត បាន​ប្រើ ឬ​អនុញ្ញាត​ឲ្យ​គេ​ប្រើ​កេ​រិ៍្ដ​ឈ្មោះ​របស់​នាង​ខ្ញុំ និង​កូនស្រី ដើម្បី​លាភសក្ការៈ​ឡើយ​។​
​
សំណេរ​ក៏បាន​អះអាងថា ឆ្លៀត​ក្នុងឱកាស​នេះ នាង​ខ្ញុំ និង​កូនស្រី សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តាជួយ​ស្រាវជ្រាវ និង​វែកមុខ​ម្ចាស់​ផេ​ក “​បាប និង​បុណ្យ​ពិតជា​មាន​មែន​” ព្រមទាំង​បក្ខពួក​គូកន​របស់​វា មក​ជូន​តុលាការ​កាត់សេចក្ដី និង​វិនិច្ឆ័យ​ទោស​ទៅតាម​ច្បាប់​៕

gvfcgg

mkjnhkk
​

ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា មាន​ភរិយា​ខ្មែរ និង​ចេះ​ភាសា​ខ្មែរ​(មានវីដេអូ)

​ភ្នំពេញ​៖ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​នោះ នឹង​មក​បំពេញបេសកកម្ម​កា​រទូ​តរបស់​ខ្លួន​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ ។​

​វីដេអូ​ឃ្លី​ប ជិត​២ នាទី ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​អាមេរិក បានបង្ហាញ​រូបលោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ភរិយា ដែលជា​ជនជាតិខ្មែរ​។​

​លោក​បាន​និយាយ ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ ដោយ​បង្ហាញ​ពី​ការចាប់អារម្មណ៍ នៅពេលដែល​លោក​បានមក​បំពេញការងា​រ​នៅ​កម្ពុជា​។ លោក​ទូត​អាមេរិក​ថ្មី រំពឹងថា ក្នុង​អាណត្តិ​ការទូត​របស់លោក​រយៈ​ពេល ៣​ឆ្នាំ នឹង​នាំ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក កាន់តែ​រឹងមាំ​ថែមទៀត​។​

វិ​ដេ​អូ​ឃ្លី​ប របស់លោក William A. Heidt និង​ភរិយា គឺ​លោកស្រី មនោ​សុធី រយៈពេល ១​នាទី និង ៤១​វិនាទី ត្រូវបាន​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​បង្ហោះ​ក្នុង​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥​។​

​ក្នុង​អាជីព​ជា​អ្នកការទូត លោក William A. Heidt បាន​លើកឡើងថា លោក​បានធ្វើការ​នៅ​អឺរ៉ុប អាស៊ី​បូព៌ា ទីក្រុង​ញូវយ៉ក និង​ទីក្រុង​វ៉ា​ស៊ីន​តុ​ន​។ ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត បាន​អះអាងថា ប្រទេស​កម្ពុជា គឺជា​កន្លែង​ពិសេស​ក្នុង​បេះដូង​របស់លោក​៕ដោយ៖រដ្ឋា

ftrdd

​

មុខសញ្ញា​គ្រឿងញៀន​ម្នាក់​បើករថយន្ត​បុក​ផ្ទះ​ប្រជាជន​ខណៈ​សមត្ថកិច្ច​តាម​ប្រមាញ់​

​ភ្នំពេញ​: មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ នៅ​រសៀល​ថ្ងៃនេះ ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ ក​២ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​តាម​ប្រមាញ់ និង​ឡោមព័ទ្ធ​ចាប់ខ្លួន​ខ​ណះ​ជននេះ​មាន​កាំភ្លើងខ្លី​នៅ​នឹង​ដៃ ហើយ​បើករថយន្ត​​បុក​ផ្ទះ​ប្រជាជន​នៅ​ជិត​វត្ត​សន្សំ​កុសល​។​

ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៣​និង ៣០​នាទី រសៀល​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​តាមផ្លូវ​លេខ​១៧​បេ​តេ​មុខផ្ទះ​លេខ​១២០​អឺ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ក្រោយ​វត្ត​សន្សំ​កុសល​។​

​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ខាងលើនេះ បាន​បើករថយន្ដ​មួយ គ្រឿង​ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-4791​គេច​ពី​សមត្ថកិច្ច ដែល​តាម​ពីក្រោយ​រហូត​រូបគេ បើក​បុក​ជញ្ជាំង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ហើយ​បើកទ្វារ​រថយន្ដ​រត់គេច​ខ្លួន​ទាំង​ដៃ​មាន​កាន់​កាំភ្លើងខ្លី​មួយ​ដើម​ផង ។​ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​បន្ត​ដេញតាម​ប្រមាញ់​ដោយ​ឡោមព័ទ្ធ​ចំណុច​ដែល​ជនសង្ស័យ​រូបនេះ​រត់គេចខ្លួន​។​

នៅក្នុង​រថយន្ដ​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​ប្រទះឃើញ​ថ្នាំញៀន​មួយចំនួន​៕

gvfcdxx

​xdsxx

​ឡាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់​ឧកញ៉ា សឹង្ហ សំអុល ក្រឡាប់​នៅ​ស្រុក​ស្នួល​

​ខេត្តក្រចេះ ៖​រថយន្ត​ភ្លៅ​៥​មួយគ្រឿង​ដឹកឈើ​ប្រណីត​ជាង​៧០​ម៉ែត្រ​គីប​ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​ឈើ​ដ៏​ល្បី​ម្នា​ក់នៅ​ខេត្តក្រចេះ​គឺ​ឧកញ៉ា សឹង្ហ សំអុល បាន​ក្រឡាប់​ហើយ​ក្អួត​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ចុងខែ សីហា នៅត្រង់ចំណុច K3 ផ្លូវ​ចូល​ក្រុមហ៊ុន​៩៩៩៩ ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ផ្លូវ​លេខ​៧៦ ក្នុងភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ហេតុការណ៍​ក្រឡាប់​រថយន្ត​ហើយ​ក្អួត​ចេញ​ឈើ​ប្រណីត​ខុសច្បាប់​នោះបាន ធ្វើ ឲ្យ​កកស្ទះ ចរាចរណ៍​មួយ​រយះ​ទម្រាំ​ក្រុម​សមត្ថកិច្ច​ស្ទួ​ច​យក​រថយន្ត​នោះ​ចេញ​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​ក្រឡាប់​ព្រោះតែ​រថយន្ត​ផ្ទុក​ឈើ​ប្រណីត​ច្រើនពេក​គ្រា​ដែល​ផ្លូវ​ទ្រុឌទ្រោម និង​រងទឹក​ភ្លៀង​ទន់ជ្រាយ​ធ្វើ​ឲ្យ​ផុង​កង់​រថយន្ត​ក្រឡាប់​តែម្តង ។​

​ក្រោយពេល​ក្រឡាប់​រថយន្ត​ផ្ទុក​ឈើ​ប្រណីត​ខុសច្បាប់​រាប់សិប​ម៉ែត្រ​គីប​នេះ គេ​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​យក​ព័ត៌មាន និង​ថតរូប​យ៉ាងច្រើន​កុះករ​។ ប៉ុន្តែ​មិនមាន​សារព័ត៌មាន​ណា​បាន​ចុះផ្សាយ​នោះឡើយ ព្រោះតែ​មេកា​លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ឈរ​កាង​នៅ​ទីនោះ រួមជាមួយ​ការសន្យា​ថា នឹង​ផ្តល់​លុយ​ឲ្យ​ដើម្បី​ជា​ថ្នូរ​កុំ​ឲ្យ​មានការ​ចុះផ្សាយ​។​

​យ៉ាងណាក៏ដោយ អ្នកឃើញ​ហេតុការណ៍​ខាងលើនេះ​បានលើកឡើង​ថា ករណី​ក្រឡាប់​រថយន្ត​ដឹកឈើ​នោះ​ជា​ភស្តុតាង​នៃ​អំពើពុករលួយ​និង​ឥត​ប្រកែក​បាន ដែល​បង្កឡើង​ដោយ​ក្រុម​ដៃជើង​សំខាន់ៗ​របស់​ឧកញ៉ា សឹង្ហ សំអុល  រួមទាំង​ឈើ​ដែល​ធ្លាក់​រាយប៉ាយ​គឺជា​ភស្តុតាង​សមល្មម​អាច​វែកមុខ​ឧក្រិដ្ឋជន​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គៀល​នៅ​ខេត្តក្រចេះ​បាន​ហើយ​។​

​គួរ​កត់សម្គាល់ថា រហូតមកដល់​ពេលនេះ​ពុំមាន​សារព័ត៌មាន​ណាមួយ​ចេញផ្សាយ​ព័ត៌មាន​ទាក់ទង​ការ​ក្រឡាប់​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​របស់​ឧកញ៉ា សឹង្ហ សំអុល នោះទេ ព្រោះថា​ពួកគេ​ប្រហែលជា​រង់ចាំ​ការសន្យា​ផ្តល់​លុយ​ពេល​បំណាច់​ខែ​របស់​មេការ​ឧកញ៉ា អុល នោះ​ហើយ​។​

​តាម​ប្រភពព័ត៌មាន​ផ្សេងទៀត​ដែល មេគង្គ​ប៉ុស្តិ៍ ទទួលបាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ឈើ​ដែល​ផ្ទុក​ក្នុង​រថយន្ត​ភ្លៅ​៥​ដែល​ក្រឡាប់​នោះ ជា​ឈើ​របស់លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​ទៅវិញ ។ ប៉ុន្តែ​មូលហេតុ​ដែល​មេកា​លោក​ឧកញ៉ា សឹង្ហ សំអុល ចេញមុខ​ការពារ​នោះ ព្រោះថា​មេកា​លោក​ឧកញ៉ា សំអុល ឈ្មោះ ថុ​ន គឺជា​ជន​ពូកែ​ខាង​រត់ការ​កាង​រថយន្ត​ដឹកឈើ​ខុសច្បាប់​សូកប៉ាន់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​។ ដូច្នេះហើយ​ទើប​លោកស្នងការ​ខេត្ត​បានប្រគល់​សិទ្ធិ​ឲ្យ​មេការ​រូបនោះ​ឈរ​កាង និង​រត់ការ​បើកផ្លូវ​ឲ្យ​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ខាងលើនេះ​បានធ្វើ​ដំណើរ​ទៅដល់​គោលដៅ​។​

ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន​ខាងលើ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​បានទេ​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់ថា អ្វីដែល​គេ​បាន និង​កំពុង​កត់សម្គាល់​នោះ​គឺ​ក្រុម​លោក​ឧកញ៉ា សំអុល មិនដែល​រកស៊ី​អ្វីដែល​ស្របច្បាប់​នោះទេ ជាពិសេស​ការកាប់បំផ្លាញ​និង​ជំនួញ​ឈើ​តែម្តង ។ ហេតុដូច្នេះ​ហើយ​ទើប​ឈ្មោះ​លោក​ឧកញ៉ា សឹង្ហ សំអុល ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​មេខ្លោង​រកស៊ី និង​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ខេត្តក្រចេះ និង​ខេត្ត​ជាប់​ព្រំប្រទល់​គ្នា​។ ប្រភព​បន្តថា មូលហេតុ​ដែល​លោក​ឧកញ៉ា សំអុល នៅតែ​ជួប​សំណាង​ល្អជា​ក្នុង​មុខ​ជំនួញ​ខុសច្បាប់​របស់ខ្លួន ព្រោះតែ​ក្រុម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ សុទ្ធតែ​លូកដៃ​ទទួល​លុយ​លោក​ឧកញ៉ា សំអុល ជា​ថ្នូរ​នឹង​ការធ្វើ​មិនដឹងមិនឮ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​លោក សឹង្ហ សំអុល ។​

មជ្ឈដ្ឋាន​ដដែល​បាន​អំពាវនាវ​សូម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​សើរើ​ការរកស៊ី​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា សឹង្ហ សំអុល ក៏ដូចជា​ឧកញ៉ា ទ្រី ភាព ស្អី​នោះ​ផង មិនគួរ​បន្ត​ទុក​ឲ្យ​ពួកគេ​ប្រព្រឹត្ត​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គៀល​នោះ​ទៀតឡើយ​៕

ដោយ​៖ស៊ី​ណាត​

cfdxdd

vgbgfff

fdrggg

ខ្យល់ព្យុះ​វាយប្រហារ​កំពង់ផែ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ​៖ ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់ព្យុះ បាន​បោកបក់​យ៉ាងខ្លាំង​វាយប្រហារ​ទៅ លើ​កំពង់ផែ​ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ទូ​កុងតឺន័រ​មួយចំនួន​បាន​ប៉ើង​ដួល​និង​ខូចខាត​ប្រ មាណ​៥​ទូ​។​ឧប្បត្តិ​ហេតុនេះ ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក​ថ្ងៃទី​១៥ ខែ កញ្ញា ឆ្នាំ​២០១៥​នេះ​។​
​
មន្ត្រី​កំពង់ផែ​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​គ្រោះធម្មជាតិ​បែបនេះ កម្រ​កើតមាន​ណាស់​នៅ​កំពង់​អន្តជាតិ​ព្រះសីហនុ។​នេះ​ករណី​ចៃដន្យ​មួយ ​តែសំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស ឬ​ស្លាប់​បាត់បង់​អាយុជីវិត​នោះទេ​។ ចំណែក​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កំពង់ផែ​នេះ ក៍​មិន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​។​
​
ប្រភព​ដដែល​បន្តថា អាកាសធាតុ​នៅតាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៤ ម្សិលមិញ​នេះ​មេឃ​បាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ស្ទើរ​គ្រប់​ទីកន្លែង ចំណែក​នៅតាម​ឆ្នេរ និង​កោះ ឃើញ​មាន​រលក​សមុទ្រ​មាន​កម្ពស់​ប្រមាណ​ជិត​២​ម៉ែត្រ ធ្វើ​ឲ្យ​ការនេសាទ​លក្ខណ​:​គ្រួសារ និង​ការធ្វើដំណើរ​តាម​ទូក​ត្រូវ​ផ្អាក​មួយរយ​:៕ យ៉ាន​ន្ទ្រ​

gbvgg

​xcdff

ផ្ទុះ​ឡក​ម្តៅ​សិប្បកម្ម​ផលិត​ឡាំង​ស្នោ របួស​កម្មករ​២​នាក់​នៅ​ខណ្ឌមានជ័យ​

​ភ្នំពេញៈកម្មករ​២​នាក់​ក្នុង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ និង​ក្រដាសអនាម័យ​បាន​រងរបួស​ធ្ងន់​ស្រាល​ក្រោយពី​ឡក​ម្ដៅ​ក្នុង​សិប្បកម្ម​នោះបាន​ផ្ទុះឡើង​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ នឹង ១០​នាទី​សិ្ថ​ត​នៅ​ក្រុម​៣ ភូមិ​ត្នោតជ្រុំ​៤ ផ្លូ​វេ​លខ​៣៩MC សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ កម្មករ​២​នាក់ បាននាំគ្នា​យក​អុស​ដាក់បញ្ចូល​ក្នុង ឡ ដើម្បី​ដំណើរ​ការផលិត​ឡាំង​ស្នោ និង​ក្រដាសអនាម័យ ។​មួយសន្ទុះ​ក្រោយមក​ឡ​បាន​ឡើងក​ម្តៅ​ខ្លាំង តែ​កម្មករ​មិនបាន​មើល​នាឡិកា​វាស់​កម្ដៅ ហើយ​កម្ដៅ​ ឡ ចេះតែ​បន្ត​ឡើង​ហូ​ស​កម្រិត ក៍​ផ្ទុះឡើង​លាន់​ដូច​ផ្ទុះ​គ្រាប់បែក បណ្ដាលអោយ​កម្មករ​២​នាក់​បាន​រងរបួស និង​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា ពលរដ្ឋ និង​សមត្ថកិច្ច​ចោមរោម​គ្រប់ៗ​គ្នា​។​

​ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ម្ចាស់​សិប្បកម្ម​យក​រថយន្ដ​ផ្ទាល់​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទី​ពេទ្យ​ខ្មែរ​-​សូរ​វៀត​។ ក្រោយពេល​សាកសួរ​ពី​ខាង​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា សិប្បកម្ម​នេះ​មាន​ស្លាក​យីហោ សាន់​នី​ និងមិនទាន់មានច្បាប់ នៅឡើយទេ។​

​ជនរងគ្រោះ​ទី​១ មានឈ្មោះ ម៉ៅ អិ​ល អាយុ ៣០​ឆ្នាំ មុខរបរ​នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ទីលំនៅ​ផ្ទះជួល​ក្បែរ​កន្លែងកើតហេតុ​(​រងរបួស​ធ្ងន់​) និង​ជនរងគ្រោះ​ទី​២​ឈ្មោះ ឆែ​ន ទី អាយុ​១៨ ឆ្នាំ មាន​មុខរបរ​កម្មក​រ​កន្លែងកើតហេតុ ហើយ​មាន​ទីលំនៅ ផ្ទះជួល​ក្បែរ​កន្លែងកើតហេតុ​។

​គួរបញ្ជាក់​ផងដែ​ថា ម្ចាស់​សិប្បកម្ម​មិន​ត្រឹមតែ​មិន​ផ្តល់​ពី​អត្ដ​សញ្ញាណ​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ទៅលើ​អ្នកការ​សែត​ទៀតផង​។

​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹងថា សិប្បកម្ម​ខាងលើនេះ ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ ប៉ុន្តែ​កន្លងមក​ម្ចាស់​សិប្បកម្ម​ធ្លាប់បាន​ប្រាប់ថា​សិប្បកម្ម​របស់ខ្លួន​ផលិត​ក្រដាសអនាម័យ តែ​បែរជា​ឃើញ​ផលិត​ឡាំង​ស្នោទៅវិញ​៕​ដោយ​:​សួង សាម​
​nkhboo

ghvfrr

bhgvbb

gvfccc

 

 

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ផ្សេងគ្នា​

​ភ្មំ​ពេញ​: ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ខណ្ឌ សែន​សុខ ធ្វើការ​ឃាត់ខ្លួន​ក្នុងករណី​ផ្សេងគ្នា​កាលពី​វេលា​ម៉ោង​០៤ ទៀបភ្លឺ ថ្ងៃទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៥​នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា ផ្លូវ​សហ​ព​ន្ធ័​រុស្សី ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​បុរស​២​នាក់​ត្រូវបាន​កំលាំង​អត្ត​រាគ​មន៍​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្នុង​២​ករណី​ផ្សេងគ្នា​នៅ​ទីតាំង​តែមួយ​។​ហេតុការណ៍​ឃាត់ខ្លួន​បុរស​ទាំងពីរ​ខាងលើ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​១៤​កញ្ញា​២០១៥​នៅ​គល់ស្ពាន​អាកាស​៧​មករា​ផ្នែក​ខាងលិច​តាមផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ទី​1​ឈ្មោះ​លឹម សុធា ភេទ​ប្រុស​អាយុ​30​ឆ្នាំ​មុខរបរ ដើរ​រើស​អេ​ត​​ចាយ​ស្នាក់នៅ​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​ឃាត់ខ្លួន​ពីបទ​លួច​ដែក​​ជនសង្ស័យ​ទី​2​ឈ្មោះ​ទូច ច​យ ភេទ​ប្រុស​អាយុ​១៩ឆ្នាំ​មុខ របរ​រត់​ម៉ូតូឌុប​ស្នាក់​

​នៅ​ភូមិ​ប៉ប្រក​ខាងជើង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ឃាត់ខ្លួន​ពីបទ​រក្សាទុក​នៅ​កន្ត្រៃ​សំរាប់​កាត់​សោរ​ផ្ទះ​គេ​។​ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ​សេង សីហា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ ឌុប ស្នាក់នៅ​ផ្ទះជួល​លេខ​២៣ ក្រុម​៣​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្ថា ខណ្ឌ ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​ល្វា ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។​ក្នុងករណី​ឡើងផ្ទះ​គេ​ប៉ុនប៉ង​លួច​ទ្រព្យសម្បតិ្ត​មិនបាន​សំរេច ដែល​ប្រ​ព្រឹ​ត​នៅ​ចំណុច​ក្រុម​៧​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​មុន​ឃាត់ខ្លួន​ជន​ខាង​លើខ​ណះដែ​លកំ​លាំង​អត្ត​រាគ​មន៍​ខណ្ឌ​កំពុង​ជិះ​ម៉ូតូ​ល្បាត​នៅ​ចំណុច​ខាងលើ​បាន​ជួប​ជនសង្ស័យ​ឈ្មោះ​លឹម សុធា កំពុង​ធ្វើ​សកម្មភាព​លួច​យក​ដែក​ប្រជាពលរដ្ឋ​ដាក់​លើរ​ទេស​អេតចាយ​ឃើញ​ដូច​នោះ​ក៍​ចាប់​ឃាត់ខ្លួន​តែ ម្តង​។​
​
ប្រភព​បាន​ប្រាប់ទៀតថា​ខ​ណះ​កំពុង​ឃាត់ខ្លួន​លឹម សុធា​ស្រាប់តែ​មាន ឈ្មោះ​​ទូច ច​យ ជិះ​ម៉ូតូ​សង់​សេរី​ចាស់​ពណ៌​ព្រីង​ទុំ​មក​ឈប់​មើល​សមត្ថ កិច្ច​ក៍​ត្រួត​​ពិនិត្យ​យុវជន​ម្នាក់នេះ​ស្រាប់តែ​នៅលើ​ម៉ូតូ​ដែល​ជន​ខាងលើ​ជិះ​ឃើញ​មាន​កន្ត្រៃ​កាត់​ដែក​ចង​ជាប់​ម៉ូតូ​ក៍​ឃាត់ខ្លួន​បន្ទាប់មក​សមត្ថ​កិច្ច​ក៍​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សេង សីហា ដែល​បាន​ឡើង ទៅ​លើផ្ទះ​គេ​ប៉ុនប៉ង​លួច​ទ្រព្យ​សំ​ម្ប​ត្តិ​មិនបាន​សំរេច​បន្តទៀត​យ​កមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​ទាំង​៣​នាក់​តែម្តង​។​
​
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​ខាងលើ​បាន​កសាង​សុំ​នុំ​រឿង​យកទៅ​សាក សួរ​បន្ត​នៅ​អធិការ ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​
​៕ ដោយ៖ សួង សាម​

bhgbbb

​nhbnn