All posts by មេគង្គ ប៉ុស្តិ៍

កញ្ញា ភិន ដា​លី​ស៖​​ក្រុមគ្រួសារ​ទាំង អស់​បដិសេធ​មិន​ទទួលយក ប៉ែន ចំ​រ៉ុង​

​ភ្នំពេញ​៖​ទោះជា​ភាគី​ខាង​លោក ប៉ែន ចំ​រ៉ុង អះអាងថា ស្នេហា​រវាង​នាង ភិន សុ​ដា​លី​ស និង​រូបលោក​នឹងត្រូវ​ចូលដល់​ចំណង​មង្គលការ​នៅ​អំឡុង​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​បន្ទាប់ពី​មានការ​សម្រុះសម្រួល​ជាមួយ​ខាង​ស្រី​ក្តី ក៏​លោក អ៊ិន សុ​ភិន ដែលជា​ឪពុក​របស់​កញ្ញា ភិន សុ​ដា​លី​ស បាន​បដិសេធថា នោះ​ជាការ​បំប៉ោង​ព័ត៌មាន​សុទ្ធសាធ​។ លោក​បាន​ងះ​អាង​ថា​ក្នុងចំណោម​គ្រួសារ​របស់លោក​គឺ​អត់​មានអ្នកណាម្នាក់​ទទួលយកលោក  ប៉ែន ចំ​រ៉ុង នោះទេ​។

​តាម​ប្រភពពី វី​អូ​ដេ ដែល​សរសេរ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​:ក្នុង​បទសម្ភា សន៍ តាម​ទូរស័ព្ទ លោក ភិន សុ​ភិន បាន​ថ្លែង​ប្រាប់ថា​រឿង​រៀបការ​របស់​កូនស្រី និង​ប៉ែន ចំ​រ៉ុង គឺជា​ការចាត់ចែង​តែ​ម្ខាង​របស់​ភាគី​ខាង​ប្រុស ​និង​សាមីខ្លួន ផ្ទាល់​គឺ ភិន សុ​ដា​លី​ស​។

លោក​បន្តថា​រូបលោក​និង​ក្រុមគ្រួសារ​មិនមាន​អ្នកណា​ពាក់ព័ន្ធ​នោះ ទេ​។ លោ​កថា​នៅក្នុង​លោក​នេះ​មិនមាន​ឪពុកម្ដាយ​ណា​មិន​ព្រម​សម្រប​តាម កូន ដើម្បី​ឲ្យ​កូន​អាចមាន​សេចក្ដីសុខ​នោះទេ ប៉ុន្តែ​មកពី​ស្នេហា​របស់​កូន ស្រី​និង​លោក​ប៉ែន ចំ​រ៉ុង បានកើត​ឡើង​លាយ​លំនឹង​ស្នាម​ជាំខ្មៅ​ដែល​មិន អាច​ទទួលយកបានទើប​លោក​ និង​ក្រុមគ្រួសារ​នៅតែ​រក្សា​ជំហរ​អត់​ទទួលស្គាល់​។​

លោក អ៊ិន សុ​ភិន និយាយថា​៖ “​ខ្ញុំ​សូមបញ្ជាក់​ដោយ​ត្រង់​ចុះ បើ​ប៉ែន ចំ​រ៉ុង គាត់​មាន​ចំណុច​ល្អ​ខ្លះ ក៏​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ សុខចិត្ត​តាម​កូន​ដែរ ព្រោះ​យើង​មានកូន​ស្រី​ជំទាស់​អញ្ចឹង​ដើម្បី​អី គឺ​ត្រូវតែ​រៀបការ​ឲ្យ​មិន​អញ្ចឹង នៅពេល ដែល​រឿង​វា​ធ្លាក់​ដល់​ដំណាក់កាល​ហ្នឹងហើយ ប៉ុន្តែ​ស្ថានភាព​វា​មិនអាច​ឲ្យ​ខ្ញុំ​និង​គ្រួសារ​ទទួលយក បាន​ទើប​វា​នៅតែ​អញ្ចឹង​! ខ្ញុំ​ចង់​ឲ្យ​ប៉ែន ចំ​រ៉ុង គាត់​បកស្រាយ​ខ្លះ ព្រោះ​គាត់​បានធ្វើ​អ្វីខ្លះគាត់​ដឹង​ច្បាស់​ហើយ​!”​។ លោក​បាន​បន្ថែមថា​មូលហេតុ​នៃ​ការមិន​ទទួលយក ​ប៉ែន ចំ​រ៉ុង​នេះ មិន មែន​ដោយសារ​លោក​ជា​សិល្បករ​នោះទេ​។​

​លោក​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​លម្អិត​ពាក់ព័ន្ធ​នឹង​មូល​ហេតុដែល នាំ​ឲ្យ​លោក​និង​ក្រុមគ្រួសារ​មិន​ទទួលយក​លោក ប៉ែន ចំ​រ៉ុង មកទល់ ពេលនេះ បើទោះជា​មុននេះ​បន្តិច​លោក​ប៉ែន ចំ​រ៉ុង បានប្រកាស​នៅ​ចំពោះមុខ​តុលាការ​ថា​ខ្លួន​ស្រឡាញ់ ភិន សុ​ដា​លី​ស និង​ចង់​រៀបការ​ជា មួយ​នាង ដែល​ធ្វើ​ឲ្យ​មានការ​ផ្ដល់​តម្លៃ​លើ​ចិត្ត​ស្មោះ​របស់​តារា​សម្ដែងរូប នេះ​។ ប៉ុន្តែ​វី​អូ​ឌី​រក្សា​សិទ្ធិ​មិន​ធ្វើការ​លាតត្រដាង​ពី​ការទម្លាយ​ចេញ​នេះ ។

​លោក អ៊ិន សុ​ភិន ប្រាប់ថា​ក្នុងចំណោម​សមាជិកគ្រួសារ​ទាំងអស់​របស់ លោក បូករួម​ទាំង​អ្នករស់នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​ជាទី​កំណើត​នោះ​ផង សុទ្ធតែ​បានបង្ហាញ​ការជំទាស់​មិន​ឲ្យ​លោក​លើក​កូនស្រី​ឲ្យ​ប៉ែន ចំ​រ៉ុង បើទោះជា​ភិន សុ​ដា​លី​ស ត្រូវគេ​ដឹង​ច្បាស់​ដូច​ថ្ងៃ​ថា​សុខចិត្ត​កាត់ចោល​ឪពុកម្ដាយ ​និងគ្រួសារ បើ​នៅតែ​ជំទាស់​មិន​ឲ្យ​នាង​រួមរស់​ជាមួយ​លោក​ប៉ែន ចំ​រ៉ុង​។ លោក​និយាយថា​៖ “​អ្នក​មិនដឹង​ពិតជា​ថា​ខ្ញុំ​ជា​ឪពុក​អាក្រក់ ប៉ុន្តែ​ចំ​រ៉ុង និង​ក្រុមគ្រួសារ​គាត់​ដឹង​ច្បាស់​ហើយ ថា​ហេតុអ្វី​ពួក​ខ្ញុំ​ទទួល យក​អត់​បាន ហើយ​បើ​ការសម្រេចចិត្ត​របស់​ដា​លី​ស​ត្រឹមត្រូវ ចុះ​ហេតុអ្វី​ប្រពន្ធ​ខ្ញុំ ប៉ា​ខ្ញុំ និង​មាមីង​ខ្ញុំ​ទាំងអស់​សុទ្ធតែ​អត់​មាន​អ្នកទទួលយក​ចំ​រ៉ុង អញ្ចឹង​”​។
​
លោក​បញ្ជាក់​បន្ថែមថា​៖ “​ខ្ញុំ​សូមបញ្ជាក់ថា​គ្រួសារ​ខ្ញុំ​មួយ​ពូជ​អត់​មាន​អ្នក គាំទ្រ ដា​លី​សរឿង​ចំ​រ៉ុង​ទេ​! សូម្បីតែ​តារាៗ​ដូចគ្នា ដែល​ស្គាល់​រាប់អាន​ចំ​រ៉ុង គេ​សុទ្ធតែ​ខ​ល​មក​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ​ទន់​ចិត្ត ព្រោះ​ចំ​រ៉ុង​អ​ញ្ចេះ​ចំ​រ៉ុង​អ​ញ្ចុះ ខ្ញុំ​គិត ថា​ចំ​រ៉ុង​គាត់​ដឹង​ច្បាស់​ជាងគេ ថា​ហេតុអ្វី​គ្រួសារ​ខ្ញុំ​ម៉ា​ពូជ​និង​អ្នក​ស្គាល់​គាត់​ភាគច្រើន​មិន គាំទ្រ​គាត់​!”​។​

​លោក​ឲ្យ​ដឹង​ទៀតថា​ហេតុផល​មាន​ក្រ​និង​ដោយសារ​លោក​ជា​សិល្បករ មិនមែនជា​រឿង​ត្រូវ​ជំទាស់​នោះទេ ហើយ​លោក​ជា​សិល្បករ ក៏​មិនមែនជា​មូលហេតុ​ដែល​ក្រុមគ្រួសារ​លោក​បដិសេធ​មិន​ទទួល​លោក ប៉ែន ចំ​រ៉ុង​នោះទេ​។ លោក​និយាយថា​៖ “​មាន​ក្រ​ខ្ញុំ​អត់​ប្រកាន់​តែ អ្វីដែល​សំខាន់​ខ្ញុំ​សុំ​តែ​ជាម​នុស្ស​ល្អ​ប៉ុណ្ណោះ ប៉ុន្តែ​ចំ​រ៉ុង​គាត់​សួរ​ខ្លួនឯង​ទៅ តើ​គាត់​មាន​ចំណុច​ទាំង​នោះទេ កុំ​ចេះតែ​ចោទថា​ខ្ញុំ​អាក្រក់ ហើយ​មិន​អាណិតកូន គឺ​ខ្ញុំ​អាណិត​ហ្នឹងហើយ ដែល​ខំ​ធ្វើ​អញ្ចឹង​!”​។

​លោក​ថាបើ​កុំ​តែមាន​ការជំទាស់​ពី​សំណាក់​សមាជិក​ទាំងអស់​នៅក្នុង គ្រួសារ គឺ​លោក​នឹងត្រូវ​ទន់​ចិត្ត​យូរ​មកហើយ ដើម្បី​កុំ​ឲ្យ​កូនស្រី​ពិបាកចិត្ត​និង​កុំ​ឲ្យ​គេ​ថា​រឿង រ៉ាវ​ទុំ​ជោរ​ដល់​កម្រិត​ហ្នឹង​ទៅហើយ នៅតែ​គ្មាន​ការ​អធ្យាស្រ័យ​។ ប៉ុន្តែ​លោក​ថា​មកពី​រឿងរ៉ាវ​ខាងក្រៅ វា​ពិបាក​ឲ្យ​លោក​និង​ក្រុមគ្រួសារ​បន្ទន់ឥរិយាបថ​ទៅ​កើត ទើប​លែង​ខ្មាស់​មហាជន​។ លោក​បន្តថា​៖ “​ក្រោយ​កូន​ខ្ញុំ​ចូល​ផ្ទះ វិញ ខ្ញុំ​ប្រាប់​កូន​ខ្ញុំ ថា​ឥឡូវ​កូន​ដឹង​ហើយ​ថា​ចំ​រ៉ុង​គាត់​យ៉ាង​មិច អញ្ចឹង​បើ​កូន​រើស​គេ​កូន​ធ្វើ​អី​ជាមួយ​គេ​ធ្វើទៅ ចង់​រៀបការ​ឬ​យ៉ាង​មិច​ធ្វើទៅ​ប៉ា​អត់​ជំទាស់​ទេ​ប៉ុន្តែ ប៉ា​ម៉ាក់​ក៏​អត់​ដឹងឮ​ដែរ បើ​គេ​ថែកូន​បានល្អ​ប៉ា​អរគុណ​គេ បើ​គេ​ធ្វើ​ឲ្យ​កូន​ពិបាក ប៉ា​ម៉ាក់​ទទួល​កូន​មកវិញ​ដៃ​២! ហើយ​គាត់​អូ​ខេ​ហើយ គឺ​គាត់​រើសយក​ចំ​រ៉ុង អញ្ចឹង​ចំពោះ​រឿង​រៀបការ ឬ​រឿង​អី​ពី​គាត់​សួរ​ពួកគេ​ទៅ ព្រោះ​ពួក​ខ្ញុំ​អត់​មាន​អ្នកណា​ចូលរួម​គិត​ជាមួយ​ទេ​!”​។ លោ​កថា​នឹង​ត្រៀម​ទម្លាយ​រឿងរ៉ាវ​អាក្រក់​ពាក់ ព័ន្ធ​នឹង​ហេតុផល​ដែល នាំ​ឲ្យ​លោក​និង​ក្រុមគ្រួសារ​មិន​ព្រម​ទទួលយក​លោក ​ប៉ែន ចំ​រ៉ុង នៅពេល​ខាងមុខ​។​

​លោក ប៉ែន ចំ​រ៉ុង និង​កញ្ញា ភិន សុ​ដា​លី​ស នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើការ​បកស្រាយ​នោះទេ បើទោះជា​ពួកគេ​បាន​ទម្លាយ​ប្រាប់​អ្នកសិល្បៈ​មួយ ចំនួន​ថា​នឹង​រៀបការ ជាមួយគ្នា​នៅ​ដើមឆ្នាំ​២០១៦​។ប៉ុន្តែ​យោងតាម​អ្វី ដែល​លោក ​ប៉ែន រស់ ជា​បងប្រុស​របស់ ​ប៉ែន ចំ​រ៉ុង បានបញ្ជាក់​គឺ​អាពាហ៍ពិពាហ៍​នោះនឹងត្រូវ​ធ្វើឡើងដោយសារតែ​មានការ​សម្រុះសម្រួល​ពី​ភាគី​ខាង​ស្រី​។​

​លោក អ៊ិន សុ​ភិន ស្នើ​ឲ្យ​បញ្ឈប់​មាក់ងាយ​លើ​រូបលោក​និង​ក្រុមគ្រួសារ ពាក់ព័ន្ធ​នឹង​ការមិនទទួលស្គាល់​ពី​ស្នេហា​នេះ​បន្តទៀត​៕

cxdsdd

​cfdcxx

ព្រះអង្គម្ចាស់​ធម្មិកោ ប្រកាស​តាំងខ្លួន​ជា​អ្នកប្រឆាំង​ក្នុង​បក្សប្រឆាំង​

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ព្រះសីហនុ ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រកាស​ក្នុង​គណនី Facebook របស់​ព្រះអង្គ ដោយ​តាំងខ្លួន​ជា​អ្នកប្រឆាំង​នៅក្នុង​គណបក្សប្រឆាំង ហើយ​បានប្រកាស​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ឈប់​លើកឡើង​ពី​បញ្ហា​ព្រំដែន​។​

​សារ​ដែល​បានលើកឡើង​ក្នុងគណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គម្ចាស់ ស៊ីសុ វត្ថិ ធម្មិកោ បានសរសេរថា “​ក្នុងនាម​ខ្ញុំ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួមចំណែក រក​ជ័យជំនះ​អោយ​ជាតិ ពី​ឆ្នាំ​២០១៣ កន្លងមកនេះ ហើយ​ក្នុងនាម​ខ្ញុំ ជា​អ្នកប្រជាធិបតេយ្យ ខ្ញុំ​សូម​ប្រកាស ជា​សាធារណៈ​ថា ចាប់តាំងពី​ថ្ងៃនេះ​ទៅ ខ្ញុំ​តាំងខ្លួន​ខ្ញុំ ជា​អ្នកប្រឆាំង​ក្នុង​គណ បក្សប្រឆាំង​”​។​

​ព្រះអង្គម្ចាស់ ធម្មិកោ ក៏បាន​បញ្ជាក់​ផងដែរ​ពាក់ព័ន្ធ​នឹង​ជំហរ​របស់លោក សម រង្ស៊ី ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ថា ជា​ជំហរ​បុគ្គល​ទេ ព្រោះ​ព្រះអង្គ​លើក ឡើងថា កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ លោក​អនុប្រធាន កឹម សុខា បាន​កោះប្រជុំ​គណៈកម្មាធិការ​នាយ​កគ​ណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ណែនាំ​អោយ​យើង​ឈប់​លើកឡើង​នូវ​បញ្ហា​ព្រំដែន​។

​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​កន្លងមកនេះ គេ​ឃើញ​លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​របស់​បក្ស​ស​ង្គ្រោះ​ជាតិ​នៅតែ​បន្ត​ឆ្លៀត​ប្រើប្រាស់​បញ្ហា​ព្រំ ដែន​ដើម្បី​កេងចំណេញ​ខាង​នយោបាយ ខណ​:​ក្រុមមន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​ដែល​មកពី​គ្រប់​និន្នាការ​នយោបាយ​អះអាងថា ផែនទី​ដែល​តម្រូវ​ឲ្យ​យក​ម​ឲ្យ​យក​ផ្ទៀងផ្ទាត់​នោះ មិនមាន​អ្វី​ខុសពី​ផែនទី​ដែល​រាជរដ្ឋាភិ បាល​បាន​ប្រើប្រាស់​នោះឡើយ​៕ដោយ៖សុខា
​mkjnbb

ប្តី​ប្រពន្ធ​ត្រឡប់​មកពី​មើល​ប្រដាល់​ក្នុង​ហាង​កាហ្វេ​ឈ្លោះ​ចាក់​គ្នា ស្លាប់​ទាំង​២

​តាកែវ​៖បុរសស្ត្រីពីរនាក់ប្តី​ប្រពន្ធ​ បាន​ចាក់​គ្នា​ទៅវិញទៅមកបណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ ក្នុង​ថ្លុកឈាម ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ​។​ប្រើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១០​:២០​នាទី​យប់ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​រោង​ទា ក្នុងភូមិ​ទួល​ស្វាយ ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស្រេង ម៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ប្តី​។​ចំណែក​ប្រពន្ធ​ឈ្មោះ សាំង ពៅ អាយុ​៤៣​ឆ្នាំ មានកូន​៣​នាក់​ក្នុងបន្ទុក រស់នៅ​ភូមិ​សា​បួរ ឃុំ​ពេជ្រ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​សមត្ថកិច្ច​ចុះមក​ពិ​និត្យនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឺ​ង​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​ប្តី បាន​ត្រឡប់​មកពី​មើល​ប្រដាល់ និង​ផឹក​កាហ្វេ លុះដល់​រោង​ចិញ្ចឹម​ទារ ស្រាប់តែ​មានការ​ទាស់ទែង​ជាមួយ​ប្រពន្ធ រហូត​ទាញ​កាំបិត​ចុង​ស្រួច ចាក់​សម្លាប់​គ្នា​ទាល់ តែ​ស្លាប់ ក្នុង​ថ្លុកឈាម​ទាំងពីរ​នាក់​តែម្ដង​៕​

cgfddd

 

​

ទារិកា​អាយុ​៤​ខែ​ម្នាក់​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យគ្លីនិកវិសាលសុខ នៅប៉ោយប៉ែត​បន្តក់ថ្នាំ​

​ប៉ោយប៉ែត​៖ លោក នូវ គឹម​ស្រេង ជា​ម្ចាស់​គ្លីនិក វិសាល​សុខ នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បុរស​ស្ត្រី​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​ដាក់ពាក្យ​ប្តឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចោទ​ម្ចាស់​គ្លីនិក​ពីបទ (​សម្លាប់​កូន​របស់គាត់ដោយ​ចេតនា​) ព្រោះធ្វើ​ឲ្យ​កូនស្រី​របស់គាត់​ដែលមាន​អាយុ​ទើប​បួន​ខែ ដាច់ខ្យល់​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​បន្តក់ថ្នាំ​កាលពី​យប់​ថ្ងៃទី​១២ ខែ កញ្ញា ឆ្នាំ​២០១៥​។​

​គ្លីនិក​សំរាក​ព្យាបាល​និង​សម្ភព សុខ​វិសាល ដែលមាន​ទីតាំង នៅ​ទល់មុខ​វត្ត​បាល​លិ​លេ​យ្យ ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក ង៉ូ​វ តែ​ហេង អាយុ​៣៣​ឆ្នាំ​និង​ភរិយា ឈ្មោះ សាយ​ចាន់ថន អាយុ​៣៣​ឆ្នាំ ដែល​ត្រូវជា មាតាបិតា​សព​ទារិកា បាន​រៀប​រាប់ទាំង​រលីងរលោង​ទឹកភ្នែក​ប្រាប់ មេគង្គ​ប៉ុស្តិ៍ កាល​ព្រលប់​ថ្ងៃទី​១១ ខែកញ្ញា ថា​« ប្តី​ប្រពន្ធ​ខ្ញុំ​បាន​ព្រាត់​កូនស្រី​ជាទី​ស្រលាញ់​គ្មាន​ថ្ងៃ​ជួប​វិញ​ឡើយ​» ។ គាត់​ថា «​កូនស្រី​ខ្ញុំ​ដែលមាន​អាយុ​ទើប​៤​ខែ​ប៉​ណ្ណោះ វា​មាន​អា​ការៈមិន​ស្រួលខ្លួន ទំនងជា​ឈឺពោះ ប្រពន្ធ​ខ្ញុំ​ក៏បាន​នាំ​កូនស្រី​នោះ ទៅ​ឲ្យ​គ្រូពេទ្យ​នៅ​គ្លីនិក សុខ​វិសាល ជួយ​ពិនិត្យ និង​ព្យាបាល ប៉ុន្តែ​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់ កូនស្រី​ខ្ញុំ​បាន​ដាច់ខ្យល់​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ក្នុង​គ្លី និក​នោះ​បន្តក់ថ្នាំ​ឲ្យ​»​។​

​លោក ង៉ូ​វ តែ​ហេង បន្តថា «​ក្រោយពី​គ្រូពេទ្យ​នៅ​ទីនោះ ពិនិត្យ រួចរាល់ ក៏បាន​បន្តក់ថ្នាំ​ចំនួន​៥​ដំណក់ ហើយ​ប្រាប់​អោយ​ប្រព​ន្ឋ​ខ្ញុំ​នាំ​កូន​មក​ផ្ទះ​វិញ​។​រហូតដល់​ម៉ោង ជិត​១១​យប់ នា​យប់​ថ្ងៃ​ដដែលកូន​របស់គាត់ចាប់ផ្តើមមាន​អាកា​រៈ មិន​ស្រួល​កាន់តែខ្លាំង​មុនពេល​ទទួល​ដំណក់​ថ្នាំ​ព្យាបាល​របស់​គ្រូពេទ្យ សុខ​វិសាល ទៅទៀត​។ ឃើញ​សភាព​ដូចនេះ ប្តី​ប្រពន្ធ​ខ្ញុំ បាន​នាំ​កូន​ទៅរក​ពេទ្យ​នៅ​គ្លីនិក​ខាងលើ​សាជាថ្មី ដើម្បី​ពិនិត្យ​ជាថ្មី ប៉ុន្តែ​ជា​អកុសល គ្រូពេទ្យ​នៅ​គ្លីនិក​នោះ​បែរជា​មិន​ព្រម​សង្គ្រោះ​ទេ គិតតែ​ពី​ដេញ​ប្តី​ប្រពន្ធ​ខ្ញុំ​ឲ្យ​នាំ​កូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌ ល​សុខភាពរបស់​រដ្ឋ​ទៅវិញ (​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១)»​។​លោក​ថា « នៅ​គ្រា​ដែល​ទៅ ដល់​មណ្ឌល​សុខភាព​រដ្ឋ គ្រូពេទ្យ​នោះបាន​បង្ហាញ​ពី​អាកប្បកិរិយា​មិនសូវ​ខុសគ្នា​នឹង​គ្រូ ពេទ្យ​ក្នុង​គ្លីនិកឯក​ជនទេ ហើយបាន​បញ្ជូន​បង្ហួស​ទៅ​ពេទ្យ​បង្អែ​កដី​ថ្មី ដែលជា​ហេតុ​អូស បន្លាយ​ពេលវេលា​រហូត​ធ្វើ​ឲ្យ​កូនស្រី​សំណព្វចិត្ត​របស់ខ្ញុំ​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោច អាធម៌​»​។​

​កន្លងមក គ្លីនិក​ព្យាបាល និង​សម្ព​ព សុខ​វិសាល នេះ​ធ្លាប់មាន​រឿងអាស្រូវ​ករ​ណី​ព្យាបាល​ជំងឺ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ប៉ុន្តែ​ម្ចាស់​គ្លីនិក​លោក នូវ គឹម​ស្រេង មិនដែល​ទទួលខុសត្រូវ​ឡើយ ដូចជា​ករណី​ខាងលើនេះ​ជាដើម គឺ​បាន​បដិសេធ​មិន​ព្រម​ទទួលខុសត្រូវ​ទេ​ដោយ​លើកឡើងថា ទារិកា​នោះ​ស្លាប់​នៅ​ខាងក្រៅគ្លីនិករបស់ខ្លួន ហើយ​បង្ហាញ​ហេតុផល​ថា ថ្នាំ​ដែល​គ្លីនិក​ផ្តល់​ឲ្យ​នោះ​ជា​ថ្នាំ​បំបាត់​ការឈឺ​ពោះ​ធម្មតា​ប៉ុណ្ណោះ​។​

សូម​រំលឹក​ផងដែរ​ថា មាន​ករណី​ដូចគ្នានេះ បាន​កើតឡើង​ក្នុង​គ្លីនិក​វិសាល​សុខ​ជា​ហូរហែ​រួច មកហើយ ក៍​ប៉ុន្តែ​អាជ្ញាធរ​ដែនដី ឬ​ក្រសួងសុខាភិបាល​មិនបាន​ចុះ​ត្រួតពិនិត្យ​ចាត់​វិធាន​ច្បាប់​នោះទេ បណ្តោយឱ្យ​ទង្វើ​និ​ទណ្ឌ​ភាព​ក្នុង​វិស័យ​សុខាភិបាល​é​ជន ក្នុង​គ្លីនិក​មួយ​នេះ​កើតមាន​ជា​ញឹកញាប់​។​ការមិន​ចាត់​វិធា​ការ​ច្បាប់ មានន័យថា លើកទឹកចិត្ត​ឱ្យ​ក្រុមគ្រូពេទ្យ​ខ្លះ​យក​កាស​ង្គ្រោះ​ជីវិត​មនុស្ស​ទៅលេង​សើច​ជាមួយនឹង​ការដកពិសោធន៍​ក្នុងការ​ព្យាបាល​ទៅវិញ ទើប​ការស្លាប់​របស់​ម្តាយ និង​ទារក​នៅតែ​កើតមាន​ជា​ញឹកញាប់​។

​ម្ចាស់​គ្លីនិក​សំរាក​ព្យាបាល​ និង​សម្ភព សុខ​វិសាល លោក នូវ គឹម​ស្រេង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ មិនអាចទាក់ទងសុំការពន្យល់បន្ថែមបានទេ ពាក់ព័ន្ធចំពោះការចោទប្រកាន់ ដែលថា ធ្វើឲ្យទារិកាម្នាក់ស្លាប់បន្ទាប់ពីក្រុមគ្រូពេទ្យក្នុងគ្លីនិករបស់លោកប្រើថ្នាំដំណក់រួច មកនោះ។

លោក ស៊ុំ ចាន់​គា ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​«​អាដហុក​»​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ផ្នា​ក់​ងារ​ព័​ត៍​មា​ប មេគង្គ​ប៉ុស្តិ៍ ថា កុមារ​គ្រប់រូប​មាន​សិទ្ឋិ​រស់រានមានជីវិត និង​ត្រូវ​ទទួល បានការ​ពារ​ដោយ​ច្បាប់​គិត​តាំង​ពីថ្ងៃ​ចាប់កំណើត​មកម្ល៉េះ ស្របតាម​ច្បាប់​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​។​លោក​បន្តថា គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ផ្តាច់ជីវិត​របស់​ពួកគេ​បានឡើយ​។ ហេតុ​ដូច្នេះហើយ ឪពុកម្តាយ​នៃ​ទារិកា​នេះ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ប្តឹង​ទារ​រក​យុត្តិធម៌​ជូន​កូន ស្រី​របស់​ពួកគាត់​បាន​តាម​នីតិវិធី ៕​ដោយ ៖បូរ៉ា​ស៊ី​

​swaww

fcddd

បង្ក្រាប​ក្រុម​ពាក់ព័ន្ធ​ការជួញដូរ និង​សេព​គ្រឿងញៀន​១១​នាក់​នៅខណ្ឌ សែនសុខ

​ភ្នំពេញ​:​នៅវេលា​ម៉ោង​១៦:០០​នាទី ថ្ងៃទី ១២ ០៩ ២០១៥ កំលាំង​កង​រាជ​អាវុធ ហត្ថ​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដោយបាន​ការអនុញ្ញាត​លោក​ព្រះ​រា​ជ្ញា​រង គង់ សំ​សារ៉េត អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរ​:​សេនី​យ៌​ត្រី ប៉ាន់ សុភាព បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ចំនុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែ​ប​សុខ​បាន​បង្ក្រាប​អ្នកប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន ១១​នាក់ រួម​នឹង​ង​វត្ថុតាង​មានដូចជា​÷​ជញ្ជីង​ថ្លឹង​ថ្នាំ​០២​គ្រឿង ដាវ​សាំ​មូ​រ៉ៃ​០៣ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១៣ កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​០២​គ្រាប់ ដប​ជ័រ​សំរាប់​ជក់​៧ នឹង​ម៉ូតូ​០២​គ្រឿង​។​

​បច្ចុប្បន្ន​អ្នកប្រើប្រាស់​គ្រឿងញៀន​នឹង​វត្ថុតាង​បាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​អាវុធហត្ថ​ក្រុង​៕ ដោយ៖បញ្ញា

xdszz

gvfcvvv
​

ពលករ​ខ្មែរ​មិន​ស្របច្បាប់​នៅ​ថៃ​សម្រុក​វិល​មក​កម្ពុជា​វិញ

​ភ្នំពេញ​:​ពលករ​ដែល​ទៅធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ នាំគ្នា​សម្រុក​មក​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​បារម្ភ​ខ្លាច​មានការ​ចាប់ខ្លួន ព្រោះ​សមត្ថកិច្ច​ថៃ​កំពុង​ចាប់ផ្តើម​ពង្រឹង​ការអនុវត្ត​ច្បាប់​។​​

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​ថា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ពលករ​ខ្មែរ​ប្រុស​ស្រី ៧៤​នាក់ ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ បាននាំគ្នា​ឆ្លងដែន​ចូល​កម្ពុជា​វិញ តាម​ច្រករបៀង​ព្រំដែន​ចំបក់ ស្ថិតក្នុង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ការឆ្លង​ដែន​នេះ ខណៈ​សមត្ថកិច្ច​ថៃ​ចាប់ផ្តើម​រឹតបន្តឹង​ក្នុង​ត្រួតពិនិត្យ​លើ​ពលករ ខុសច្បាប់​។​

ពលករ​ដែល​ឆ្លង​ព្រំដែន​ហើយ ប្រាប់​អាជ្ញាធរ​កម្ពុជា​ថា ថៅកែ​ពួកគេ​ជន ជាតិ​ថៃ បាន​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់មក​ស្រុក​ខ្មែរ​សិន បើ​មិន​ដូច្នោះ​ទេ ពេល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួនបាន​មិនមាន​អ្នកទទួលខុសត្រូវ​ទេ​។​

​ពលករ​ទាំង​៧៤​នាក់​នោះ​រស់នៅ​ខេត្តបន្ទាយមានជ័យ ១២​នាក់ ខេត្តបាត់ ដំបង ១២​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ធំ​១២​នាក់ សៀមរាប​១៩​នាក់ កំពត​២ នាក់ កំពង់ចាម​៤​នាក់ កំពង់ឆ្នាំង​៥​នាក់ និង​ខេត្តព្រៃវែង​១​នាក់​៕

lpokjj

ពលករ​៧៤​ដែល​ឆ្លង​ព្រំដែន​ហើយ​(​រូបភាព​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​)

​

កាំកុងត្រូល​ប្រកា​សលេខ​ទូ​ស័ព្ទ​ចូលរួម​ទប់ស្កាត់​ចំណីអាហារ​មាន​សារធាតុ​គីមី​

​ភ្នំពេញ​:​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បានចេញ​សេ​ក្តី​ជូនដំណឹង​ស្តីពី​ការត្រួតពិនិត្យ​សុវត្ថិ ភាព​ទំនិញ​ដែល​បាន និង​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយនេះ ក៏បាន​ប្រកាស​នូវ​លេខ​ទូរស័ព្ទ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាក់ទង និង​រាយការណ៍​ផងដែរ​។​
​
អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​(​កាំកុងត្រូល​)​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ បានប្រកាស​ពី​ការចុះពង្រឹង​ការត្រួតពិនិត្យ និង​ទប់ស្កាត់​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ពុំមាន​សុវត្ថិភាព​ហើយ​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​រាជ ធានី​ភ្នំពេញដោយ​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ពិសេស​សម្រាប់​ឲ្យ​ពលរដ្ឋ​ទាក់ទង​រាយការណ៍​ ។​
​
សេចក្ដីជូនដំណឹង​នេះ គឺ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស​( Hot line) ប្រចាំ​សាខា​កាំកុងត្រូល​នៅ​រាជធានី​ភ្នំពេញ ចំនួន​៦ គឺ​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ចំណីអាហារ​ពុំមាន​សុវត្ថិភាព និង​ការពុល​ចំណីអាហារ ដែល​កើតមាន​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​។​

​ខ្សែ​ទូរស័ព្ទ Hotline ទាំង ៦​នោះ រួមមាន ០១២ ២៣៣ ២១៦, ០១២ ៤៤៥ ៥៦២ , ០១២ ៨៥០ ១០៥, ០៩៧ ៧៨៨ ៦១១១, ០៩៦ ៨២៩ ៧៨ ៧៨, និង ០១២ ៨៧០ ០៧៦​។​

​គួរ​ជម្រាប​ថា ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​សេ​ដាក បានបង្ហាញ​របាយការណ៍​កាលពីដើម ឆ្នាំ​២០១៥ កន្លងមកនេះ​ថា ៦១​ភាគរយ​នៃ​សាច់​ប៉ា​តេ ត្រូវបាន​ប្រើ​សារធាតុ​គីមី​ប្រភេទ បូរ៉ា​ក់ ឬ ទឹក​អ​ន្យា​។ សារធាតុ​គីមី​ស្រដៀង​គ្នា​នេះ ក៏ត្រូវ​ក្រុមការងារ​រកឃើញ​មានប្រើ​នៅក្នុង គុយទាវ​សរសៃ​ធំ សរសៃ​តូច មី​សំប៉ែត មី​ពង​ទា គ្រឿង​សមុទ្រ បន្លែ ផ្លែឈើ ត្រីងៀត និង​ប្រហុក ជាដើម​។

​ក្រៅពីនេះ អាហារ ឬ​គ្រឿង​កំប៉ុង កញ្ចប់ ដែល​ហូ​ស​កាលបរិច្ឆេទ​ប្រើប្រាស់ ក៏ត្រូវ​សមត្ថ កិច្ច​រកឃើញ​នៅតាម​ទីផ្សារ​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ប្រកាស​ឲ្យ​បាន​ទូលំ ទូលាយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ថា​តើ​មុខទំនិញ​ប្រភេទ​ណាខ្លះ​ដែល​មិនត្រូវ​ប្រើប្រាស់ ? ។​ដោយឡែក ម្ចាស់​ទំនិញ ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​ទំនិញ​ខុស​បទដ្ឋាន​បច្ចេកទេស ឬ​ខូចគុណភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ក៏​គេ​មិនដែល​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដែរ ផ្ទុយទៅវិញ​មន្ត្រី​ខិលខូច​ខ្លះ​បែរជា​ជួយ​បិទបាំង​ដើម្បី​ទទួលបាន​នូវ​លាភ​សក្ការ​:​សម្រាប់​ក្រុម​ខ្លួន​ទៅ វិញ មិន​អើពើ​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ចំណីអាហារ​មាន​លាយឡំ​នឹង​សារ ធាតុ​គីមី​ហួស​កម្រិត​នោះឡើយ​៕​ដោយ​:​ខេមរា​

bgvfcc

​រូបភាព មន្ត្រី​ជំនាញ​ដកហូត​ប្រហិត​មាន​ជាតិគីមី​ក្នុង​ផ្សារ កាណាឌីយ៉ា​                          នាពេល​កន្លងមក​ (​រូបភាព​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានី​ភ្នំពេញ​)

​

​លោក ងិន អូន មន្ត្រីប៉ូលិសដ៏មហិមា រកស៊ី​ឈើ​ខុសច្បាប់​ដុះ​ស្លែ​ក្នុង​ក្រុង​បាន​លុង​

​ខេត្តរតនគិរីៈ ប្រជាពលរដ្ឋ​រិៈ​គន់​ថៅកែ​ដេប៉ូ​ឈើ​មួយកន្លែង​ក្នុង​ក្រុង​បាន​លុង​ ដែលមាន​ទី តាំង​ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹ​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។ ម្ចាស់​ដេប៉ូ​ឈើ​ខាងលើ​នោះ​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ ងិន អូន ជា​មន្ត្រីនគរបាល​ដែលមាន​ឋានៈ​តួនាទី​នាយរង​កណ្តាល​កាល​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​ស្នងការ​ខេត្ត​។​

​មន្ត្រី​អាជ្ញាធរ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា ឈើ ដែលដាក់លក់ក្នុងដេប៉ូ​ឈើ​របស់​មន្ត្រីប៉ូលិស​លោក ងិន អូន ក្នុង​ក្រុង​បាន​លុង​នោះ ជា​ឈើ​ដែល​ដឹក​មកពី​ស្រុក​កូន​មុំ​ ហើយជា​ឈើ​មិន​ស្របច្បាប់​បន្លំ​ដឹក​ចូលក្នុង​ដេប៉ូ​ស្របច្បាប់ ។​លោក ងិន អូន បានដាក់​បណ្តាញ​កម្មក​រ​ក្នុងស្រុក​កូន​មុំ​អោយ​កាប់​ទន្ទ្រាន​យក​ឈើ​ពី​ព្រៃ​សហគមន៍ និង​ដែន​ជំរក​ស្រុក​កូន​មុំ​។ ទីតាំង​ដែល​លោក​ងិន អូន អោយ​កម្មករ​ចូលទៅ​អារយក​ឈើ​នោះ​នៅត្រង់ចំណុច​ភ្នំ​ត្រ​ងោល ទី​២​នៅ​ចំណុច​ច្រក​អាង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឆ្កែ​ហត់ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ឈើ​​ខាងលើនេះ​មាន​ប្រភេទ​ឈើ​ សក្រំ កកោះ នាងនួន ពពេល ត្រាច ស្រឡៅ និង​ប្រភេទ​ឈើ​ល្អៗ​ផ្សេងទៀត​។​
​ ​
​ប្រជា​ពល​ដ្ឋ​ស្រុក​កូន​មុំ​ដែលមាន​ផ្ទះ​ក្បែរ​កន្លែង​ដាក់​ឈើ​នោះបាន​រាយ ការណ៍​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ដឹងថា មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ខាងលើ​នោះ ​បានដាក់​កម្លាំង​អោយ​ចូលទៅ​កាប់បំផ្លាញយកឈើ​ប្រណីតពី​ក្នុង តំបន់ហាមឃាត់​អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែមិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ហ៊ាន​មក​បង្ក្រាប​ទេ ។ ការមិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​មន្ត្រីនគរបាល​លោក ងិន អូន ខាងលើនេះ មិនដឹងថា បណ្តាលមកពី​លោក ងិន អូន មាន​ឋាន​:​ខ្ពស់​ពេក ឬ​បណ្តាលមកពី​លុយនោះទេ​….?​។

ប្រជាពលរដ្ឋ​បាន​បន្តថា លោក ងិន អូន ធ្លាប់បាន​កាប់បំផ្លាញ​ឈើ​ក្នុង​ដែន​ព្រៃ​សហគមន៍​ប្រើ​កម្លាំង​អារឈើ និង​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ក្នុង​តំបន់​ខាងលើជិត​២០​ឆ្នាំ​មកហើយ​ មិនមែន​ជា​ជើង​ថ្មី​ក្នុងការ​រកស៊ី​ឈើ​ខុសច្បាប់ ២-៣​ឆ្នាំនេះ​ទេ ឈើមួយចំនូនដឹកមក​ដា​ក់លក់ក្នុង​ដេប៉ូ​របស់ ខ្លួន និង​ចែកចាយ​ដល់​ដេប៉ូ​ផ្សេងទៀតក្នុង​ក្រុង​បាន​លុង ឬ​បញ្ជូនទៅ​វៀតណាម​ ។​គេ​ជឿថា​ លោក ងិន អូន ប្រាកដជា​បានរៀបចំ​បណ្តាញ​ពុករលួយ​ដើម្បី​បិទបាំង​បទល្មើស​របស់ខ្លួន​ជាមួយ​មន្ត្រី​ជំនាញ​គ្រប់​ជាន់ ថ្នាក់​ក្នុង​ខេត្ត​អស់ហើយ ទើបបានជា​លោក​អាច​បន្ត​រកស៊ីបាន​យ៉ាង​រលូន​យូរ​ឆ្នាំ​បែបនេះ​។​
​ ​
​គួរបញ្ជាក់​ផងដែរ​ថា ជាក់ស្តែង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ នេះ​ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​សាកសួរ​បន្ទាប់ពីការ​ប្រទះឃើញ​ឈើ​ដែល​រៀប​ដាក់​លើ​រថយន្ត​ខ្លះៗ ហើយត្រូវ​តៃកុង​រថយន្ត និង​លោក ងិន អូន ទទួលស្គាល់ថា ពិត​ប្រាកដជា​ឈើ​របស់ខ្លួន( ងិន អូន)ប្រាកដមែន​។​
​ ​
​លោក វង្ស សុក្រ​សិរី ប្រធាន​រដ្ឋបាល​ព្រៃឈើ​រតនគិរី​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ​ថ្ងៃទី ១២ កញ្ញា​នេះ​ថា លោក​កំពុង​នៅ​ទីក្រុង​ភ្នំពេញ មេឃ​ភ្លៀង​ខ្លាំងពេក​ស្តាប់​ទូរស័ព្ទ​មិន​ច្បាស់​ទេ​ចាំដល់​ថ្ងៃ​ចូលធ្វើការ​ចាំ​ខ​ល​មកលោកម្តងទៀត។

​ចំណែក​លោកស្នងការ​ន​គ​របាល​ខេត្ត​រតនគីរី ដែលជា​មេកោយ​របស់ លោក ងិន អូន មិនអាច​ទាក់ទង​សុំ​ការពន្យល់បានទេកាលពី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា​ នេះ ពាក់ព័ន្ធនឹងករណី​មន្ត្រី​ក្រោម​ឱវាទ​​ប្រើប្រាស់​ឥទ្ធិពល​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋទៅ​រកស៊ី​ឈើ​ខុសច្បាប់​​ដូចលោក ងិន អូន​ កំពុងធ្វើរាល់ថ្ងៃនេះ៕​ដោយ​:​ឡុង សារ៉េត​

​kmjoii

bgvbb

fcdcc

bgvhh

mjnnmmm

អាជ្ញាធរ​ថៃ​ផ្តល់រ​ង្វាន់​១​លាន​បាត ដល់​អ្នកផ្ដល់ព័ត៌មាន​ពី​ជន​បំផ្ទុះ​គ្រាប់បែក​

​តម្រួត​ប្រទេស​ថៃ​បានប្រកាស​នៅពេល​ថ្មីៗ​នេះ​ថា ផ្ដល់ប្រាក់​រង្វាន់ ១​លាន​បាត ដល់​ជន​ទាំងឡាយណា ដែល​បាន​ផ្ដល់ដំណឹង​ពាក់ព័ន្ធ​នឹង​ជន សង្ស័យដែល​ដាក់​គ្រាប់បែក​បំផ្ទុះអត្តឃាត​សម្លាប់​មនុស្ស​ជាង​២០​នាក់ និង​១២៥​នាក់​រងរបួស​កណ្តាល​ក្រុង​បាងកក កាលពី​វេលាយប់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ កន្លងមកនេះ​។​

​សមត្ថកិច្ច​ថៃ​កំពុង​តាម​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់អាវ​ពណ៌​លឿង​តាម​រូប ភាព​កាម​រ៉ា​សុវត្ថិភាព​ថត​បាន​នៅក្បែរ​កន្លែងកើតហេតុ ។ បុរស​សង្ស័យ​ខាងលើ​ស្ពាយ​សា​កាដូ​នៅ​ពីក្រោយ​ខ្នង មុនពេល​មានការ​ផ្ទុះ​កើតឡើង​សម្លាប់​មនុស្ស​រួចមក បុរស​នោះ​ដើរ​ដោយ​ខ្លួន​ទទេ​គ្មាន​សា​កាដូ​នោះទេ​៕​ដោយ៖រដ្ឋា

mkjnhkk

ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី ៤​នាក់​ផ្សេងទៀត ស្នើសុំ​មក​រស់នៅ​កម្ពុជា​

​ភ្នំពេញ​: អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់​នៅ​ថ្ងៃទី​១១ ខែកញ្ញា នេះ​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជូន​ដំណឹង​មក​កម្ពុជា​ថា មាន​ជនភៀសខ្លួន រស់នៅ​កោះ​ ណាវ​រូ ចំនួន ៤ នាក់​បន្ថែមទៀត បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា​។

​លោក ខៀវ សុភ័គ បាន​បន្តថា តាម​ការផ្តល់​ដំណឹង​ពី​ខាង​អូស្ត្រាលី គឺ​ជនភៀសខ្លួន ដែល​កំពុងស្នាក់នៅ​បណ្តោះអាសន្ន​លើ​កោះ ណាវ​រូ ចំនួន ៤​នាក់​ថ្មី​ទៀត បាន​ស្ម័គ្រចិត្ត​សុំ​មក​រស់នៅ​ក្នុ​ប្រទេស​កម្ពុជា​។ ពួកគេ​ទាំង ៤ នាក់​ថ្មី​នេះ គឺមាន ៣​នាក់ ជា​ជនជាតិ​អ៊ីរ៉ង់ និង​ម្នាក់ទៀត​ជា​ជនជាតិ ភាគតិច​ភូមា រ៉ូ​ហ៊ីង​យ៉ា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បន្តទៀតថា នីតិវិធី គឺ​ធ្វើ​ដូច​ពី​លើក​មុនៗ និង​យោងទៅលើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​អូស្ត្រាលី​។

ជាដំបូង គឺ​កម្ពុជានឹង​បញ្ជូន​មន្ត្រី​អន្តោប្រវេសន៍ ទៅកាន់​កោះ​ណាវ​រូ ម្តង ទៀត គឺអាច​នៅ​ចុងខែ​កញ្ញា​នេះ ឬ​អាច​នឹង​នៅ​ដើមខែ​ក្រោយដើម្បី​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ រួច​ធ្វើ​របាយ ការណ៍ជូន​ក្រសួងមហាផ្ទៃ​ដើម្បី​សម្រេច​។​

​គួ​រំលឹកថា កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ កម្ពុជា បានទទួល​ជនភៀស ខ្លួន​ពី​កោះ​ណាវ​រូ ប្រទេស​អូស្ត្រាលី ចំនួន ៤ នាក់ ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ក្នុងនោះ​មាន​ជនជាតិ​អ៊ីរ៉ង់ ៣ នាក់ ( ស្ត្រី​ម្នាក់ ) និង​បុរស​ជនជាតិភាគតិច​ភូមា រ៉ូ​ហ៊ីង​យ៉ា ម្នាក់​។ ជនភៀសខ្លួន​ទាំង ៤ នាក់​នោះ ត្រូវបាន​ចាត់ចែង​ឲ្យ​ស្នាក់នៅ​លំនៅដ្ឋាន​មួយកន្លែង ក្នុង​សង្កាត់​ច្បារ អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ ថ្មីៗ​នេះ មាន​បុរស​ម្នាក់ជា ជនជាតិភាគតិច​ភូមា រ៉ូ​ហ៊ីង​យ៉ា ម្នាក់​បានស្នើ​រាជរដ្ឋាភិបាល​កម្ពុជា សុំ​ទៅ​រស់នៅ​ប្រទេស​ភូមា​វិញ ហើយ​កម្ពុជា​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​រដ្ឋាភិ បាល​ភូមា​។​

​ប្រភព​ប​ន្ត​ថា ដំណឹង​នៃ​ការស្ម័គ្រចិត្ត​របស់​ជន​ភៀសខ្លួន ៤ នាក់​បន្ថែម ទៀត មកពី​កោះ​ណាវ​រូ ប្រទេស​អូស្ត្រាលី សុំរស់នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជានៅពេលនេះ គឺ​បាន​កើត ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រវាង​សម្តេច ស ខេង ជាមួយនឹង​លោក ភី​ត​ធើ ឌុ​ចតុ​ន ( Petter Dutton) រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​របស់​ប្រទេស​អូស្ត្រាលី កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ក្នុង​ឧកាស​ស្នាក់នៅ​កម្ពុជា​លោក ភី​ត​ធើ ឌុ​ចតុ​ន ក៏បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក៏បាន​ពិភាក្សា​ពី​បញ្ហា​ជនភៀសខ្លួន​មកពី​ប្រទេស​អូស្ត្រាលី​នេះ​ផងដែរ​។

សូម​បញ្ជាក់ថា កាល​ពីមួយ​ឆ្នាំមុន ប្រទេស​អូស្ត្រាលី​បាន​សន្យា​ផ្ដល់ប្រាក់​ជំនួយ​បន្ថែម​ដល់​ប្រទេស កម្ពុជា​ចំនួន​៤០​លាន​ដុល្លារ​អូស្ត្រាលី ២៨,១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការព្រមព្រៀង​តាំងទី​លំនៅ​ថ្មី​ដល់​ជនភៀសខ្លួន​ក្នុង ចំនួន​មិន​បញ្ជាក់​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃុំខ្លួន​នៅលើ​កោះ​ណាវ​រូ​កណ្ដាល​មហា​សមុទ្រប៉ាស៊ីហ្វិក៕ដោយ​៖​ក​.​ម៉ា​នូ​

trfgtt

​

អាមេរិក​មិន​ចង់​ប្រគល់​ផែនទី​ដែល​កម្ពុជា​ស្នើសុំ​ខ្ចី ?

​ភ្នំពេញ​:​សម្តេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ មាន​ព្រះ បន្ទូល​ថា​ព្រះអង្គ​ទទួលបាន​ព័ត៌មាន ពី​មន្ត្រី​ជំនាញ​កម្ពុជា​ថា ស​ម្តេច​តាព្រះ​បរម​រតន​កោដ្ឋ​ពិតជា​បាន​យក​ផែនទី​ទៅ​ប្រគល់​ឲ្យ​អាមេរិក ប៉ុន្តែ​ថា​អាមេរិក​មានបំណង​មិន​ចង់​ប្រគល់​ឲ្យ​កម្ពុជា ដោយ​ចាត់ទុកថា​ជា​រឿង​សម្ងាត់​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅពេល​លាបំណន់​នៅ​វត្តភ្នំ សម្តេចក្រុមព្រះ​មាន​ព្រះបន្ទូល​ថា​ព្រះអង្គ​មិន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិដែល​រង់ចាំ​ផែនទី​ពី​សហរដ្ឋ អាមេរិក​ដែល​រដ្ឋាភិបាល​បានស្នើ​សុំ​នោះទេ​។ព្រះអង្គ​បន្តថា​ព្រះអង្គ​គាំទ្រ​រដ្ឋាភិបាល​ដែល​បញ្ចប់​ការងារ​ត្រួតពិនិត្យ​ផែនទីនេះ​។ព្រះអង្គ​បន្ថែមថា ​ព្រះអង្គ​ទទួលបាន​ព័ត៌មាន​ថា ស​ម្តេច​តា​ពិតជា​បានប្រគល់​ផែនទី​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​មែន​។​

​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ “​ខ្ញុំ​អត់​គាំទ្រ​សង្គ្រោះ​ជាតិ​ទេ​។ ខ្ញុំ​គាំទ្រ​សម្តេច នាយក​(​លោក ហ៊ុន សែន​) ព្រោះ​គាត់​បានប្រកាស​ហើយ​គាត់​ថា​គាត់​បាន​ទៅ​ថត​ហើយ​។ ​ខ្ញុំ​ជួប​ចៃដន្យ កន្លែង​ណា​ខ្ញុំ​មិន​ជម្រាប​ទេ ខ្ញុំ​ជួប​ឯកឧត្តម​វ៉ា គឹមហុង​(​ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​) ខ្ញុំ​សួរថា​តើ​ឪពុក​ខ្ញុំ​នេះ ព្រោះ​សម្តេចនាយក​មានប្រសាសន៍​ថាស​ម្តេច​តា​លោ​កថា​បាន ប្រគល់​ផែនទី តើ​លោក​បានប្រគល់​ផែនទី​ហ្នឹង​ទេ មែន​ឬក៏​មិនមែន​? ឯក ឧត្តម​វ៉ា គឹមហុង ខ្សឹប​ថាស​ម្តេច​តា​បានប្រគល់​មែន ប៉ុន​ទៅសុំ​គេ គេ​មិន​ឲ្យ​ទេ គេ​ថា​អានេះ វា​សម្ងាត់​”​។​

​សម្តេចក្រុមព្រះ​បាន​ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទៅសុំ​ផែនទី​ពី​សហរដ្ឋអាមេរិក ដោយ​ថា​ភាគី​ទាំងពីរ​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​នឹងគ្នា​។​

សម្ដេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​មានបន្ទូល ទាក់ ទង​នឹង​បញ្ហា​ព្រំដែននៅ​ព្រឹក​នេះ​ថា សម្ដេចឪព្រះករុណា​ព្រះមហាវីរក្សត្រ​នៃ​យើង​ព្រះអង្គ បាន​ផ្ដាំ​មិន​ឲ្យ​កូនចៅ​យក​បញ្ហា​ព្រំដែន​មកលេង​សើច ដើម្បី​កេងចំណេញ​នយោបាយ​។​

ចំពោះ​ការផ្ទៀងផ្ទាត់​ផែនទី​ដែល​ផ្ដល់​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​បារាំង​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ដោយ​ព្រះអង្គ​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​តាមដាន​លើក​ទី ១​ចំនួន ៦​នាក់ និង​លើក​ទី​២​ចំនួន ៤​នាក់​។​ក្រោយពី​ការតាម ដាន និង​ពិនិត្យ​ជាក់ស្ដែង​ទៅលើ​ការផ្ទៀងផ្ទាត់​ផែនទី​នោះ​សម្ដេចក្រុមព្រះ បាន​មាន​ព្រះ រាជបន្ទូល​ថា គឺ​បាន​បញ្ជាក់ថា មិនមាន​ការខុសប្លែក​គ្នា​ទាស់​តែ​សោះ​រវាង​ផែនទី ដែល​រាជ រដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយនឹង ផែនទី​ដែល​ផ្ដល់​ដោយ​អង្គការសហប្រជាជាតិ និង​បរទេស​នោះឡើយ​។​

​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​លិខិត​មួយ​ទៅ​ប្រធានាធិបតី​អាម​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយបាន​ជម្រាប​ថា​កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​កាលពី​អតីតកាល​លើ​ការ ងារ​មួយ ចំនួន​ទាក់ទង​នឹង​ផែនទី​។ លិខិត​បន្តថា​កម្ពុ​ជាស​ង្ឃឹ​ម​ថា​រដ្ឋាភិបាល​អាមេ រិក​នៅ​រក្សាទុក​នូវ​ផែនទី​រវាង​កម្ពុជា​និង​ប្រទេសជិតខាង​។ បើតាម​លិខិត លោក ហ៊ុន សែន បាន​សុំ​ខ្ចី​ផែនទី និង​ស្នើសុំ​ជំនួយ​ពី​អាមេរិក​ក្នុងការ​បញ្ជូន​អ្នកឯកទេស​ខាង​ផែនទី មក​កម្ពុជា​ដើម្បី​ផ្ទៀងផ្ទាត់​ផែនទី​។​

​ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា​លោក​មិនបាន​ជួប​សម្តេចក្រុមព្រះ​និយាយ​ពី​បញ្ហា​នេះ​នោះទេ​។ លោក​បញ្ជាក់ថា​៖ “…​ឥឡូវ​លោក​ថា​អី​ថា​ទៅ ខ្ញុំ​គ្រាន់តែ​ថា​ខ្ញុំ​អត់​បាន​ថា​អ៊ីចឹង​ទេ លោក​(​សម្តេចក្រុមព្រះ​)​សួរ​ខ្ញុំ ខ្ញុំ​អត់​មាន​ថា​អ៊ីចឹង​ទេ​…”​។​

​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​ស្តីទី​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Courtney Woods​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​រសៀល​នេះ​ថា ស្ថានទូត​សុំ​មិន​អត្ថាធិប្បាយ​ចំពោះ​ការលើកឡើង​របស់​សម្តេច​ក្រុមព្រះ​នោះទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ផែនទី​កម្ពុជា​ដែល​អាមេរិក​មាន​គឺ​បាន​តម្កល់ទុក​ក្នុង​ក្នុង​បណ្ណាល័យ​សភា​អាមេរិក​(Library of Congress)​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​សាធារណជន​អាច​ចូលទៅ​រកមើល​បាន​។​

​គួររំលឹកថា ក្រុម​ជំនាញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​កម្ពុជា​ជាមួយ​ផែនទី​១៨​ផ្ទាំង​ខ្ចី​មកពី​អង្គការសហប្រជាជាតិ ​និងផែន​ទី​បារាំង​អោយ ដោយ​មន្ត្រី​រដ្ឋា ភិបាល​បាន​អះអាងថា​ផែនទី​ទាំងនោះ​គឺ​ដូចគ្នា បន្ទាប់មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បញ្ចប់​ការផ្ទៀងផ្ទាត់​ផែនទី​តទៅទៀត​។​

កន្លងទៅ តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន លោក អ៊ុំ សំអាន បាន លើកឡើង​ថា​លោក​ពិតជា​បាន​រកឃើញ​ផែនទី​២៦​ផ្ទាំង​ដែល​លោក​អះអាងថា ជា​ផែន​ទី បោ​ន​និង​ពុំមាន​ត្រា​វៀតណាម ហើយ​ព្រះ​បរម​រតន​កោដ្ឋ​តម្កល់ទុក​នៅ​សហរដ្ឋ អាមេរិក​កាលពី​ឆ្នាំ​១៩៦៤​។​

​ទាក់ទង​នឹង​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​វិញ រហូតមកដល់​ពេលនេះ មន្ត្រី​ជំនាញ​កម្ពុជា​មិនអាច​បកស្រាយ​បានទេ​ថា​តើ​ព្រះ​បរម​រតន​កោដ្ឋ​ពិតជា​បានដាក់​ផែនទី​កម្ពុជា​តម្កល់​នៅ​អង្គការសហប្រជាជាតិ​កាលពី​ទសវត្សរ៍​៦០​ឬ​យ៉ាងណា​។​

​យោងតាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​បូរណភាព​ទឹកដី​របស់​ព្រះរាជា ណាចក្រ​កម្ពុជា​មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែល មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣- ១៩៥៣ ហើយ​​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ -១៩៦៩៕

fvcddd

​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មាន​ព្រះបន្ទូល​ទៅកាន់​អ្នកសារព័ត៌មាន                       ​ពេល​លាង​បំណន់​នៅ​វត្តភ្នំ ព្រឹក​ថ្ងៃ​សុក្រ​ទី១១កញ្ញានេះ​

 

 

 

 

 

​

បក្សប្រឆាំង​ស្នើ​ឲ្យ​ស្ថាប័ន​កិច្ចការ​ព្រំដែន​បញ្ជា​ក់រឿង​ដីស្រែ​ខ្មែរ​ជាប់​ព្រំដែន​វៀតណាម​

​ភ្នំពេញ​៖ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​នៅ​ថ្ងៃទី​១១ ខែកញ្ញា នេះ​ ​បាន​បញ្ជូន​លិខិតស្នើ​ឲ្យ​គណៈកម្មាធិការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បកស្រាយ​ជាថ្មី​ម្តងទៀត​ពាក់ព័ន្ធ​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង ៣០​ហិកតា​នៅ​ភូមិ​ធ្នង់ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម និង​សុំ​ឲ្យ​គណៈកម្មាធិការ​នេចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​តំបន់​នោះ​ឲ្យ​បានច្បាស់លាស់​។​

​អ អេ​ហ្វ អេ បាន​រាយការណ៍​នៅថ្ងៃនេះ​ថា លិខិត​ដែល​ស្នើសុំ​នេះ បាន​ចុះហត្ថលេខា​ដោយ​អ្នកតំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ និង​លោក គង់ សភា កាលពី​ថ្ងៃទី​៤ កញ្ញា តាមរយៈ​ប្រធានរដ្ឋសភា លោក ហេង សំរិន ហើយលោក ហេង សំរិន ទើបនឹង​បាន​ចារ​បញ្ជូន​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ទៅ​គណ​:​ក​ម្មា​ធិ​ការ​ចម្រុះ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ។​

​ក្នុង​លិខិត​នោះ​ក៏បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ពិនិត្យ និង​សើរើ​ការបោះ​តម្រុយបង្គោល​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៤៧-១៤៨ ដែល​បាន​បោះ​ចូលមកក្នុង​ទឹកដី​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពល រដ្ឋ​ជាង ៣០​ហិកតា​នៅ​ភូមិ​ធ្នង់ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង​។ លិខិត​បានបង្ហាញ​ទៀតថា ការបោះបង្គោល​ខណ្ឌសីមា​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៤៧-១៤៨ តាម​ផែន​ទីបោ​ន (Bonne) ខ្នាត ១/១០០.០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន នោះ ពុំបាន​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ដីស្រែ​ចម្ការ​ជាង ៣០​ហិកតារ​ទៅខាង​ប្រទេស​វៀតណាម នោះឡើយ ក្នុងនោះ​ក៏បាន​បញ្ជាក់ថា ផែនទី​ដដែល​នេះ ចម្ការ​ស្វាយចន្ទី​របស់​ពលរដ្ឋ​ខ្មែរ​មួយផ្នែក និង​ផ្នូរ​ដូនតា​ពួកគាត់ ក៏ត្រូវ​កាត់ចេញ​ពី​ដី​កម្ពុជា​ដែរ​។​
​
គួរ​ជម្រាប​ថា យោង​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១១ ស្ដីពី​ការកែសម្រួល​ខ្សែបន្ទាត់​ព្រំដែន​គោក​នៅ​តំបន់​ដែល​នៅ​សេសសល់​មួយ ចំនួន​នោះ គឺ​ដីចម្ការ​ស្វាយចន្ទី​ទាំងមូល និង​ផ្នូរ​ដូនតា​របស់​ពលរដ្ឋ​កម្ពុជាត្រូវបាន​រក្សា​ឲ្យ​នៅ​ដដែល ដើម្បី​ទុក​ជូន​ពួក គាត់​បាន​កាន់កាប់​ប​ន្ត​ទៀត​។​

ទាក់ទង​នឹង​ការស្នើសុំ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​នេះ គណៈកម្មាធិការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង នៅ​ថ្ងៃទី​១១ កញ្ញា មិនទាន់​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណា​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់ថា មិនទាន់​បានឃើញ​លិខិត​ស្នើសុំ​នោះ​នៅឡើយ​ទេ៕ដោយ៖ខេមរា

swaqq

​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល                         ​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះបង្គោល​ព្រំដែន​រវាង ប្រទេស​កម្ពុជា និង​វៀតណាម             នាទី​ស្ដីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥​។

អង្គភាព​ប្រឆាំង​អំពើពុករលួយឲ្យ​លោក រៀល ខេ​ម​រិ​ន្ទ្រ យកឯកសារ បន្ថែមពេលចូល​បំភ្លឺ​ជាថ្មី​

​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​)​លោក​ទេស រដ្ឋមន្ត្រី ឱម យិនទៀង បាន​កោះហៅ​លោក រៀល ខេ​ម​រិ​ន្ទ្រ តំណាង រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត ស្វាយរៀង ឲ្យ​ចូល​បំភ្លឺ​ជាថ្មី​លើ​ពាក្យ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​

​យោងតាម​លិខិត​លេខ ៥៩៩/១៥ ល​.​ឆ​.​ត​.​ប​.​អ​.​ព ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក រៀល ខេ​ម​រិ​ន្ទ្រ ត្រូវ បាន អ​.​ប​.​ព កោះ​ហៅចូល​បំភ្លឺ​ម្តង​រួចហើយ ចំពោះ​បណ្ដឹង​ចោទប្រកាន់​លើ​រូបលោក​ដែលថា បាន​កេងប្រវ័ញ្ច​ទទួលយក​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​អាមេរិក ពី​ការរៀបចំ​ដំណើរ​មើល​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​។​

លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​សារព័ត៌មាន​ក្នុងស្រុក​ទទួលបាន​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ នេះ​បាន​លើកឡើងថា ការ ចូល​បំភ្លឺ​ដោយ​លំៗ និង​មិនមាន​ឯកសារ​ច្បាស់លាស់​សម្រាប់​បញ្ជា​ក់ម​ក​ជាមួយ​ទេនោះ គឺជា​ការលំបាក​ធ្វើ​ឲ្យ​ជឿជាក់​លើ​ភាពស្មោះត្រង់​របស់ លោក​ណា​ស់​។​

ក្នុង​លិខិត​ដដែល​នេះ​ក៏បាន​រំលឹក​ផងដែរ​ថា ជាការ​ងាយស្រួល​ទេ ប្រសិន បើ​លោក​អាច​ភ្ជាប់​មក​ឲ្យ អ​.​ប​.​ព បាន​នូវ ៖

– បញ្ជី​ឈ្មោះ និង​ទឹកប្រាក់​ដែល​ម្នាក់ៗ​បាន​ចូលរួម​វិភាគទាន                          – លើ​មូលដ្ឋាន​នេះ ម្ចាស់​អំណោយ​អាច​ផ្ទៀងផ្ទាត់​ថា តើ​មាន​បាត់ឈ្មោះ និង​ទឹកប្រាក់​ចំណាយ​របស់គេ​ម្នាក់ៗ​ដែរ ឬទេ​?
– បញ្ជីចំណាយ​ទាំងអស់​ដែលលោកបាន​ចាយវាយ​ជាមួយ​តារាង​សម តុល្យ​ផង​។​
– ឯកសារ​ទទួល ការគ្រប់គ្រង ការចាត់ចែង​ថវិកា​ដែល​លោក​បានរៀបចំ​។​

​ទោះជា​យ៉ាងណា​ក្តី បច្ចុប្បន្ននេះ អ្នកតំណាងរាស្ដ្រ​មណ្ឌល​ស្វាយរៀង​លោក រៀល ខេ​ម​រិ​ន្ទ្រ​មិនមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​៕        ​ដោយ​៖ខេមរា​

bhgvbb

កម្ពុជា​ស្នើ​ថៃ​ជួយ​ព​ន្លឿ​ន​ការធ្វើ​ឯកសារ​ឲ្យ​ពលករ​ខ្មែរចូលទៅ​ធ្វើការ​ស្របច្បាប់​

​ភុំ្ន​ពេញ​:​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិ ធម៌​ថៃ កាលពី​ថ្ងៃទី ១០ ខែកញ្ញា បានស្នើ​ឱ្យ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការបំពេញ​បែបបទ​លើ​ឯកសារ​ផ្សេងៗ​ដល់​ពលករ​ខ្មែរ ដើម្បី​ឲ្យ​ពួកគេ​បានធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ​។

យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹងថា ពលករ​ខ្មែ​ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ជួប​ផល​លំបាក​ដូចជា​ការបំពេញ​ការងា​រលិខិតឆ្លងដែន និង​ការងារ​ទាក់ទង​ការ​ស្នាក់នៅ​របស់​ពលក​រ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាដើម​។

សំណើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​រវាង​លោក ស ខេង និង​លោក ផៃ​ប៊ូ​ន កុំ​ឆា​យ៉ា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប្រទេស​ថៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿង ញៀន​ថៃ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ ភាគី​ថៃ​បាន​យល់ព្រម​ទទួលយក​សំណើ​នោះ​ហើយ​សន្យាថា នឹង​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​។​

​គួររំលឹកថា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤ ពលករ​ខ្មែរ​ខុសច្បាប់​ត្រូវ​រដ្ឋាភិបាលយោធា​ថៃ​ចាប់​បញ្ជូនមក​ប្រទេស​វិញ ប្រមាណ​៣០០០០០​នាក់​។​នៅ​ដើមឆ្នាំ​២០១៥ នេះ ក្រសួង​ការងារ​ថៃ​បានបង្ហាញ​របាយការណ៍​ថា ពលរដ្ឋ​ខ្មែរ​ធ្វើការ​ស្របច្បាប់​នៅមាន​ចំនួន​៨៧០០០​នាក់ និង​ខុសច្បាប់​ជាង​៨៤០០០០​នាក់​៕​ដោយ​៖បូរ៉ា​ស៊ី​

hbgvgg

​ពលករខ្មែរដែលចេញទៅរកការងារធ្វើនៅថៃ កាលពីខែមេសា ឆ្នាំ២​០១៥

 

​

តុលាការ​ឃុំខ្លួន​បុរស​ដែល​ចាប់​ក្មេងប្រុស​ដាក់​ច្រវា​ក់រឿង​លួច​មាន់​

​ភ្នំពេញ​៖ បុរស​ចំណាស់​ដែល​ចាប់​ដាក់​ច្រវាក់​បង្ខាំង​ក្មេងប្រុស​ម្នាក់​ដោយ​ចោទថា​លួច​មាន់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពីបទ បង្ខាំង​ មនុស្ស​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម​កុមារ​។​

មន្ត្រីនគរបាល​ខណ្ឌ​ព្រែក​ព្នៅ បានអោយ​ដឺ​ង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សុខ សា​ម៉ៅ អាយុ​៣០​ឆ្នាំ មានមុខ​របរ​លក់​មាន់ ឃុំខ្លួន​ក្នុង​ពន្ធនាគារ សម្រេច​កាលពី​វេលា​ម៉ោង​០៩:៤០​នាទី​ព្រឹក​ម៉ិ​ញ​នេះ ក្រោម​ការចោទប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម​កុមារ​។​ចំណែក​ក្មេងប្រុស​រង គ្រោះ ឈ្មោះ ពៅ លី​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​រស់នៅ​ជិត​កន្លែងកើត ហេតុ​។​

​គួររំលឹកថា ករណី​បង្ក​ហិង្សា​លើ​កុមារ​ខាងលើនេះ កើតឡើង​កាលពី​កាល ពី​ម៉ោង ១៨​ល្ងាច​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅមុខ​ផ្ទះ​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ដូង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​៕​ដោយ​៖រដ្ឋា​

nbhgvv

​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ សា​ម៉ៅ និងកុមាររងគ្រោះ