All posts by មេគង្គ ប៉ុស្តិ៍

មានផ្កាយ៣ម្នាក់កាង​ល្បែងស៊ីសង​បង្កប់​ក្នុង “​កាហ្វេ​ណេ​ត ២៤​ម៉ោង​”នៅ​ជិត​ក្លិបកម្សាន្ត កាសា

​ភ្នំពេញ​:​ល្បែងភ្នាល់​ច្រើន​ប្រភេទ​ត្រូវគេ​បើក​លេង​ដោយ​សេរី​ជ្រក​ក្រោម​ស្លាក់ «​កាហ្វេ ណេ​ត ២៤​ម៉ោង​» នៅ​ខាងជើង​វត្តភ្នំ ជាប់ក្លឹបកម្សាន្ត កា​ហ្សា CASA គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​បង្ក្រាប​ឡើយ ព្រោះ​មាន​មន្ត្រី​ប៉េអឹម​ឋាន​:​ពាក់​ផ្កាយ​៣ ម្នាក់​នៅ​កាង​ពីក្រោយ​។​នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​មូលដ្ឋាន​បាន​ខ្សឹបប្រាប់​ឲ្យ​ដឹង​។​

​មន្ត្រី​មូលដ្ឋាន​ក្នុង​ខណ្ឌដូនពេញ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​សណ្ឋាគារ កា​ហ្សា  CASA  ខាង ជើង​វត្តភ្នំ ខាងក្រោយ​សាលាខណ្ឌ​ដូនពេញ​បាន​សម្តែង​ការរិះគន់​ទៅលើ​ថ្នាក់ដឹកនាំ​ខណ្ឌដូនពេញ ដោយសារ​អាជ្ញាធរ​មិន​បង្ក្រាប​ទីតាំង​ល្បែងស៊ី សង​ជ្រក​ក្រោម​ស្លាក “​កាហ្វេ​ណេ​ត ២៤ ម៉ោង​” ដូច​រៀបរាប់​ខាងលើ នេះ​។ ទីតាំង​ល្បែង​នោះ​ស្ថិតនៅ​ខាងជើង​ក្លឹប​កំសាន្ត កា​ហ្សា តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ​។

​ប្រភព​បន្តថា ការមិន​ហ៊ាន​បង្ក្រាប​ទីតាំង​ល្បែង​ខាងលើនេះ ត្រូវគេ​ទម្លាយ​ឲ្យ​ដឹងថា ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន ខ្លាច​អំណាច​មន្ត្រី​ប៉េអឹម​ផ្កាយ ៣​ម្នាក់​រូបនោះ​។​ប្រភពបានស្នើសុំមិនបញ្ជាក់ពីអត្តសញ្ញាណរ​បស់លោកផ្កាយ៣ ប៉េអឹមនោះទេ។

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ពេលកន្លងមក អាជ្ញា​ធរមាន​សមត្ថ កិច្ច​ខណ្ឌដូនពេញ​ធ្វើការ​បង្ក្រាប​តែ​ទីតាំង​ល្បែងស៊ីសង​តូចៗ​ដែល​គ្មាន​ខ្នងបង្អែក និង​អ្នកមានអំណាច​នៅ​ពី​ក្រោយខ្នង​ប៉ុណ្ណោះ ចំណែក​ទីតាំង​ល្បែងស៊ីសង​ធំៗមួយចំនួនដែលមាន​ខ្នងបង្អែក គឺ​ល្ប​អាជ្ញា​ធរមាន​សមត្ថ កិច្ច មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​នោះឡើយ ដូចជា​ល្បែងស៊ីសង​ដែល​ស្ថិតក្នុង​ទីតាំង​«​កាហ្វេ​ណេ​ត ២៤ ម៉ោង​»​ដូច​ការលើកឡើង​នេះ​ជាដើម​។​

​ប្រភព​ដដែល​បញ្ជាក់ថា ប្រភេទ​ល្បែងស៊ីសង​ដែល​ជ្រក​ក្រោម​ស្លាក “​កាហ្វេ​ណេ​ត ២៤​ម៉ោង​” ខាងលើនេះ មានដូចជា ល្បែងភ្នាល់​បាល់ កន្ទុយ លេខ និង​ល្បែងភ្នាល់​ផ្សេងទៀត​តាម​អន​ឡាញ ដែល​គេ​រាយការណ៍​ថា បន្ត​ផ្ទា​ល់ពី​កាស៊ីណូ​ជ្រៃ​ធំ ខេត្តតាកែវ​។

​មន្ត្រី​ដដែល​អះអាងថា កន្លងមក សមត្ថកិច្ច​ធ្លាប់​ចុះទៅ​សួរនាំ​ក្នុង​បន​ល្បែង​នោះដែរ ហើយ​ត្រូវ​អ្នកធ្វើ​ការនិយាយ​ចុះឡើងៗ និង​បាន​យក ឈ្មោះ​មន្ត្រី​ប៉េអឹម​ផ្កាយ ៣​ម្នាក់ មក​កាង​ធ្វើ​ឲ្យ​ឲ្យ​មន្ត្រី​មូលដ្ឋាន​រួញ​ខ្លួន​មិន​ហ៊ាន​រាយការណ៍​ទៅ​ថ្នាក់លើ​ស្នើសុំ​ការបង្ក្រាប​នោះទេ​។

​តាមរយ​: មេគង្គ​ប៉ុស្តិ៍ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​អាជ្ញា​ធរមាន​សមត្ថ កិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ និង​អាងខ្នង​អ្នកមានអំណាច​មួយចំនួន នៅក្នុង​ខណ្ឌដូនពេញ ពីព្រោះ​ល្បែងស៊ីសង​រីក​ដូច​ផ្សិត បង្ក​ឲ្យ​មាន​អំពើ​លួច​ឆក់​ប្លន់ និង​អំពើចោរកម្ម​ផ្សេងៗ កើតមាន​ឡើងជា​បន្តបន្ទាប់​បង្ក​ផល​លំបាក​ដល់​សង្គម​ជា​ញឹកញាប់​។​

ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​ដល់​អភិបាល​ខណ្ឌដូនពេញ និង​អធិការ នគរបាល​ខណ្ឌ ផងដែរចាត់វិធានការ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់នៅ ក្នុង​ខណ្ឌដូនពេញ​ផង ជាពិសេស​លោក គួច ចំរើន អភិបាលខណ្ឌ​ដូន ពេញ ដែល​តែងតែ​ឈឺឆ្អាល​នឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋសូមមេត្តា​ចាត់ ការ បង្ក្រាបបន​ល្បែង​អន​ឡាញ​នេះ​ឲ្យ​បាន​ឆាប់​ផង​។

ម្ចាស់ទីតាំង«កាហ្វេណេត ២៤ ម៉ោង » មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការ បកស្រាយបានទេ កាល រសៀលថ្ងៃម្សិលម៉ិញនេះ៕ ដោយ​៖រដ្ឋា​

bhgvbbb

nhbggg

​

​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប​ប្រកាស​នៅ​ថ្ងៃទី​១២-១៣ ខែកញ្ញា​

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ បាន ចេញ​សេចក្តីជូនដំណឹង​បញ្ជាក់​ពី​ការប្រកាស​លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ហៅ​កាត់​ថា បាក់​ឌុប នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៥ ខាងមុខនេះ សម្រាប់​បេក្ខជន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​បណ្តា​ខេត្ត​ក្រៅពីនេះ នឹងត្រូវ​ប្រកាស​លទ្ធ ផល​នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៥។
​សូម​អាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ដូចខាងក្រោម​៖

vgfcdd

mkjnnn
​

ចែ​ច្រឹប កាប់​ឈើ​ក្នុង​ដែន​អភិរក្ស​លំផាត់​ដឹកចេញទៅ​វៀតណាម​តាម​ច្រក​របៀងដែល​ប្តី​ខ្លួន​គ្រប់គ្រង​

​ខេត្តរតនគិរីៈ មេ​ឈ្មួញ​ដុះ​ស្លែ​ដែល​ត្រូវ បាន​កត់សម្គាល់​ក្នុង Continue reading →

តុលាការ​ផ្តន្ទាទោស អ៊ុក ពេជ្រ​សំណាង អតីត​សកម្មជន​CNRP​ដាក់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​១៤​លាន​រៀល​

​ភ្នំពេញ​៖ ​ព្រឹក​ម៉ិ​ញ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក អ៊ុក ពេជ្រ​សំណាង អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៤​លាន​រៀល ក្រោម​បទ​ចោទ​ថ្មី​មួយទៀត គឺ​«​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នករាជការ​សាធារ ណៈ​»​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ចៅក្រម​ជំនុំជម្រះ​នៃ​សាលា ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណ​: បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុក ពេជ្រ​សំណាង ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទល្មើស​ថ្មី​គឺ «​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​» ដោយ​សម្រេច​ដាក់ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន ៤​លាន​រៀល ហើយ​និង​សង​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ១០​លាន​រៀល​។​

​គួររំលឹកថា លោក អ៊ុក ពេជ្រ​សំណាង កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ បាន​បើក​ម៉ូតូ​រ៉ឺម៉ក​កង់​៣ បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​នៅក្បែរ​ភូមិ គ្រឹះ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​កាលពីពេល​ថ្មីៗ​នេះ លោក អ៊ុក ពេជ្រ​សំណាង ធ្លាប់​ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស ៧​ឆ្នាំ ក្នុង​រឿង​ចូលរួម​កុបកម្ម​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ផងដែរ​៕ដោយ៖ខេមរា

​gvfcc

​កម្លាំងចម្រុះ​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនពាក់ព័ន្ធ​ជួញដូរ និង​សេព​គ្រឿងញៀន​៩​នាក់​

​ខេត្តរតនគិរីៈ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រុង​បាន​លុង​បង្ក្រាប នៅវេលា​ម៉ោង​២២ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៥ នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ និង​សេព​គ្រឿងញៀន​ចំនួន​៩​នាក់​( ស្រី​៣​នាក់ ប្រុស​៦​នាក់​) ស្ថិតនៅ​ចំណុច​ភូមិ​ជ័យជំនះ សង្កាត់ ​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៩​នាក់​នោះ​រួមមាន​១.​ឈ្មោះ​ឈ្មោះ លី អូន ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ទីលំនៅ ភូមិ ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​; ២.​ឈ្មោះ សុខ រ៉ាវី ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​; ៣.​ឈ្មោះ ស្រ៊ុន សំបូរ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​; ៤.​សេង ពេជ្រ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ ៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​; ៥- សៀន ស្រី​និ​ច ភេទ​ស្រី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៨ ខេត្តស្ទឹងត្រែង​; ៦- ជា យាន​ស្រី ភេទ​ស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​; ៧- ស៊ឹម ប៊ុន​រ៉ាត់ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​រត់​ម៉ូតូឌុប​; ៨-​ប៉ោ ស្រី​ឡែ​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​; ៩-​សែន ដា​រ៉ូ​ត ភេទ​ប្រុស​១៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត រតនគិរី ។ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​មាន​ទូរស័ព្ទដៃ​ចំនួន​១៣​គ្រឿង ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​ជី​៣​ហ៊ុន​៧​លី និង​លុយ​ចំនួន​៣១០០០០​រៀល និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​
​ ​
​លោក ហួត បូរី អធិការនគរបាល​ក្រុង​បាន​លុង​បានអោយដឹងថា ដោយ មាន​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំងចម្រុះ​ក្រុង​បាន​លុង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៣​សង្កាត់ ក្រុង បានដាក់​កម្លាំង​បង្កប់​ដើម្បី​សង្កេត​ការ​ជា​យូរ​មកហើយ ទើប​ឈានដល់​នៅ​ការកំណត់​ទីតាំង​បង្ក្រាប​ករណី​ខាងលើនេះ​។​
​ ​
​ប​ច្ចុ​ប្ប​ជនសង្ស័យ​ទាំង​៩​នាក់ នោះ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការ​ក្រុង​បាន​លុង ដើម្បី​ត្រួតពិនិត្យ​ទឹកនោម និង​កសាង​សំណុំរឿង ព្រមទាំង​ប្រមូល​វត្ថុតាង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​បន្ត​តា​និតិ​វិធី ៕ ឡុង សារ៉េត​

ijuyy

dsxzss

​

ឆេះ​ក្លឹប​កំសាន្ត Key Club នៅ​សង្កាត់​ចាក់អង្រែ ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល ៧ នាក់

​ភ្នំពេញ​: យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ បាន​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​បាន​រងរបួស​យ៉ាង​អាណោចអាធម៌​កាលពី​ម៉ោង​ជិត ៩ យប់ ថ្ងៃទី​៧​កញ្ញា ក្នុង​គ្រោះ​អគ្គីភ័យ​ដ៏​កាច​សាហាវ​មួយ​ឆេះ​ក្លឹប​កំសាន្ត Key Club នៅ​ចាក់អង្រែ តាមផ្លូវ​ជាតិ​លេខ​២ ក្នុង​រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​អះអាងថា គ្រោះ​អគ្គីភ័យ​នេះ បណ្តាល​ឲ្យ​របួសធ្ងន់យ៉ាងហោច ណាស់ ៧ នាក់ ( ស្រី ៤ នាក់ ) និង​ស្លាប់​ប្រមាណ​៥​នាក់ ក្រោយពេល​ក្រុមគ្រូពេទ្យ​ព្យាយាម​យ៉ាង​យកចិត្តទុកដាក់​សង្គ្រោះ​ពួកគាត់​មិនបាន​សម្រេច ដោយ​ការឆេះ​រលាក​ពេញ​ខ្លួន ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​ឆេះ​ភ្លាមៗ គេ​ឃើញ​បុរស​ពីរ​នាក់​បាន​រត់​ចេញមក​ក្រៅ ហើយ​បាន​រងរបួស​ធ្ងន់​ឆេះ​រលាក​ពេញ​ខ្លួន​។ មួយសន្ទុះ​ក្រោយមក ទើប​ក្រុមប៉ូលិស​សង្គ្រោះបាន​ព្យាយាម​ចូល ទៅ​ខាងក្នុង​ដើម្បី​ជួយ​ជនរងគ្រោះ​នៅក្នុង​ក្លឹប​នោះ គឺ​នៅ​ម៉ោង​ប្រមាណ ១០ យប់​នេះ ។​ខ​ណះ​នោះ​ឃើញ​មាន​មនុស្ស ៥ នាក់​ទៀត ( ស្ត្រី ៤ នាក់ )​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន ហើយ​បាន​សែង​យក​ចេញមកក្រៅ​រួច​បញ្ជូន ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ ប៉ុន្តែ​ជា​អកុសល ព័ត៌មាន​ចុង ក្រោយ​បាន​ឲ្យ​ដឹងថា អ្នក​ទាំង​៥​នាក់​នោះ​គ្រូពេទ្យ​មិនអាច​សង្គ្រោះ​ជីវិត​ពួកគាត់​បានឡើយ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ១០ និង ២០ នាទី ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​រាយការណ៍​ថា មាន​បុរសរងគ្រោះ​ម្នាក់ ដោយ​ការឆេះ​ភ្លើង​នោះ បាន​បាត់​បង់ជីវិត ហើយ​ក្រោយមក ក៏មាន​ស្ត្រី ៤ នាក់​ទៀត ដែល​រងគ្រោះ​ក៏បាន​ស្លាប់​ជា​បន្តបន្ទាប់​ផងដែរ​។ សាកសពត្រូវ បាន​គេ​បញ្ជូនទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។​

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា អ្នកស្លាប់​រួមមាន​បុគ្គលិក​ទី​១-​ឈ្មោះ កែ លី​យ៉ា អាយុ​១៦​ឆ្នាំ ស្នាក់​ភូមិ​ព្រែ​ករាំង​១ សង្កាត់ កំពុង​សំណាញ់ ក្រុង​តាខ្មៅ ស្លាប់ ទី​២-​ឈ្មោះ សៅ មេសា អាយុ​១៩ ស្នាក់​ភូមិ​ព្រែ​ករាំង​១ សង្កាត់ កំពុង​សំណាញ់ ក្រុង​តាខ្មៅ រោងចក្រ ស្លាប់ ទី​៣-​ធឿន ស្រី​រដ្ឋ អាយុ​១៧​ឆ្នាំ ស្នាក់​ភូមិ​ព្រែ​ករាំង​១ សង្កាត់ កំពុង​សំណាញ់ ក្រុ​តាខ្មៅ ស្លាប់​។ ចំណែកឯ​សាកសព​ជនរងគ្រោះ ២​នាក់ និងអ្នករបួស ២​នាក់​ទៀត ដែល​រងរបួស​ធ្ងន់ធ្ង​រ​នោះ​សត​ម្ថ​កិច្ច​នៅ​មិនទាន​ស្គាល់​អត្ត​ញ្ញាណ​នៅឡើយ ទេ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​ប្រមាណ​ជា​២​ម៉ោង​ក៏​ពន្លត់​រលត់​វិញ ដោយ​សមត្ថកិច្ច​លោក​អន្តរាគមន៍​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជា ច្រើន​គ្រឿង ហើយ​បាន​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​ទៅដល់​ផ្ទះ​ជិតខាង​ឡើយ​។ តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដ៏​រន្ធត់ មួយ​នេះ បានសម្លាប់​មនុស្ស​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី ៤​នាក់​ជា​បុគ្គលិក ធ្វើការ​ក្នុង​ក្លិប​នេះ​តែម្តង​។​

​សមត្ថកិច្ច​បន្តទៀតថា ជនរងគ្រោះ​ដែល​ស្លាប់​ខាងលើនេះ គឺ​បណ្តាល មកពី​ឈ្លក់ផ្សែង ទើប​ធ្វើ​ឲ្យ​បាត់បង់​ខ្យល់​អុកស៊ីហ្សែន និង​អ្នក​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​មួយ​ចំហៀង​ខ្លួន​ក៏មាន ទើប​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្លាប់​តែម្តង​។​

​សូម​រម្លឹកថា កាលពី​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក្លឹប​កំសាន្ដ “​ឃី​ក្លឹប “​នោះ ក៏​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ម្តង​ដែរ ដែល​កាល នោះ​បណ្តាលមកពី​ការធ្វេសប្រហែស​របស់​អ្នកគ្រប់គ្រង​ក្លឹប និង​ជាងផ្សា ដែក​ខ្វះ​បច្ចេកទេស​ធ្វើឱ្យ​ធ្លាក់​កម្ទេច​ភ្លើង​ចំ​សា​ឡុង សម្រាប់​ភ្ញៀវ​អង្គុយ​ក្នុង​បន្ទប់​ខារ៉ាអូខេ រួច​ឆាបឆេះ​យ៉ាងខ្លាំង​បណ្ដាលឱ្យ​មនុស្ស ៣ នាក់ ស្លាប់ រួមមានប្រពន្ធ​ថៅកែ​ក្លឹប បុគ្គលិក​គ្រប់គ្រង​ស្រា​បៀរ និង​សន្តិសុខ​ម្នាក់ បាន​ស្លាប់​នៅក្នុង​អណ្ដាតភ្លើង​នោះដែរ​។​

​សមត្ថកិច្ច​នៅ​មិនទាន់​រាយការណ៍​លម្អិត​ពី​ទំហំ​នៃ​ការខូចខាត​ដោយ​គ្រោះ​អ​គី្គ​ភ័យ​នោះ​នៅឡើយ​ទេ​៕​ដោយ​:​រដ្ឋា​

mkjnbb

​dcfxdcc

ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ជេរប្រមាថ និង​បង្ក​អសន្តិសុខ​ជាតិ​តាម​អ៊ិន​ធើ​ណែ​ត​

​ភ្នំពេញ​:​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​បានចេញ​អនុក្រឹត្យ​រៀបចំ​គោលការណ៍​យុទ្ធ​សាស​ដោយ​ប្រគល់​ភារកិច្ច​ដល់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក វិទ្យា​ត្រូវ ”​ស៊ើបអង្កេត និង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​សកម្មភាព​ញុះ ញង់ ជេរប្រមាថ រើសអើង​ពូជសាសន៍ បង្កចលាចល​ក្នុងសង្គម​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ” ។​

​យោងតាម​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង មហាផ្ទៃ​ចុះ​ថ្ងៃទី​១៩​ខែសីហា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​ប្រឆាំង​បទ ល្មើស​បច្ចេកវិទ្យា​ដែលជា​សេនាធិការ​នៃ​ក្រសួងមហាផ្ទៃ​នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។ នាយកដ្ឋាន​ក៏មាន​តួនាទី​ក្នុង​ប្រមូល និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ ទូរគមនា គមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស​និង​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​ផងដែរ​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ ទើបតែ​បង្កើត​ថ្មី និង​មិនទាន់​លេច​ជា​រូបរាង​នៅឡើយ​ទេ​។ ការបង្កើត​នេះ​ប្រយោជន៍​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ទាក់ទង​នឹង​ការ​ញុះញង់​នានា​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ជាតិ​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់ថា​៖ “​ការ​ញុះញង់​ឲ្យ​មាន​បញ្ហា​ហ្នឹង គឺ​ទាក់ទង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម ហើយ​បើសិនជា​យើង​អត់​មាន​វិធានការ​ដើម្បី​ទប់ស្កាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ទេ សង្គម​យើង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​”​។​

​សូមជម្រាបថា កាលពី​ខែឧសភា ឆ្នាំ​២០១៥ កន្លងមកនេះ លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់​លិខិត​ទៅ​ក្រសួង​ចំនួន​២ គឺ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ផ្លូវ​បច្ចេកទេស​លើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ដែល​លោក​ហៅថា​ជា​”​ជន​អគតិ និង​អសីលធម៌​” ករណី​ប្រមាថ និង​វាយប្រហារ​បរិហារកេរ្តិ៍​ទៅលើ​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋា ភិបាល​។​

​លោក ផៃ ស៊ី​ផាន បញ្ជាក់ថា​ការប្រមាថ និង​ការបរិហារកេរ្តិ៍ គឺ​មិន​ស្ថិត នៅក្នុង​សេរីភាព​នៃ​ការបញ្ចេញ​យោបល់​នោះឡើយ ប៉ុន្តែ​វា​ជាការ​រំលោភ សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដែល​ត្រូវ​រង​ការប្រមាថ និង​បៀតបៀន​សេចក្តីថ្លៃថ្នូរ​។​

​ក្រសួងមហាផ្ទៃ កាលពី​សប្តាហ៍​មុន បាន​ចាប់ខ្លួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយរូប​ពាក់ព័ន្ធ នឹង​ការ​គំរាម​សម្លាប់​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវ ជ្រាវ​កិច្ចការ​ព្រំដែន​នៅ រាជបណ្ឌិត្យសភាកម្ពុជា ហើយ​ត្រូវ​តុលាការក្រុង​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​៧ ខែ កញ្ញា នេះ​។

​របាយការណ៍​របស់​អង្គការ​លីកាដូ​ស្តី​ចេញផ្សាយ​កាលពី​ខែឧសភា​បាន លើកឡើងថា​ប្រទេស​កម្ពុជា​កំពុង​រីកសាយ​ភាយ​យ៉ាងខ្លាំង​នូវ​ការប្រើ ប្រាស់ ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដោយសារ​កើនឡើង​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ងាយស្រួល​ភ្ជាប់​អ៊ី​ន​ធើ​ណែ​ត និង​មាន​បណ្តាញទូរស័ព្ទ​ចល័ត​យ៉ាង​ទូលំទូលាយ​។ របាយការណ៍​បន្តថា​ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ ណែ​ត​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​ក្នុងសង្គម​រួមមាន ការប្រើ​ហិង្សា​របស់​នគរបាល និ​ទណ្ឌ​ភាព អំពើពុករលួយ និង​ការកាប់ បំផ្លាញ​ព្រៃឈើ​ជាដើម​។ លីកាដូ​បាន​បញ្ជាក់ថា សេរីភាព​នៃ​ការ បញ្ចេញមតិ​ប្រភេទ​នេះ​កំពុង​ស្ថិតនៅក្រោម​ការគំរាមកំហែង ដោយសារ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​អ្នកជំនាញ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Cyber War Team) ដើម្បី​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ហ៊ុ​ក និង​តាមរយៈ​គេហទំព័រ​ផ្សេងទៀត​។​

​ចំណែក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឲ្យ​ដឹង​ទាក់ទង​នឹង​សេចក្តី ព្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នេះ​ថា សេចក្តីព្រាងច្បាប់​នេះ បានដាក់​បញ្ចូល​ចំណុច​នៃ​ការជេរប្រមាថ ដើម្បី​ធានា​ប្រយោជន៍​អ្នកប្រើប្រាស់​។

សេចក្តីព្រាង​ច្បប់​នេះ​ទុក​មួយអន្លើ​សិន ដោយសារ​រាជរដ្ឋាភិបាល​ជាប់​ដោះស្រាយ​ការងារ​នានា​ដែលមាន​លក្ខណៈ បន្ទាន់ និង​អាទិភាព​ជាង​។​
​
ក្រសួង​ប្រៃសណីយ៍​អះអាងថា ច្បាប់​នេះ​មានបំណង​កំណត់​វិធានការ​អប់រំ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការប្រព្រឹត្តិ​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ធានា​ការអនុវត្ត​ច្បាប់ ប្រយុទ្ធ ប្រឆាំង​និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌ មាន ក៏ដូចជា​សុវត្ថិភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ក្នុងការ​ប្រើ ប្រាស់ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​។​

​ក្រសួង​ប្រៃសណីយ៍​ក៏បាន​លើកឡើង​ផងដែរ​ថា​៖ “​ការផ្សព្វផ្សាយ​ខ្លឹម សារ​ដែល​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​សង្គមជាតិ រាប់ទាំង​ការ​ញុះញង់​ឲ្យ​មានការ​ប្រកាន់ពូជសាសន៍ ជំនឿ​សាសនា ឬ​ការ​មួលបង្កាច់ បរិហាកេរ្តិ៍ និង​ការជេរប្រមាថ​ជាដើម ក៏​នឹងត្រូវ​រាប់បញ្ចូល​ក្នុងចំណោម​បទល្មើស​នានា​ដែរ​។ ក៏​ប៉​ន្តែ​ជាគោលការណ៍ ការផ្តន្ទាទោស និង​ការដាក់ពិន័យ​ចំពោះ​បទល្មើស​ទាំងឡាយ​ខាងលើនេះ នឹង​ត្រូវមាន​សង្គតិភាព​ជាមួយ​បញ្ញត្តិ​ច្បាប់​នានា ជា​ធរមាន ដូចជា​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រម ព្រហ្មទណ្ឌ ជាដើម​”៕

​

ប៉ូលីស​ប៉ុស្តិ៍​ចោមចៅ​ម្នាក់ត្រូវ​ជនសង្ស័យ​ ចាក់​មួយ​ដែកឆាប​ជាប់​កណ្តាល​ខ្នង​

​ភ្នំពេញ​៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​ចោមចៅ​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់ ត្រូវ​ជនដៃដល់​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៣​នាក់​ចាក់​មួយ​ដែកឆាប ត្រង់ចំណុច​ឆ្អឹង​កង​ទី​៨ ពីក្រោយ​ខ្នង ក្នុងពេល​កំពុង​ប្រ​ត្តិ​ប​ត្តិ​ការ​ឆែក​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​ចំនួន ៣​នាក់ នៅក្រោយ​រោងចក្រ​អូ​សេ​អង់ ផ្សារ​ព្រៃទា​។​

ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ១០:៤៥​នាទី​យប់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល ក្រោយ​រោងចក្រ​អូ​សេ​អង់ ផ្សារ​ព្រៃទា ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​ឲ្យ​ដឺ​ង​ថា មន្ត្រីនគរបាល​ប៉ុស្តិ៍​ដែល​រងគ្រោះ​នោះ មានឈ្មោះ សាយ ចំរើន អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ ព្រះនាម​១៦S​។​ឥឡូវ​កំពុង​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​កាល់ម៉ែត​។​ភ្លាម សមត្ថកិច្ច​យើង​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ចំនួន ៣​នាក់ រួមទាំង ស្លាក​លេខ​ម៉ូតូ​ចំនួន ២ និង​ដាវ​សាម​ម៉ា​រ៉ៃ ០៣ បុ័ងតោ ០១ ក្នុង​បន្ទប់​ជនសង្ស័យ​ស្នាក់​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន​១-​ឈ្មោះ វ៉ន ពេជ្រ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​អន្លង់​ទៀន ឃុំ​បុរី​ជលសារ ស្រុក​បុរី​ជលសារ ខេត្តតាកែវ ២-​ឈ្មោះ វ៉ន ស្នា អាយុ​១៩​ឆ្នាំ ជា​កម្មក​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ជា​ប្អូនជីដូនមួយ​របស់ វ៉ន ពេជ្រ និង​៣-​ឈ្មោះ ឡាង ឡេង អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក​ម៉ូតូ ស្រុកកំណើត​នៅ​ភូមិ​ពាម​ឈឺ​គង ឃុំ​សំបូរ​មាស ស្រុក​កងមាស ខេត្តកំពង់ចាម​។​

សមត្ថកិច្ច​បញ្ជាក់ថា មន្ត្រី​រងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ ចំណែក​ក្រុម​ជនដៃដល់ និង​វត្ថុតាង​នានា ត្រូវ​រៀបចំ​é​សារ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

gvfgg

nkmjmmm

​bggvv

​តារាចម្រៀង សួស សង​វាចា បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​វៀតណាម​

ភ្នំពេញ​៖ តារាចម្រៀង​សំនៀង​ពិ​រោះ​បទ​មនោសញ្ចេតនា លោក សួស សង​វាចា ដែល​កើត​ជំងឺលើសឈាម ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម កាលពី​នៅ​ម៉ោង​០៨​ៈ​៤៥​នាទី​ព្រឹក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥​។​នេះ​បើតាម​ការ​ឲ្យ​ដឺ​ង​ពី​ក្រុមគ្រួសារ​លោក សួស សង​វាចា​។​

​ក្រុមគ្រួសារ​លោក សួស សង​វាចា បន្តថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​អាកា​រៈ​ជំងឺ​តារាចម្រៀង សួស សង​វាចា មាន​ភាព​ធូរស្រាល​ជាង​មុន​បន្តិច​ហើយ​។​
​គួរ​បញ្ជាក់ថា លោក សួស សង​វាចា កើត​ជំងឺលើសឈាម ហើយ​បាន​ដួល​បណ្តាល​ឲ្យ​ដាច់​សរសៃឈាម​ខួ​ក្បាល កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅក្នុង​ពេលដែល​រត់​ហាត់ប្រាណ​នៅមុខ​ផ្ទះ​របស់លោក ហើយ​ភ្លាមៗ​នោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ​៕

nhbgg
​mkjkk

រថយន្ត​សង្គ្រោះ​គ្លីនិក ឃឹម រ៉ានី បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មួយ​គ្រួសារ​៣​នាក់ និង​របួសធ្ងន់​២​នាក់​

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​សង្គ្រោះ បន្ទាន់​របស់​គ្លី​នី​គ​é​ជន​បាន​ឆក់យក​ជីវិត​ប្តី​-​ប្រពន្ធ និង​កូនស្រី មួយ​គ្រួសារ និង​មនុស្ស​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ហេតុការណ៍​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ដោយសារ​ពួកគេ​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​សង្គ្រោះ បន្ទាន់របស់​គ្លីនិក ឃឹម រ៉ានី បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​ម៉ូតូ​ចំនួន​២​គ្រឿង កាលពី​វេលា​ម៉ោង​០៨:១៥​នាទី​យប់ ថ្ងៃទី​០៥ ខែកញ្ញា នៅលើ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ប៉ុស្តិ៍នគរបាល ចោមចៅ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​រួមគ្នា នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ក្រុមគ្រួសារ​នៃ​សព​នៅពេលនេះ​កំពុង តែ​ដង្ហោយ​រក​យុត្តិធម៌ ពី​ជនបង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ ដោយសារ​រថយន្ត​​របស់​គ្លីនិក ឃឹម រ៉ានី មួយ​នេះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​នៅ​កន្លែងកើតហេតុ​ថា ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​២​គ្រឿង មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1A-5419 ជិះ​គ្នា​ចំនួន​៣​នាក់ (​មួយ​គ្រួសារ​) ប្តី​-​ប្រពន្ធ និង​កូនស្រី​បាន​ស្លាប់​ជា​បន្តបន្ទាប់​ទាំងអស់ និង​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស្កូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-0469 ជិះ​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ ម៉ែត​។​

​ប្រភព​បន្តថា ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក ឃឹម រ៉ានី (​ទួលគោក​) មិន​ស្គាល់ឈ្មោះ ក្នុងស្ថានភាព​ស្រវឹង​ជោក​រត់គេចខ្លួន​ចូលទៅ​ម្តុំ​មុខ​សាលា​សុវណ្ណ​ភូមិ​ក្បែរ​កន្លែងកើតហេតុ​បាត់ ស្រមោលបន្សល់ទុក​រថយន្ត​ពុំមាន​ពាក់​ស្លាក​លេខ ប៉ុ​ន្តែ​គេ​ដឹងថាជា​រថ យន្ត​ របស់​គ្លីនិក ឃឹម រ៉ានី (​ទួលគោក​)​។​

​អធិការនគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​បញ្ជាក់ ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​សង្គ្រោះ​ដោយបាន​បើក​រេរ​ទៅបុក​ម៉ូតូ​ជនរងគ្រោះដែល​កំពុងបើក​នៅ​ខាងស្តាំ​ដៃយ៉ាង​កម្រោល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​មួយ​គ្រួសារ និង​របួស​ធ្ងន់ធ្ង​រយ៉ា​ង​ដូច្នេះ​។​

​គួររំលឹកថា កន្លងមក រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក ឃឹម រ៉ានី ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង ដោយសារតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​ជា​ញឹកញាប់ ។ ករណីខ្លះ​នៅពេល​ចេញទៅ​ដឹក​ជនរងគ្រោះ បើ​ឃើញ​សភាព​ជនរងគ្រោះ​បែប​មិន​ស្រួល​មាន​ជីវភាព​ក្រីក្រ គឺ​មិន​ដឹក​ទៅ​សង្គ្រោះ​នោះទេ ដូច្នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ គួរ​ពិនិត្យ​ករណីនេះ​ឡើងវិញ​ផង​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល​ធ្លាប់​បានចេញ​បំរាម​មិន​ឲ្យ​រថយន្ត​គ្លីនិក​ឯកជន​ចេញទៅ​ដឹក​ជនរងគ្រោះ នៅតាម​ទីសាធារណ​ឡើយ តែ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លិ​និក​é​ជន​ជាច្រើន​នៅតែ​មិន​អនុវត្តតាម​ឡើយ ក្នុងនោះ​រថយន្ត​របស់​គ្លីនិក ឃឹម រ៉ានី គេ​ឃើញ​ចេញទៅ​យក​ជា​រៀងរាល់​យប់​មិន​អើពើ​ចំពោះ​បំរាម​របស់​ក្រសួងសុខាភិបាល​នោះឡើយ​៕​ដោយ​៖រដ្ឋា​

​mkjnmm

gvfvv

mjkmm

mkjnkk

មហាសេដ្ឋី​អេ​ហ្ស៊ី​ប គ្រោង​ទិញ​កោះ​នៅ​ក្រិ​ក ឬ​អ៊ីតាលី បង្កើតជា​ប្រទេស​ថ្មី​សម្រាប់​ដាក់​ជនអន្តោប្រវេសន៍​

​លោក Naguib Sawiris ជា​ប្រធាន​ក្រុមហ៊ុន​ទូរគមនាគមន៍ Orascom TMT ដែលជា​មហាសេដ្ឋី​ទូរគមនាគមន៍​អេ​ហ្ស៊ី​ប មាន​លុយ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក បានស្នើ​ទិញ​កោះ​មួយ​ក្នុង​ដែនទឹក​អ៊ីតាលី ឬ​ក្រិ​ក ដើម្បី​បង្កើតជា​ប្រទេសមួយ​សម្រាប់​ផ្តល់​ឲ្យ​ពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​រស់នៅ​។​

AFP បាន​ចុះផ្សាយ​នៅថ្ងៃនេះ​ដោយ​ដកស្រង់​សំដី​លោក Sawiris ដែល​អះអាងថា ប្រទេស​ទាំងពីរ​នោះ​មាន​កោះ​ជាច្រើន​ដែល​គ្មាន​មនុស្ស​រស់ នៅ អាចជា​អំណោយផល​ដ៏​ល្អ​សម្រាប់​ទទួល​ជនភៀសខ្លួន​ជាច្រើន​ពាន់​នាក់​។​
​
តាម Twitter របស់លោក Sawiris បាន​លើកឡើងថា ប្រទេស​ក្រិ​ក ឬ​អ៊ីតាលី អាច​លក់​កោះ​មួយ​ឲ្យ​ខ្ញុំ​មក ហើយ​លោក​នឹងដាក់​ឈ្មោះ កោះ​នោះ​ថា​ជា​កោះ​ឯករាជ្យ សម្រាប់​ទទួល​ពួក​អន្តោប្រវេសន៍​ស៊ី​រី និង​ផ្សេង ទៀត​រស់នៅ ហើយ​ផ្តល់​ការងារ​ដល់​ពួកគេ ពីព្រោះ​កោះ​នោះ​ជា​ប្រទេស​ថ្មី​មួយ​របស់​ពួកគេ​។​

​មហាសេដ្ឋី​រូបនេះ​អះអាងថា តម្លៃ​នៃ​កោះ​បែបនេះ​រវាង​ពី​១០ ទៅ ១០០​លាន​ដុល្លារអាមេរិក​។ លោក​នឹង​ទាក់ទង​រដ្ឋាភិបាល​ក្រិ​ក និង​អ៊ីតាលី ដើម្បី​អនុវត្ត​គំនិត​នេះ ប៉ុន្តែ​បញ្ហាសំខាន់​នោះ​គឺ​ការវិនិយោគ​ក្នុង​បណ្តា​ហេ ដ្ឋារចនាសម្ព័ន្ធ​។ ត្រូវមាន​ជម្រក​បណ្តោះអាសន្ន​សម្រាប់​មនុស្ស​ទាំងនេះ​បន្ទាប់មក​ចាប់ផ្តើម ប្រើប្រាស់​ពួកគេ​ដើម្បី​កសាង​លំនៅឋាន សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ដើម្បី​ឲ្យ​សក្តិ​សមជា​ប្រទេសមួយ​៕ដោយ៖សុទ្ធា

​xdfcdd

“​ស្លាប់​លើ​បង្គង​”​ ក្នុង​បន្ទប់​ហាង​ខារ៉ា អូខេ​ទំនងជា​ប្រើ​ថ្នាំ​ជំនួយ​ហួស​កម្រិត

​ព្រះសីហនុ​:​បុរស​ចំណាស់​ជនបរទេស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់ ខ​ណៈ កំពុង​រួមភេទ​ជាមួយ​នារី​កំណាន់​ដែល​បម្រើ​ការងារ​នៅក្នុង​ហាង​ខារ៉ាអូខេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ នា​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៥​កន្ល​មកនេះ​។​

​មន្ត្រី​សមត្ថកិច្ច​នគរបាល ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា បុរស​បរទេស​នោះ​ជា​ជនជាតិ​អាល្លឺម៉ង់​។​គាត់​បាន​គាំងបេះដូង​ស្លាប់​លើ​បង្គង​ពេល​រួមភេទ​ក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ ដែល​ទំនងជា​គាត់​ប្រើ​ថ្នាំសម្រើប​ជ្រុល​ហួស​កម្រិត​។​

​ប្រភព​បន្តថា បុរស​បរទេស​រូបនេះ​ឈ្មោះ Eckaro Joachim អាយុ​៦៤​ឆ្នាំ ជា​ភ្ញៀវទេសចរ ។ រីឯ​នារី​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​ជា​ដៃគូ​រួមភេទ​នោះ មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។

​ស្ត្រី​ម្នាក់​ឈ្មោះ ថៃ កូ​លាប អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់​ហាង​ខារ៉ាអូខេ យីហោ ម៉េង ហ៊ុយ បាន​ទទួលស្គាល់ថា បុរស​បរទេស​ដែល​ស្លាប់​នោះ ពិតជា​បានរួម​ភេទ​ជាមួយ​បុគ្គលិក​នារី​បម្រើ ការងារ​ក្នុង​ហាង​របស់ខ្លួន​មែន គឺ​នៅក្នុង​បន្ទប់​ខាងក្រោយ​ហាង​។​បុរស​បរទេស​ជនជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ស្លាប់​លើ​បង្គង​ព្រោះតែ​ប្រើ​ថ្នាំសម្រើប​ជ្រុល​ហួស​កម្រិត ពេល​រួមភេទ​ជាមួយ​នារី​កំណាន់​ដែល​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ​។​

​ហាង​ខារ៉ាអូខេ​យីហោ ម៉េង ហ៊ុយ ឋិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង ព្រះសីហនុ ខេត្ត​ព្រះសីហនុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ នា​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៥​ម្សិលមិញ ។​
​
គេ​មិនទាន់​បានដឹងថា សមត្ថកិច្ច​នឹងមាន​វិធានការ​បែបណា​ទៅលើ​ថៅកែ​ហាង​ខារ៉ាអូខេ យីហោ ម៉េង ហ៊ុយ ដែល​លួចលាក់​បង្កប់​បម្រើសេវា​ផ្លូវ ភេទ​សម្រាប់​ភ្ញៀវ​នោះ​នៅឡើយ​ទេ ៕ដោយ៖រដ្ឋា

​xsdzxx

ចាប់​យុវជន​ដែល​បង្ហោះ​សារ​គំរាម​សម្លាប់បណ្ឌិត សុខ ទូច នៅ​ច្រកទ្វា​រ ប៉ោយប៉ែត​

ភ្នំពេញ​៖ យុវជន​មួយរូប​ដែលជា​មុខសញ្ញា​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច តាម​សារ​ក្នុង​Facebook ត្រូវ​កម្លាំង​នគរបាល​នៅ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​យុវជន​រូបនេះ បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​វិញ កាលពី​វេលា​ម៉ោង​១៧:០០​នាទី ថ្ងៃទី​៥ ខែ កញ្ញា ឆ្នាំ​២០១៥ ម្សិល​ម៉ិ​ញ​នេះ ។​

គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​បាន​ផ្សាយ​ថា ជនសង្ស័យ​មាន ឈ្មោះ ផង់ សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីកន្លែង​កំណើត ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ឪពុក​ឈ្មោះ ផង់ សារ៉ន អាយុ​៧២​ឆ្នាំ រីឯ​ម្ដាយ​ឈ្មោះ ម៉ៅ សុ​ភ័​ក្រ អាយុ​៥២​ឆ្នាំ​។​

ជនសង្ស័យ​បាន​សារភាព​ប្រ​ឥា​ប​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នកធ្វើ និង​បង្ហោះ​សារ​អមដោយ​រូបភាព​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ដោយ​ប្រើ​តាម​ទូរស័ព្ទដៃ ។​សកម្មភាព​កន្លងមក ធ្លាប់​លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត នៅ​ស្រុកកំណើត​កាលពី​ឆ្នាំ​២០១២ និង​រត់គេចខ្លួន​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​រហូតមក​។​

​សមត្ថកិច្ច​មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​ការ​បង្ហោះ​សារ​គំរាម​នេះ ធ្វើឡើង​តាម​បញ្ជា​របស់​នរណា​ឬ​យ៉ាងណា​នោះទេ​៕
​

ជនភៀសខ្លួន​ម្នាក់​មកពី​អូស្ត្រាលី​សុំ​ចេញពី​​កម្ពុជា​ទៅ​ប្រទេស​ភូមា​វិញ​

​ភ្នំពេញ​៖ថ្លែងប្រាប់​នៅ​ថ្ងៃទី​៥ ខែកញ្ញា នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និយាយថា ជនភៀសខ្លួន​ម្នាក់​ក្នុងចំណោម ៤​នាក់ បានស្នើ​សុំ​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ភូមា​ជា​ស្រុកកំណើត​វិញ​។
​
មន្ត្រី​នាំពាក្យ​បាន​បញ្ជាក់ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា (Rohingya) ដែល​មិន​ចង់​បន្ត​រស់នៅ​ប្រទេស​កម្ពុជា​ទៀត​ទេ ព្រោះ​គេ​នឹក​ស្រុកកំណើត​។ ចំណែក​សង្គម​ស៊ីវិល​ដែល​តែងតែ​ប្រឆាំង​ការទទួលយក​ជនភៀសខ្លួន ថា​នេះ​ជា​សារ​មួយ​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា មិនមែនជា​កន្លែង​ដែល​ជនភៀសខ្លួន​ចង់​រស់​នៅឡើយ​។​

​ប្រភព​ដដែល​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើតាម​ការស្នើសុំ​ជនភៀស ខ្លួន ព្រោះ​ការស្នើសុំ​គឺជា​សិទ្ធិ ហើយ​រដ្ឋាភិបាល​មិន​ប្រឆាំង​ការសម្រេច​នោះឡើយ ប៉ុន្តែ​គេ​មិនទាន់​កំណត់ពេល​ជាក់លាក់​នៃ​ការបញ្ជូន​ត្រឡប់​នៅឡើយ​ទេ​។​
​
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការស្នើសុំ​ទៅ​ប្រទេស​កំណើត​របស់​បុរស​ជ​ន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា គឺជា​ការស្ម័គ្រ ចិត្ត​រប​ស់​គេ និង​ស្របទៅនឹង​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី ថា​ប្រសិនបើ​ជនភៀសខ្លួន​ស្នើ​ទៅ​ប្រទេស​កំណើត​វិញ កម្ពុជា នឹងធ្វើ​តាម​សំណើ​។

​លោក ខៀវ សុភ័គ បន្តទៀតថា ការ​នឹក​ស្រុកកំណើត​ជា​សារជាតិ​របស់​មនុ​ស្សទូ​ទៅ ប៉ុន្តែ​លោក​ថា ការស្នើសុំ​នេះ​ជា​រឿង​ប្លែក​សម្រាប់​ជនភៀស ខ្លួន ៕

bhgbbb

រថ​យន្ត​ដឹក​ជនភៀសខ្លួន ៤​នាក់​រួមមាន​ជនជាតិ​
អ៊ីរ៉ង់ (Iran) ៣​នាក់ និង​ម្នាក់ទៀត​ជា​ជនជាតិ

ដើម​ភាគតិច រ៉ូ​ហ៊ីង​យ៉ា (Rohingya) ដែល​រត់គេច​ពី​ប្រទេស​មី​យ៉ាន់​ម៉ា

ឬ​ភូមាស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលីមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥​។

​kopll

ភូមិគ្រឹះ​ដែល​ជនភៀសខ្លួន ៤​នាក់​ស្នាក់នៅ​បណ្ដោះអាសន្ន បន្ទាប់ពី​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវ​រូ ស្ថិតក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ រូបថត​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៥

​

អ្នកជំនាញ​អំពាវនាវ​កុំ​ឲ្យ​បរិភោគ​សាច់ សត្វ​ជ្រូក​ងាប់​ដោយ​ជំងឺ​ត្រចៀក​ខៀវ​

​ភ្នំពេញ​៖អ្នកជំនាញ​ខាង​ផ្នែក​ជំងឺឆ្លង​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការឆ្លង​ជំងឺ​ឱកាសនិយម​ដោយសារ​ការបរិភោគ​សាច់សត្វ​ជ្រូក​ងាប់​ដោយ​ជំងឺ​ត្រចៀក​ខៀវ មាន​ដូចជា​ជំងឺ​រលាក​ផ្លូវដង្ហើម រលាក​ស្រោមខួរ និង​រលាក​ខួរក្បាល​ជាដើម​។ ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សត្វ​ជ្រូក​ជាង​១​ពាន់​ក្បាល របស់​អ្នកស្រុក​សៀមរាប​បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយសារ​តែមាន​ជំងឺ​ត្រចៀក​ខៀវ​។

​អែ​អេ​ហ្វ​អ៊ី បាន​ផ្សាយ​នៅថ្ងៃនេះ​ថា លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​បាន​ចាត់វិធានការ​ជាបន្ទាន់ បន្ទាប់ពី​ទទួល បាន​ដំណឹង​ថា មាន​សត្វ​ជ្រូក រាប់ពាន់​ក្បាល់​ងាប់​ដោយសារ​ជំងឺ​ត្រចៀក​ខៀវ​។ ការចាត់វិធានការ​រ​បស់​ក្រសួង​នៅពេលនេះ គឺ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅតាម​មណ្ឌល​សុខភាព ដែល​នៅក្នុង​តំបន់​នោះ ដើម្បី​ស្វែង​រកមើល​រោគសញ្ញា​ពី​ជំងឺ​ផ្លូវដង្ហើម រលាក​ស្រោមខួរ និង​រលាក​ខួរក្បាល ដែលជា​ជំងឺ​ឱកាសនិយម ហើយ​វា​អាច​ចម្លង​ពី​សត្វ​ជ្រូក​មក​មនុ​ស្សបាន នៅពេលដែល​បរិភោគ​មិនបាន​ត្រឹមត្រូវ​។
​
លោក​វេជ្ជ បណ្ឌិត​លី សុវណ្ណ បាន​ឲ្យ​ដឹងថា មេរោគ​ជំងឺ​ត្រចៀក​ខៀវ មិន​ចំលង​មក​មនុស្ស​នោះទេ ប៉ុន្តែ​មេរោគ​ឱកាសនិយម​ដែលមាន​ផ្ទុក​នៅក្នុង​សត្វ​ជ្រូក​ងាប់​បន្ទាប់ពី កើត​ជំងឺ​ត្រចៀក​ខៀវ អាច​នឹង​ចម្លង​មក​មនុ​ស្ស បាន នៅពេលណា​ដែល​បរិភោគ​សាច់​មិនបាន​ឆ្អិន​ល្អ ហើយ​និង​គ្មាន​អនា ម័យ​គ្រប់គ្រាន់​នោះ​។ អញ្ចឹង​ហើយ​បានជា​លោក​វេជ្ជបណ្ឌិត​អំពាវនាវ កុំ​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់ សត្វ​ជ្រូក​ដែល​ងាប់​នោះ ព្រោះថា​ប្រជាជន​មួយចំនួន​គាត់​មានការ​សោកស្តាយ ហើយ​អ្នកខ្លះ​រហូត​យក​សាច់​នោះ ទៅធ្វើជា​ប្រ​អក​ទុក ទទួលទាន​នៅពេល​ក្រោយ​ទៀត​ក៏មាន​។​

​លោក​បាន​បន្តថា ករណីនេះ​ក៏​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​វៀ​ត​ណា​មនា​ពេលកន្លងមក​ដែរ ហើយ​ក៏មាន​ប្រជាជន​ដែល​បាន​ឆ្លង​មេរោគ​ឱកាស និយម​ពីស​ត្វ​ជ្រូក​ដែល​ងាប់ នោះ​។ ប៉ុន្តែ​សម្រាប់​កម្ពុជា​នៅពេលនេះ នៅ​មិនទាន់មាន​ឃើញ​ករណី​ឆ្លង​នេះ នៅតាម​មណ្ឌល​សុខភាព ដែល​ក្រសួង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅឡើយ​នោះទេ​។ បើទោះបីជា​មិនទាន់​រកឃើញ​នៅពេលនេះ​ក្រសួង​ក៏​នៅតែ​បន្ត​ពិនិត្យមើល​ពី ស្ថានភាព​របស់​អ្នក​មក​ពិនិត្យ​សុខភាព​ដែរ​។​

​ទន្ទឹមគ្នានេះ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូបនេះ​ក៏បានផ្តល់​ជា​ដំបូន្មាន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​ចង់​បរិភោគ​សាច់សត្វ​ជ្រូក​ដែល​ងាប់​នោះ ត្រូវតែ​ចំអិន​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​មាន​អនាម័យ​នៅពេលដែល​ប៉ះពាល់​សាច់​នោះ​។ហើយ​នៅពេល​ដែលមាន​រោគសញ្ញា​អ្វី​មិន​ស្រួល​កើតឡើង បន្ទាប់ពី​បរិភោគ​សាច់​ទាំងនោះ សូម​ប្រញាប់​នៅ​មណ្ឌល​សុខ ភាពដើម្បី​ពិនិត្យមើល ព្រោះ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា មេរោគ​ឱកាស និយម​នេះ​គឺមាន​ថ្នាំ​ព្យាបាល​បាន​។​

​បើ​យោងតាម​ប្រធាន​ការ​រិ​យា​ល័យ​លទ្ធកម្ម និង​បសុព្យាបាល​ខេត្តសៀម រាប ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា សត្វ​ជ្រូក​ដែល​បាន​ឆ្លង​ជំងឺ​ត្រចៀក​ខៀវ​នៅក្នុង​ខេត្តសៀមរាប នៅពេល​ថ្មីៗ​នេះ​មាន​រហូតដល់​ជាង២​ពាន់​ក្បាល ខណៈដែល​ជ្រូក​មួយចំនួន​តូចទទួល បាន​ការព្យាបាល និង​មួយចំនួនធំ​ងាប់​បន្ទាប់ពី​ចាប់ឈឺ​ក្នុង​រយៈ ពេល​ តែ​២​ទៅ ៣​ថ្ងៃ​ប៉ុណ្ណោះ​៕

njhjnn

​សត្វ​ជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជាជន​កម្ពុជា​

​