All posts by មេគង្គ ប៉ុស្តិ៍

មេ​ប៉ុស្តិ៍​ច្រក​កំពង់​ក្រសាំង បើក​ល្បែង​ជល់​មាន់​ដ៏​ធំ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​

ខេត្តតាកែវ​:  ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​-​ស្រុក​បូរី​ជលសា ខេត្ត តាកែវ បាន​និយាយ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ដាច់​ថា រាល់ថ្ងៃ ពួកគាត់​សង្កេតឃើញ​មាន គេ​លួច​បើក​សង្វៀន​ជល់​មាន់​យ៉ាង​ធំ ដែល​ជ្រក​ក្រោម ស្លាក​កាស៊ីណូ ហើយ​មាន​មនុស្ស​ជាច្រើន​ចូល​លេង​ទាំង​ខ្មែរ ទាំង​បរ​ទស ពិស​រស​ជនជាតិ​វៀតណាម​រាប់រយ​នាក់ ក្នុង​១​ថ្ងៃៗ​មកពី​គ្រប់ទិសទី​ចូលទៅ​ចាក់​ភ្នាល់​ការ​បញ្ជល់​មាន់នៅ​ទីនោះ​ដែល​គេ​បើក​ឲ្យ​ស៊ី​សងលុយ​រាប់រយ ពាន់​ដុល្លារ​ក្នុង​មួយគូៗ​។​

​បុរស​ម្នាក់​ក​ដែល​ធ្លាប់​ចូល​លេង​ក្នុង​ទីតាំង​នោះបាន​ប្រាប់​អោយដឹងថា អ្នក​ដែល​កាង និង​បើក​ល្បែង​ជល់​មាន់​ខាងលើនេះ​គឺជា​មន្ត្រីប៉ូលិស​ម្នាក់​ឈ្មោះ វង់ សាវុធ ពាក់​ស័ក្តិ​បួន​កន្លះ ហើយ​ជា​មេ​ច្រកទ្វារ​កំពង់​ក្រសាំង​។ គាត់​បាន​ប្រើប្រាស់​អំណាច​របស់​ជាម​ន្ត្រី​ក្នុង​រដ្ឋាភិបាល​បើក​ល្បែង​នៅ​ទីនោះ​គ្មាន​ក្រែង​រអារ​នរណា​បន្តិច​ឡើយ​។​

​បុរស​ដដែល​បន្តថា រាល់ថ្ងៃ​គេ​ឃើញ​មាន​មនុស្ស​ជាច្រើន បាននាំគ្នា​ទៅ​ចូល​លេងល្បែង ក្នុង​កាស៊ីណូ​នោះ ប៉ុន្តែ​នៅ​ទីនោះ​មិនមែន​មាន​ត្រឹម​ក្របខណ្ឌ​កាស៊ីណូ​ស្រប​ច្វា​ប់​នោះឡើយ គឺ​គេ​ឃុបឃិត​គ្នា​លួច​បើក​សង្វៀន​បញ្ជល់មាន់​ក្រៅច្បាប់​ដ៏​ធំ​យ៉ាង​អនាធិបតេយ្យ ដែល​ស៊ី​សងលុយ​រាប់រយ ពាន់​ដុល្លារ​ក្ន្ង​ង​មួយគូៗ​។​

​ក្រៅពីនេះ គេ​បាន​បើកដៃ និង​កៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចូល​លេង​ដោយ​សេរី ហើយ​អ្នក​ដែល​នៅ​ជុំវិញ​ទីនោះ​ក៏​ចូល​យ៉ាង​គគ្រឹកគគ្រេង​ផង ដែរ​។ ភូមិ ឃុំ មាន​សុវត្ថិភាពនៅឯណា បើ​អ្នក​កាន់​ច្បាប់ជា​អ្នកបើក​កាស៊ីណូ​ហើយ​នោះ​។​

​ស្ត្រី​ម្នាក់ ដែល​រស់នៅ​ទីនោះ បាន​និយាយ ត្អូញត្អែរ​ប្រាប់  អ្នកយក ព័ត៌មាន អោយដឹងថា តាំងពី​កាស៊ីណូ​នេះ បាន​បើក​មកគាត់​និង​ក្រុម គ្រួសារ មិន​ដែលមាន​សុភមង្គល​ទេ ដោយ​មួយថ្ងៃៗ ប្តី​គាត់ មិនដែល​ជួយ​ធ្វើ​ការងារ​ក្នុងផ្ទះ ឬ​ទៅរក​ស៊ី​អី​ទេ ភាគច្រើន​គាត់​ចូលទៅ​ទីនោះ ហើយ​មានពេលខ្លះ​ប្តី​របស់គាត់ វ៉ៃ​ធ្វើបាប​គាត់ ឬ​យក​របស់របរ​ក្នុងផ្ទះ​យកទៅ​បញ្ចាំ​អស់ហើយ ដើម្បី​យកទៅ​លេងល្បែង​។

ស្ត្រី​ម្នាក់​នោះ បានអោយដឹងថា កាលពីមុន កាស៊ីណូ​នេះ មិនទាន់​បើក គ្រួសារ​របស់គាត់ រស់​នៅមាន​សេចក្តីសុខ​ណាស់ មិនដែល​មានទំនាស់​អ្វី ជាមួយគ្នា​ទេ​។​

​ប្រជាពលរដ្ឋ បាន​រិះគន់​ធ្ងន់ៗ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ហេតុអ្វី​ក៏​ឲ្យ​លុយ​បាំង​ភ្នែក​បែបនេះ ។ បើក​សង្វៀន​ជល់​មាន់ ហើយ​ថែមទាំង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរចូល​លេង​ដោយ​សេរី​ទៀត តែ​អាជ្ញាធរបែរ ជា​ធ្វើ​មិនដឹងមិនឮ ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ទៅវិញ​៕

​mkjouuu

មន្ត្រីរាជការ​ចាស់ៗ​គាំទ្រ​ក្រសួង​ព័ត៌ មាន​បង្កើត​សមាគម​និវត្តជន​

​ភ្នំពេញ​:​មន្ត្រី​ក្រសួង​ព័ត៌មាន ឲ្យ​ដឹងថា ក្រសួង​នឹង​បង្កើត​សមាគម​មនុស្ស​ចាស់ ដើម្បី​ជួយ​ដល់​និវត្តជន​ដែលជា​មន្ត្រីរាជការ​រប​ស់​ក្រសួង​ជាង ៣០០​នាក់​នាពេលខាងមុខ​។ ទន្ទឹមគ្នានេះ មន្ត្រីរាជការ​ចាស់ៗ​ដែល​ចូល​និវត្ត រំពឹងថា សមាគម​នេះ​ជា​ក្តីសង្ឃឹម​របស់​និវត្តជន និង​ផ្តល់​ប្រយោជន៍​ដល់​ក្មេងជំនាន់ក្រោយ​។​

​មន្ត្រីរាជការ​ដែល​បាន​ចូល​និវត្ត គាំទ្រ​គម្រោង​បង្កើត​សមាគម​និវត្តជន ព្រោះ​និវត្តជន​ក៏​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម ជាតិ​។​

​និវត្តជន​ផ្នែក​និពន្ធ​ដែលជា​អតីត​អ្នកយកព័ត៌មាន ព្រមទាំង​ជា​ប្រធាន ការិយាល័យ​នាទី​យល់ដឹង​នៃ​ក្រសួង​ព័ត៌មាន លោក ស៊ី បរិ​ញ្ញា និយាយ ថា លោក​គាំទ្រ​ឲ្យ​មានការ​បង្កើត​សមាគម​នេះ​។លោក​ថា ថ្វីត្បិតតែ​មនុស្ស​ចាស់​មិន​សកម្ម រហ័សរហួន​ដូច​ក្មេង ទាំង​កម្លាំង​ពលំ និង​គំនិត​ប្រាជ្ញា​ចុះថយ​ក្តី ក៏​សង្គម​មិនត្រូវ​ទុក​មនុស្ស​ចាស់​ចោល​ដែរ​៖ «​ដល់ពេល​ចូល​និវត្ត​បាន ដឹងថា ជីវិត​ហ្នឹង​អស់សង្ឃឹម ព្រោះ​ខំ​បម្រើ​ការងារ​ឲ្យ​គេ​រាប់សិប​ឆ្នាំ បែរជា​អត់​មានការ​យកចិត្តទុកដាក់ ចឹ​ង​នៅពេល​ដែលមាន​គម្រោង​បង្កើត​សមាគម​នេះ​ឡើង វា​អាច​ឲ្យ​និវត្តជន​ទាំងនោះ​អាច​ប្រើ ប្រាស់​ជីវិតចុងក្រោយរ​បស់​ពួក គាត់​»​។​

​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៤ កញ្ញា ថា សមាគម​មនុស្ស​ចាស់​ដែល​ក្រសួង​ព័ត៌មាន គ្រោង​នឹង​បង្កើតឡើង​សម្រាប់​និវត្តជន​របស់​ក្រសួង​ព័ត៌មាន នឹង​ផ្តល់ឱកាស​ឲ្យ​និវត្តជន​ទាំងនោះ ចែករំលែក​ទាំង​បទ ពិសោធន៍ និង​ស្នា​ដៃដល់​យុវជន​ជំនាន់​ក្រោយ​៖ «​ទី​១ គាត់​អាច​ចូលរួម​ធ្វើការ​ដោយ​បំបាត់​ការ​អផ្សុក ព្រោះ​មន្ត្រី​ដែល​ចូល​និវត្ត​ដែល​ចាស់ៗ​ទៅ ចឹ​ង​បើ​គាត់​នៅ​ទំនេរ គាត់​នឹង​លំបាក​ដែរ ចឹ​ង​បើ​គាត់​មក​ជុំគ្នា ពួកគាត់​អាច​ជជែក​គ្នា​ពីបទ​ពិសោធន៍​ការងារ​ដល់​និវត្តជន​ដូចគ្នា ហើយ​យុវជន​ជា​អ្នក​កត់ត្រា​។ ដូច្នេះ វា​ផ្តល់​ប្រយោជន៍​ណាស់​ដល់​វិស័យ​ព័ត៌មាន​»​។​

​ចំណែក​មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បាន​លើកឡើងថា លោក​សាទរ​ចំណាត់ការ​ក្រសួង​ព័ត៌មាន​។ លោក​ថា កន្លងមក រដ្ឋាភិបាល​មាន​គោលនយោបាយ​ការពារ​កុមារ និង​ស្ត្រី តែ​ដោយឡែក​បញ្ហា​មនុស្ស​ចាស់ ឬ​មន្ត្រីរាជការ​ចាស់ៗ​ដែល​ចូល​និវត្ត រដ្ឋា ភិបាល​ហាក់​ពុំ​សូវ​អើពើ​នោះទេ ហើយ​លោក​សង្ឃឹមថា ការអនុវត្ត​នឹង មាន​ប្រសិទ្ធភាព​៖ «​យើង​រំពឹងថា សមាគម​នេះ​នឹងមាន​ដំណើរការ​ពិតប្រាកដ ពិសេស​ធ្វើយ៉ាងណា​ត្រូវតែមាន​តម្លាភាព និង​គិតគូរ​ពី​ផល ប្រយោជន៍​របស់​និវត្តជន​ទាំងនោះ​»​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង មិនទាន់​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​ដំណើរការ​ជា​ផ្លូវការ​នៃ​សមាគម មនុស្ស​ចាស់ សម្រាប់​ជួយ​ដល់​និវត្តជន​ដែលជា​មន្ត្រីរាជការ​រប​ស់​ក្រសួង​ព័ត៌មាន ជាង ៣០០​នាក់​នៅឡើយ​។ បច្ចុប្បន្ន ក្រសួង​ព័ត៌មាន កំពុង​រៀបចំ​រចនាសម្ព័ន្ធ លក្ខន្តិកៈ និង​សកម្មភាព ដើម្បី​ឲ្យ​សមាគម​នេះ​ទទួលបាន​ជោគជ័យ​៕

​mkjkkk

ភ្លើង​ឆេះ​ផ្ទះថ្ម​៣​ល្វែង​ ឡានលុចស៊ីស ១គ្រឿង នៅ​ខាងត្បូង​ផ្សារ​អូឡាំពិក​ពេលរំលង​អា​ធ្រា​ត្រ​

​ភ្នំពេញ​៖​អគ្គីភ័យ​ដ៏​កាច​សាហាវ​មួយ​បាន​ឆាបឆេះ​ផ្ទះ​អស់​ចំនួន ៣​ល្វែង កាលពី​វេលា​ម៉ោង​០១:៤៥​នាទី រំលង​អា​ធ្រា​ត្រឈានចូល​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣១៨ ខាង​ត្បួ​ង​ផ្សារ​អូឡាំពិក​ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​៣​ល្វែង​ខាងលើ​មិនទាន់​ស្គាល់​អត្ត សញ្ញាណ​ទេ តែ​បាន​ស្គាល់​ម្ចាស់ផ្ទះ​១​ល្វែង​ដែល​លក់​ស្បែកជើង គឺ​ឈ្មោះ​ចិន ណា​រី អាយុ​៣០​ឆ្នាំ ភេទ​ស្រី ជា​ម្ចាស់ផ្ទះ​លេខ​២៥A ។​ចំណែក​ម្ចាស់ផ្ទះ​លេខ​២៥B ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​សម្ភា​រះ និង​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​នោះ និង​ម្ចាស់ផ្ទះ​លេខ​២៥C​មួយ​ល្វែង​ទៀត សមត្ថកិច្ច​ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជាក់លាក់​នៅឡើយ​ដែរ​។​

​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត ហេតុ គេ​ឃើញ​ផ្សែងហុយ​ខ្មួល​ចេញពី​ក្នុងផ្ទះ​លក់​ស្បែកជើង​មួយ​ល្វែង ដែល​ចាក់សោ​បិទ​ជិត​មិនដឹងថា​ម្ចាស់ផ្ទះ​ស្នាក់នៅ​ឬ​យ៉ាងណាទេ​។មួយប៉ប្រិចភ្នែក​សោះ​អំណាច​ភ្លើង​បាន​ឡើង​ខ្លាំង​ពេញបន្ទុក​ហើយក៏​ឆេះ​រាលដាល​ដល់ផ្ទះ​២​ល្វែង​ទៀត​ដែល​នៅជាប់​នោះ ទើប​ឃើញ​មាន​សមត្ថ កិច្ច​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​បាញ់​ពន្លត់ ដោយបាន​វាយ​ទ្វារ បាញ់​ទឹក​ចូល​ទើប​ភ្លើង មិន​រាលដាល​ដល់​កន្លែង​ផ្សេង​។​
​
ខ​ណះ​នោះគេ​ឃើញ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៥​គ្រឿង ដើម្បី ពន្លត់ភ្លើង​ដែល​ឆាបឆេះ​នោះ ដោយ​ប្រើ​រយៈពេល​ប្រមាណ ១​ម៉ោង ទើប​គ្រប់គ្រង​ស្ថានភាព​អគ្គិភ័យ​បាន​ទាំងស្រុង និង​មិន​បណ្ដាល​ឲ្យ​រាលដាល​ដល់ផ្ទះ​ដែល​នៅ​ជិត​នោះ​ទៀត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ទ្រព្យសម្បត្តិ ដែល​រង​ការខូច ខាត ដោយ​អគ្គីភ័យ ដោយ​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង មាន​រថយន្ត​ឡិច​ស៊ី​សព​ណ៌​ស ស៊េរី ៤៥០​អេ​ច ១​គ្រឿង​ម៉ូតូ​៣​គ្រឿង និង​សំភារៈ​មួយចំនួនទៀត ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ​។ ចំណែកឯ​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ សមត្ថកិច្ច​បញ្ជាក់ថា បណ្ដាល មកពី​ឆ្លងចរន្តអគ្គិសនី​៕​ដោយ​:​រដ្ឋា

olkpopp

vghgg

​pokioo

បក្សប្រឆាំង​៖​សម្ព័ន្ធ​ឃោសនា​ថ្មី​របស់ CPP មិនអាច​ជួយ​បក្ស​ឲ្យ​ឈ្នះឆ្នោត​បានទេ​

​ភ្នំពេញ​៖​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជាបាន សម្រេច​បង្កើត​គណៈ​កម្ម​កា​រស​ម្ព័​ន្ទ​ឃោសនា​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ ទង​ស្ថានភាព​នយោបាយ​នៅក្នុង​គណបក្សក្នុងចំណោម​មហាជន ប្រយោជន៍​ក្នុងការ​ពង្រឹង​ឥទ្ធិពល​របស់​បក្ស ប៉ុន្តែ​បក្សប្រឆាំង​បាន​វាយ តម្លៃថា​មិនអាច​ទៅរួច​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​លើកឡើង ថា គណៈកម្មការ​ឃោសនា​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​មិនអាច​ទាក់ទាញ​ប្រជាប្រិយភាព​ទេ ដោយសារតែ​គណបក្សកាន់ អំណាច​មិនអាច​ដោះស្រាយ​បញ្ហា​ពុករលួយ បញ្ហា​បាត់បង់​ដីធ្លី រំលោភ​សិទ្ធមនុស្ស បញ្ហា​កាប់ បំផ្លាញ​ព្រៃឈើ និង​ការផ្តល់​សេវាសាធារណៈ​មិនល្អ​ដល់​ប្រជាពលរដ្ឋ ដែល​បញ្ហា​ទាំងនេះ​បានធ្វើ​ឲ្យ​បាត់បង់​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

​លោក សុវណ្ណ បន្តថា គណៈកម្មការ​នេះ​នឹងមិន​អាចជួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ឈ្នះ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៧ និង​២០១៨ បាន លុះត្រាតែ គណបក្ស​កាន់​នេះ​អាច​ដោះស្រាយ​បញ្ហា​ពុករលួយ អសន្តិ សុខ​ដីធ្លី ការកាប់បំផ្លាញ​ព្រៃឈើ និង​សេវាសាធារណៈ​ទន់ខ្សោយ​ឲ្យ​បានល្អ​ប្រសើរ​។ លោក​បាន​បន្ថែមថា បញ្ហា​ទាំងនេះ​ជា​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ ។​កត្តា​ដែល​ពួកគេ​មិនអាច​ធ្វើបាន​ពីមុនៗ​មក ដោយសារ​តែមាន​អំពើពុករលួយ ។​

​សូមបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីសម្រេច​មួយ ចុះ​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា គណកម្មការ​ធិ​កណ្តាល​បានសម្រេច​បង្កើត គណៈកម្មការ​ស​ម្ព័​ន្ទ​ឃោសនា​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ទង​ស្ថានភាព​នយោបាយ​នៅក្នុង​គណបក្ស ក្នុងចំណោម​មហាជន និង​ពី​ប្រភព​ផ្សេងៗ​ទៀត ហើយ​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។​
​
ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​នៅតែ​មើលឃើញថា ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រក្សាបាន​នូវ​តំណែង​ខ្ពស់បំផុត​ក្នុងការ​ដឹកនាំ​ប្រទេស​ក្នុងចំណោម​បក្ស​ជាច្រើន​ទៀត​ដែល​ឈរឈ្មោះ​ឲ្យ​គេ​បោះ ឆ្នោត​៕​ដោយ​៖​ខេមរា​

​bhghbvv

អឺរ៉ុប​កាន់តែ​បែកបាក់ និង​ខ្វែងគំនិត​គ្នា​កាន់តែខ្លាំង ក្នុង​រឿង​ទទួល​ជនភៀស ខ្លួន​

​រូបភាពសាកសព​ក្មេងប្រុស ស៊ី​រី ដែល​អណ្តែត​មក​ទើ​លើ​ឆ្នេរតួ​ក​គី កាលពី​ថ្ងៃ​ពុធ ប្រៀបបាន​ទៅនឹង​ជន្លួញ រុញ មេដឹកនាំ​អឺរ៉ុប​ឲ្យ​ចាត់ វិធានការ​បន្ទាន់ ក្នុង​វិបត្តិ​ជនអន្តោប្រវេសន៍​។ នៅ​ថ្ងៃ​សុក្រ​ទី ៤ កញ្ញា នាយករដ្ឋមន្ត្រី​អង់គ្លេស គ្រោង​នឹង​ប្រកាស​ទទួល​បន្ថែម​ជនភៀសខ្លួន នៅក្នុង​ពេល ដែល រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ត្រូវ​ជួបប្រជុំគ្នា នៅ​ប្រទេស​លុច​សំបួរ ដើម្បី ពិភាក្សា​ទៅលើ​ផែនការ​ទទួល​ជនភៀសខ្លួន ដែល​នាយករដ្ឋមន្ត្រីអាល្លឺ ម៉ង់ និង​ប្រធានាធិបតី​បារាំង បាន​រកឃើញ នៅក្នុង​កិច្ចព្រមព្រៀង​មួយ កាលពី​ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ​។​

​នៅក្រោយ ការចុះផ្សាយ​រូបភាព ក្មេងប្រុស ភៀសខ្លួន ស៊ី​រី ដេកស្លាប់ ផ្កាប់មុខ​លើ​ឆ្នេរសមុទ្រ តួ​ក​គី នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​សំដែង​ក្តី​រន្ធត់ និង​បានប្រកាស​យល់ព្រម​ទទួល​ជនភៀសខ្លួន​ស៊ី​រី បន្ថែមឲ្យ​មក​រស់ នៅក្នុង​ទឹកដី​អង់គ្លេស​។ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់លោក​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​នៅ​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រកាស​ទទួលយក បន្ថែម ជនភៀសខ្លួន​ស៊ី​រី ៥​ពាន់​នាក់​។​

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល អង់គ្លេស កំពុង​ប្រឈម​កាន់តែខ្លាំង នឹង​ការ រិះគន់ និង​ការដាក់​សម្ពាធ ពី គ្រប់​មជ្ឈដ្ឋាន មិន​ថា គណបក្សប្រឆាំង ឬ​អង្គការ​ការពារ​សិទ្ធិមនុស្ស ដោយសារតែ​នយោបាយ​តឹងរ៉ឹង មិន​ចង់​ទទួលយក​ជនភៀសខ្លួន​។ យ៉ាងណាក៏ដោយ តាម​កាសែត​The Guardian នាយករដ្ឋមន្ត្រី នឹង​យល់ព្រម​ទទួលយក​បន្ថែម​ជនភៀសខ្លួន​ជាច្រើន​ពាន់​នាក់ ប៉ុន្តែ ជនភៀសខ្លួន​ទាំងនោះ គឺជា​ជនភៀសខ្លួន​ស៊ី​រី មាន​ប្រភព​ចេញ​មកពី​ជំរំ​ជនភៀសខ្លួន របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ដើម​បូព៌ា​។ ជំហរ​របស់​ទីក្រុង​ឡុង​ដ៍​មាន​លក្ខណៈ ផ្ទុយស្រឡះ ពី​ការអំពាវនាវ​របស់​មេ​ដឹកនាំ បារាំង និង​អាល្លឺម៉ង់ ដែល​ទើបបាន​ប្រកាស កាលពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឲ្យ​សមាជិក​អឺរ៉ុប​ទាំងអស់ ទទួលយក​កូតា​ជនភៀស ខ្លួន ដែល​កំពុង​សម្រុកចូល​មក​ទឹកដី​អឺរ៉ុប​តាម​ប្រទេស​ក្រិ​ក អ៊ីតាលី និង​ហុង​គ្រី​នោះ​។​

​នៅក្នុង​កិច្ចព្រមព្រៀង បារាំង អាល្លឺម៉ង់ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ បាន លើកឡើង​ពី​គោលការណ៍បែងចែកដោយ​ស្មើភាព​គ្នារវាងប្រទេស​សមា ជិក​អឺរ៉ុប ដើម្បី​ទទួលយក​ជនភៀសខ្លួន ដែល​កំពុង​រត់​ចូល​រួចហើយ មក​ក្នុង​ទឹកដី​អឺរ៉ុប​។ អាល្លឺម៉ង់ នាំមុខគេ ដើម្បី​និយាយ​ពី​វិបត្តិ​ជនភៀសខ្លួន ព្រោះថា អាល្លឺម៉ង់ ដែលជា​គោលដៅ ចំបង​របស់​ជនភៀសខ្លួន រំពឹងថា នឹង​ទទួល​ជនភៀសខ្លួន​ស៊ី​រី ប្រមាណ ៨​សែន​នាក់ នៅក្នុង​ឆ្នាំនេះ​។​

​ឆ្លើយតប​ទៅនឹង​ការហូរចូល​ជនភៀសខ្លួន ប្រៀបបាន​នឹង​ទឹកបាក់​ទំនប់ ហើយ​និង​ភាពស្ពឹក​ស្រពន់​របស់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ លើក​នេះ បាន​ព្រមាន​អនុវត្ត​ធម៌​ក្តៅ ក្នុងករណី សមាជិក​អឺរ៉ុប​មិនអាច​ចរចា ចុះសម្រុង​គ្នា ចែករំលែក​ជនភៀសខ្លួន​។ នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ អង់​ហ្គេ​ឡា ម៉ែរ​គែល និយាយថា អាល្លឺម៉ង់ ចង់​សើរើ​នយោបាយ​Schenguen ដែល​ចែង​ពី​តំបន់​ដើរហើរ ធ្វើការ​របស់​ប្រជាជន​អឺរ៉ុប​។ និយាយ​បែប​ម្យ៉ាង អាល្លឺម៉ង់ ព្រមាន​លែង​ទទួល ផ្តល់​ការងារ​ដល់​ប្រជា ជន​របស់​ប្រទេស​អឺរ៉ុប​ណា​ដែល មិន​ចង់​ទទួលយក​ជនភៀសខ្លួន​។​

​តាម​ប្រធាន​អង្គការ​UNCHR​ដែលជា​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ អឺរ៉ុប​ត្រូវ​សាមគ្គី​គ្នា ដើម្បី ទទួល​ជនភៀសខ្លួន​ស៊ី​រី ប្រមាណ ២​សែន​នាក់​។ ប៉ុន្តែ អឺរ៉ុប​ដែល​ពេលនេះ កំពុង​បែកបាក់​គ្នា​ខ្លាំងណាស់ នៅក្នុង​រឿង​ទទួល​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន​ទំនង​នឹងមិន​អាចឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អង្គការ សហប្រជាជាតិ​ទេ​។ ជាក់ស្តែង ក្នុងពេលដែល​រដ្ឋមន្ត្រី ការបរទេស​របស់​អឺរ៉ុប​កំពុង​ប្រជុំគ្នា នៅ​លុច​សំបួរ ដើម្បី​រក​មធ្យោបាយ​ផ្តល់ជំនួយ ដល់​ជនភៀសខ្លួន ប្រទេស​អឺរ៉ុប​ខាងកើត ចំនួន ៤ ដូចជា​ហុង​គ្រី សាធារណរដ្ឋ​ឆែក ស្លូ​វ៉ា​គី និង​ប៉ូឡូញ​ដែល​ប្រឆាំងនឹង​គោលការណ៍ បែងចែក ទទួល​ជនភៀសខ្លួន កំពុង​ជួបប្រជុំគ្នា ដែរ​នៅ​ទីក្រុង​ប្រាក​។ ប្រទេស​ទាំងនេះ​មិន​ចង់​ទេ ផ្តល់​សិទ្ធិ​ជ្រកកោន ដល់​ជនភៀសខ្លួន ក្នុង​ទឹកដី​របស់ខ្លួន​។​

​នាយករដ្ឋមន្ត្រី​ហុង​គ្រី​៖ លំហូរ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​នឹងធ្វើ​ឲ្យ​ជនជាតិ​អឺរ៉ុប​ក្លាយជា​ប្រជាជន​ភាគតិច ក្នុង​ទឹកដី​របស់ខ្លួន​

​បញ្ហា​សេដ្ឋកិច្ច​ជាហេតុ​ផល ចំបង​មួយ ដែល​ប​ន្ទុ​ច​បង្អាក់​មិន​ឲ្យ​គេច​ង់​ទទួល​ជនភៀសខ្លួន ជាពិសេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​កំពុងមាន​សេដ្ឋកិច្ច​មិនសូវ​ល្អ មិន​រីកចំរើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ការទទួល​ជនភៀសខ្លួន​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ របស់​ប្រជាជន​ក្នុងស្រុក​របស់ខ្លួន​។ នេះ​ជា​រឿង​មួយ ប៉ុន្តែ ការដែល រដ្ឋាភិបាល​របស់​ប្រទេស​ខ្លះ នៅតែមាន​អា​រិ​ភាព មិនសូវ​ចង់​ទទួល ជនភៀសខ្លួន ក៏​ដោយសារតែ​គិត​ខ្វល់​ទៅនឹង​បញ្ហា​ដែល​នឹង​អាច​កើតឡើងនៅ​ថ្ងៃ​អនា គត ក្រោយពេល​ទទួល​ភៀសខ្លួន​រួចហើយ​។​

​សម្រាប់​អាមេរិក គឺ​បញ្ហា​សន្តិសុខ​ជាតិ​។ សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក និង​ជា​ប្រទេស​ដែល​កកើត ឡើង ដោយសារ​ជនអន្តោប្រវេសន៍ ទើប​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី ប្រមាណ តែ ១៥០០​នាក់ ប៉ុណ្ណោះ គឺ​ក្នុង​រយៈពេល ៤​ឆ្នាំ ដែល​សង្គ្រាម​បាន​ផ្ទុះឡើង​នៅ​ស៊ី​រី​។ ចំនួន នេះ គឺ​តិច​ណាស់ បើ​ប្រៀបធៀប​នឹង​ចំនួន ភៀសខ្លួន​ស៊ី​រី សរុប​ប្រមាណ ៤​លាន​នាក់ ដែល​បាន​រត់គេច​ពី​សង្គ្រាម និង​ដែល​កំពុង​រស់នៅ យ៉ាង​អត្តខាត់ក្នុង​ជំរំ​ភៀសខ្លួននៅ​ប្រទេសជិតខាង ដូចជា​នៅ​លី​បង់ ហ្សកដានី ឬ​តួ​ក​គី​ជាដើម​នោះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក បាន​ទទួលស្គាល់ថា គេ​ត្រូវ​បន្ទាន់ បើកទ្វារ ដើម្បី​ទទួល​ជនភៀសខ្លួន ប៉ុន្តែ ជាមួយគ្នា នេះ អាមេរិក​ផ្ទាល់ មិនអាច​ចាត់ការ ទទួលយក​ជនភៀសខ្លួន​ដោយ​ប្រថុចញ៉ុច​ឡើយ​។

អាទិភាព​ចំបង​ដែល​រដ្ឋ​អាមេរិក​ត្រូវ​ផ្តល់​ឲ្យ​មុនគេ​នោះ គឺ​សន្តិសុខ​ជាតិ និង​ជាពិសេស​សុវត្ថិភាព របស់​ប្រជាជន​អាមេរិក​ផ្ទាល់​តែម្តង​។ តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក វ៉ាស៊ីនតោន មានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់ នៅក្នុងពេល​ទទួល​ជនភៀសខ្លួន​ស៊ី​រី ដែល​បាន​រត់គេច​ពី​សង្គ្រាមស៊ីវិល និង​ការវាយប្រហារ​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​។ នៅ ពេល​សម្ភាសន៍ ជ្រើសរើស​ជនភៀសខ្លួន​ដែល​ចង់​សុំ​សិទ្ធិ​ជ្រកកោណ​នៅ​អាមេរិក ម្តងៗ គឺ មន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ផ្ទាល់​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស នៅ​ដើម​បូព៌ា ដើម្បី សម្ភាសន៍ សួរ ជីកឫស ជីក​គល់ បេក្ខជន​។ អាមេរិក​សំរិតសម្រាំង ប្រុងប្រយ័ត្ន​ខ្លាំង ព្រោះតែ​ខ្លាច ថា មាន​ក្រុម​ជី​ហាត ឬ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម មកពី​ស៊ី​រី បន្លំ​ខ្លួន នៅក្នុង​ចំណោម​ជន ភៀសខ្លួន និង​ដែល​អាច​ទៅ​បង្កបញ្ហា អសន្តិសុខ ក្នុង​ទឹកដី​អាមេរិក​។​

​ក្នុងករណី​ប្រទេស​ហុង​គ្រី បញ្ហា​អត្តសញ្ញាណ​ជាតិ ជា​ហេតុផល​សំខាន់​ជាងគេ​។ នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ បាន​និយាយ​ដោយ​មិន​លាក់ លៀម ពី​ការគំរាមកំហែង ដល់​អត្តសញ្ញាណ​ជាតិ នៅពេលដែល​ជន ភៀសខ្លួន មាន​វត្តមាន​កាន់តែច្រើន នៅក្នុង​ទឹកដី​អឺរ៉ុប​។ កាលពី​ថ្ងៃ​ម្សិល មិញ លោកនាយក​រដ្ឋមន្ត្រី​ហុង​គ្រី វិចទ័រ អរ​បង់ ដែល​បាន​បញ្ជា​ឲ្យ​គេ​ធ្វើ​ជញ្ជាំង លួស​បន្លា នៅ​ព្រំដែន ជាមួយ​ប្រទេស​ស៊ែរ​ប៊ី បាន​លើកឡើងថា វត្តមាន​កាន់តែច្រើន ជនភៀសខ្លួន​មកពី តំបន់​ដើម​បូព៌ា និង ដែល​កាន់សាសនា​អ៊ីស្លាម នឹង​គំរាមកំហែង ដល់​វត្តមាន​គ្រឹ​ស្ត​សាសនា​នៅក្នុង​ទឹកដី អឺរ៉ុប​។​

​នៅ​ថ្ងៃ​សុក្រ​នេះ​ទៀត នៅក្នុង​វិទ្យុជាតិ​ហុង​គ្រី ប្រមុខ​ដឹកនាំ​ប្រទេស​នេះ នៅបាន​ព្រមាន​ថា អឺរ៉ុប​កំពុង​រង​ការគំរាមកំហែង ដោយសារតែ​ការហូរចូល​មិន​ឈប់ ជនអន្តោប្រវេសន៍​។ សម្រាប់​លោក នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ប្រជាជន​នៅ​អឺរ៉ុប នឹង​ក្លាយទៅជា​ប្រជាជន​ភាគតិច នៅលើ​ទឹកដី​អឺរ៉ុប​របស់​ខ្លួនឯង​ទៅវិញ​។ ដូច្នេះ ជាជាង​ការបើកទ្វារ​ទទួល​ជនភៀសខ្លួន ឲ្យ​បាន​ច្រើន នាយករដ្ឋមន្ត្រី ហុង​គ្រី អំពាវនាវ​ចង់​ឲ្យ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត បិទ​ព្រំដែន ទប់​កុំ​ឲ្យ​ជនអន្តោប្រវេសន៍ជន ភៀសខ្លួន ឆ្លង​ចូលក្នុង​ទឹកដី​អឺរ៉ុប​តទៅទៀត​៕
​
kmjnjkk

ជនអន្តោប្រវេសន៍​កក​ស្ទះ​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​រដ្ឋធានី ប៊ុត​ដា​ប៉ែស ប្រទេស​ហុង​គ្រី ថ្ងៃទី ២​កញ្ញា ២០១៥

​

RONALDO​ចេញ​ហ្វឹកហាត់ មុន​ព័រ​ទុយ​ហ្គា​ល់ ប៉ះ​បារាំង​យប់​នេះ

​ព័រ​ទុយ​ហ្គា​ល់ នឹងត្រូវ​ប៉ះ​ក្រុម​អាល់​បា​នី ក្នុងការ​ប្រកួត​ជម្រុះ Euro 2016 ពូ​ល I នៅ​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​ពួកគេ​ត្រូវ​ប៉ះ ម្ចាស់ផ្ទះ Euro 2016 (​បារាំង​) មុន​សិន ដើម្បី​ជាការ​កម្ដៅ​សាច់ដុំ​។​

Cristiano Ronaldo តារា​ឆ្នើម​របស់​ក្រុម Real Madrid និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បានចេញ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ហើយ​ម្សិលមិញ ខណៈដែល​ពួកគេ​កំពុង​ត្រៀមខ្លួន ដើម្បី​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​មាន់គក​បារាំង ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​យប់​នេះ​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​។​

​រីឯ​ការប្រកួត​ជម្រុះ Euro 2016 ៥​ប្រកួត​កន្លងមក ក្រុម​របស់លោក Fernando Santos មាន​១២​ពិន្ទុ​កំពុង​ឈរ​លេខ​១​កំពូល​តារាង ប៉ុន្តែ​នឹង​សងសឹក ប៉ះ​អាល់​បា​នី នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី​ជួបគ្នា កាលពី​ជើង​ទី​១ ព័រ​ទុយ​ហ្គា​ល់ ចាញ់ ១-០​។
​ក្រៅពី Ronaldo ក៏មាន​មិត្ត​រួម​ក្រុម Real Madrid របស់គេ Pepe, អតីត​មិត្ត​រួម​ក្រុម Manchester United, Nani និង​កីឡាករ​ឆ្នើមៗ​ជាច្រើន​នាក់​ទៀត ក៏បាន​ហ្វឹកហាត់​យ៉ាងខ្លាំង មុន​ប៉ះ​ប្រកួត​ដ៏​ធំ​ទាំង​២​នេះ​ផងដែរ​៕

​mjnhh

អាង​ភ្នំ​ឈ្ងោក​ទីឋាន​វត្ថុ​ស័ក្ដិ​សិ​ទ្ទទាក់​ទាញ​អ្នកទេសចរ​

​ខេត្តកំពត​:​នៅ​ជើងភ្នំ​ឈ្ងោក​ភ្ញៀវទេសចរ​ត្រូវ​ដើរ​ពី​ផ្លូវភ្លោះ​អម​សងខាង ប្រឡាយ​កាត់​តាម​ភ្លឺស្រែ​ប្រមាណ​ជា ៥០ ម៉ែត្រ លោកអ្នក​នឹង​ទៅដល់​បញ្ជរ​បង់ប្រាក់​នៅ​ក្បែរ​ច្រក​ចេញពី​រូង ល្អាង​។ ប៉ុន្ដែ​សូមកុំ​បារម្ភ​ចំពោះ​ភ្ញៀវ​ជាតិ​ការបង់ប្រាក់​នេះ​តម្រូវ​ឲ្យ សម្រាប់តែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​ដែល មាន​តម្លៃ​ត្រឹមតែ ១ ដុល្លារ​ក្នុង​ម្នាក់​ល្អាង​ភ្នំ​ឈ្ងោក​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ ចំណាស់​មុន​សម័យអង្គរ ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​កំពត ភាគ​ឦសាន​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពត ជា​រមណី​ដ្ឋា​ន​រំលេច​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ចូល​ចិ​ត្ដ​ដំណើរ​បែប​ផ្សងព្រេង​ជា ពិសេស​ជនបរទេស​ធ្វើ​ឲ្យ​ពួកគេ​ដក់​ជាប់​អារម្មណ៍​មិន​ចាក​ចេញពី​តំបន់​ទេសចរណ៍ធម្មជាតិ​នេះឡើយ ។​

​ដើរ​តាម​ជណ្ដើរថ្ម​ល្បាក់ ២០០ កាំ​ឆ្ពោះ​ឡើង​ភ្នំ និង​ចុះ​ចំណោត​ចូល​ល្អាង​ដំរី​ធំ​មួយ​កំពុងតែ​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ គ្រប់ពេលវេលា​។​
​
កំពុងតែ​ឈរ​រេរា​នៅមុខ​ប្រាសាទ​សង់​ពី​ឥដ្ឋ​ព័ទ្ធជុំវិញ​ដោយ​ច្រក ល្អាង​ជា ច្រើន​ស្ថិតក្នុង​ស្ថានភាព​ងងឹត​ស្លុប​ដែល​ភ្ញៀវទេសចរ​មើល​មិន ឃើញ​ទិស​តំបន់​អ្នក​នាំ​ភ្ញៀវ​តូច​ល្អិត​វ័យ ៨ ឆ្នាំ ឈ្មោះ វុទ្ធី បាន​ចូលមក​បង្ហាញផ្លូវ​ចុះ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​មិនចាំបាច់​ត្រូវការ ភ្លើង​បំភ្លឺ​ផ្លូវ​ឡើយ​។​

​នៅក្នុង​ល្អាង​មាន​ច្រក​តូចៗ​ជាច្រើន វុទ្ធី បាន​ណែនាំ​ផ្លូវ​ដល់​ទេសចរ​ដើម្បី​ឲ្យ​ពួកគេ​គយគន់​ទិដ្ឋភាព​ល្អាង​ថ្ម​តាម ស្ថានភាព​ច្រក​កន្លុកកន្លៀត​បត់ បែន​អមដោយ​ការអត្ថាធិប្បាយ​ត្រួសៗ​អំពី សណ្ឋាន​ថ្ម​នៅតាម​ដំណាក់ កាល​នីមួយៗ​តាំងពី​ច្រកចូល​ខាងលើ​រហូតដល់​ផ្លូវ ចេញ​ខាងក្រោម​ដែល មាន​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​។​

​ហាក់ដូច​ជាមាន​ទេពកោសល្យ​ខាង​ណែនាំ​ភ្ញៀវ​រុលចូល​មាត់​ល្អាង​តូចៗ ប្រកបដោយ​សុវត្ថិភាព​កូនសិស្ស​ទើប​រៀន​ថ្នាក់​ទី ១ រូបនេះ​ថែមទាំង​ប្រាប់​ភ្ញៀវ​ពេញវ័យ​នូវ​ជំហាន​ដើរ​ការដាក់​ជើង​លើ គន្លាក់​ថ្ម និង​វិធី​លូន​ក្រាប​ឆ្លងផ្លូវ​ចង្អៀត​ដើម្បី​បញ្ចៀស​រាល់​ឧបសគ្គ​ដែល​អាច កើតឡើង​ជាយថា ហេតុ​។​

​ទៅដល់​ខាងក្នុង​ល្អាង​ដែល​បំភ្លឺ​ដោយ​ភ្លើង​ពិល​ផ្លុ​ងៗ​មគ្គុទ្ទេសក៍ ខ្លួន​តូច​រូបនេះ​បានបង្ហាញ​ផ្លូវ​ភ្ញៀវ​ទៅ​ទស្សនា​ថ្ម​ខ្សាច់​រំលេច​ពណ៌ ព្រាកៗ​នៅ​រូង​ផ្លូវ​ទ័ល​ជាពិសេស​ជញ្ជាំង​ល្អាង​ដែលមាន​សភាព​ក្រហេងក្រហូង ព្រម ទាំង​ សត្វ​ប្រចៀវ​ហើរ​ឆ្វៀលឆ្វាត់​មុនពេល​ដើរ​ឆ្លង​ស្ពានឈើ​កាត់ទឹកភ្លៀង​ ដែល​ឡើង​ជន់​លេច​បាត​ល្អាង​នៅ​រដូវវស្សា​។​

​ជ្រក​ក្នុង​ល្អាង​ប្រាសាទ​ដែល​នៅ​រក្សាបាន​ទ្រង់ទ្រាយ​ដើម​ល្អ​ស្អាត​នេះ ត្រូវ បាន​អ្នក​បុរាណ​វិទូ​អះអាងថា​បាន​កសាង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ នៃ​ព្រហ្មញ្ញសាសនា​នៅ​សតវត្សរ៍​ទី ៧​។​

​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ ជា​បុរាណវត្ថុវិទូ​បាន​អះអាងថា​ប្រាសាទ បុរាណ​នេះ​ត្រូវបាន​កសាង​នៅ​សម័យ អន្ដរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា​ក្នុង​ឆ្នាំ ៦១៧ ។​
​
លោក បន្ដថា​៖ «​វា​ជា​ប្រាសាទ​ដ៏​កម្រ​ដែល​ត្រូវបាន​កសាង​សម័យ​ថា​ឡា​បរិ​វាត់​អន្ដរកាល​រវាង នគរ​ភ្នំ និង​ចេនឡា​។ យោងតាម​ឯកសារ​ចិន​បង្ហាញថា​សម័យ​នរគ​ភ្នំ​បាន​រលត់រលាយ​ទៅក្នុង​ឆ្នាំ ៦៤៩ ជំនួស​ដោយ​សម័យ​ចេនឡា​»​។​

​អំពី​ថ្មដុះ​ជា​រាង​លិង្គ​ទ្រ​យោនី​ដែល​ដុះ​ពីលើ​ពិតាន​ល្អាង​ភ្នំ​ចុះ ក្រោម និង​ដុះ​ពីក្រោម​ទល់​គ្នា​នៅ​នឹង​បរិវេណ​ក្នុង​ប្រាសាទ​លោក​បណ្ឌិត​ផ្នែក បុរាណ វិទ្យា​រូបនេះ​បាន​លើកឡើងថា​៖ «​វា​ជាទី​កន្លែង​សក្ការៈ​ដ៏​ពិសិដ្ឋ​មាន​បារមី​កាន់​សម្រាប់​ការ​បួងសួង របស់​ប្រជាជន​ខ្មែរ​ឲ្យ​ជួបតែ​សេចក្ដីសុខ​។ ទឹក សន្សើម​ដែល​ហូរ​ស្រក់​តាម​ថ្មដុះ​នេះ​កាន់តែច្រើន​កាន់តែ​មាន​ភាព ពិសិដ្ឋ​»​។​

​លោក​បាន​បន្ថែមថា​វា​ជាទី​ឋាន​ពិសិដ្ឋ​ប្រាកដ​មែន​សូម្បីតែ​នៅ​អឺរ៉ុប ក៏​ពួក គេ​ មាន​ជំនឿ​ចំពោះ​ការ​បួងសួង​នៅ​ទីឋាន​ស័ក្ដិសិទ្ធិ​នេះដែរ​។​

​ជាម​ន្ដ្រី​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពត​ដែល​កំពុង​ប្រចាំការ​នៅ​បញ្ជរ បង់ប្រាក់ លោក អ៊ិត រ៉េ​ង បាន​ឲ្យ​ដឹងថា​៖ «​ជាទូទៅ​ភ្ញៀវ​មកលេង​ប្រាសាទ​នេះ​ភាគច្រើន​ជា​ជនបរទេស​ដែល​ខ្លះ​បាន​នាំ ទាំង​កូនក្មេង​តូចៗ​មក​ចូល​ល្អាង​ផងដែរ​ពាក់ព័ន្ធ​នឹង​ចំនួន​ភ្ញៀវ​ប្រចាំ ថ្ងៃ​លោក​លើកឡើងថា​៖ «​មិន​ទៀង ទាត់​ទេ​ពេលខ្លះ​ក៏មាន​ច្រើន​ហើយ​ពេលខ្លះ​សឹងតែ​គ្មាន​ផង​។ ជា​មធ្យម​មាន​ភ្ញៀវ​ប្រមាណ​ពី ១០ ទៅ ២០ នាក់​»៕

kmjnnn

mkjmnm

​mkjkk

ការអនុវត្ត​ច្បាប់​ចំពោះ​ការងារ​ព្រំដែន​ត្រូវតែ​បន្ត​ម៉ឺងម៉ាត់ និង​គ្មាន​ការយោគ យល់​

​ភ្នំពេញ​:​លោក ផៃ ស៊ី​ផាន បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយ​បង្ហាញ​ពី​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «​ការផ្ទៀង ផ្ទាត់​ផែនទី​ដទៃ​ជាមួយ​ផែនទី​រាជរដ្ឋាភិបាល គ្រាន់តែ​ជា​កិច្ច​គួបផ្សំ​មិន មែនជា​ការចាំបាច់​ទៀត​នោះទេ »​។​

ការបញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​។​នាយក រដ្ឋមន្ត្រី បាន​ទទូច​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពស្មោះត្រង់​នឹង​ប្រជា ជាតិ ចំពោះ​ករណី​ផែនទី ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​រួម និងអះអាង ថា ការផ្ទៀងផ្ទាត់​ផែនទី​ដទៃ​ជាមួយ​ផែនទី​រាជរដ្ឋាភិបាល គ្រាន់តែ​ជា​កិច្ច​គួបផ្សំ​មិនមែនជា​ការចាំបាច់​ទៀត​នោះទេ​។

សូមជម្រាបថា ប្រសាសន៍​របស់លោក ហ៊ុន សែន ត្រូវបាន​ស្រង់​មក​ចុះផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​ដោយ​សរសេរថា​៖”​ការងារ​ផ្ទៀងផ្ទាត់​ផែនទី​ជាការ​ងារ​បំភ្លឺ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​” ។​

​លោក ផៃ ស៊ី​ផាន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក ហ៊ុន សែន រិះគន់​ក្រុមប្រឆាំង​ថា​៖ “​ភាពល្ងង់ខ្លៅ ដទៃទៀត​របស់​អ្នកមាន​និន្នា ការ​ប្រឆាំង ឬ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​ប្រជា​ភិ​ថុ​ត ឬ​នយោបាយ​នោះ ក៏​ត្រូវតែ​បញ្ចប់ ហើយ​ដែន​សមត្ថកិច្ច និង​ការអនុវត្ត​ច្បាប់​ចំពោះ​ការ ងារ​ព្រំដែន​ត្រូវតែ​បន្ត​ម៉ឺងម៉ាត់ និង​គ្មាន​ការយោគយល់​” ។

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ដែលជា​ប្រធាន​ក្រុម​អ្នកសង្កេតការណ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ដោយ​មិន​ប្រាកដប្រជា​ទម្លាក់​ការសម្រេចចិត្ត​រឿង​ព្រំដែន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ថា គណបក្ស​នេះ​នៅ​ប្រកាន់​ជំហរ​របស់ខ្លួន​ដដែល ល្គឹកណា​ប្រជាជាតិ​ខ្មែរ​ទាំងមូល​មានការ​ឯកភាពគ្នា​លើ​ករណី​ព្រំ ដែន​ជា​ផ្លូវការ​តែមួយ​សិន​៕

dsdsd

​

តុលាការ​កំពូល​បើកសវនាកា​រ​ជម្រះ​សំណុំរឿង​លោក សយ សុភាព តាម​បណ្តឹង​លោក ទូច គង្គា​

ភ្នំពេញ​៖​តុលាការ​កំពូល នា​ព្រឹក​នេះ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ចំនួន​ពីរ​ដែល​បានអូសបន្លាយ​ជាច្រើន​ឆ្នាំកន្លងមក​ហើយ ​គឺ​ទី មួយ​បណ្តឹង​របស់លោក ទូច គង្គា ប្តឹង​លោក សយ សុភាព និង​ទី​ពីរ​បណ្តឹង​របស់លោក សយ សុភាព ប្តឹង​លោក រស់ សុ​ឃិត ជា​អ្នកកាសែត​ដូចគ្នា​។​

​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា នៅ​ម៉ោង​០៩:១០​ព្រឹក ថ្ងៃទី​០៤​កញ្ញា​នេះ តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ពីរ​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​ជំនុំជម្រះ​បណ្ដឹង​របស់លោក ទូច គង្គា ប្តឹង​លោក សយ សុភាព ពីបទ​“​ប៉ះពាល់​ដល់​ការឆ្លង​ឆ្លើយ​តាម​លិខិត​”  និង​បណ្ដឹង​របស់លោក សយ សុភាព ប្តឹង​លោក រស់ សុ​ឃិត អ្នកកាសែត​ដូចគ្នា​ពីបទ “​ផ្សាយ​ព័ត៌មាន​មិន​ពិត​”​។​

​សវនាការ​នា​ព្រឺ​ក​នេះ​ដឹកនាំ​ដោយ​លោក គង់ ស្រ៊ី​ម ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក អ៊ុក គឹម​សិទ្ធិ ជា​តំណាង​មហាអយ្យការ​។​

​ប្រភព​បន្តថា ព្រឹក​ម៉ិ​ញ​នេះ​លោក សយ សុភាព នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ពុំមាន​វត្តមាន​ក្នុង​សវនាការ​នេះ​ទេ តែ​លោក កៃ វិសាល មេធាវី​ការពារ​ក្តី​លោក សយ សុភាព បាន​ចូលរួម ។ ដោយឡែក លោក រស់ សុ​ឃិត និង លោក ទូច គង្គា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ម្ចាស់​កាសែត​នគរវត្ត ព្រមទាំង​មេធាវី ក៏​គ្មាន​វត្តមាន​ក្នុង ពេល​សវនាការ​នេះដែរ​។​ រីឯលទ្ធផលសវនាការយ៉ាងណានោះ នៅមិន ទាន់ដឹងនៅឡើយទេ។

គួររំលឹកថា សំណុំរឿង​ព្រហ្មទណ្ឌ​ចោទប្រកាន់​លោក សយ សុភាព ពីបទ “​ប៉ះពាល់​ដល់​ការឆ្លង​ឆ្លើយ​តាម​លិខិត​” ប្តឹង​ដោយ​លោក ទូច គង្គា ដែល​បានអូសបន្លាយ​រយៈពេល​ជិត ៥​ឆ្នាំកន្លងមក​ហើយ​នោះ មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​។​ទោះបី​សំណុំ រឿងនេះ​ត្រូវបាន​តុលាការ​កាត់ក្តី​ឲ្យ​លោក សយ សុភាព ឈ្នះក្តី ដោយ​តុលា​ការលើក​បណ្តឹង​ចោទ​ជា​ច្រើនសារ​ក៏ដោយ​នោះ​។​ចំណែក​សំណុំរឿង​ប្តឹង​ចោទ​លោក រស់ សុ​ឃិត ដោយ​លោក សយ សុភាព ដែល​គេ​ដឹងថា​ជា​អតីត​សម​មិត្ត​ក្នុង​អាជីព​ព័ត៌ មាន ក៏​ត្រូវបាន​ពន្យារពេល​បើកសវនាការ​យូរ​ឆ្នាំ​ដូចគ្នា​៕​ដោយ​:​ខេមរា​

xdsxx

លោក ទូច គង្គា និង​លោក សយ សុភាព

​

រដ្ឋាភិបាល និងបក្សប្រឆាំងនៅតែមិន ទាន់ស្របគ្នារឿង ផែនទី​

ភ្នំពេញ​៖បន្ទាប់ពី​មានការ​ផ្ទៀងផ្ទាត់​ផែនទី​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ប្រកាស​បិទផ្លូវ​តវ៉ា និង​ស្នើ​ឲ្យ​គណបក្សនយោ បាយ ឈប់​យក​រឿង​ព្រំដែន​ទៅ​ឃោសនា ដោយ​អះអាងថា គ្មាន​ផែនទី​ណា ផ្លូវការ​ជាង​ផែនទី​ដែល​បារាំង​ឲ្យ​ខ្ចី​នេះ​ទេ​។​

​តាម​ប្រភពព័ត៌មាន​ពី វី​អូ​ដេ បាន​សរសេរ​នៅថ្ងៃនេះ​ថា ក្រោយ​បញ្ចប់​ការផ្ទៀងផ្ទាត់​ផែន​ចប់ រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ហោ ណាំហុង ថ្លែងថា ផែនទី​ដែល​បារាំង​ឲ្យ​កម្ពុជា​ខ្ចី គឺ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ទៅនឹង​ផែន​របស់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់ កន្លងមក​។ លោក បាន​បិទ​កម្មវិធី​ដោយ​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​អ្នកសារព័ត៌មាន​សួរនាំ​ពី​បញ្ហា​នេះ​ទៀតឡើយ ដោយ​លោក​លើកឡើងថា​៖ “​ខ្ញុំ​យល់ថា បញ្ហា​ព្រំដែន បញ្ហា​ផែនទី គួរតែ​បញ្ចប់​ត្រឹម​ប៉ុន​នេះ កុំ​ឲ្យ​បក្សនយោបាយ​យក​បញ្ហា​នេះ ទៅធ្វើ​យុទ្ធនាការ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​រដ្ឋាភិបាល​”​។​

​លោក ហោ ណាំហុង បន្ថែមថា កន្លងទៅ​រដ្ឋាភិបាល​មិន​ត្រឹមតែ​ប្រើ​ផែនទី​ខ្នាត​១/១០០ ០០០ នេះ​ទេ ថែមទាំង​ប្រើ​យន្តការ​អន្តរជាតិ និង​ការប្រើ ប្រាស់​ដី​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ក្នុង​បោះបង្គោល​ព្រំដែន​ជាមួយ​វៀត ណាម​។

​ប្រធាន​ក្រុម​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​ស្តាប់ ការផ្ទៀងផ្ទាត់​ផែនទី លោក អ៊ូ ច័ន្ទ​ឫទ្ធិ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្រៅ​វិមាន​សន្តិភាព​ថា លោក​ពុំទាន់​ប្រកាស​ជំហរ​យ៉ាងណា​នៅឡើយ​ទេ ដោយ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ កំពុង​ប្រមូល​ឯកសារ​ដើម្បី​យកទៅ​ធ្វើការ​ផ្ទៀងផ្ទាត់​។ លោក​ថា​៖ “​យើង មិន​អាចមក​អង្គុយ​មើល​អ៊ីចឹង​ហើយ យើង​ទទួលស្គាល់​[​ផែនទី​ត្រឹមត្រូវ​ហើយ មិនអាច​ធ្វើ​អ៊ីចឹង​បានទេ​។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​លើកដៃ​ជា​សំណួរ យើង​មាន​សំណួរ​មួយ និង​សំនូមពរ​មួយ​ទៅខាង​រដ្ឋាភិបាល​។ ទី​១ ចង់​សួរ​បញ្ជាក់ តើ​ផែន​ទីបោ​ន​ខ្នាត​១/១០០ ០០០ ដែល​បង្ហាញ​ធ្វើការ​ផ្ទៀងផ្ទាត់​ហ្នឹង ជា​ផែនទី​ដែល​យកទៅ​វាស់​ជាក់ស្តែង​នៅលើ​ផែនដី​ដែរឬទេ អាហ្នឹង​ដែល​យើងខ្ញុំ​ចង់​សួរ ហើយ​ជា​សំនូមពរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ថតចំលង​[​ផែនទី​]​ច្បាប់​ទាំងពីរ​ហ្នឹង ដែល​រដ្ឋាភិបាល​ប្រើប្រាស់ យកទៅ​វាស់វែង​ជាក់ស្តែង​ជាមួយ​ផែនទី​ដែល​បារាំង​ឲ្យ​ខ្ចី ឬ​ឲ្យ​មក​រដ្ឋាភិបាល​ហ្នឹង យើង​ចង់​យកទៅ​ផ្ទៀងផ្ទាត់​ដោយឡែក​”​។​

វី​អូ​ដេ បាន​បន្តទៀតថា យ៉ាងណាក៏ដោយ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បដិសេធ​ការដែល​រដ្ឋាភិបាល ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង រដ្ឋាភិបាល​រឿង​ព្រំដែន​នេះ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​យក​បញ្ហា​ព្រំដែន និង​រឿង​ផែនទី​នេះ​មក​ពិភាក្សា​ដដែល ទោះបី​មានការ​ហាម​ពី​រដ្ឋាភិបាល ដោយ​លោក​អះអាងថា បញ្ហា​ទឹកដី​ជា​របស់​ជាតិ មិនមែនជា​របស់​បុគ្គ​ល​ណា​ម្នាក់​ទេ​។

​ចំណែក​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត សុខ ទូច អះអាងថា ក្រោយ​ការផ្ទៀងផ្ទាត់​ផែនទី​នេះហើយ គឺមាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​អ្នកនយោបាយ​បញ្ចប់​នូវ​ភាព​ខ្វែងគំនិត​គ្នា​៖ ”​ហើយ​យើង​ក៏​អត់​ទាន់​ជឿ​គាត់​(​រដ្ឋាភិបាល​)​ដែរ យើង​នឹងធ្វើ​នៅតាម​តំបន់​ព្រំ ដែន​តទៅទៀត ដើម្បី​អី​? ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា អស់​មន្ទិលសង្ស័យ ហើយ​ចាប់ពីពេលនេះ​ទៅ អ្នកណា​ហ៊ាន​យក​ផែនទី​ថា​ល្អ​ជាងនេះទៀត​គឺ​ខុស ព្រោះ​មិនមែន​ផែនទី​សម្តេចឪ​អ្នក​គូរ​ឯណា ផែនទី​គឺ​ផែនទី​មរតក​របស់​បារាំង នៅ​ក្នុងសម័យ​អាណានិគមនិយម​បារាំង ដូចនេះ​យើង​លែង មាន​ការខ្វែងគំនិត​គ្នា​នៅលើ​ផែនទី​ទៀតហើយ​”​។​

​ប្រភព​បន្តថា នាយក​ប្រតិបត្តិ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ទិ​ប ទាវ យល់ថា ការប្រកាស​បិទផ្លូវ​ត​វ៉ា​រឿង​ផែនទី​ព្រំដែន​នេះ ជាការ​បិទ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុងការ​ចង់ដឹង​ចង់​ឮ​រឿងនេះ​។

យ៉ាងណាក៏ដោយ​លោក​កត់សម្គាល់ថា ការផ្ទៀងផ្ទាត់​ផែនទី​ចំនួន​ពីរលើក​នេះ លោក​ថា​នៅ​ពុំទាន់​មាន​តម្លាភាព​នោះទេ ដោយសារ​ខ្វះ​អ្នកជំនាញ​ទាំង​ភាគី​កម្ពុជា និង​បរទេស ចូលរួម​ការផ្ទៀងផ្ទាត់​។ លោក​ថា​៖ “​ទោះជា​ការធ្វើ​បទ​បង្ហាញ​ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​ហ្នឹង មានការ​ប្រកាស​ឲ្យ​ចូលរួម​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​ឃើញថា នៅតែមាន​កង្វះខាត​ពី​អ្នកឯកទេស​សំខាន់ៗ​ដែល​គិតថា​ផែនទី ហើយ​និង​ការបោះបង្គោល​នោះ វា​ត្រូវរ៉ូវ​ទៅតាម​ផែនទី​ពិត​ប្រដូច​ទៅនឹង​ការកំណត់​នៅក្នុង​ផែនទី និង​លើដី​ផ្ទាល់​ហ្នឹង នៅតែ​មិនទាន់មាន​អ្នក ឯកទេស​គ្រប់គ្រាន់​”​។​

​សូមជម្រាបថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ខ្ចី​ផែនទី​ពី​អាមេរិក និង​អង់គ្លេស​ផងដែរ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋា ភិបាល ប៉ុន្តែ​ប្រទេស​ទាំងពីរ​នោះ​មិនទាន់​បានប្រគល់​ផែនទី​ឲ្យ​កម្ពុជា​នៅឡើយ ។​យ៉ាងនេះ​ក្តី លោក ហោ ណាំហុង ប្រកាសថា រដ្ឋាភិបាល​លែង​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ទៀតហើយ​។​

​តែ​ទោះជា​បែបនេះ​ក្ដី ក៏​ផែនទី​ចំនួន​១២៦​ផ្ទាំង​របស់​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា​នៅក្រៅ​ប្រទេស លោក ស៊ាន ប៉េង​សែ ក៏​មិនទាន់​បាន ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​នៅឡើយ ៕

​mkjkkk

លោក ហោ ណាំហុង ថ្លែង​ក្នុង​ពិធី​ទទួល​និង​ផ្ទៀងផ្ទាត់​ផែនទី​ពី​បារាំង កាលពី​ព្រឹក​មិញ នៅ​វិមាន​សន្តិភាព

​

តុលាការ​កោះហៅ ប៉ែន ចំ​រ៉ុង ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​កញ្ញា ភិន សុ​ដា​លី​ស​

​ភ្នំពេញ​៖​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កោះ ហៅ​តាម​ទូរស័ព្ទ ឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​ឪពុក​កញ្ញា ភិន សុ​ដា​លី​ស ពាក់ព័ន្ធ​ទៅនឹង​ការបាត់​ខ្លួន​របស់​តារា​សម្តែង ភិន សុ​ដា​លិ​ស ដែល​ឪពុក​របស់​នាង​បាន​ចោទប្រកាន់​ទៅលើ​លោក ប៉ែន ចំ​រ៉ុង​។​

សូមជម្រាបថា ការបាត់​ខ្លួន​របស់​តារា​សម្តែង ភិន សុ​ដា​លិ​ស កូនស្រី​បង្កើត​របស់​ចាងហ្វាង​ផលិតកម្ម​មហាហង្ស ដែល​ត្រូវ​ឪពុក​របស់​នាង​បាន​ចោទប្រកាន់​ទៅលើ​តារា​សម្តែង លោក ប៉ែន ចំ​រ៉ុង ដែល​ពេលនេះ​បាន​ឈានទៅដល់​ដំណាក់កាល​តុលាការ​កោះហៅ លោក ប៉ែន ចំ​រ៉ុង ទៅ​សាកសួរ តាម​បណ្តឹង​របស់ លោក អ៊ិន សុ​ភិន ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការកោះហៅ លោក ប៉ែន ចំ​រ៉ុង តាម​ទូរស័ព្ទ​។​

បើទោះបីជា​មិន​ឃ្លាតឆ្ងាយ​ពី​នីតិវិធី​ក្តី​ប៉ុន្តែ​ធ្វើ​ឲ្យ​គេ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ការបញ្ជូន​ដីកាកោះ​មិនអាច​ទៅដល់​ដៃ​លោក ប៉ែន ចំ​រ៉ុង ឬ​បណ្តាលមកពី​លោក ចំ​រ៉ុង សំងំ​លាក់ខ្លួន​រក​មិនឃើញ​។​

​លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម មហាហង្ស ដែល​ត្រូវជា​ឳ​ពុក​បង្កើត​របស់​តារា​សម្តែង កញ្ញា ភិន សុ​ដា​លី​ស បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា អ្វីដែល​លោក​ចង់បាន​នាពេលនេះ គឺ​ចង់​ឲ្យ ប៉ែន ចំ​រ៉ុង ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ពាក់ព័ន្ធ​រឿង​សម្ព័ន្ធ ភាព​ស្នេហា​ជាមួយ​កូនស្រី​របស់លោក​តាម​នី​តី​វី​ធី​តុលាការ​។

ម្យ៉ាងទៀត​ចង់​ឲ្យ​គាត់​(​ប៉ែន ចំ​រ៉ុង )​ចូលទៅ​បកស្រាយ​ជុំវិញ​ការបាត់​ខ្លួន​របស់​កូនស្រី​លោក​កញ្ញា ភិន សុ​ដា​លិ​ស ឲ្យ​ច្បាស់លាស់​។​

​លោក​ចាងហ្វាង​ផលិតកម្ម​រូបនេះ​បានបញ្ជាក់​ទៀតថា លោក​មិនបាន​ចោទ​លើ​លោក ប៉ែន ចំ​រ៉ុង ទេ តែ​ចង់បាន​ការបកស្រាយ​ជាក់លាក់​មួយ​ចំពោះ​បញ្ហា​នេះ ប្រសិនបើ ចំ​រ៉ុង ពិតជា​គ្មាន​ជាប់​ពាក់ព័ន្ធ​រឿង​បាត់​ខ្លួន​កូនស្រី​លោក​មែន​នោះ គួរតែ​ចូល​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​។​

​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើនេះ មេគង្គ​ប៉ុស្តិ៍ នៅ​មិនទាន់​ទាក់ទង​សុំ​ការ បំភ្លឺ​ពី​លោក ប៉ែន ចំ​រ៉ុង បាន​នោះឡើយ​ទេ​កាលពី​រសៀល​ថ្ងៃទី ៣ ខែកញ្ញា នេះ​។​

តាមប្រភពព័ត៌មានបានឲ្យដឹងថា​​ កញ្ញា ភិន សុ​ដា​លិ​ស ចាប់តាំងពី​នាង​ចេញបាត់ពី​ផ្ទះ​មកទល់ពេលនេះ​នៅ​មិនទាន់​ទាក់ទង ឬ​ផ្តល់ដំណឹង​ណា មួយ​ជាក់លាក់មកដល់​គ្រួសារ​ទេ​ ដែលជា​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់ ក្រុមគ្រួសាររបស់នាង៕​ដោយ​៖រដ្ឋា

​bhghbb

ល្បួង​តាម​ទូរស័ព្ទ​យកទៅ​សម្លាប់​រួចមក​រើ​ឥ​វ៉ាន់​ក្នុងផ្ទះ​យក​កាត​គ្រី និង​ម៉ូតូ​០១៥​មួយគ្រឿង

​ខេត្តកំពត​៖ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​លួងលោម​តាម​ទូរស័ព្ទ​ហៅ​យកទៅ​សម្លាប់​នៅក្បែរ​ផ្លូវ ចំងាយ​ប្រហែល​២០០​ម៉ែត្រ​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ឌ្រី​ម​០១៥​មួយគ្រឿង រួច​លួច​ចូល​រើកកាយ​អីវ៉ាន់​ក្នុងផ្ទះ​យក​សម្ភា​រះ​មានតម្លៃ និង​កាត​គ្រី​ម៉ូតូ​ហើយ​រត់​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត កំពត​។​ស្ត្រីជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លេង ច​ន្ថ​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ បន្សល់ទុក​កូនស្រី​២​នាក់ ប្តី​ស្ត្រី​រងគ្រោះ​បច្ចុប្បន្ន​យក​បន្លែ​បោះ​អោយ​ម៉ូយ​នៅ​ទីក្រុង​ភ្នំពេញ​។​

​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ផ្ទះ​នៅក្បែរ​គ្នា​នោះបាន​ឲ្យ​ដឹងថា វេលា​ម៉ោង​ប្រហែល​ជាង​៧​ព្រលប់​យប់​ថ្ងៃកើតហេតុ ។​ក្រោយពេល​និយាយ​ទូរស័ព្ទ​រួច​គេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ដើរទៅ​ខាងត្បូង​ផ្ទះ​ទំនង​ទៅតាម​ការអន្ទង​ហៅ​របស់​ម្ចាស់​ទូរស័ព្ទ​ម្ខាង​ទៀត ។​មួយសន្ទុះ​ក្រោយមក​ស្រាប់ តែ​មានការ​ភ្ញាក់ផ្អើល​ថា​មាន​ករណី​ឃាតកម្ម​កើតឡើង​តែម្តង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ត្រូវ​ជនសង្ស័យ​វាយ​នឹង​ពូថៅ​បែក ក្បាល និង​ដាច់​ស្លឹកត្រចៀក​ខាងស្តាំ ។​ក្រោយពេល​សម្លាប់​ស្ត្រី​រងគ្រោះ​រួច ជនសង្ស័យ​បាន​ត្រឡប់មក​មក​ផ្ទះ​ជនរងគ្រោះ​រើ​យ​កាយ​យក​កាត​គ្រី​ម៉ូតូ និង​លុយ​មួយចំនួន ព្រមទាំង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥​មួយគ្រឿង​ជិះ​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​អធិការដ្ឋាន​ស្រុកបន្ទាយ មាស​​បាន​ចុះ​ពិនិត្យ​ស​ធ្វើ​កោសល​វិ​ច្ឆ័​យ​សា​សព​ដោយ​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​ពិតជា​គេ​វាយ​សម្លាប់​ពិតប្រាកដ​មែន​។​
​ ​
​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច​ប្រគល់​សាកសព​បាន​ប្រគល់ អោយ​ទៅ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​ស្រុក​បន្ទាយមាស​កំពុង​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​យកមក​ផ្តន្ទា​ទៅ​ស​ទៅតាម​ច្បាប់​៕​ដោយ​៖ឡុង សារ៉េត​

njhhh

njhbggg

​kjnftr

លោក អ៊ុំ សំអាន មិន​ប្រគល់ផែនទី​ដែល​រកឃើញ​នៅ​អាមេរិក​ឲ្យ​លោក សុខ ទូច ទេ​

​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​បង្ហោះ​លើ​ទំព័រ Facebook របស់លោក​នៅ​ថ្ងៃទី​២ ខែកញ្ញា នេះ​ថា លោក​មិន​ប្រគល់​ផែនទី​ដែល​រកឃើញ នៅ​បណ្ណាល័យ​សភា​អាមេរិក នា​ថ្មីៗ​នេះ ឲ្យ​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជ បណ្ឌិត្យសភា​នោះទេ​។​

​សំណេរ​របស់លោក អ៊ុំ សំអាន បាន​បញ្ជាក់ថា «​ខ្ញុំ​ទទួល​ព័ត៌មាន​ថា លោក​បណ្ឌិត សុខ ទូច បានទទួល​ផែនទី​របស់ Library of Congress ពី​រដ្ឋាភិបាល និង​ផ្ទៀងផ្ទាត់​ផែនទី​នោះ ជាមួយ​ផែនទី​រដ្ឋាភិបាល​រួចហើយ គឺ​ដូចគ្នា​។ លោក វ៉ា គឹមហុង និង​លោក ហោ ណាំហុង ក៏បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ទទួលបាន​ផែនទី​ពី​បណ្ណាល័យ​សភា (Library of Congress) សហរដ្ឋអាមេរិក ១០​ឆ្នាំ​ហើយ និង​និយាយថា ផែនទី​ដែល​ខ្ញុំ​ទទួលបាន​ដូចគ្នា​នឹង​ផែនទី​រដ្ឋាភិបាល​។ ដូច្នេះ​ខ្ញុំ​យល់ថា ខ្ញុំ​ពុំ​ចាំបាច់​ផ្ញើ​ផែនទី​ដែល​ខ្ញុំ​ទទួលបាន​ពី Library of congress​ជូន លោក​បណ្ឌិត សុខ ទូច នោះទេ​។ មិនទាន់​យក​ផែនទី​ពី​ខ្ញុំ​ផង និយាយថា​ដូចគ្នា​មុន​បាត់ទៅហើយ តើ​មាន ន័យថា​ដូចម្តេច ? »​។​
​
គួររំលឹកថា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ លោក អ៊ុំ សំអាន បាន​បង្ហោះ​លើ​ទំព័រ Facebook របស់លោក​ម្តង​រួចមកហើយ​ថា លោក​បាន​រកឃើញ​ផែនទី​បោ​ន​របស់​ប្រទេស​កម្ពុជា​ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស នៅក្នុង​បណ្ណាល័យ​សភា (Library of Congress)សហរដ្ឋអាមេរិក​នៅរ​ដ្ឋ Washington DC​។​

​សំណេរ​ដដែល​ក៏​បញ្ជាក់​ផងដែរ​ថា ថ្ងៃនេះ (​កាលពី​ម្សិលមិញ​) លោក​បានមក​រកឃើញ​ផែន​ទីបោ​ន​របស់​កម្ពុជា​ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស​នៅក្នុង​បណ្ណាល័យ​សភា (Library of Congress) សហរដ្ឋអាមេរិក​នៅ Washington DC​។

ផែនទី​ទាំងនេះ​ត្រូវបាន​សម្តេច​តា យកទៅ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​១៩៦៤​។​លោក អ៊ុំ សំអាន បាន​អះអាង​ទៀតថា លោក​នឹង​ទៅ​អង្គការសហប្រជាជាតិ​ទៀត ដើម្បី​រក​មូល​ហេតុដែល UN រក​ផែនទី​ខ្មែរ​មិនឃើញ ឬ​បាត់​ពេលណា និង​មូលហេតុ​អី​?​។​

​សំណេរ​លើ​ទំព័រ Facebook បន្តថា «​ផែនទី​ទាំងនេះ​គ្មាន​ត្រា​យួន និង​ហត្ថលេខា​លោក ឌិ​ត មុន្ទី និង​លោក លីវ វ៉ាន់​ឡឺ​យ ឆ្នាំ​១៩៨៥ ដូច​ផែនទី​រដ្ឋាភិបាល​ទេ​។ លោក វា គឹមហុង កុហក់ថា គាត់​មក​យក​ផែនទី​នៅទីនេះ​ជាន់​ទី​៥​។ តាមពិត​ផែនទី​នៅ​ជាន់​ក្រោម​ដី (​សូម​មើល Reading Room) មិនមែន​នៅ​ជាន់​ទី​៥​ដូច​លោក វ៉ា គឹមហុង និយាយ​ឡើយ ប្រហែលជា​គាត់​មិនបាន​មករក​ផែនទី​នៅទីនេះ​ទេ ហើយ​គាត់​ប្រើតែ​ផែនទី​អម​សន្ធិ សញ្ញា​ឆ្នាំ​១៩៨៥ សម័យ​យួន​គ្រប់គ្រង​ខ្មែរ​ប៉ុណ្ណោះ​»​។​

​សំណេរ​អះអាងថា ផែនទី​ដែល​រដ្ឋាភិបាល​ចម្លង​ពី​អង្គការសហប្រជាជាតិ (UN) រក​មិនទាន់​ឃើញ​។​ឯ​អ្នកស្រី កុយ ពីសី ថា​ផែនទី​រក្សាទុក​នៅ​កម្ពុជា​។​ចំណែក​លោក​បណ្ឌិត សុខ ទូច ថា​ផែនទី​រដ្ឋាភិបាល​យកមក​ពី​បណ្ណា ល័យ​ប្រទេស​វៀតណាម​។ សុខ ទូច និយាយថា «​យក​មកពី​បណ្ណាល័យ​ណា វាយ​ត្រា​ណឺង​ហើយ​»៕ដោយ៖ខេមរា

​bhggg

អ្នកកាសែត ៣២​អង្គភាពប្តឹង​ចៅហ្វាយ ខេត្ត​រតនគិរីពីបទ​គំរាម​អាយុជីវិត​

​រតនគិរី​ : ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រង​បណ្តឹង​ពី​ក្រុម​អ្នក យកព័ត៌មាន​ក្នុង​ខេត្តរតនគិរីចំនួន ៣២​អង្គភាព បាន​ផ្តិតមេដៃ​ប្តឹងទៅ​ក្រុម ប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា និង ក្លឹប​អ្នកកាសែត​កម្ពុជា ពីបទ​គំរាម កំហែង​អាយុជីវិត ក្រុមគ្រួសារ​អ្នកកាសែត និង​បិទ​សិទ្ធិសេរីភាព​អ្នកសារ ព័ត៌មាន​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​រាយការណ៍​ថា បណ្តឹង​ចោទប្រកាន់​លោក​អភិបាលខេត្ត​រតនគិរី​រូបនេះ បាន​កើតឡើង​បន្ទាប់ពី​អ្នកយកព័ត៌ មាន​ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន ប្រចាំខេត្ត​រតនគិរី លោក សុខ គឹម​សន កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ ត្រូវបាន​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ផ្ញើ​សារ​តាម​ប្រព័ន្ធ Line ទៅ​រិះគន់​រូបលោក​ពាក់ព័ន្ធ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​ប្រភព​បន្តថា ក្នុង​សារ​នោះដែរ លោក ថង សាវុន បាន​សរសេរ​ពី​សកម្ម ភាព​របស់​អ្នកកាសែតដែល​ធ្វើ​ហួស​ដែន​សមត្ថកិច្ច​របស់ខ្លួនដូចជា ប្រមូលផ្តុំគ្នា​នៅតាម​ដងផ្លូវ ដេញ​ប្រមាញ់​ម៉ូតូ និង​រថយន្ត​ដឹកឈើ ហើយ​មួយចំនួនទៀត អង្គុយ​នៅតាម​ហាង​កាហ្វេដើម្បី​ប្រមាញ់​អ្នកប្រព្រឹត្ត​ល្មើសដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​ជាដើម​។​

សារ​លោក ថង សាវុន ​បន្តថា បើ​តាំង​ចិត្តជា​អ្នកសារព័ត៌មាន ត្រូវធ្វើ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ឈរលើ​ការទទួលខុសត្រូវ​ក្នុងការ​បញ្ចេញ​ព័ត៌មាន ដែល​ការផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​វាសនា​អ្នកដទៃ ដែល​ទាំងនោះ​ធ្វើ​ឲ្យ​សារព័ត៌មាន​ឃ្លាតឆ្ងាយ​ពី​សង្គម ហើយ​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់ គឺ​ប្រពន្ធ និង​កូនៗ​របស់ខ្លួន​។​លោក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន ធ្វើអំពើ​ខុសច្បាប់​សម្រាប់​ក្រពះ យក​ស្លាក​អ្នកកាសែត​ធ្វើ​អីចឹង​តទៅទៀត​ទេ​។​
​
ប្រភព​បន្តទៀតថា ក្រោយពី​បានទទួល​សារ​របស់ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ដូច​បាន​រៀបរាប់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ សីហា ឆ្នាំ​២០១៥​កន្លងទៅ ក្រុមអ្នកកាសែត និង​ទូរទស្សន៍​មួយចំនួន​ក្នុង​ខេត្ត​នេះ បាន​ប្រមូល​ផ្តុំគ្នា​ផ្តិតមេដៃ​ប្តឹង​លោក​អភិបាលខេត្ត ទៅ​ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា និង​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ឆ្លើយតប​ទៅនឹង​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​រូបនេះ​ដែល​ចាត់ទុក​អ្នកកាសែត​ជា​ឆ្អឹង​ទទឹង ក ខុសប្លែក​ពី​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែល​ចាត់ទុក​អ្នកកាសែត​ជា​ដៃគូ​យ៉ាងសំខាន់ ​ក្នុងការ​ផ្តល់ព័ត៌មាន​ពី សកម្ម​ភាពអវិជ្ជមាន​ក្នុង​អាណាចក្រ​របស់ខ្លួន​គ្រប់គ្រង ​ដែល​មន្ត្រីខិលខូច​ក្រោម​ឳវាទ​មួយចំនួនលួច​បិទបាំង​៕​ដោយ​៖ឡុង សារ៉េត​

​njhnnn

​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ករណី​គំរាម​បាញ់សម្លាប់​លោក​សុខ ទូច និង​គំរាមលោកស្រី កុយ ពិសី​

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា សមត្ថកិច្ច​ជំនាញ​កំពុងតែ​មមាញឹក​ក្នុងការ​ស៊ើបអង្កេត​លើ​ការគំរាមកំហែង​ចំពោះ​មន្ត្រី​ធ្វើ​កិច្ចការ​ព្រំដែន​ពីរ រូប​គឺ​លោក សុខ ទូច និង​លោកស្រី កុយ ពិសី ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​លទ្ធផល​នៅឡើយ​ទេ​។​
​
មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំ ដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា និង​លោកស្រី កុយ ពិសី អនុប្រធានលេ ខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ត្រូវ បានជន​មិន​ស្គាល់មុខ​ផ្ញើ​សារ​គំរាម​បាញ់សម្លាប់ និង​ជេរប្រមាថ​ដោយ​ប្រើពាក្យ​អសុរោះ តាមរយៈ​ជា​សារ និង​តាម​ទូរស័ព្ទ ព្រមទាំង​តាម​រូបភាព​មួយចំនួន​ផ្សេងទៀត​តាម​បណ្ដាញ​សង្គម Facebook បន្ទាប់ពី​លោក សុខ ទូច និង​លោកស្រី កុយ ពិសី បានធ្វើការ​ប្រមូល​ឯកសារ និង​បកស្រាយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​លោក សុខ ទូច និង​លោកស្រី កុយ ពិសី ត្រូវបាន​គេ​ចោទថា បម្រើ​ផលប្រយោជន៍​របស់​វៀត​ណា​ម ក្នុង​កិច្ចការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​។​

​សូម​រំលឹកថា លោក សុខ ទូច កាលពី​ថ្ងៃទី​២៩ ខែសីហា​កន្លងមកនេះ ត្រូវបាន​ជន​មិន​ស្គាល់មុខ​គំរាម​បាញ់សម្លាប់​តាមរយៈ​ជា​សារ និង​តាម​ទូរស័ព្ទ ព្រមទាំង​តាម​រូប​មួយចំនួន​ផ្សេងទៀត តាម​បណ្ដាញ​សង្គម Facebook​។ ក្នុង​សារ​គំរាមកំហែង​នោះ មានភ្ជាប់​នូវ​រូបភាព​កាំភ្លើង និង​សរសេរ​អក្សរ​ថា ទុក្ខ​បាញ់​ក្បាល សុខ ទូច អា​បណ្ឌិត​ខួរ​ឆ្កែ អា​បណ្ឌិត​កែប្រែ​ប្រវត្តិសាស្ត្រ អា​បណ្ឌិត​លក់​ខួរ​ឲ្យ​យួន​។​
​
មួយថ្ងៃ​បន្ទាប់មកទៀត​គឺ​ថ្ងៃទី​៣០​ខែសីហា លោកស្រី កុយ ពិសី ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាន​ផ្ញើ​សារ​ជេរប្រមាថ​ដោយ​ប្រើពាក្យ​អសុរោះ តាម​បណ្ដាញ​សង្គម Facebook ដោយបាន​សរសេរថា “​ប្រយ័ត្ន​ខ្លួន​បន្តិច​ណា ម៉េច​មី​ច្រ​ម៉ក់​ឯង​ថា លោក អ៊ុំ សំអាន ដើរ​កុហក់​រឿង​ព្រំដែន​។​

​ទោះជា​យ៉ាងនេះ​ក្តី មកដល់​ថ្ងៃទី​១ ខែកញ្ញា នេះ​សមត្ថកិច្ច​ដែល​បាន​អះអាងថា​កំពុងធ្វើការ​ស៊ើបអង្កេត​ក្នុង​រឿងនេះ នៅ​មិនទាន់​បង្ហាញ​ពី​អត្ត សញ្ញាណ​នៃ​ជនអនាមិក​នោះ​នៅឡើយ​ទេ​៕ដោយ៖ខេមរា

vbvbvv​

លោក សុខ ទូច និង​លោកស្រី កុយ ពិសី

​