អាង​ភ្នំ​ឈ្ងោក​ទីឋាន​វត្ថុ​ស័ក្ដិ​សិ​ទ្ទទាក់​ទាញ​អ្នកទេសចរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2015 ក+ ក-

​ខេត្តកំពត​:​នៅ​ជើងភ្នំ​ឈ្ងោក​ភ្ញៀវទេសចរ​ត្រូវ​ដើរ​ពី​ផ្លូវភ្លោះ​អម​សងខាង ប្រឡាយ​កាត់​តាម​ភ្លឺស្រែ​ប្រមាណ​ជា ៥០ ម៉ែត្រ លោកអ្នក​នឹង​ទៅដល់​បញ្ជរ​បង់ប្រាក់​នៅ​ក្បែរ​ច្រក​ចេញពី​រូង ល្អាង​។ ប៉ុន្ដែ​សូមកុំ​បារម្ភ​ចំពោះ​ភ្ញៀវ​ជាតិ​ការបង់ប្រាក់​នេះ​តម្រូវ​ឲ្យ សម្រាប់តែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​ដែល មាន​តម្លៃ​ត្រឹមតែ ១ ដុល្លារ​ក្នុង​ម្នាក់​ល្អាង​ភ្នំ​ឈ្ងោក​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ ចំណាស់​មុន​សម័យអង្គរ ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​កំពត ភាគ​ឦសាន​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពត ជា​រមណី​ដ្ឋា​ន​រំលេច​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ចូល​ចិ​ត្ដ​ដំណើរ​បែប​ផ្សងព្រេង​ជា ពិសេស​ជនបរទេស​ធ្វើ​ឲ្យ​ពួកគេ​ដក់​ជាប់​អារម្មណ៍​មិន​ចាក​ចេញពី​តំបន់​ទេសចរណ៍ធម្មជាតិ​នេះឡើយ ។​

​ដើរ​តាម​ជណ្ដើរថ្ម​ល្បាក់ ២០០ កាំ​ឆ្ពោះ​ឡើង​ភ្នំ និង​ចុះ​ចំណោត​ចូល​ល្អាង​ដំរី​ធំ​មួយ​កំពុងតែ​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ គ្រប់ពេលវេលា​។​

កំពុងតែ​ឈរ​រេរា​នៅមុខ​ប្រាសាទ​សង់​ពី​ឥដ្ឋ​ព័ទ្ធជុំវិញ​ដោយ​ច្រក ល្អាង​ជា ច្រើន​ស្ថិតក្នុង​ស្ថានភាព​ងងឹត​ស្លុប​ដែល​ភ្ញៀវទេសចរ​មើល​មិន ឃើញ​ទិស​តំបន់​អ្នក​នាំ​ភ្ញៀវ​តូច​ល្អិត​វ័យ ៨ ឆ្នាំ ឈ្មោះ វុទ្ធី បាន​ចូលមក​បង្ហាញផ្លូវ​ចុះ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​មិនចាំបាច់​ត្រូវការ ភ្លើង​បំភ្លឺ​ផ្លូវ​ឡើយ​។​

​នៅក្នុង​ល្អាង​មាន​ច្រក​តូចៗ​ជាច្រើន វុទ្ធី បាន​ណែនាំ​ផ្លូវ​ដល់​ទេសចរ​ដើម្បី​ឲ្យ​ពួកគេ​គយគន់​ទិដ្ឋភាព​ល្អាង​ថ្ម​តាម ស្ថានភាព​ច្រក​កន្លុកកន្លៀត​បត់ បែន​អមដោយ​ការអត្ថាធិប្បាយ​ត្រួសៗ​អំពី សណ្ឋាន​ថ្ម​នៅតាម​ដំណាក់ កាល​នីមួយៗ​តាំងពី​ច្រកចូល​ខាងលើ​រហូតដល់​ផ្លូវ ចេញ​ខាងក្រោម​ដែល មាន​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​។​

​ហាក់ដូច​ជាមាន​ទេពកោសល្យ​ខាង​ណែនាំ​ភ្ញៀវ​រុលចូល​មាត់​ល្អាង​តូចៗ ប្រកបដោយ​សុវត្ថិភាព​កូនសិស្ស​ទើប​រៀន​ថ្នាក់​ទី ១ រូបនេះ​ថែមទាំង​ប្រាប់​ភ្ញៀវ​ពេញវ័យ​នូវ​ជំហាន​ដើរ​ការដាក់​ជើង​លើ គន្លាក់​ថ្ម និង​វិធី​លូន​ក្រាប​ឆ្លងផ្លូវ​ចង្អៀត​ដើម្បី​បញ្ចៀស​រាល់​ឧបសគ្គ​ដែល​អាច កើតឡើង​ជាយថា ហេតុ​។​

​ទៅដល់​ខាងក្នុង​ល្អាង​ដែល​បំភ្លឺ​ដោយ​ភ្លើង​ពិល​ផ្លុ​ងៗ​មគ្គុទ្ទេសក៍ ខ្លួន​តូច​រូបនេះ​បានបង្ហាញ​ផ្លូវ​ភ្ញៀវ​ទៅ​ទស្សនា​ថ្ម​ខ្សាច់​រំលេច​ពណ៌ ព្រាកៗ​នៅ​រូង​ផ្លូវ​ទ័ល​ជាពិសេស​ជញ្ជាំង​ល្អាង​ដែលមាន​សភាព​ក្រហេងក្រហូង ព្រម ទាំង​ សត្វ​ប្រចៀវ​ហើរ​ឆ្វៀលឆ្វាត់​មុនពេល​ដើរ​ឆ្លង​ស្ពានឈើ​កាត់ទឹកភ្លៀង​ ដែល​ឡើង​ជន់​លេច​បាត​ល្អាង​នៅ​រដូវវស្សា​។​

​ជ្រក​ក្នុង​ល្អាង​ប្រាសាទ​ដែល​នៅ​រក្សាបាន​ទ្រង់ទ្រាយ​ដើម​ល្អ​ស្អាត​នេះ ត្រូវ បាន​អ្នក​បុរាណ​វិទូ​អះអាងថា​បាន​កសាង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ នៃ​ព្រហ្មញ្ញសាសនា​នៅ​សតវត្សរ៍​ទី ៧​។​

​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ ជា​បុរាណវត្ថុវិទូ​បាន​អះអាងថា​ប្រាសាទ បុរាណ​នេះ​ត្រូវបាន​កសាង​នៅ​សម័យ អន្ដរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា​ក្នុង​ឆ្នាំ ៦១៧ ។​

លោក បន្ដថា​៖ «​វា​ជា​ប្រាសាទ​ដ៏​កម្រ​ដែល​ត្រូវបាន​កសាង​សម័យ​ថា​ឡា​បរិ​វាត់​អន្ដរកាល​រវាង នគរ​ភ្នំ និង​ចេនឡា​។ យោងតាម​ឯកសារ​ចិន​បង្ហាញថា​សម័យ​នរគ​ភ្នំ​បាន​រលត់រលាយ​ទៅក្នុង​ឆ្នាំ ៦៤៩ ជំនួស​ដោយ​សម័យ​ចេនឡា​»​។​

​អំពី​ថ្មដុះ​ជា​រាង​លិង្គ​ទ្រ​យោនី​ដែល​ដុះ​ពីលើ​ពិតាន​ល្អាង​ភ្នំ​ចុះ ក្រោម និង​ដុះ​ពីក្រោម​ទល់​គ្នា​នៅ​នឹង​បរិវេណ​ក្នុង​ប្រាសាទ​លោក​បណ្ឌិត​ផ្នែក បុរាណ វិទ្យា​រូបនេះ​បាន​លើកឡើងថា​៖ «​វា​ជាទី​កន្លែង​សក្ការៈ​ដ៏​ពិសិដ្ឋ​មាន​បារមី​កាន់​សម្រាប់​ការ​បួងសួង របស់​ប្រជាជន​ខ្មែរ​ឲ្យ​ជួបតែ​សេចក្ដីសុខ​។ ទឹក សន្សើម​ដែល​ហូរ​ស្រក់​តាម​ថ្មដុះ​នេះ​កាន់តែច្រើន​កាន់តែ​មាន​ភាព ពិសិដ្ឋ​»​។​

​លោក​បាន​បន្ថែមថា​វា​ជាទី​ឋាន​ពិសិដ្ឋ​ប្រាកដ​មែន​សូម្បីតែ​នៅ​អឺរ៉ុប ក៏​ពួក គេ​ មាន​ជំនឿ​ចំពោះ​ការ​បួងសួង​នៅ​ទីឋាន​ស័ក្ដិសិទ្ធិ​នេះដែរ​។​

​ជាម​ន្ដ្រី​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពត​ដែល​កំពុង​ប្រចាំការ​នៅ​បញ្ជរ បង់ប្រាក់ លោក អ៊ិត រ៉េ​ង បាន​ឲ្យ​ដឹងថា​៖ «​ជាទូទៅ​ភ្ញៀវ​មកលេង​ប្រាសាទ​នេះ​ភាគច្រើន​ជា​ជនបរទេស​ដែល​ខ្លះ​បាន​នាំ ទាំង​កូនក្មេង​តូចៗ​មក​ចូល​ល្អាង​ផងដែរ​ពាក់ព័ន្ធ​នឹង​ចំនួន​ភ្ញៀវ​ប្រចាំ ថ្ងៃ​លោក​លើកឡើងថា​៖ «​មិន​ទៀង ទាត់​ទេ​ពេលខ្លះ​ក៏មាន​ច្រើន​ហើយ​ពេលខ្លះ​សឹងតែ​គ្មាន​ផង​។ ជា​មធ្យម​មាន​ភ្ញៀវ​ប្រមាណ​ពី ១០ ទៅ ២០ នាក់​»៕

kmjnnn

mkjmnm

mkjkk