បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម ប្រកាសបញ្ជាទិញយន្តហោះអ៊ែរបឺស A350 ចំនួន៥០គ្រឿង ក្នុងតំលៃ១៦ពាន់លានដុល្លារក្រុមហ៊ុនអាកាសចរណ៍គ្រប់គ្រងដោយរដ្ឋ របស់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម បាន និយាយថា ក្រុមហ៊ុនបានដាក់ការបញ្ជាទិញ យន្ដហោះ Airbus A350 ចំនួន ៥០ គ្រឿង ដែល មានតម្លៃ ១៦ ពាន់លានដុល្លារ ក្នុងតម្លៃបញ្ជី។
ក្រុមហ៊ុនផលិតយន្តហោះឈានមុខគេ នៅលើពិភពលោក បានព្យាយាមដើម្បីទទួល បានការអនុម័តចុងក្រោយ សម្រាប់ការបញ្ជាទិញជាទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ ពីក្រុមហ៊ុនអារ៉ាប់រួម រយៈពេល ២ ឆ្នាំ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្អូញត្អែរ អំពីការពន្យារពេលផលិតកម្ម និងបញ្ហាដំណើរការ។
កិច្ចព្រមព្រៀងនេះ បានកត់សម្គាល់នូវកិច្ចព្រមព្រៀងចុងក្រោយ សម្រាប់យន្តហោះ A330 neo ចំនួន៤០គ្រឿង និងយន្ដហោះប្រភេទ A350 ចំនួន ៣០ គ្រឿង ដែលត្រូវបាន រងចាំ ចាប់តាំងពីដើមឆ្នាំនេះ។
ថ្លែងនៅពិព័រណទីក្រុងឌូបៃ នាយកប្រតិបត្តិក្រុមហ៊ុនអារ៉ាប់រួម លោក អាមេដ ប៊ីន សាអីដ អាល់ម៉ាកតូម បាននិយាយថា លោករំពឹងពីការដឹកជញ្ជូនយន្ដហោះប្រភេទ A350 ដំបូងគេ នៅឆ្នាំ ២០២៣ ។ ក្រុមហ៊ុនបាននិយាយថា កំពុងស្ថិតក្នុងការចរចារ ជាមួយក្រុម ហ៊ុន ប៊ូអ៊ីង លើការបញ្ជាទិញបណ្តោះអាសន្ន សម្រាប់យន្តហោះប្រភេទ787 Dreamliners របស់ក្រុម ហ៊ុនអាមេរិក ចំនួន៤០គ្រឿង៕
ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែលត្រូវបានបំពាក់ជូនសម្តេចតេជោ ដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។ នៅក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំលោក រ៉ូបឺត គីថែល អ្នកនាំពាក្យអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានបញ្ជាក់ថា ដោយសារតែសម្តេចតេជោ មានស្នាដៃនៃការដឹកនាំ ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែក កសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោក។
លោក ឯក ថា អនុប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន បញ្ជាក់ ថា តាមរយៈសន្និសីទនេះ មេដឹកនាំទាំងស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ សុទ្ធតែ បានកោតសរសើរចំពោះការខិតខំរបស់កម្ពុជា ក្នុងស្វែងរកសន្តិភាព ការបញ្ចប់សង្គ្រាម និងឈានទៅដល់ការផ្សះផ្សារជាតិនៅទូទាំងប្រទេស។ បទពិ សោធន៏របស់កម្ពុជា ជាមេរៀនដ៏ល្អបំផុតសម្រាប់ពិភពលោកយកធ្វើជាគំរូ ក្នុង ការប្រែក្លាយពិភពលោក ដែលកំពុងពុះពោរដោយជំលោះ និងសង្គ្រាមអាច ដោះស្រាយ និងស្វែងរកសន្តិភាពដោយសន្តិវិធី៕
បន្ទាប់ពីបានបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ច កាលពីខែឧសភា ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ ក្រសួងពាណិជ្ជកម្មអាមេរិក បានអនុញ្ញាតឱ្យក្រុមហ៊ុននេះ ទិញទំនិញដែលផលិតនៅអាមេរិកមួយចំនួន ក្នុងការបន្តអាជ្ញាប័ណ្ណរយៈពេល ៩០ ថ្ងៃ ក្នុងគោលបំណងកាត់បន្ថយការបង្អាក់ដល់អតិថិជនរបស់ខ្លួន ដែលធ្វើប្រតិបត្តិការបណ្តាញ នៅតំបន់ជនបទ សហរដ្ឋអាមេរិក។



















