All posts by មេគង្គ ប៉ុស្តិ៍

សម្តេចតេជោ ៖ កម្ពុជាបានត្រៀមរួចហើយចំពោះការព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធណាមួយពីអឺរ៉ុប

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជាអង្ករកម្ពុជាត្រូវបានដាក់ពន្ធពីសំណាក់អឺរ៉ុបក្តី ក៏អង្កររបស់កម្ពុជា នៅតែមានវត្តមានលើទីផ្សារអឺរ៉ុបដោយគ្មានការថមថយទេ។ សម្តេចបានពន្យល់ផងដែរថា កម្ពុជា បានត្រៀមខ្លួនតាំងពីខែមីនា កន្លងទៅម្ល៉េះ ដើម្បីដោះស្រាយបញ្ហានេះ ហើយសម្តេចក៏បានថ្លែងដោយចំហថា អំណឹះតទៅ អឺរ៉ុប មិនអាចយកបញ្ហាសិទ្ធិមនុស្សមកគំរាមកម្ពុជា បានតទៅទៀតនោះឡើយ។

ថ្លែងនៅក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា ប្រទេសនៅអឺរ៉ុបចំនួន២៣ នៅក្នុងចំណោម២៨ប្រទេសនៅអឺរ៉ុប នៅតែបន្តទិញអង្ករពីកម្ពុជា ដោយគ្មានការបាត់បង់ទីផ្សារនោះឡើយ។ អឺរ៉ុបដាក់ពន្ធលើអង្ករកម្ពុជា គឺមិនមានពាក់ព័ន្ធទៅនឹងបញ្ហានៃប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ប៉ុន្តែគឺដោយសារតែអ៊ីតាលី និងអេស្ប៉ាញ ជាអ្នកស្នើទៅអឺរ៉ុប ដើម្បីដាក់ពន្ធអង្ករកម្ពុជា ដោយសារអ៊ីតាលី និង អេស្ប៉ាញជាប្រទេសផលិតអង្ករដែរ តែលក់មិនដាច់ដូចអង្ករកម្ពុជា ។

សម្តេចតេជោ បានបញ្ជាក់ដែរថា អឺរ៉ុបកំពុងជួបនូវបញ្ហាជាច្រើន ដែលកំពុងដោះស្រាយ ហើយសូម្បីអឺរ៉ុបខ្លួនឯង ក៏មិនអាចអនុវត្តពេញលេញនូវបញ្ហាសិទ្ធិមនុស្សបានដែរ។ អឺរ៉ុបមិនមែនគំរាមតែកម្ពុជានោះទេ អឺរ៉ុបក៏បានគម្រាមហ្វីលីពីន មីយ៉ាន់ម៉ា លើបញ្ហាសិទ្ធិមនុស្ស នឹងគំរាមឥណ្ឌូនេស៊ី ម៉ាឡេស៊ី លើបញ្ហាដូងប្រេង និងបញ្ហាបរិស្ថានជាដើម។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប ផ្តើមនីតិវិធីដំបូងស្តីពីការដកឬមិន EBA នេះ តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ ។ មូលហេតុចម្បងដែលសហភាពអឺរ៉ុប បង្ហាញបំណងចង់ដក EBA គឺដោយសារតែមិនសូវពេញចិត្តនឹងស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយសហភាពអឺរ៉ុប ទើបនឹងចេញរបាយការណ៍បឋមស្តីពីនីតិវិធីនៃការដក ឬមិនដក EBA និងបានផ្ញើមកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទុករយៈពេល១ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ប្រតិកម្មនឹងរបាយការណ៍នោះ។ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរថាតើត្រូវដក EBA ឬបន្តរក្សាទុកសម្រាប់កម្ពុជា ៕

ព្រះមហាក្សត្រ យាងសួរសុខទុក្ខប្រជាកសិករ៥៣៣គ្រួសារនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខនិងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រមាណ ៥៣៣គ្រួសារ ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងព្រះរាជដំណើរតាមព្រះទីនាំងឧទ្ធម្ភាគចក្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងព្រមទាំងនាម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត។

ស្ថិតក្នុងឱកាសស្តេចយាងដល់នៅភូមិឯលិច ឃុំច្រណូក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ និងយាងជួបសំណេះសំណាលនិងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន ៥គ្រួសារ ដល់ក្នុងលំនៅឋាន ព្រមទាំងបាន ប្រោសព្រះរាជទានព្រះរាជអំណោយនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕

សម្តេច ហ៊ុន សែន គាំទ្រ និងជំរុញឲ្យរៀបចំបកប្រែឯកសារសំខាន់ៗពីបរទេសជាខេមរភាសា

ភ្នំពេញ ៖ នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ភោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកមិញថ្ងៃទី ២១ វិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រលើកទឹកចិត្ត និងជំរុញឲ្យរាជបណ្ឌិត្យសភាពកម្ពុជារៀបចំបណ្ណាល័យអោយមាននឹងធនធានសៀវភៅសិក្សាស្រាវជ្រាវអោយបានគ្រប់គ្រាន់នៅទីតាំងអគារថ្មី “ខេមរវិទូ” សម្រាប់ឲ្យក្មួយៗសិស្សនិស្សិត បញ្ញាវន្ត និងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ អាចមកសិក្សាស្រាវជ្រាវនៅទីកន្លែងនេះបាន។

ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើការរៀបចំក្រុមការងារអ្នកបកប្រែឯកសារនានាពីបរទេសទៅជាខេមភាសារ ដើម្បីបោះពុម្ភទុកសម្រាប់ដាក់នៅរាជបណ្ឌិត្យសភាកម្ពុជា និងនៅតាមបណ្ណាល័យនានាដើម្បីផ្តល់ជាទន់ដល់ក្មួយៗក្នុងការសិក្សាស្រាវជ្រាវ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅពេលដែលយើងបានរៀបចំឯកសារបកប្រែរួចរាល់ហើយ គឺនឹងក្លាយទៅជាបណ្តុំនៃការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ភាពងាយស្រួលជួយដល់ក្មួយៗ សិស្សានុសិស្ស បញ្ញាវន្ត និងអ្នកសិក្សាប្រើប្រាស់បានគ្រប់គ្រាន់៕

 

នាយករដ្ឋមន្ត្រីថ្លែងពីអតិផរណាបណ្ឌិតនៅកម្ពុជា តែខ្វះសមត្ថភាព និងជំនាញពិតប្រាកដ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីកង្វល់ផ្ទាល់ខ្លួនចំពោះចំនួនបេក្ខជនបណ្ឌិត និងបណ្ឌិតច្រើនហួស តែគ្មានជំនាញ និងសមត្ថភាពគ្រប់គ្រាន់។ សម្តេចតេជោ ស្នើឲ្យរាជបណ្ឌិត្យ សភា ពិនិត្យឲ្យបានច្បាស់លាស់ និងរៀបចំឲ្យបានតឹងរ៉ឹងបំផុត មុននឹងផ្តល់សញ្ញាបត្របណ្ឌិតទៅបេក្ខជននីមួយៗនៅកម្ពុជា។ ការបញ្ជាក់របស់សម្តេចតេជោនាពេលនេះ ធ្វើឡើងនៅក្នុងឱកាសសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកមិញ។

បញ្ហាគុណភាពនៃការសិក្សា និងលក្ខណៈសម្បត្តិរបស់សាស្ត្រាចារ្យដឹកនាំ បេក្ខជនបណ្ឌិតធ្វើនិក្ខេបបទនៅរាជបណ្ឌិត្យសភា គឺជាកង្វល់និងក្តីបារម្ភរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រោះសាស្ត្រាចារ្យដឹកនាំមានតិច តែបចេក្ខជនបណ្ឌិតមានចំនួនច្រើនលើសលុប។ សម្តេចតេជោ បានកត់សំគាល់ថា បណ្ឌិតដែលបញ្ចប់ការសិក្សានៅរាជបណ្ឌិត្យសភាមានចំនួនច្រើន ដែលធ្វើ ឲ្យកម្ពុជាមានចំនួនបណ្ឌិតច្រើនជាងគេបំផុតនៅលើពិភពលោក បើគិតតាមចំនួនប្រជាជន។ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាកម្ពុជា ពិនិត្យមើលឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់ទៅលើគុណភាពនៃការដាក់ពិន្ទុ និងអ្នកណែនាំនិក្ខេបបទ។

នេះគឺជាតិចំណុចដែលត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់យកចិត្តទុកដាក់ទៅ លើគុណភាពនៃការដាក់ពិន្ទុ និងអ្នកណែនាំនិក្ខេបបទ។ ខ្ញុំបង្ហាញអំពីកង្វល់ដោយកង្វល់ទី១ តើសាស្រ្តាចារ្យដឹកនាំទទួលនិស្សិតប៉ុន្មាននាក់ ដើម្បីធ្វើនិក្ខេបបទ ហើយកង្វល់មួយទៀតថា តើអ្នកណែនាំធ្វើនិក្ខេបបទនេះមានលក្ខណៈសម្បត្តិ និងចំណេះគ្រប់គ្រាន់ដើម្បីបណ្ដុះបណ្ដា លនិស្សិតសម្រាប់ការពារនិក្ខេបបទនោះដែរ ឬយ៉ាងណា ? ។

 

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឲ្យលោកបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំក្រុមការងារអ្នកបកប្រែឯកសារនានា ពីបរទេសទៅជាខេមភាសារ ដើម្បីបោះពុម្ភទុកសម្រាប់ដាក់នៅរាជបណ្ឌិត្យសភាកម្ពុជា និងនៅតាមបណ្ណាល័យនានាដើម្បីផ្តល់ជាទុន និងភាពងាយស្រួល ដល់សិស្ស និស្សិត និងបញ្ញវន្តក្នុងការសិក្សាស្រាវជ្រាវ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា« អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជ បណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ «អគារឥន្ទ្រទេវី» មានគោលបំណងសំខាន់ៗចំនួន៣រួមមាន ៖ ធ្វើជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត លើគ្រប់មុខជំនាញ ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និងជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្ត សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហា ញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិ ។ អគារនេះ ចំណាយថវិកាអស់ចំនួនជាង ១លាន៥ សែន ៤ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាងសែ៕

បញ្ហាគុណភាពនៃការសិក្សា និងលក្ខណៈសម្បត្តិរបស់សាស្ត្រាចារ្យដឹកនាំ បេក្ខជនបណ្ឌិតធ្វើនិក្ខេបបទនៅរាជបណ្ឌិត្យសភា គឺជាកង្វល់និងក្តីបារម្ភរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រោះសាស្ត្រាចារ្យដឹកនាំមានតិច តែបចេក្ខជនបណ្ឌិតមានចំនួនច្រើនលើសលុប។ សម្តេចតេជោ បានកត់សំគាល់ថា បណ្ឌិតដែលបញ្ចប់ការសិក្សានៅរាជបណ្ឌិត្យសភាមានចំនួនច្រើន ដែលធ្វើ ឲ្យកម្ពុជាមានចំនួនបណ្ឌិតច្រើនជាងគេបំផុតនៅលើពិភពលោក បើគិតតាមចំនួនប្រជាជន។ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាកម្ពុជា ពិនិត្យមើលឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់ទៅលើគុណភាពនៃការដាក់ពិន្ទុ និងអ្នកណែនាំនិក្ខេបបទ។

ចំណុចនេះគឺជាតិចំណុចដែលត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់យកចិត្តទុកដាក់ទៅ លើគុណភាពនៃការដាក់ពិន្ទុនិងអ្នកណែនាំនិក្ខេបបទ។ ខ្ញុំបង្ហាញអំពីកង្វល់ដោយកង្វល់ទី១ តើសាស្រ្តាចារ្យដឹកនាំទទួលនិស្សិតប៉ុន្មាននាក់ដើម្បីធ្វើនិក្ខេបបទ ហើយកង្វល់មួយទៀតថាតើអ្នកណែនាំធ្វើនិក្ខេបបទនេះមានលក្ខណៈសម្បត្តិនិងចំនេះគ្រប់គ្រាន់ដើម្បីបណ្ដុះបណ្ដា លផ្សិតសម្រាប់ការពារនិក្ខេបបទនោះដែរឬយ៉ាងណា។)

សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យបង្កើតស្ថាប័នសិក្សាស្រាវជ្រាវឲ្យបាន ច្រើន ដើម្បីប្រើប្រាស់ជាធាតុចូលសំខាន់ៗ សម្រាប់កិច្ចដំណើរការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជាមានស្ថាប័នស្រាវជ្រាវថ្នាក់ជាតិ សំខាន់ជាច្រើន ដូចជាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ គណៈកម្មការគោល នយោបាយសេដ្ឋកិច្ច និងស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រ និងចារកម្ម ដែលត្រូវបានបង្កើតឡើងតាំងពី១៩៩៧ ប៉ុន្តែមិនសូវមានអ្នកដឹងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឲ្យឯ.ឧ បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំក្រុមការងារអ្នកបកប្រែឯកសារនានា ពីបរទេសទៅជាខេមភាសារ ដើម្បីបោះពុម្ភទុកសម្រាប់ដាក់នៅរាជបណ្ឌិត្យសភាកម្ពុជា និងនៅតាមបណ្ណាល័យនានាដើម្បីផ្តល់ជាទុន និងភាពងាយស្រួល ដល់សិស្ស និស្សិត និងបញ្ញវន្តក្នុងការសិក្សាស្រាវជ្រាវ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជ បណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ «អគារឥន្ទ្រទេវី» មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ ធ្វើជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) លើគ្រប់មុខជំនាញ ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្ត សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហា ញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិ ។ អគារនេះ ចំណាយថវិកាអស់ចំនួនជាង ១លាន៥ សែន ៤ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាងសែ៕

 

 

 

គ្រោះរញ្ជួយដីកម្រិត៦.១ រ៉ិចទ័រវាយប្រហារព្រំដែនថៃ-ឡាវ

បាងកក ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារតំបន់ព្រំដែនរវាងប្រទេសថៃ និងប្រទេសឡាវនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់ និងការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។ នេះបើតាមសារព័ត៌មាន CNA។

ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីដែលមានកម្លាំង ៦.១ រ៉ិចទ័របានវាយប្រហារនៅជម្រៅ១០គីឡូម៉ែត្រប្រហែល៩២គីឡូម៉ែត្រភាគឦសាននៃស្រុក មួងណាន (Muang Nan) ក្នុងខេត្ត ណាន (Nan) ភាគខាងជើងប្រទេសថៃកាលពីវេលាម៉ោង ០៦៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅបាងកក)។

ឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនោះ បានជះពាសពេញតំបន់ភាគខាងជើងប្រទេសថៃ សូម្បីតែអ្នកដែលស្ថិតក្នុងអគារខ្ពស់ៗនៅឯរាជធានីបាងកក ដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រនៅភាគខាងត្បូងប្រទេសឯណោះ ក៏បានទទួលអារម្មណ៍ពីហេតុការណ៍នេះដែរ។

បើតាមអាជ្ញាធរថៃ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែពួកគេនឹងពិនិត្យមើលសំណង់ប្រវត្តិសាស្រ្តនៅក្នុងតំបន់ថា តើមានរងការប៉ះពាល់ដែរ ឬយ៉ាងណា៕

 

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែវិច្ឆិកាសីតុណ្ហភាពចុះត្រជាក់ក្នុងកម្រិតពី១៩-២១អង្សាសេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយនៅពេលព្រឹកសីតុណ្ហភាពចុះត្រជាក់ពីកម្រិត១៩ ដល់ ២១អង្សាសេ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពល មធ្យមលើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ។
២៖ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C៕

 

៩ខែ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាប្រមូលចំណូលថវិការដ្ឋប្រមាណ ១៩,១២៥ប៊ីលានរៀល

ភ្នំពេញ ៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ១៩,១២៥ប៊ីលានរៀល (ប្រមាណជិត៥ពាន់លានដុល្លារ) ស្មើនឹង៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។ នេះបើយើងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស បានបញ្ជាក់ថា «តាមរយៈរបាយការណ៍បូកសរុប, រហូតមកដល់ត្រីមាសទី៣នេះ គ្រប់ផ្នែកនៃផែនការសកម្មភាពរួមនៃការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។ ក្នុងរយៈពេល៩ខែនេះ, រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ១៩,១២៥ប៊ីលានរៀល ស្មើនឹង៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩»។

ការអនុវត្តផែនការប្រមូលចំណូលប្រចាំត្រីមាសទី៣ បង្ហាញថា ទិន្នផលចំណូលបានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករ មានប្រមាណ ៤៩%, ពន្ធដារ មានប្រមាណ ៣២%, ចំណូលមិនមែនសារពើពន្ធ មានប្រមាណ ១២% និងចំណូលផ្សេងៗប្រមាណ ៦%។ រីឯការអនុវត្តចំណាយស្ថិតក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបានតាមច្បាប់ជាធរមាន។ សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ ទាំងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ក្របខ័ណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថា អាចសម្រេចបានគោលដៅប្រចាំឆ្នាំ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរទៅតាមការគ្រោងទុក៕

ចិន ៖ ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅហុងកុងដោយព្រឹទ្ធសភាអាមេរិក ជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ

ហុងកុង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងកាលពីម្សិលមិញថា ប្រទេសចិនបានថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅហុងកុងដោយព្រឹទ្ធសភាអាមេរិក។

លោក កេង សួង (Geng Shuang) បាននិយាយថា សេចក្តីព្រាងច្បាប់ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីថ្ងៃអង្គារនោះគឺជាការធ្វេសប្រហែសមិនពិនិត្យមើលលើអង្គហេតុ និងការពិត និងជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងទីក្រុងហុងកុងយ៉ាងច្បាស់។ លោកចាត់ទុក សកម្មភាពនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

លោកបានបន្តថា បញ្ហាដែលទីក្រុងហុងកុងជួបប្រទះគឺមិនមែនជាបញ្ហាសិទ្ធិមនុស្សឬលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែគឺជាការបញ្ឈប់អំពើហិង្សានិងភាពវឹកវរ, ការប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋនិងស្តារស្ថិរភាពឡើងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ លោកបន្ថែមថា សកម្មភាពបែបនេះនឹងមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនប៉ុណ្ណោះទេប៉ុន្តែថែមទាំងផលប្រយោជន៍របស់អាមេរិកនៅក្នុងទីក្រុងហុងកុងផងដែរ ហើយបានថារាល់ការប៉ុនប៉ងទាំងអស់ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងឬរារាំងការអភិវឌ្ឍរបស់ចិនគឺគ្មានប្រយោជន៍ទេ៕

 

កម្ពុជាត្រូវបានជ្រើសរើសជាអ្នករាយការណ៍ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌នៃអង្គការយូណេស្កូ

ប៉ារីស ៖ ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ លោក ដេវីត មាសកេត ត្រូវបានជ្រើសរើសធ្វើជាអ្នករាយការណ៍សម្រាប់គណៈកម្មការទី៤ ទទួលបន្ទុកកិច្ចការវប្បធម៌ និងបេតិកភណ្ឌ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌ ខណៈដែលវេទិកានេះកំពុងតែប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ការជ្រើសរើសតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ ជាអ្នករាយការណ៍នាពេលនេះ មិនត្រឹមតែបានផ្តល់កិត្តិយសដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានពង្រីកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀត ក្នុងនាមជាប្រទេសដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។

ទន្ទឹមគ្នានេះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញចូលរួមប្រជុំ និងចែករំលែកទស្សនទានអំពីវិស័យវប្បធម៌ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតឆ្នៃប្រឌិតផងដែរ៕

 

MRC ៖ បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមនឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង

ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយព្រមានពីការវាយប្រហារ បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានបន្ទាន់បានបញ្ជាក់ថា គ្រោះរាំងស្ងួតនឹងវាយប្រហារធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជា និងប្រទេសបីទៀតរួមមាន ថៃ វៀតណាម និងឡាវ។ តែប្រទេសថៃ និងប្រទេសកម្ពុជា នឹងរងនូវការវាយប្រហារនេះ ខ្លាំងជាងប្រទេសឡាវ និងប្រទេសវៀតណាម។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីការវិភាគទិន្នន័យបឋមរបស់ គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា គ្រោះរាំងស្ងួតបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងបាតុភាពអែល នីណូ (El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខ្ពស់ខុសប្រក្រតី៕

ខាងក្រោមជាសេចក្តីសេចក្តីប្រកាសព័ត៌មានបន្ទាន់របស់គណៈកម្មការទន្លេមេគង្គ ៖

 

ត្រាំបញ្ជាឱ្យបញ្ជាឲ្យបញ្ជូនកងទ័ព ប្រព័ន្ធរ៉ាដា និងកាំជ្រួចន្ថែមទៀតទៅអារ៉ាប៊ីសាអូឌីត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ជូនកងទ័ពអាមេរិក ប្រព័ន្ធរ៉ាដា បូករួមនិងកាំជ្រួចមីស៊ីលបន្ថែមទៀត ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសប្រឆាំងនឹងការគំរាមកំហែងដោយមីស៊ីល ឬការវាយប្រហារតាមផ្លូវអាកាសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik។

លោក ត្រាំ បានបញ្ជាក់ក្នុងលិខិតដែលផ្ញើជូនសភាអាមេរិកថា ការដាក់ពង្រាយកម្លាំងយោធានេះ ក៏មានរួមបញ្ចូលផងដែរនូវកងកម្លាំងទ័ពអាកាសមួយក្រុម សំដៅគាំទ្រដល់ប្រតិបត្តិការរបស់យន្ដហោះចម្បាំងអាមេរិក ចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងកងទ័ពកងយន្ដហោះចម្បាំងចំនួនពីរ ដែលនឹងទៅដល់អារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ។

បើតាមលោក ដូណាល់ ត្រាំ ការបញ្ជូនកងទ័ពបន្ថែមនេះ នឹងធ្វើឱ្យចំនួនកងទ័ពអាមេរិកនៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីតកើនដល់ជិត ៣,០០០នាក់ ហើយពួកគេអាចនឹងត្រូវឈរជើងសម្រាប់រយៈពេលយូរ ទៅតាមភាពជាក់ស្ដែងនៃបេសកកម្មខាងលើ។ ព្រមពេលជាមួយគ្នា លោក ត្រាំ បានបញ្ជាក់ជាមុនថា ទីក្រុងរីយ៉ាដគឺជាអ្នកចេញថ្លៃចំណាយនានា សម្រាប់ការដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម។

សូមជម្រាបថា កាលពីខែកញ្ញាកន្លងទៅ មន្ទីរបញ្ចកោណបានយល់ព្រមបញ្ជូនកងទ័ពបន្ថែម ទៅកាន់អារ៉ាប៊ីសាអូឌីត ក្រោយមានការវាយប្រហារលើរោងចក្រប្រេងចំនួនពីរ ដែលប្រទេសទាំងពីរចោទថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត៕

 

កម្ពុជាចាញ់ម្ចាស់ផ្ទះហុងកុង ២-០ ខណៈកីឡាករសំខាន់ម្នាក់ទទួលកាត​ក្រហម​

ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ក្រុម​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ហុងកុង​ក្នុង​លទ្ធផល ២-០ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ FIFA World Cup 2022 ។​

២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​ហុងកុង​រកបាន​ដោយ​កីឡាករ James Stephen Gee Ha នៅ​នាទី​២១ និង Roberto Junior នៅ​នាទី​៨៣ ខណៈ​ប្រធាន​ក្រុម​កម្ពុជា សឿ​យ វិសាល ទទួលបាន​កាត​ក្រហម​នៅ​នាទី​៧៨​។​

លោក Mixu Paatelainen គ្រូបង្វឹក​ហុងកុង​បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ការប្រកួត​នេះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​ក្រុម​យើង​លេង​បានល្អ​ជាមួយ​ស្មារតី​ក្រុម​ដែល​យើង​ព្យាយាម​អភិវឌ្ឍន៍​។ លោក​ថា យើង​លេង​ជា​ក្រុម​បានល្អ​ចេះ​ជួយ​គ្នា​និង​ជាពិសេស​យើង​លេង​ក្នុង​ទឹកដី​ដែលមាន​អ្នកគាំទ្រ​យើង​ច្រើន​ជួយ​ជា​កំលាំងចិត្ត​ក្រុម​។​

​ចំណែក​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix G. Dalmas បាន​លើកឡើងថា ជាដំបូង​គឺ​អបអរ​ដល់​ហុងកុង​ដែល​ទទួលបាន​ជ័យជំនះ​ក្នុងការ​ប្រកួត​នេះ​។ ថ្វីត្បិតតែ​យើង​មិនបាន​ទទួលលទ្ធផល​ដែល​យើង​ចង់បាន តែ​ខ្ញុំ​ពេញចិត្ត​និង​របៀប​លេង​របស់​កីឡាករ ដែល​ព្យាយាម​លេង​តាម​ទម្រង់​និង​ព្យាយាម​គ្រប់គ្រង​បាល់​។​ លោក​បាន​បន្តថា ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ដែល​ការខិតខំ​របស់​កីឡាករ​យើង មិនអាច​ទទួលបាន​ល​ទ្ធ​ផល​ដែល​ពួកគេ​សម​ទទួលបាន​ព្រោះ​ការប្រឹងប្រែង​របស់​ពួកគេ​។

​សរុប​ពិន្ទុ​បណ្ដោះអាសន្ន​ពូ​ល C អ៊ីរ៉ាក់​មាន​១១​ពិន្ទុ ឈរ​កំពូល​តារាង​ពីលើ​បា​រ៉ែ​ន​មាន​៩​ពិន្ទុ​។ អ៊ីរ៉ង់​ស្ថិតនៅ​លេខ​៣​មាន​៦​ពិន្ទុ​។ ហុងកុង​ឈរ​លេខ​៤​មា​៥​ពិន្ទុ ខណៈ​កម្ពុជា ស្ថិតនៅ​បាត​តារាង​មាន​១​ពិន្ទុ​៕

 

ថ្ងៃនេះ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀម បុប្ផាទេវី, ក្រសួងទេសចរណ៍ណែនាំឱ្យម្ចាស់មណ្ឌលកម្សាន្តផ្អាកលក់គ្រឿងស្រវឹង

ភ្នំពេញ ៖ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវីក្រសួងទេសចរណ៍ចេញសារាចរណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ផ្អាកអាជីវកម្មរយៈពេល០១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

សារាចរបានបន្តថា ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្តូតែក រង្គសាល និងបៀរហ្គាឌិននៅទូទាំងរាជធានី-ខេត្តត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេល១ថ្ងៃ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

២៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។

៣៖ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕

 

 

ប្រធានស្ថាបនិក ICAPP ចាត់ទុកសម្តេចតេជោ ជាវីរៈជនគំរូមួយរូប ចំពោះការដឹកនាំនៅកម្ពុជា

​ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បាន​ទទួលជួប លោក ហូស្សេ ឌឺ វីនេហ្សៀ (Jose de Venecia) អតីតប្រធានសភាហ្វីលីពីន និងជាប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP)​ នៅវិមានសន្តិភាព។

លោក Jose de Venecia បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូប លោកនិងគណៈប្រតិភូ និងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​នេះ។ លោកបានកោតសរសើរ ចំពោះការដឹកនាំ របស់សម្ដេចតេជោ ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ សម្តេចតេជោដែលដឹកនាំ​កម្ពុជា ឲ្យមានសុខសន្តិភាព និងមានការរីកចម្រើន ធ្វើឲ្យកម្ពុជា ជាប្រទេសគំរូមួយ ដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់ បានចាត់ទុកសម្ដេច ជាវីរៈជនគំរូមួយ ចំពោះការដឹកនាំនៅកម្ពុជា។

លោក Jose de Venecia បានជម្រាបជូនសម្ដេចតេជោដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំក្រោយ នឹងមានការប្រារព្ធខួប​២០ឆ្នាំ របស់ ICAPP ក្នុងន័យនេះ លោកបានអញ្ជើញ​សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលជាស្ថាបនិក នៃការបង្រួបបង្រួមជាតិនៅកម្ពុជា ដើម្បីចូលរួមថ្លែងសន្ទរកថា​ ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសន្យាថា នឹងអញ្ជើញទៅចូលរួម ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០​នេះ ដើម្បីចូលរួម ថ្លែងសន្ទរកថាគន្លឹះមួយ បង្ហាញអំពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសពីសង្គ្រាមហែកហួរ ពីប្រទេសខ្ទេចខ្ទាំ ដល់កម្រិតសូន្យ មកជាប្រទេសមានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យនាពេលសព្វថ្ងៃ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃនេះ និងជូនពរលោកប្រធាន (ICAPP)​ ​ និងគណៈប្រតិភូជួបសំណាងល្អ ជោគជ័យការងារជាបន្តបន្ទាប់៕

 

មីយ៉ាន់ម៉ា ចាត់ទុកកម្ពុជាជោគជ័យ ក្នុងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសនាការជាមួយ លោក ហេនរី វ៉ាន់ ធៀ អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩នេះ ខណៈដែលលោកអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។

សម្តេចប្រធានរដ្ឋសភា និងលោក ហេនរី វ៉ាន់ ធៀ បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ កម្ពុជា-មីយ៉ាន់ម៉ា ដែលមានតំាងពីយូរណាស់មកហើយ ត្រូវបានបន្តលើកកម្ពស់ទំាងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៅលើការងារទ្វេភាគី និងពហុភាគី ពិសេសបានគំាទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

លោក ហេនរី វ៉ាន់ ធៀ បានលើកឡើងថាដើម្បីឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត កម្ពុជានិងមីយ៉ាន់ម៉ា ត្រូវជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ លោកអនុប្រធានាធិបតី បានអបអរសាទរ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ទទួលបានជោគជ័យ។ ប្រទេសមីយ៉ាន់ម៉ានឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំនេះបន្តពីកម្ពុជានៅឆ្នាំ២០២០ខាងមុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅកម្ពុជាបានឆ្លុះបញ្ចាំងឲ្យឃើញ ពីវឌ្ឍនភាពរីកចម្រើន នៃទំនាក់ទំនង មិត្តភាព ស្អិតរមួត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ កម្ពុជាមីយ៉ាន់ម៉ា ទំាងពេលបច្ចុប្បន្ន និងអនាគត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានលើកឡើងថា រដ្ឋសភាកម្ពុជា គាំទ្រ និងពេញទឹកចិត្តចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានអនុវត្តជាមួយគ្នាយ៉ាងសកម្មទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនំាមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទំាងសងខាង។ សម្តេចបានគូសបញ្ជាក់ថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមអាស៊ាន ពិតជាមានសារៈសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត នៅចំពោះមុខសភាពការណ៍សកលលោក កំពុងមានការប្រែប្រួលវិវឌ្ឍន៍ឥតឈប់ឈរ ។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចំពោះកិច្ចខិតខំស្វែង រកដំណោះស្រាយនយោបាយផ្ទៃក្នុងរួម ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ៕