All posts by មេគង្គ ប៉ុស្តិ៍

មនុស្ស​៣​នាក់​ស្លាប់​​ក្នុង​ហេតុការណ៍យន្តហោះ​បុក​គ្នា​នៅ​រដ្ឋ​តិច​សាស់​

​តិច​សាស់​៖​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​យន្តហោះ​ពីរ​គ្រឿង​បាន​ហោះ​បុក​គ្នា​បណ្ដាលអោយ​ធ្លាក់​ភ្លាមៗ​នៅក្នុង​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​កាលពី​ល្ងាច​ថ្ងៃទី ៣១​ខែ​ឆ្នូ ឆ្នាំ​២០១៦​ង​។​
តាម​សម្ដី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នោះបាន​អោយដឹងថា គេ​ឃើញ​យន្តហោះ​មួយគ្រឿង​បាន​ហោះ​ទៅបុក​ស្លាប​យន្តហោះ​មួយគ្រឿង​ផ្សេងទៀត​ទើប​បណ្ដាលអោយ​យន្តហោះ​ទាំងពីរ​ធ្លាក់​។ យន្តហោះ​ទាំងពីរ​ជា​យន្តហោះ​ខ្នាតតូច និង​មិនដឹងថា យន្តហោះ​ទាំងពីរ​នោះ​ហោះ​មកពីណា​ទេ​។ យន្តហោះ​ទីមួយ​ធ្លាក់​មកលើ​ផ្លូវជាតិ និង​យន្តហោះ​មួយទៀត​ធ្លា​ក់មក​ចូល​ឃ្លាំង​សំរាប់​ចត​កាណូត​៕

d256753b-7367-454a-85f9-45ffdfe7c10dmckinney-plane

ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់​បុរស​ម្នាក់ ខណៈ​កំពុង​ដេក​ក្នុង​អង្រឹង​

រាជធានី​ភ្នំពេញ​៖​មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង គ្រា​ដែល​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ យក​ញញួរ​វាយ​រហូត​ទាល់តែ​ស្លាប់ ខណៈ​កំពុងតែ​ដេក​លង់លក់​ក្នុង​អង្រឹង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧​នេះ ស្ថិតក្នុង​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​កំពុងតែ​ដេក​លង់លក់ នៅក្នុង​អង្រឹង​ដែល​ចង់​នៅក្រោម​ដើមឈើ ហើយ​តែមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បានធ្វើ​សកម្មភាព​យក​ញញួរ​ដែក មក​វាយ​ទាំង​កម្រោល បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​។​
​ទោះបីយ៉ាងណា​បើតាម​អធិការ​ខណ្ឌដង្កោ​លោក ជឹម ស៊ីថា បាន​បញ្ជាក់ថា កម្លាំង​នគរបាល​ជំនាញ​របស់លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​មិត្តភក្តិ​រស់នៅ​ជាមួយ​ជនរងគ្រោះ ដើម្បី​យកទៅ​សួរនាំ​ផងដែរ​៕

fn-2017-01-02-10-12-21-1fn-2017-01-02-10-12-21-0

មន្ត្រី​ទូត​រុស្ស៊ី​៣៥​រូប វេច​បង្វិច​ចាកចេញ​ពី​អាមេរិក​យ៉ាង​តក់ក្រហល់​

​វ៉ាស៊ីនតោន​៖​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន ៣៥​នាក់​បាន​ចាកចេញ​យ៉ាង​តក់ក្រហល់​ពី​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃអាទិត្យ ទី​០១ ខែមករា ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​បណ្តេញ​ពួកគេ​ចេញ​ដោយ​ទុកពេល ៧២​ម៉ោង​ឲ្យ​រៀបចំ​ឥ​វ៉ាន់​។​
​ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Ria Novosti បាន​រាយការណ៍​ថា យន្ដហោះ​ខាងលើ​ដឹក​មន្ត្រី​ទូត​រុស្ស៊ី ៣៥​នាក់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​សរុប ៩៦​នាក់​ដែល​នឹងធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​ត្រូវបាន​បណ្ដេញចេញ​នៅក្នុង​ក្របខ័ណ្ឌ​នៃ ការដាក់ទណ្ឌកម្ម​រប​ស់​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រឆាំង​សម្រាប់​ការចោទប្រកាន់ថា បាន​ជ្រៀត​ជ្រែ​ត​ចូលក្នុង​កិច្ចការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​៨ ខែ វិច្ឆិកា​។ មន្ត្រី​ទូត​ទាំង​៣៥​នាក់ នេះ​ជាប់​ចោទថា​ជា​សមាជិក​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​រុស្ស៊ី GRU និង FSB ដែល​ក៏​ជា​កម្មវត្ថុ​នៃ​ការដាក់ទណ្ឌកម្ម​នេះ​ផងដែរ៕

fn-2017-01-02-09-52-15-0

ចាប់​រថយន្ត​ប្រ​កុង​ដឹកឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​យូ​នី​គ្រី​ន​២​គ្រឿង​

ខេត្តមណ្ឌលគិរី​៖​តាម​បញ្ជា​ផ្ទាល់​របស់លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្ត លោក យិន ច​ន្ច័​ទី មេបញ្ជាការ​វរៈ​ការពារ ព្រំដែន​គោគ​លេខ​១០៣​ដឹកនាំ​កំលាំង​ចុះ​ចាប់​ឃាត់​រថយន្ត ប្រ​កុង​ដឹកឈើ​ធំៗ​ចំនួន​ពីរ​គ្រឿង រួមទាំង​មនុស្ស​ប្រាំ​នាក់ ខណៈ​កំពុង​ដឹកឈើ​បម្រុង​ចូលទៅក្នុង​ក្រុមហ៊ុន​យូ​នី​គ្រី​ន​ដោយ​ខុសច្បាប់ កាប់​ឈើ​ពី​ក្រៅ​ទីតាំង​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​តែ​ហាមឃាត់ បច្ចុប្បន្ន​វត្ថុតាង បញ្ជូនមក​ផ្ញើ​នៅ​អធិការដ្ឋាន​ស្រុក​កោះ​ញែក​កាលពី​យប់​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៧​។​
សម​ត្ត​កិ​បាន​ឲ្យ​ដឹ​ថា ក្នុង​ការឃាត់​ចាប់​រថយន្ដ​ខាងលើនេះ​គឺ​បាន​ឃាត់​តៃកុងរ​ថយ​ន្ថ​ចំនួន​ពីរ​នាក់ ព្រួ​បីនាក់ ដែល​ដឹកឈើ​គគីរ​បម្រុង​ដឹក​ចូលក្នុង​ឃ្លាំង​ក្រុមហ៊ុន យ៉ូ​នី​គ្រី​ន ចំណុច​ជើងភ្នំ​ក្រោល​ស្ថិតនៅ​ក្នុងស្រុក​កោះ​ញែក​ខេត្ត​ម​ណ្ដ​ល​គិរី ខណៈ​រថយន្ដ​ពី​គ្រឿង​ផ្សេងទៀត​ត្រូវបាន​រត់គេច​ចូល​ព្រៃ​ក្រោយពី​ដឹងថា​កំលាំង​សមត្ថកិច្ច​ចា ប់​ឃាត់​រថយន្ដ​នៅខាងមុខ​។​
​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ មន្ត្រី​ក្នុងស្រុក​កោះ​ញែក​ដូចជា​ស្ងៀមស្ងាត់​ខ្សឹប​ខ្សាវ​គ្នា​ដូច​គ្មាន​រឿង​អី ប​ច្ច​ប្បន្ន​នេះ​ទាំង​រថយន្ត និង​មនុស្ស​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​កោះ​ញែក​រង់ចាំ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ចុះទៅ​ត្រួតពិនិត្យ​ជាក់ស្ដែង​។​
ប្រភពពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ដ​ខាងលើនេះ​បានធ្វើការ​ដឹកជញ្ជូន ឈើ​ជា​យូរ​ខែ​មកហើយ ដោយ​ដឹក​ចេញពី​ចំណុច​តំបន់​ព្រៃ​ចាស់​ជាប់​ដី ក្រុមហ៊ុន​យូ​នី​គ្រី​ន ហើយ​កាប់​អារ​សុទ្ធតែ​ប្រភេទ​ឈើ​ធំៗ​ដូចជា​ឈើ គគីរ កកោះ សុ​ក្រំ ដែលមាន​មុខកាត់​ធំៗ​។ ពលរដ្ឋ​បាន​បន្តថា ការដឹកជញ្ជូន​ឈើ​ខាងលើនេះ​ធ្វើទៅ​យ៉ាង​រលូន​ដោយ​ពុំ​ឃើញ ជំនាញ​ចុះទៅ​បង្ក្រាប​នោះឡើយ ទើបតែ​បែកធ្លាយ​ព័ត៌មាន​ដល់​ទៅ ព្រះរាជអាជ្ញា​ខេត្ត ទើប​លោក ចេញ​បញ្ជា​ឲ្យ​ចាប់​ជាបន្ទាន់​តែម្តង​៕

15857229_1813942018844360_188630609_o15822333_1813942015511027_813850138_n15820636_1813942022177693_525828744_o

ឃាតករ​ដៃ​ឆៅ​ចាប់​អា​រកម​នុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់​នៅ​ក្នុង​បន្ទប់​ជួល

​ខេត្តសៀមរាប​៖​មនុស្ស​៣​នាក់​ត្រូវ​ឃាត​ករដៃ​ឆៅ​ចាប់​អារ​.​ក​នៅក្នុង​បន្ទប់​ជួល​បណ្ដាល​ឲ្យ​បុរស​២​នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​រងរបួស់​ធ្ងន់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១ ខែមករា​ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ក្រុមទី​៦ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១​ឈ្មោះ ឃុន សុ​យឹ​ន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត​ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេ​ត្រ​កំពត​(​ស្លាប់​)​។ ទី​២​ឈ្មោះ វេត រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ធ្វើការ​ជាមួយគ្នា មានស្រុក​កណើត​នៅ​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ​(​ស្លាប់​)​។ ទី​៣​ឈ្មោះ ឡេង ស្រី​ពៅ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​ជាមួយគ្នា​ស្រុកកំណើត​នៅ​ភូមិ ឃុំ​កា​រ៉​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ មាន​២​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​។​
​ស្ដ្រី​ដែល​រងរបួស​ធ្ងន់ ដោយ​ត្រូវ​ឃាតក​អារ​-​ក និង​កាត់​ដៃ​ម្ខាង​ចោល តែ​នៅមាន​ដង្ហើម ក៏បាន​ខ​ល​ទៅ​បងប្អូន​មកជួយ ពេលនេះ កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ត្រីរ​ពេទ្យ មិនទាន់​ដឹងថា​ទៅជា​យ៉ាងណា​នៅឡើយ​។​តាម​ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​បានអោយដឹង ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៣​នាក់​ដែល​ត្រូវ​ឃាតក​សម្លាប់​អាក​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ី​ប​អ​ង្គេ​ត​អោយ​ច្បាស់លាស់​សិន មិនទាន់​សន្និដ្ឋានថា គឺជា​រឿង​គំនុំ ឬ ជា​រឿង​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះទេ ព្រោះ​ទ្រព្យសម្បត្តិ​មួយចំនួន ព្រមទាំង​មាន​ឯកសារ របស់​បុគ្គលិក​ទាំង​៣​នាក់​នោះ ឃើញ​នៅក្នុង​បន្ទប់​ជួល​។ យ៉ាងណា​អ្វីដែល​គួ​ឲ្យ​ចាប់អារម្មណ៍​នៅត្រង់ថា​ឃាតករ​ពិតជា​ជំនាញ​និង​ខ្លាំង​ព្រោះ​មនុស្ស​ប្រុស​ពីរ​នាក់​ត្រូវ​វា​ចាប់​អាករ​បាន​។​
​លោក ភឹង ចិន្តា​រ៉េត​ស្នងការ​នគរបាល​រង​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧​នេះ​ថា កម្លាំង​នគរបាល​របស់លោក បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ហើយ ហើយ​បាន​នឹង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។ លោក​ថា លោក​មិនទាន់​ហ៊ាន​ប្រាប់ថា មាន​ជនសង្ស័យ​ប៉ុន្មាន​នាក់​នោះទេ ដែល​ធ្វើ​សកម្មភាព​ចូលទៅ​ប្លន់​ទ្រព្យសម្បត្តិ តែ​ជនរងគ្រោះ​ដឹង​ទាន់​ក៏​សម្លាប់​តែម្តង​៕

 

 

 

បាញ់រះ​លើ​ក្លឹប​កម្សាន្ត​មួយ​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ស្លាប់​មនុស្ស​ច្រើន​នាក់​

​តួ​ក​គី​៖​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​លោក វ៉ា​ស៊ី​ប សា​ហ៊ី​ន បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់​៣៥​នាក់​បាន​ស្លាប់ និង​៤០​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​បុរស​ម្នា​ក់បាន​បាញ់រះ​ទៅលើ​ក្លឹប​កម្សាន្ត​មួយ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​។ នេះ​ដោយ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ជាមួយគ្នានេះ​អភិបាលក្រុង​រូបនេះ​បានចាត់ទុក​ការបាញ់រះ​នេះ គឺជា​ការវាយប្រហារ​ភេរវកម្ម​។ លោក​ថ្លែងថា មនុស្ស ៣៥​នាក់ បាន​បាត់បង់​ជីវិត​របស់​ពួកគេ ក្នុងនោះ​មាន​ទាំង​មន្ត្រីប៉ូលិស​ម្នាក់​ផងដែរ​។​
​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ប្រហែល​៥០០​ទៅ​៦០០​នាក់​ស្ថិតនៅក្នុង​ក្លឹប​នោះ​នៅពេល​កើតហេតុ​។ មនុស្ស​មួយចំនួន​នៅក្នុង​ពិធី​នោះ បាន​លោត​ចូល​ទឹក ដើម្បី​គេច​ពី​ការបាញ់រះ ហើយ​បន្ទាប់មក​ប៉ូលិស​ជួយសង្គ្រោះ​។​
​គួរ​បញ្ជាក់ថា ការបាញ់រះ​នេះ​កើតឡើង​មិន​ដល់​មួយខែ​ផង ក្រោយពី​ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​២​នៅ​ខាងក្រៅ​កីឡដ្ឋាន​បាល់ទាត់​កាលពី​ថ្ងៃទី​១០ ខែធ្នូ ដែល​បានសម្លាប់​មនុស្ស​៤៤​នាក់ បង្កឡើង​ដោយ​ពួក​ឧទ្ទាម​ឃឺ​ត​៕

2

កូរ៉េខាងជើង​ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​

​កូរ៉េខាងជើង​៖​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានប្រកាសថា ប្រទេស​នេះ​ជិត​ចាប់ផ្ដើម​សាកល្បង​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ហើយ​។
​មេដឹកនាំ​កុម្មុយនីស្ត​មួយ​នេះ​បាន​ថ្លែងថា ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​សម្ភារៈ​សឹក​ថ្មីៗ បាននិងកំពុង​ដំណើរកា​រ​ទៅ​យ៉ាងសកម្ម ហើយ​ការរៀបចំ​សម្រាប់​សាកល្បង​គ្រាប់​ឆ្លង​ទ្វីប ក៏​កំពុង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​២០១៦​កន្លងមក​កូរ៉េខាងជើង​ក៏បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​បាលី​ស្ទីក​ជាច្រើនលើក​ផងដែរ បើទោះបីជា​អ្នកជំនាញ​មួយចំនួន​និយាយថា រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ មិនទាន់មាន​សមត្ថភាព​ផលិត​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប បំពាក់​ក្បាល​គ្រាប់បែកនុយក្លេអ៊ែរ ដែល​អាច​បាញ់​ទៅដល់​អាមេរិក​នោះឡើយ​៕

1

យក​គ្រាប់បែក​ញាត់​ទ្រូង​មិត្តភក្តិ​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ទាំង២​នាក់

ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ស្រវឹងស្រា​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​មិត្តភក្តិ ហើយ​សួររក​ទូរស័ព្ទ​របស់ខ្លួន តែ​រក​មិនឃើញ ក៏​យក​គ្រាប់បែក​ដាក់​ទ្រូង​មិត្តភក្តិ​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ទាំង​២​នាក់​តែម្តង​។ ហេតុការណ៍​នេះ​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ត្របែក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនបង្ក ឈ្មោះ សំ សា​រ៉ា​ត ហៅ​ជា ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ី​រ៉ូ​ស ពណ៌​ក្រហម​ខ្មៅ ដោយ​ភ្ជាប់​មកជា​មួយ​នៅ​គ្រាប់បែក​មួយគ្រា​ប់ មក​ឈប់​មុខផ្ទះ​ឈ្មោះ សូ ណាក់ អាយុ​៤១​ឆ្នាំ ហើយ​បាន​ជួប​ជនរងគ្រោះ​ឈ្មោះ ខុ​ញ ខា អាយុ​៤៣​ឆ្នាំ ដោយបាន​សួររក​ទូរស័ព្ទ​របស់ខ្លួន ហើយ​ឈ្មោះ ខុ​ញ ខា ឆ្លើយថា​មិនឃើញ​រួច ជនបង្ក​ជិះ​ម៉ូតូ​ចេញទៅ​វិញ​មួយសន្ទុះ ក្រោម​មក​ត្រឡប់មកវិញ​។​
​នគរបាល​បន្ដថា ពេល​ត្រឡប់មកវិញ ជនបង្ក​បាន​យក​គ្រាប់បែក​មក​ដាក់​ញុ​ក​ទ្រូង​ឈ្មោះ ខុ​ញ ខា រួច​និយាយថា «​បើ​ឯង​ស្រលាញ់គ្នា យើង​ងាប់​ទាំងអស់គ្នា​» ថា​រួច​ជនបង្ក​ក៏បាន​ដក​គ្រាប់​បែកចេញ​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​។​
​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ដ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2017-01-01-04-35-12-2

fn-2017-01-01-04-35-12-1fn-2017-01-01-04-35-12-0

ព្រឹត្តិការណ៍​ដែល​កើតឡើង​កក្រើក​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦

​ពិភពលោក​៖​ជន​ស៊ីវិល​ក្នុងប្រទេស​ស៊ី​រី ប្រទេស​អ៊ីរ៉ាក់ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ពិតជា​នឹង​កត់សម្គាល់​ឆ្នាំ​២០១៦​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ប្រជាជន​អាមេរិក​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​បាន​បោះឆ្នោត​ឲ្យ​លោក Donald Trump ជាប់​ជា​ប្រធានាធិបតី​អាមេរិក ។ មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ស្អប់ និង​គ្រោះមហន្តរាយធម្មជាតិ​នៅ​ទូទាំង​ទ្វីប ។ ឆ្នាំ​២០១៦ នេះ​បានបង្ហាញ​ពី​សោកនាដកម្ម​ជាច្រើន​ទាំង​មនុស្សជាតិ និង​ធម្មជាតិ ។​
​ខែមករា​
​ថ្ងៃទី​១៥ ខែមករា​
​តៃវ៉ាន់​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស្រី​ជា​លើកដំបូង ៖ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​របស់​តៃវ៉ាន់​នេះ ប្រធាន​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​លោកស្រី Tsai Ing-wen បាន​កាន់តំណែង​ជា​លើកដំបូង​ជាមួយនឹង​ការទទួលបាន​សម្លេងឆ្នោត ៥៦.១​ភាគរយ ។ លោកស្រី Tsai បាន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែឧសភា ។​
​ថ្ងៃទី​២០ ខែមករា​
​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​មេរោគ Zika ៖ បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក WHO វីរុស Zika បាន​រីក​រាលដាល​ការផ្ទុះ​នៅក្នុង​ទ្វីបអាមេរិក ។ មេរោគ​នេះ​បណ្តាល​ឲ្យ​ក្បាល​តូច ក្នុងចំណោម​ទារក​ដែល​ម្តាយ​ត្រូវបាន​ឆ្លង​មេរោគ​នេះ ។ អ្នក​ឆ្លង​មេរោគ​នេះ​ប្រមាណ ៤​លាន​នាក់​ត្រូវបាន​រកឃើញ​មកទល់ពេលនេះ ។​
​ខែមីនា​
​ថ្ងៃទី​៣ ខែមីនា​
​ដាក់ទណ្ឌកម្ម​ប្រទេស​កូរ៉េខាងជើង ៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជា​ឯកច្ឆ័ន្ទ​បានដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​បាន​បាញ់​រ៉ុក្កែត​ដែល​ដាក់ចូល​ទៅក្នុង​គន្លង​ផ្កាយរណប​មួយ​នៅ​ខែកុម្ភៈ ។​
​ថ្ងៃទី​១៥ ខែមីនា​
​លោក Htin Kyaw បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ប្រទេស​មី​យ៉ាន់​ម៉ា ៖ សភា​មី​យ៉ាន់​ម៉ា​បាន​បោះឆ្នោត​ឲ្យ​លោក Htin Kyaw ជា​ប្រ​ធានា​ធីប​តី​ដែល​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ចូលទៅក្នុង​រដ្ឋាភិបាល ។​
ថ្ងៃទី​២២ ខែមីនា​
​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ៖ មនុស្ស ៣២​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Zaventem និង​នៅក្នុង​ស្ថានីយ​រថភ្លើង Maelbeek នៅ​ទីក្រុង Brussels ។ ក្រុម​រដ្ឋ​ឥស្លាម​បីនាក់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ដោយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Khalid el-Bakraouie, Ibrahim el-Bakraoui និង Najim Laachraoui ដែល​ក៏​ត្រូវបាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នោះ​ផងដែរ ។​
​ថ្ងៃទី​២៧ ខែមីនា​
​ការ​បំផ្ទុះ​គ្រាប់បែក​បុណ្យ Easter នៅ​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង Lahore ៖ មនុស្ស ៧៥​នាក់​បាន​ស្លាប់ និង​ជាង ៣៤០​នាក់​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ដែល​បាន​វាយប្រហារ​ឧទ្យាន Gulshan-e-Iqbal នៅ​ទីក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន ។ ការវាយប្រហារ​នេះ​បាន​អះអាង​ដោយ​ក្រុម​គណបក្ស Jamaat-ul-Ahrar ដែល​បានកំណត់​គោលដៅ​លើ​ពួក​គ្រី​ស្ទា​ន​ដែល​កំពុង​ប្រារព្វ​ពិធីបុណ្យ Easter ។​
​ថ្ងៃទី​៣០ ខែមីនា​
‘​ស្នេហា​គឺមាន​នៅក្នុង​ខ្យល់​’ ៖ បុរស​ជនជាតិ​អេ​ហ្ស៊ី​ប Seif Eddin Mustafa បាន​ប្លន់​យន្តហោះ EgyptAir ដែល​ហោះហើរ​ពី​ប្រទេស​អេ​ហ្ស៊ី​ប​ទៅកាន់​ទីក្រុង Cairo ។ យន្តហោះ​នេះ​ត្រូវបាន​បង្វែរ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង Larnaca នៅក្នុង​ប្រទេស​សាយ​ព្រឺស ជា​កន្លែង​ដែល​លោក Mustafa ទាមទារ​យកប្រពន្ធ​ដែល​បែក​គ្នា​របស់គាត់ ។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​រៀបរាប់ថា បុរស​ម្នាក់​នោះ “​មិន​ស្ថិតស្ថេរ​ខាង​ចិត្តសាស្ត្រ​” ។ គ្មាន​នរណាម្នាក់​នៃ​អ្នកដំណើរ​ចំនួន ៥៦​នាក់ និង​នាវិក​ចំនួន​ប្រាំពីរ​នាក់​រង​ការឈឺចាប់​ឡើយ ។​
​ខែមេសា​
​ថ្ងៃទី​៣ ខែមេសា​
​ឯកសារ​ប៉ា​ណា​ម៉ា ៖ ជា​លើកដំបូង​ពិភពលោក​បានឮ​ពាក្យ “​ឯកសារ​ប៉ា​ណា​ម៉ា​” ដែល​សំដៅ​ទៅលើ​ឯកសារ​សម្ងាត់​រាប់លាន​ឯកសារ​ដែល​ត្រូវបាន​លេច​ធ្លាយ​ពី​ក្រុមហ៊ុន​ច្បាប់​ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​ណា​ម៉ា Mossack Fonseca ។ ឯកសារ​នេះ​បានបង្ហាញ​លម្អិត​ពី​របៀប​មួយចំនួន​នៃ​មនុស្ស​ដែលមាន​ជាងគេ​បំផុត​របស់​ពិភពលោក​បាន​ប្រើប្រាស់​ជម្រក​ពន្ធ​ទៅ​លាក់ទុក​ទ្រព្យសម្បត្តិ​រប​ស់​ពួកគេ ។​
​ថ្ងៃទី​១៦ ខែមេសា​
​រញ្ជួយ​ដី​នៅ​ប្រទេស​អេ​ក្វា​ឌ័​រ ៖ មនុស្ស​ជាង ៦០០​នាក់​ត្រូវបាន​ស្លាប់​នៅពេលដែល​ការរញ្ជួយ​ដី​កម្រិត ៧,៨​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ប្រទេស​អេ​ក្វា​ឌ័​រ ។ វា​ត្រូវបាន​ចាត់ទុកថា​ជា​គ្រោះមហន្តរាយធម្មជាតិ​អាក្រក់​បំផុត​ដែល​បាន​វាយប្រហារ​ប្រទេស​នេះ ខណៈដែល​ការរញ្ជួយ​ដី​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២៧.០០០​នាក់​រងរបួស ។​
​ខែឧសភា​
​ថ្ងៃទី​១១ ខែឧសភា​
​ទីក្រុង​បា​ដា​ដ​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម ISIS ៖ មនុស្ស​ជាង ១០០​នាក់​ត្រូវបាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង និង​ក្បែរ​ទីក្រុង​បា​ដា​ដ ។ ការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​ហ្វូងមនុស្ស​នៅ​ខាងក្រៅ​ទ្វារ​ផ្សារ​ទំនិញ​ក្នុង​ទីក្រុង Sadr ។ ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​ផ្សេងទៀត​បានកើត​ឡើង​នៅក្នុង​តំបន់​និកាយ​ស៊ី​អ៊ី​ត Kadhimiya ស្រុក Jamea និង​ដងផ្លូវ al-Rabie ។​
​ថ្ងៃទី​២៣ ខែឧសភា​
​អាមេរិក​លុបចោល​ការ​ហាមឃាត់​ការលក់​អាវុធ​ទៅ​ឲ្យ​វៀតណាម ៖ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា ការហាមឃាត់​ជាច្រើន​ទសវត្ស​រ៍លើ​ការលក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ត្រូវបាន​លុបចោល ។ ការហាមឃាត់​ការលក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដែល​វា​ជា​ផលិតផល​មួយ​នៃ​សង្គ្រាមត្រជាក់​នៅ​ឆ្នាំ​១៩៩០ ។​
​ថ្ងៃទី​២៧ ខែឧសភា​
​លោក អូ​បា​ម៉ា ទស្សនកិច្ច​នៅ​កោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ៖ លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ទៅ​ទស្សនកិច្ច​កោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​បាន​ជួប​ជាមួយ​អ្នក​នៅ​រស់រានមានជីវិត​ផងដែរ ។​
​ខែមិថុនា​
​ថ្ងៃទី​៣ ខែមិថុនា​
​ការស្លាប់​របស់ “​មនុស្ស​ពិសេស​បំផុត​” ៖ អ្នក​ប្រដាល់​តំណាង​សហរដ្ឋអាមេរិក​កីឡាករ Muhammad Ali បាន​ស្លាប់​នៅ​អាយុ ៧៤​ឆ្នាំ​ដោយសារតែ​ផលវិបាក​ផ្លូវដង្ហើម និង​ជំងឺ Parkinson ។​
​ថ្ងៃទី​១២ ខែមិថុនា​
​ការបាញ់ប្រហារ​ក្លិប​រាត្រី​នៅ Orlando ៖ មនុស្ស ៤៩​នាក់​ត្រូវបាន​សម្លាប់ និង​៥៩​នាក់​បាន​រងរបួស​នៅពេលដែល​អ្នក​វាយប្រហា​រ Omar Mateen បាន​ចូលទៅ​បាញ់​រង្គាល​នៅឯ​ក្លិប​រាត្រី​ស្រឡាញ់​ភេទ​ដូចគ្នា Pulse ។ វា​ជាការ​បាញ់ប្រហារ​ស្លាប់​ច្រើន​បំផុត​ដោយ​អ្នកបាញ់​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ឧបទ្ទវហេតុ​សម្លាប់​មនុ​ស្ស​ច្រើន​បំផុត​នៃ​អំពើហិង្សា​ប្រឆាំងនឹង​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​អាមេរិក ។​
​ថ្ងៃទី​១៨ ខែមិថុនា​
​ការទទួល​ជ័យជម្នះ​នៅក្នុង​ទីក្រុង Falluja ៖ រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ បន្ទាប់ពី​ក្រុម ISIS បាន​អះអាង​ពី​ទីក្រុង Falluja នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កងទ័ព​រដ្ឋាភិបាល​ប្រកាស​ពី​ការទទួល​ជ័យជម្នះ ខណៈដែល​ខ្លួន​បាន​រឹបអូស​ទីក្រុង​នេះ​មកវិញ ។​
​ថ្ងៃទី​២៣ ខែមិថុនា​
​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប ៖ នៅក្នុង​ការទទួល​ជ័យជម្នះ​លើ​សម្លេង​៥២​ភាគរយ អ្នកបោះឆ្នោត​នៃ​ប្រទេស​អង់គ្លេស​បានសម្រេច​ចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប ។ នាយករដ្ឋមន្ត្រី​លោក David Cameron បាន​លាលែង​ពី​តំណែង បន្ទាប់ពី​មានការ​បាត់បង់​នៃ​យុទ្ធនាការ “​គ្មាន​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​” របស់គាត់ ។ លោកស្រី Theresa May បាន​ជំនួស​តំណែង​លោក Cameron ក្នុង​ខែកក្កដា ។​
​ថ្ងៃទី​២៨ ខែមិថុនា​
​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Istanbul Ataturk ៖ ភេរវ​ករ​បីនាក់​បាន​វាយប្រហារ​ព្រលានយន្តហោះ Ataturk នៅក្នុង​ទីក្រុង Istanbul ប្រទេស​ទួរគី និង​បានសម្លាប់​មនុស្ស ៤០​នាក់ ។​
​ខែកក្កដា​
​ថ្ងៃទី​១ ខែកក្កដា​
​ចាប់​ចំណាប់ខ្មាំង​នៅ​ហាង​កាហ្វេ​ក្នុង​ទីក្រុង​ដា​កា ៖ សកម្មប្រយុទ្ធ IS ប្រាំ​នាក់​បាន​ចាប់​ចំណាប់ខ្មាំង និង​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ហាង​នំ​បុ័ង Holey Artisan នៅ​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស ។ មនុស្ស ២៩​នាក់​ត្រូវបាន​សម្លាប់​រួមទាំង​ខ្មាន់កាំភ្លើង​ប្រាំ​នាក់​ផងដែរ ។​
​ថ្ងៃទី​៣ ខែកក្កដា​
​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​តំបន់ Karrada ៖ ការវាយប្រហារ​ដោយ​គ្រាប់បែក​មួយ​ក្នុង​តំបន់ Karrada ទីក្រុង​បា​ដា​ដ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ៣០០​នាក់ ។ ការវាយប្រហារ​នេះ​បានកំណត់​គោលដៅ​លើ​អ្នក​លក់ទំនិញ​មូស្លីម​ដែល​កំពុង​រៀបចំ​សម្រាប់​បុណ្យ​រ៉ា​ម៉ា​ដាន ហើយ​ក្រុម ISIS បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ។​
​ថ្ងៃទី​៦ ខែកក្កដា​
​ហ្គេម Pokemon Go ៖ ក្រុមហ៊ុន Nintendo បានចេញ​ផ្សាយ​ហ្គេម Pokemon Go ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្កើត​តួអង្គ និង​ដើរ​ជុំវិញ​ពិភពលោក​ពិតប្រាកដ​មួយ​ដើម្បី​ចាប់ Pokemon ។ ហ្គេម​ទូរស័ព្ទដៃ​នេះ​បាន​ក្លាយជា​កម្មវិធី​កំពូល​ដែល​រកចំណូលបាន​ច្រើន​នៅក្នុង​កម្មវិធី App Store ។​
​ថ្ងៃទី​១២ ខែកក្កដា​
​តុលាការអន្ដរជាតិ​ស្តីបន្ទោស​ចិន ៖ តុលាការអន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ស្តីបន្ទោស​ទង្វើ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ សាលាក្តី​និយាយថា ប្រទេស​ចិន​បាន​រំលោភច្បាប់​អន្តរជាតិ ព្រមទាំង​ការជ្រៀតជ្រែក​ជាមួយនឹង​ការនេសាទ​ហ្វីលីពីន ។ ខណៈពេលដែល​ប្រទេស​ហ្វីលីពីន​បាន​អបអរ​លើ​ជ័យជម្នះ​នេះ ប្រទេស​ចិន​មិន​ទទួលយក​សេចក្តីសម្រេច​នេះឡើយ ។​
​ថ្ងៃទី​១៤ ខែកក្កដា​
​ការវាយប្រហារ​ដោយ​រថយន្ត​នៅ​ទិវា Bastille ៖ ទីក្រុង Nice ប្រទេស​បារាំង​បាន​ប្រារព្ធ​ទិវា Bastille Day រថយន្ត​ដឹកទំនិញ​ធន់​ធំ​មួយគ្រឿង​បាន​បើកចូលទៅ​កាន់​ហ្វូងមនុស្ស និង​ស្លាប់​មនុស្ស ៨៤​នាក់ ។ អ្នកបើកបរ​ឈ្មោះ Mohamed Lahouaiej Bouhlel ត្រូវបាន​បាញ់ និង​សម្លាប់​ដោយ​មន្ត្រី​ប៉ូលីស​ផងដែរ ។​
​ថ្ងៃទី​១៥ ខែកក្កដា​
​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ទួរគី ៖ ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដោយ​ក្រុម​ទាហាន​បាន​បរាជ័យ​ក្នុង​ទីក្រុង​អង់កា​រ៉ា និង​ក្រុង​អ៊ី​ស្តង់​ប៊ុល ។ បុគ្គលិក​យោធា និង​ពលរដ្ឋ​បាន​ប៉ះទង្គិច​គ្នា​នៅតាម​ដងផ្លូវ​បណ្ដាល​ឲ្យ​មនុស្ស ៦០​នាក់​បាន​ស្លាប់ ។ មនុស្ស​រាប់ពាន់នាក់​នៃ​ពួក​ផ្សំគំនិត​រដ្ឋប្រហារ និង​អ្នកគាំទ្រ​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ពេលនោះ​មក ។​
​ថ្ងៃទី​២៥ ខែកក្កដា​
​ការសម្លាប់​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន ៖ លោក Satoshi Uematsu វ័យ​២៦​ឆ្នាំ​បាន​វាយប្រហារ​មណ្ឌល​ចាស់ជរា Tsukui Yamayuri En ក្នុង​ទីក្រុង Sagamihara ដែល​បានសម្លាប់​មនុស្ស​ចាស់ ១៩​នាក់ ។​
​ខែសីហា​
​ថ្ងៃទី​៨ ខែសីហា​
​ភេរវកម្ម​នៅ​ប៉ា​គី​ស្ថាន ៖ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង Quetta ប្រទេស​ប៉ា​គី​ស្ថាន​បានសម្លាប់​មនុស្ស ៧៤​នាក់ ។ ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​អះអាងថា​ការវាយប្រហារ​នេះ ។​
​ថ្ងៃទី​១៩ ខែសីហា​
​តួនាទី​របស់ UN ក្នុង​ការរីក​រាលដាល​ជំងឺ​អាសន្នរោគ​ប្រទេស​ហៃ​ទី ៖ អង្គការសហប្រជាជាតិ​បានប្រកាសថា ពួកគេ​ត្រូវបាន​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​អ្នក​ដែល​បាន​ប៉ះពាល់​ទាំងនោះ​ដោយ​ជំងឺ​អាសន្នរោគ​ក្នុងប្រទេស​ហៃ​ទី ។ មនុស្ស​ជាង ៨០០.០០០ នាក់​ត្រូវបាន​ឆ្លង​ជំងឺ​អាសន្នរោគ ។​
​ថ្ងៃទី​២៥ ខែសីហា​
​រញ្ជួយ​ដី​នៅ​អ៊ីតាលី ៖ ការរញ្ជួយ​ដី​កម្រិត ៦.២​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​កណ្តាល​ប្រទេស​អ៊ីតាលី​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៤៧​នាក់ ។ វា​ក៏បាន​ធ្វើ​ឲ្យ​មានការ​ដួល​រំលំ​ព្រះវិហារ ផ្ទះ និង​ហាង ហើយ​មនុស្ស​រាប់រយ​នាក់​បាន​រងរបួស ។​
​ខែកញ្ញា​
​ថ្ងៃទី​៩ ខែកញ្ញា​
​កូរ៉េខាងជើង​បាន​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ៖ ទីក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ដែល​បញ្ជាក់ថា​ប្រទេស​នេះ​បាន​សាងសង់​អាវុធ​នុយក្លេអ៊ែ​រ​ខ្លាំង​ជាង​មុន និង​ស្រាល​ជាង​មុន​ទទួលបាន​ជោគជ័យ​ជាមួយនឹង​អត្រា​ផលប៉ះពាល់​ខ្ពស់ ។ ការធ្វើ​តេស្ត​នេះ​បាន​បង្កើត​សកម្មភាព​រញ្ជួយ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ។​
​ខែតុលា​
​ថ្ងៃទី​១៣ ខែតុលា​
​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សោយ​ទិវង្គត ៖ ព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​នៅ​ព្រះជន្ម ៨៨​ព្រះវស្សា នៅ​ទីក្រុង​បាងកក បន្ទាប់ពី​មាន​ជំងឺ​ជា​បន្តបន្ទាប់ ។ ព្រះអង្គ​បាន​បម្រើ​ការងារ​អស់​រយៈពេល​៧០​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ក្លាយជា​ព្រះមហាក្សត្រ​យូរ​ជាងគេ​បំផុត​ក្នុងការ​បម្រើ​ប្រទេសជាតិ​របស់​ពិភពលោក ។ រាជទាយាទ​ព្រះអង្គម្ចាស់ មហា វ៉ា​ជី​រ៉ា​ឡុងកន ត្រូវបាន​ប្រកាស​ជា​ព្រះមហាក្សត្រ​ថ្មី​នៅ​ថ្ងៃទី​១ ខែធ្នូ ។​
​ថ្ងៃទី​១៧ ខែតុលា​
​ការរំដោះ​ទីក្រុង Mosul ចាប់ផ្តើម ៖ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បើក​ដំណើរការ​យុទ្ធសាស្ត្រ​វាយលុក​ដើម្បី​ដណ្ដើមយក​មកវិញ​ក្រុង Mosul ពី​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ។ ទីក្រុង​ដែលមាន​ប្រជាជន ១,៥​លាន​នាក់​ត្រូវបាន​កាន់កាប់​រយៈពេល​ពីរ​ឆ្នាំកន្លងមក​ហើយដោយ​ក្រុម​រដ្ឋ​ឥស្លាម ។​
​ថ្ងៃទី​២០ ខែតុលា​
ការរិះគន់​របស់លោក Duterte ប្រឆាំងនឹង​អាមេរិក ៖ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ការបោះឆ្នោត​ខែឧសភា​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានប្រកាស​ជា​ផ្លូវការ​នៃ​ការ​បំបែកចេញ​របស់​ប្រទេស​នេះ​ពី​សហរដ្ឋអាមេរិក ។ លោក Duterte បាន​ឲ្យ​ដឹងថា ហ្វីលីពីន​នឹង​គាំទ្រ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី ។​
​ខែវិច្ឆិកា​
​ថ្ងៃទី​៧ ខែវិច្ឆិកា​
​ចិន​រារាំង​ការ​សច្ចាប្រណិធាន​របស់​អ្នកតាក់តែង​ច្បាប់​ហុងកុង ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​រារាំង​អ្នកនយោបាយ​គាំទ្រ​ឯករាជ្យភាព​ពីរ​នាក់​គឺ​លោក Sixtus Leung និង​លោកស្រី Yau Wai-ching ពី​ការទទួលយក​អាសនៈ​នៅក្នុង​អង្គនីតិប្បញ្ញត្តិ​របស់​ហុងកុង ។​
​ថ្ងៃទី​៨ ខែវិច្ឆិកា​
​លោក Donald Trump ទទួល​ជ័យជម្នះ​ជា​ប្រធានាធិបតី ៖ បេក្ខជន​គណបក្ស​សាធារណៈ​លោក Donald Trump បានទទួល​ជ័យជម្នះ​ដែល​មិនបាន​រំពឹងទុក​លើ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជា​ធិ​ប​តេ​ត្យ​លោកស្រី Hillary Clinton ដោយ​ទទួលបាន​សម្លេងឆ្នោត ២៧៩​សម្លេង ។ មហាសេដ្ឋី​ជំនួញ​រូបនេះ​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ។​
​ថ្ងៃទី​២៤ ខែវិច្ឆិកា​
​ការវាយប្រហារ​ធម្ម​យាត្រា​និកាយ​ស៊ី​អ៊ី​ត ៖ យ៉ាងហោចណាស់​អ្នក​ធម្ម​យាត្រា ៨០​នាក់​បាន​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់ ។ អ្នក​ធម្ម​យាត្រា​និកាយ​ស៊ី​អ៊ី​ត​នេះ​គឺ​ស្ថិត​ចេញពី​ផ្លូវ​នៃ​ផ្ទះ​របស់​ពួកគេ​ទៅកាន់​ធម្ម​យាត្រា Arbaeen ។​
​ថ្ងៃទី​២៥ ខែវិច្ឆិកា​
​លោក Fidel Castro បានទទួល​មរណៈភាព ៖ អ្នក​បដិវត្តន៍​គុយបា​លោក Fidel Castro បាន​ស្លាប់​នៅ​អាយុ ៩០​ឆ្នាំ ។ លោក Castro គឺជា​មេដឹកនាំ បដិវត្តន៍​កុ​ម្មុយ​និ​ស្ត​គុយបា​អស់​រយៈពេល​ជិត​ប្រាំ​ទសវត្សរ៍​មកហើយ ។​
​ថ្ងៃទី​២៨ ខែ​វិច្ឆិក​
​សមាជិក​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ ៖ មនុស្ស ៨១​នាក់​បាន​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​មួយ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី ។ អ្នកស្លាប់ និង​របួស ៧១​នាក់​ជា​សមាជិក​នៃ​ក្រុមកីឡា​បាល់ទាត់​ប្រេ​ស៊ី​ល Chapecoense ដែល​ធ្វើដំណើរ​សម្រាប់​ការប្រកួត​ពានរង្វាន់ Copa Sudamericana ប្រកួត​ជាមួយនឹង​ក្លិប Atletico Nacional ។​
​ខែធ្នូ​
​ថ្ងៃទី​៤ ខែធ្នូ​
​ប្រទេស​អ៊ីតាលី​ធ្លាក់ចូល​ទៅក្នុង​ភាពមិនប្រាកដប្រជា ៖ ប្រទេស​អ៊ីតាលី​ស្ថិតនៅក្នុង​ភាពចលាចល​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​អ៊ីតាលី Matteo Renzi បាន​លាលែង​ពី​តំណែង ។ ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការធ្វើកំណែទម្រង់​របស់​គាត់​ទៅកាន់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​ច្រានចោល​ដោយ​អ្នកបោះឆ្នោត ។​
​ថ្ងៃទី​៩ ខែ​ធ្ន​
​ការបោះឆ្នោត​សភា​ដើម្បី​ចោទប្រកាន់​លោកស្រី Park Geun-hye ៖ សមាជិកសភា​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​ដើម្បី​ចោទប្រកាន់​លោកស្រី​ប្រធានាធិបតី Park Geun-hye ដែល​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បំផុត ។ លោកស្រី​ត្រូវបាន​ចោទប្រកាន់​ពីបទ​អំពើពុករលួយ​កាលពី​ខែតុលា រួម​ជាមួយនឹង​មិត្តភក្ដិ​ជិត​សិទ្ធិ​របស់លោក​ស្រី​គឺ​លោកស្រី Choi Soon-sil ។ តាម​ដងផ្លូវ​ទីក្រុង​សេ​អ៊ូ​ល​ត្រូវបាន​គេ​ឃើញ​មានការ​តវ៉ា​ប្រចាំ​សប្តាហ៍​ប្រឆាំងនឹង​លោកស្រី Park ចាប់តាំងពី​ខែតុលា​មក ។​
​ថ្ងៃទី​១៩ ខែធ្នូ​
​ការវាយប្រហារ​ដោយ​រថយន្ត​នៅ​ទីក្រុង​ប៊ែ​កឡាំង ៖ រថយន្តយោធា​មួយគ្រឿង​បាន​បើក​ចូលទៅក្នុង​ផ្សារ​ទំនិញ​បុណ្យ​ណូអែល​ក្នុង​ទីក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​បានសម្លាប់​មនុស្ស​១២​នាក់ ។ ជនសង្ស័យ​ឈ្មោះ Anis Amri គឺ​ត្រូវបាន​បាញ់សម្លាប់​ក្នុងប្រទេស​អ៊ីតាលី​នៅ​ថ្ងៃទី​២៣ ខែធ្នូ ។​
​ថ្ងៃទី​១៩ ខែធ្នូ​
​បេសកជន​រុស្ស៊ី​ត្រូវបាន​ធ្វើឃាត ៖ ប៉ូលីស​ទួរគី​ម្នាក់​បាន​បាញ់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក Andrei Karlov នៅឯ​សាល​តាំងពិព័រណ៍​សិល្បៈ​ក្នុង​ទីក្រុង​អង់កា​រ៉ា មុន​ពេលដែល​ខ្លួន​គាត់​ផ្ទាល់​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលីស​ទួរគី ។​
​ថ្ងៃទី​២២ ខែធ្នូ​
​រដ្ឋាភិបាល​វាយ​ដណ្ដើមយក​ទីក្រុង​អា​ឡេ​ប៉ូ ៖
​រដ្ឋាភិបាល​ស៊ី​រី​បានប្រកាស​ពី​ជ័យជម្នះ បន្ទាប់ពី​មានការ​ត្រួតត្រា​លើ​ក្រុង​អា​ឡេ​ប៉ូ ។ ក្រុង​អា​ឡេ​ប៉ូ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួក​សកម្មប្រយុទ្ធ IS និង​ក្រុម​ឧទ្ទាម​អស់​រយៈពេល​បួន​ឆ្នាំ​មកហើយ ។ ជន​ស៊ីវិល និង​ក្រុម​ក្រុម​ឧទ្ទាម​រាប់ពាន់នាក់​គឺ​ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទីប្រជុំ​ជន​ជិតខាង៕

fn-2016-12-27-19-07-04-0

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុងស្រុក​អូរជ្រៅ​កំពុង​ជួបប្រទះ​កង្វះ​ទឹក​ប្រើប្រាស់​

​ខេត្តបន្ទាយមានជ័យ​៖​ភូមិ​ចំនួន​២០ ក្នុង​ឃុំ​៣​មាន ឃុំ​អូរ​បី​ជាន់ ឃុំ​សូ​ភី និង​ឃុំ​សិ​ង្គ ក្នុងស្រុក​អូរជ្រៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ​យ័​កំពង់​ប្រកាស​ភាពអាសន្ន​ការខ្វះ​ទឹក​ប្រើប្រាស់​នៅតាម​មូលដ្ឋាន​សហគមន៍​និង​នៅតាម​គ្រួសារ​។​
​លោក នួន ជួ​ម មេភូមិ​អូរ​បី​ជាន់ លោក ទ​ន ប្រុស មេភូមិ​ថ្នល់​បត់​និង លោក ជូរ សុភ័ណ ក្រុមប្រឹក្សាឃុំ​អូរ​បី​ជាន់​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ដូចៗ​គ្នា​ថា​ដោយសារតែ​ឆ្នាំនេះ​មាន​ភ្លឿ​ង​ធ្លាប់​មក​ចំ​ស្រុក​អូរជ្រៅ​តិចតួច​គ្រាន់តែ​សើម​ដី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​គ្មាន​ទឹក​ធ្វើស្រែ​មកដល់​រដូវ​ច្រូតកាត់​នេះ​ស្រូវ​របស់​ប្រជាកសិករ​ក្នុង​ឃុំ​ចំនួន​៣ មាន​ឃុំ សឹ​ង្គ ឃុំ​សូ​ភី និង​ឃុំ​អូរ​បី​ជាន់​មាន​ចំនួន​៣.០០០​ហិច​តា​ខូចខាត​អស់ទាំង​ស្រុង​ប្រមូល​ផល​ស្រូវ​បាន​តិចតួច​ណាស់​ប្រជាកសិករ​ខាតចុងខាតដើម​។​ហើយ​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ​កំពង់​ប្រឈម​និង​ការខ្វះ​ទឹក​ប្រើប្រាស់​យ៉ាងខ្លាំង ព្រោះ អូរ បឹង បួរ ប្រឡាយ រីង​ហួត​ស្ងួត​អស់​ចាប់តាំងពី​ខែវស្សា​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។​
​មេភូមិ​និង​ក្រុមប្រឹក្សា​បានបញ្ជាក់​ទៀតថា​ប្រជាពលរដ្ឋ​ទាំង​៥០០​គ្រួសារ​នោះ​អ្នកមាន​លទ្ធភាព​កំពង់​នាំគ្នា​ទិញ​ទឹក​យកមកប្រើ​ប្រាស់​នៅតាម​ផ្ទះ​ក្នុង​១​រថយន្ត​ធំ​មាន​តំលៃ​៤០.០០០​រៀល​ចំណែក​រថយន្ត​តូច​វិញ​ក្នុង​១​រថយន្ត​តំលៃ​២៥.០០០​រៀល​ចំណែក​អ្នក​គ្មាន​លទ្ធភាព​ទិញ​ទឹក​វិញ​យក​ម៉ូតូ​និង​កង់​ដាក់​បី​ដុង​ស្វែង​ទឹក​នៅតាម​អណ្តូង​បុក​នៅតាម​សាលារៀន​យកមកប្រើ​ប្រាស់​នៅតាម​គ្រួសារ​។​មេភូមិ​និង​ក្រុមប្រឹក្សា​បានបញ្ជាក់​ទៀតថា​ចំណែក​រថយន្ត​ដឹក​ទឹក​វិញ​ទៅយក​ទឹក​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចំងាយ​ជិត​២០​គីឡូម៉ែត្រ​ឯណោះ​ឥឡូវ​តំលៃ​នៅ​ថោក​តែ​នៅពេល​ដាច់ទឹក​ខ្លាំង​ប្រហែល​មួយ​រថយន្ត​តំលៃ​យ៉ាងតិច​ក៏​៥០.០០០​រៀល​ដែរ​។​លោក​បញ្ជាក់ទៀតថា​នៅ​ស្រុក​អូរជ្រៅ​នេះ​កន្លងមក​មាន​អាជ្ញា​ធម៌​ខេត្ត​បាន​ចុះទៅ​កាយ​ស្រះ​យក្ស​ជាច្រើន​កន្លែង​ដែរ​តែ​វា​មាន​ភ្លៀង​ធ្លាក់​តិចពេក​ធ្វើ​ឲ្យ​ស្រះ​ទាំងអស់​គ្មាន​ទឹក​។​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​២០​ភូមិ​និង​៣​ឃុំ​កំពង់​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ​មេភូមិ​និង​ក្រុមប្រឹក្សា​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ​នៅជាប់​ភូមិ​ជាមួយគ្នា​ដែរ​តែ​ខាង​ភាគី​ថៃ​ប​ដិ​សែក​មិន​ឲ្យ​ខ្មែរ​យក​ទឹក​ពី​ប្រទេស​ថៃ​មក​ប្រើ​ឡើយ​ព្រោះ​សំអាងថា​ក្នុង​ភូម​ជិត​នោះ​គ្មាន​ទឹក​ប្រើប្រាស់​ដែរ​ព្រោះ​សព្វថ្ងៃនេះ​ខាង​ថៃ​កំពង់​មូ​ម​ទឹក​ពី​អាង​ស្តុ​ប​ទឹក​មាន​ចំងាយ​រាប់រយ​គីឡូម៉ែត្រ​មក​ឲ្យ​ប្រជាពលរដ្ឋ​គេ​ប្រើ​។​
​លោក​មេភូមិ​បានបញ្ជាក់​ទៀតថា​ប្រជាពលរដ្ឋ​កំពង់​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​នោះ​មាន​អង្ការ​ម៉ា​រីតា​ន់​មក​ធ្វើការ​ទំនាក់ទំនង​ចង់​បុក​អ​ណ្តូ​ត​ជាច្រើន​កន្លែង​ដែរ​តែ​រហូតមកដល់​សព្វថ្ងៃ​នេះ​បាត់​ឈឹង​គ្មាន​ស្រមោល​អស់លោក​មក​ម្នាក់​សោះឡើយ​៕

unnamed-134unnamed-125unnamed-119

ក្រសួង​ជំនាញ​ណែនាំ​ពី​វិធីសាស្ដ្រ​សាមញ្ញ​ដើម្បី​ការពារ និង​ថែរក្សា​សុខភាព​នា​រដូវ​ត្រជាក់

រាជធានី​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានចេញ​នូវ​សេចក្ដីណែនាំ​អំពី​វិធីសាស្ដ្រ​សាមញ្ញ​មួយចំនួន ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ចេះ​ការពារ និង​ថែរក្សា​សុខភាព នា​រដូវ​ត្រជាក់​នេះ ជៀសវាង​ជំងឺ​ដ​ង្កា​ត់ ដែល​អាច​កើតមាន​ជាយថាហេតុ​៕

fn-2016-12-29-16-01-03-0fn-2016-12-29-16-01-05-1

កុំ​ចេះ​តា​ហ៊ាន​! បុរស​ម្នាក់​ត្រូវ​ជាប់​ខ្នោះ​រឿង​បៀតបៀន​កេរ្តិ៍ខ្មាស​ក្មេងស្រី​អាយុ​៥​ឆ្នាំ​

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស ទៅលើ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ផ្ទះជួល ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​អធិការរង​នគរបាល​ខណ្ឌមានជ័យ លោក ម៉េង វិមាន​តារា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ យ៉ុង យី​ម អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅផ្ទះ​សហគមន៍ ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​អូស​ដៃ​ក្មេងស្រី​ចូល​បន្ទប់ទឹក ហើយ​ស្ទាបអង្អែល ប៉ង​ចាប់រំលោភ​តែ​មិនបាន​សម្រេច រហូត​គ្រួសារ​ក្មេងស្រី​រងគ្រោះ​ប្តឹងទៅ​នគរបាល​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​តែម្តង​។​
​ក្រោយ​ឃាត់ខ្លួន​សង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរនាំ និង​ចាត់​ការបន្ដ​៕

untitled-1

ចាប់ពី​ថ្ងៃទី​២-៥ ខែមករា​នឹងមាន​ភ្លៀង​ធ្លាក់​នៅតាម​តំបន់​ទំនាប​កណ្តាល​

រាជធានី​ភ្នំពេញ​៖​យោង​តាក​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា អាកាសធាតុ​ចុះ​ត្រជាក់​បន្ដ​ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​បាន​បញ្ជាក់ថា «​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ សីតុណ្ហភាព​អប្បបរមា នឹង​ចាប់ផ្ដើម​កាន់​ឡើងវិញ​បន្ដិច​ម្ដងៗ ហើយ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ នឹងមាន​ភ្លៀង​ធ្លាប់​បន្ដិច​ប​ន្ទួ​ច នៅ​តំបន់​ទំនាប​កណ្ដាល​ភាគខាងត្បូង​»៕

fn-2016-12-31-07-31-42-0

ការវាយប្រហារ​តាម​អាកាស​របស់​តួ​ក​គី​សម្លាប់​មេដឹកនាំ​ជាន់ខ្ពស់ ISIS ម្នាក់​

អង់កា​រ៉ា​៖​មេដឹកនាំ​កំពូល​ថ្នាក់​តំបន់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់បាត់​បង់ជីវិត​ក្រោម​ការវាយប្រហារ​របស់​កងទ័ពអាកាស ទម្លាក់​គ្រាប់បែក​របស់​តួ​ក​គី ទៅលើ​តំបន់ al-Bab នៃ​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​មេដឹកនាំ​កំពូល​ខាងលើនេះ​មានឈ្មោះ​ថា Ebu Husen Tunusi បាន​ស្លាប់​នៅពេលដែល​ក្បូន​រថយន្ត​របស់លោក​បានទទួល​រង​ដោយ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ចម្បាំង​តួ​ក​គី ស្ថិតនៅ​តំបន់ al-Bab​។ គួរ​បញ្ជាក់ថា​ប្រទេស​តួ​ក​គី​កំពុងតែ​បំពេញ​ប្រតិបត្តិការ​មួយ​នៅឡើយ ដែលមាន​ឈ្មោះថា Euphrates Shield ដើម្បី​កម្ចាត់​ក្រុម​ភេរ​វករ ជាពិសេស​ក្រុម ISIS ពី​ទឹកដី​ស៊ី​រី​៕

fn-2016-12-30-18-18-28-0

ដាក់ថ្នាំ​កណ្តុរ​ប៉ង​សម្លាប់​ប្រពន្ធ​ទាំង​នាង​មាន​ផ្ទៃពោះ​៧​ខែ​

​ភ្នំពេញ​៖​កើត​ភ្លើង​ប្រច័ណ្ឌប្តី​ថ្នាំ​កណ្តុរ​ក្នុង​ម្ហូប​អារ​ហា​ឱ្យ​ប្រពន្ធ​ហូប​ឱ្យស្លាប់​ទៅមួយ​គ្នា​ទាំង​នាង​ផ្ទៃពោះ​៧​ខែ​ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដឹង​ស្ត្រី​ជា​ប្រពន្ធ​មក​សង្គ្រោះ​មក​មន្ទី​ពេទ្យ​(​ឡាំ ប៊ុនថន​)​ទាន់ពេលវេលា​ហេតុ​ការ​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​បានកើត​នៅ​វា​លា​ម៉ោង​១២ និង​០៦​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​នេះ​
​ស្ថិតនៅ​ផ្ទះជួល​ជនរងគ្រោះ​ភូមិ​ត្រ​ពាំ​ក្រសាំង​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ភ្លាមៗ​នោះ​លោក យឹម សារ៉ាន់​អធិការ​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​បញ្ជូន​ស្ត្រី​ជា​ប្រពន្ធ​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ និង​ឃាត់ខ្លួន​បុរស​ជា​ប្តី​មក​សួរ​មូលហេតុ​ផងដែរ​។​
​លោក យឹម សារ៉ាន់​បានឱ្យដឹងថា​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ធុង ស្រី​កា អាយុ​២២​ឆ្នាំ កម្មការិនី​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល និង​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ទូច សំអឿន អាយុ​២២​ឆ្នាំ​៕

15823968_1812725898965972_1693796531_o15782136_1812725908965971_25886401_n