រាជធានីភ្នំពេញ ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅម៉ោង៩ និង០០ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះនឹងចូលបំភ្លឺជូនគណៈកម្មការទី៣នៃរដ្ឋសភាពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា បញ្ហាសំរាម ដីសម្បទាន និងតំបន់អភិរក្សជាដើម។
ការចូលបំភ្លឺនេះធ្វើឡើងតបតាមការកោះអញ្ជើញរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា៕
រាជធានីភ្នំពេញ ៖ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ម្សិលមិញបានបង្ហាញ កម្លាំងសមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបាន៤២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៩៦នាក់ (ស្រី៧នាក់) ក្នុងនោះមានករណីជួញដូរគ្រឿងញៀន២៤ករណី ឃាត់ខ្លួន៤៥នាក់ និងករណីប្រើប្រាស់គ្រឿងញៀន១៧ករណី ឃាត់ខ្លួន៥១នាក់៕ សូមអានរបាយការណ៍ខាងក្រោម៖
អាមេរិក ៖អ្នកនាំពាក្យរបស់លោក Donald Trump បាននិយាយថា គ្មានភស្តុតាងបង្ហាញថា រុស្ស៊ីបាន Hack ចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេហើយវានឹងក្លាយជាការមិនទទួលខុសត្រូវមួយដើម្បីដាក់ការសន្និដ្ឋានណាមួយមុនពេលទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយ។
លោក Sean Spicer បានប្រាប់ Fox News ថា “គ្មានភស្តុតាងសោះដែលថា ពួកគេបានចូលលូកលាន់ក្នុងការបោះឆ្នោត”។
លោក Sean Spicer នឹងក្លាយជាលេខាធិការផ្នែកព័ត៌មានរបស់សេតវិមាននៅពេលដែលលោក Trump ចូលសេតវិមាននៅថ្ងៃទី២០ខែមករា។ លោកបានប្រាប់ទូរទស្សន៍ CNN ថា ប្រធានាធិបតីជាប់ឆ្នោតនឹងមើលរបាយការណ៍ចារកម្មនោះនៅពេលដែលវាត្រូវបានបញ្ចប់នៅសប្តាហ៍នេះ។ កាលពីថ្ងៃសៅរ៍ លោក Trump បានព្រមានប្រឆាំងនឹងការស្តីបន្ទោសណាមួយដែលឆាប់រហ័សពេកលើប្រទេសរុស្ស៊ីសម្រាប់ការ Hack អ៊ីម៉ែលអាមេរិក។
លោក Spicer បានប្រាប់ទូរទស្សន៍ CNN ថា “គំនិតដែលថា យើងដាក់ការសន្និដ្ឋានមុនពេលដែលយើងទទួលរបាយការណ៍ចុងក្រោយគឺជាការមិនមានការទទួលខុសត្រូវ”។
លោកប្រធានាធិបតី Barack Obama បានបណ្តេញជនជាតិរុស្ស៊ី៣៥នាក់ដែលសង្ស័យថាជាអ្នក ឈ្លបយកការណ៍និងបានដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីចំនួនពីរកាលពីសប្តាហ៍មុនដោយចោទវិមានក្រឹមឡាំងថា មានការពាក់ព័ន្ធក្នុងការ Hack ដែលមន្ត្រីស៊ើបការណ៍សម្ងាត់និយាយថាមានគោលបំណងជួយលោក Trump ខាងគណបក្សសាធារណរដ្ឋឲ្យយកឈ្នះលើលោកស្រី Hillary Clinton ខាងប្រជាធិបតេយ្យក្នុងការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាមកពីគណបក្សនាំមុខទាំងពីរបានសម្តែងការព្រួយបារម្ភចំពោះការលើកឡើងអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីដោយអះអាងថា វាអាចនាំឲ្យមានលទ្ធផលអវិជ្ជមាន។
គួរបញ្ជាក់ជាថ្មីថា កាលពីថ្ងៃអាទិត្យ លោក Spicer បាននិយាយថា សេតវិមានអាចដាក់ទោសដោយគ្មានសមមាត្រលើប្រទេសរុស្ស៊ី៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖សាកសពពលករខ្មែរម្នាក់ទៀតហើយត្រូវបានអាជ្ញាធរថៃដឹកបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិដូងនៅវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។
យោងតាមមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃនៅច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងបាននិយាយថាសាកសពជនរងគ្រោះខាងលើមានឈ្មោះ ម៉ី ជូ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ បន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្ត្រីដដែលនិយាយទៀតថា សាកសពស្ត្រីជនរងគ្រោះបើយោងតាមអាជ្ញាធរសុខាភិបាលប្រទេសថៃបានអោយដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺមហារីកក្រពះ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ថៃ ៖រថយន្តតួរីសបុកជាមួយរថយន្តម៉ាកនីសាន់ដឹកអ្នកដំណើរដូចគ្នាបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយធ្លាយធុងហ្គាសឆាបឆេះតែម្តងបណ្តាលឲ្យមនុស្ស២៥នាក់ក្នុងចំណោចមនុស្ស២៧នាក់ត្រូវបានភ្លើងឆេះស្លាប់ក្នុងរថយន្ត។
អាជ្ញាធរថៃបាននិយាយថា គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះនៅតាមបណ្តោយផ្លូវលេខ ៣៤៤ ក្នុងភូមិ១ ឃុំណងអ៊ីរុណ ស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿង ប្រភេទតួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខបាងកក ១៥.១៣៥២ ដែលបានធ្វើដំណើរក្នុងទិសដៅពីខេត្តច័ន្ទបុរីប្រទេសថៃ «ព្រំដែនកម្ពុជាជាប់នឹងខេត្តប៉ៃលិន» ឆ្ពោះទៅកាន់ទីក្រុងបាងកក។
ប្រភពបន្តទៀងថា អ្នកបើកបររថយន្តតួរីស ហាក់បីដូចជាងងុយដេក គឺបានរេចង្កូតខណៈដែលរថយន្តកំពុងមានល្បឿនលឿន ហើយបានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពាក់ស្លាកលេខ បាងកក ២៤៨៣ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាយ៉ាងពេញទំហឹង ធ្វើអោយរថយន្តបានធ្លាយធុងហ្គាស ហើយក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។
អាជ្ញាធរបញ្ជាក់ថា មនុស្សដែលជិះនៅក្នុងរថយន្តតួរីសចំនួន១៤នាក់បានស្លាប់ទាំងអស់ ក្នុងនោះមានប្រុស៤នាក់ និងស្រី១០នាក់ ដោយឡែកនៅក្នុងរថយន្តនីសាន់ មានអ្នកដំណើរសរុប១៣នាក់ ស្លាប់១១នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៦នាក់ ចំណែកអ្នកដំណើរពីរនាក់ទៀតបានរងរបួសជាទម្ងន់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕
ខេត្តកណ្តាល ៖ជនសង្ស័យ២នាក់ត្រូវម្ចាស់ម៉ូតូពួតដៃជាមួយប្រជាពលរដ្ឋដេញចាប់បានព្រលះម្នាក់ដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ជូនកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បន្ទាប់ពីបានធ្វើសកម្មភាពកាច់កម៉ូតូ។ ករណីនេះកើតឡើងនៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារបឹងខ្យាង ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចបាត់។
នគរបាលបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ងិន វិច្ឆិកា អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលទូរស័ព្ទ រស់នៅភូមិ-ឃុំកើតខាងលើ។ ចំណែកជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនបានមានឈ្មោះ វ៉ាន់ នឿន អាយុ៣១ឆ្នាំ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ឈ្មោះ ពៅ អាយុ៣៨ឆ្នាំ រស់នៅភូមិស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមួយគ្នា។ រីឯម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FR-8059។
នគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញម្ចាស់ម៉ូតូឈប់ម៉ូតូចោល នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ២នាក់នោះ ជិះម៉ូតូមកដល់ ម្នាក់ចុះធ្វើសកម្មភាពកាច់កម៉ូតូ ភ្លាមនោះម្ចាស់ម៉ូតូបានឃើញទាន់ រួចស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់រត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំបញ្ជូនទៅកាន់តុលាការចាត់ទៅតាមផ្លូវច្បាប់៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ពលករខ្មែរខុសច្បាប់ចំនួន២៤នាក់រួមនិងសាកសពចំនួន២នាក់ត្រូវបានអាជ្ញាធរប្រទេសថៃដឹកបញ្ជូនមកកម្ពុជាតាមច្រកអន្តរជាតិដូង។
កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧អាជ្ញាធរប្រទេសថៃបានដឹកបញ្ជូនពលករខ្មែរលួចឆ្លងដែនធ្វើកាងារខុសច្បាប់ចំនួន២៤នាក់រួមនិងសាកសព២នាក់ផ្សេងទៀតដែលស្លាប់ដោយសារជំងឺបេះដូងចំហរនិងឆក់ខ្សែភ្លើងប្រគល់មកអោយកម្ពុជាតាមច្រកអន្តរជាតិដូង ស្ថិតក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ឈុន វឿន មន្ត្រីអាវុធហត្ថស្រុកកំរៀងបាននិយាយថា សាកសពពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកនៅពេលនេះរួមមាន៖ទី១ឈ្មោះវឿត ហៃ ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិអង្គ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង(ស្លាប់ដោយជំងឺបេះដូងចំហរ)។ ទី២ឈ្មោះរុន រិទ្ធី ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំប(ស្លាប់ដោយឆក់ខ្សែភ្លើង)។
លោកនិយាយបញ្ជាក់ថែមទៀតថា រយៈពេលកន្លងមក ពលករខ្មែរលួចឆ្លងដែនធ្វើកាងារខុសច្បាប់រាប់រយនាក់ត្រូវបានអាជ្ញាធរប្រទេសថៃបានដឹកបញ្ជូនមកអោយកម្ពុជារួមនិងសាកសពជាច្រើនផងដែរ ដែលស្លាប់ដោយសារជំងឺ គ្រោះថ្នាក់ចរាចរណ៍ និងករណីផ្សេងៗជាច្រើន៕
រាជធានីភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតដំបូងរបស់ខ្លួន នៅតាមសាលាឃុំ-សង្កាត់ ឲ្យគ្រប់ៗគ្នា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ។
នៅថ្ងៃនេះ គ.ជ.ប ធ្វើការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបឈ្មោះចេញ ពីបញ្ជីឈ្មោះបោះឆ្នោត នៅគ្រប់សាលាឃុំ-សង្កាត់ និងនៅតាមទីប្រជុំជននានា ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង ក៏មានចេញផ្សាយនៅក្នុងគេហទំព័ររបស់ គ.ជ.ប ផងដែរ។
ហើយពលរដ្ឋគ្រប់រូបក៏អាចចូលរួមពិនិត្យមើលរកឈ្មោះជនណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ប៉ុន្តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយប្ដឹងតវ៉ាអោយមានការកែតម្រូវបាន ខណៈដែល គ.ជ.ប បានកំណត់ថា ការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ត្រូវធ្វើទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពោលគឺក្នុងអំឡុងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ពីសារៈសំខាន់នៃការទៅពិនិត្យឈ្មោះថា ប្រជាពលរដ្ឋគ្រប់រូបដែលបានទៅចុះឈ្មោះរួច ចាំបាច់ត្រូវតែទៅពិនិត្យឈ្មោះបោះឆ្នោត ដើម្បីធ្វើអោយប្រាកដថា ទិន្និន័យរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះថ្មីនេះពិតជាត្រឹមត្រូវតាមឯកសាររបស់ខ្លួន ដែលធានាបាននូវសិទ្ធចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ លោកបន្តថា នៅពេលដែលពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះសូវនាំយកទៅជាមួយនូវបង្កាន់ដៃចុះឈ្មោះ និងអត្តសញ្ញាញប័ណ្ណ សញ្ញាតិខ្មែរដើម្បីងាយស្រួលផ្ទៀងផ្ទាត់៕
ប្រេស៊ីល ៖សារព័ត៌មាន Channel News Asia បានចេញផ្សាយថា មានការប៉ះទង្គិចគ្នាដ៏ដ៏សាហាវមួយរវាងក្រុមបងធំនៅឯពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Manaus នៃរដ្ឋ Amazon បណ្តាលឲ្យមនុស្សមនុស្សយ៉ាងហោចណាស់ ៥០នាក់ ត្រូវបានសម្លាប់។
ប្រធានសន្តិសុខនៃរដ្ឋ Amazon លោក Sergio Fontes បានឱ្យដឹងថា លោក មានការបារម្ភដោយខ្លាចក្រែងចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈអាជ្ញាធរសន្និដ្ឋានថា ការប៉ះទង្គិចដែលបានកើត ឡើងនៅថ្ងៃអាទិត្យ គឺអាចបង្កឡើងដោយសារជម្លោះរវាងក្រុមបងធំនៅក្នុងពន្ធនាគារ Manaus។
គួរបញ្ជាក់ថា ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានរិះគន់យ៉ាងខ្លាំង ចំពោះការគ្រប់គ្រងប្រព័ន្ធពន្ធនាគាររបស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗតែងតែបណ្ដាលឱ្យ រឿងបែបនេះកើតឡើង៕
បាល់ទាត់ ៖យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Calciomercato បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United គ្រោងចំណាយ៨០លានផោនដើម្បីទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្រុមមាន់ខ្នាយមាស Tottenham ។
ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស បានស៊ុតបាល់បញ្ចូលទីនៅចំនួន២៦នៅក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននឹង១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ប្រកួតនៅរដូវកាលនេះហើយ២គ្រាប់ថ្មីៗនេះ ពេល Tottenham បានទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ ជាមួយក្រុម Watford នៅថ្ងៃអាទិត្យ ហើយ ក៏ជាគ្រាប់ទី១០០ របស់ Kane នៅក្នុងក្របខ័ណ្ឌ Premier League ផងដែរ។
Kane ក៏ធ្លាប់មានទំនាក់ទំនងក្នុងការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ផងដែល ប៉ុន្តែអ្វីត្រូវបានបញ្ចប់បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយនៅក្នុងខែកញ្ញាដើម្បីរក្សាគាត់បានចងទៅនឹងក្រុមមាន់ខ្នាយមាសរហូតដល់ឆ្នាំ ២០២២ ។ ទោះបីជាយ៉ាងក្តីសារព័ត៌មានខាងលើ បានអះអាងថា ក្លិបធំមានសក្តានុពលណាមួយដែលផ្តល់ចំនួនទឹកប្រាក់ច្រើនក្នុងការល្បួងដើម្បីឲ្យក្លិបមួយនេះយល់ព្រមលក់៕
ប៉េកាំង ៖មន្ត្រីកំពូលក្រុងប៉េកាំងបានប្រាប់ទូរទស្សន៍រដ្ឋថា ប្រទេសចិននឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ប្រើប្រាស់ក្រុងហុងកុងធ្វើជាមូលដ្ឋានបង្ហិនបង្ហោចប្រឆាំងនឹងចិនដីគោកឬធ្វើឲ្យខូចស្ថិរភាពនយោបាយរបស់ខ្លួនឡើយ។
មេដឹកនាំចិនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីចលនាឯករាជ្យភាពក្មេងខ្ចីនៅទីក្រុងហុងកុងដែលបានវិលមកការគ្រប់គ្រងរបស់ចិនដីគោកវិញនៅក្នុងឆ្នាំ១៩៩៧ជាមួយនឹងការសន្យានៃ ស្វ័យភាពដែលគេស្គាល់ថាជាគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ”។
នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍រដ្ឋដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ លោក Zhang Xiaoming ប្រធានការិយាល័យទំនាក់ទំនងរបស់ប្រទេសចិនក្នុងទីក្រុងហុងកុងបានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនជ្រៀតជ្រែកក្នុងរឿងដែលប៉ះពាល់សុទ្ធសាធដល់ស្វ័យភាពរបស់ក្រុងហុងកុងឡើយ។
លោក Zhang បាននិយាយទៀតថា “គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីបានទេនៅក្នុងទម្រង់ដែលខូចដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសចិន។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យជំទាស់ទៅនឹងអំណាចគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលឬច្បាប់ជាមូលដ្ឋានរបស់ហុងកុងឡើយ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រើហុងកុងសម្រាប់សកម្មភាពបង្ហិនបង្ហោចប្រឆាំងនឹងចិនដីគោកដើម្បីបំផ្លាញស្ថេរភាពសង្គមនិងនយោបាយរបស់ខ្លួនទេ”។
សភារបស់ប្រទេសចិនកាលពីខែមុនបានធ្វើការបកស្រាយដ៏កម្រនៃច្បាប់មូលដ្ឋានដែលជារដ្ឋធម្មនុញ្ញខ្នាតតូចរបស់ហុងកុងដើម្បីរារាំងក្រុមសមាជិកសភាគាំទ្រឯករាជ្យភាពពីការចូលកាន់តំណែង។
ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់នាយកប្រតិបត្តិក្រុងហុងកុង Leung Chun-ying កាលពីខែមុនថា រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិនបានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងហុងកុងក្នុងការទប់ស្កាត់សកម្មភាពជំរុញឯករាជ្យភាពសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយនេះ។
ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ
មនុស្សជិត៥,០០០នាក់ក្នុងទីក្រុងហុងកុងបានដើរក្បួនតវ៉ាក្នុងទិវាចូលឆ្នាំថ្មីប្រឆាំងនឹងការប៉ុនប៉ងដកសិទ្ធិសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួននាក់ដោយរដ្ឋាភិបាលក្រុងនេះ៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌបានចុះបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនរបស់ជនជាតិវៀតណាមមួយកន្លែងនៅភូមិផ្សារតូច សង្កាត់ទូលសង្កែ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលត្រឃាត់ទី១-ឈ្មោះ ជួញ ស្រីញ៉ា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់បង្អែម និងទី២-ឈ្មោះ វ៉ាន់ សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង២នាក់មានទីលំនៅផ្ទះមាត់ទន្លេ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោកអធិការបន្តថា ដោយមានការស្រាវជ្រាវ សមត្ថកិច្ចក៏ឈានទៅឆែកឆេរលំនៅឋាន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ ខណៈកំពុងចែកចាយគ្រឿងញៀន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន ១-ម្សៅក្រាមពណ៌សថ្លា១៤កញ្ចប់, ២-ថ្នាំគ្រាប់ពណ៌ក្រហម ប្រភេទយ៉ាម៉ា (W.Y) ផលិតរួចចំនួន៣៧គ្រាប់, ៣-ថ្នាំគ្រាប់ប្រភេទគ្រវី(ខេ)៨គ្រាប់, ៤-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ស៣កញ្ចប់, ៥-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំក្រវីពណ៌ក្រហម៤កញ្ចប់, ៦-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ទឹកក្រូច១ប្រអប់, ៧-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌លឿង១ដប, ៨-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ស្លាទុំ១ដប, ៩-ឧបករណ៍ផលិតកែច្នៃ(ពុម្ព)យ៉ាម៉ា (W.Y) ១៣ដុំ និង ១០-ម៉ាស៊ីនអ៊ុតថង់ផ្លាស្ទិច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ព្រមទាំងសម្ភារបម្រើសកម្មភាពមួយចំនួន ។
លោកអធិការបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
សេអ៊ូល ៖ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា កូនស្រីអ្នកស្រី ឆយ ស៊ុនស៊ីល ដែលជាមិត្តភក្តិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ផាក ហ្គឹនហេ ហើយក៏ជាដើមចមនៃរឿងអាស្រូវពុករលួយនយោបាយត្រូវបានប៉ូលិសដាណឺម៉ាកចាប់ខ្លួន។
យោងតាមទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង ខាងភាគីប៉ូលិសដាណឺម៉ាកបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា កូនស្រីរបស់ស្ត្រី ឆយ ស៊ូនស៊ីល ឈ្មោះថា ជុង យូរ៉ា (Chung Yoo-ra) ត្រូវបានចាប់ខ្លួនពីបទស្នាក់នៅដោយខុសច្បាប់ ហើយដែលការឃាត់ខ្លួននេះទៀតសោត ធ្វើឡើងបន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានស្នើសុំកិច្ចសហការពីប៉ូលិលអន្តរជាតិដោយបញ្ចូលឈ្មោះ ជុង យូរ៉ា ទៅក្នុងបញ្ជីឈ្មោះតាមចាប់ខ្លួនក្រោយពេលបានបដិសេធឆ្លើយសំណួររបស់ក្រុមអ្នកស៊ើបអង្កេតដែលបានចោទថា រូបនាងថាប្រើឈ្មោះម្ដាយ និងប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីទទួលបានផលប្រយោជន៍ ពីសាកលវិទ្យាល័យ Seoul-based Ewha Womans។
ការិយាល័យរដ្ឋអាជ្ញាពិសេសក្នុងទីក្រុងសេអ៊ូលដែលបដិសេធបញ្ចេញឈ្មោះ បាននិយាយថា ពួកគេនឹងធ្វើការជាមួយអាជ្ញាធរអឺរ៉ុប ដើម្បីនាំយកអ្នកនាង ជុង ដែលពួកគេគិតថា នឹងសម្រេចឡើងនៅក្នុងរយៈពេល ១ ឬ ២សប្ដាហ៍៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍