ចាប់ខ្លួន​គ្រូទាយ​ល្មោភកាម​ម្នាក់ប្រគល់ឲ្យសមត្ថកិច្ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គ្រូទាយ​ល្មោភកាម​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​នារី​រងគ្រោះ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅត្រង់​ចំណុច​វ​ង្វ​ង​មូល​ចោមចៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ចោទ​ពីបទ​ល្បួង​ក្មេងស្រី​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច​៥​ដង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ និង​គ្រូទាយ​បោកប្រាស​រូបនោះ​បាន​ស្គាល់គ្នា​តាមរយៈ​ឆាត​តាម Facebook និង​ប្រើល្បិច​ទាយ​ថា នាង​ត្រូវ​កាត់​ប្រជ្រុយ​ចង្រៃ​នៅ​កន្លែង​ពិសេស​ចេញ​បើ​មិន​ដូច្នោះ​ទេ នាង​អាច​នឹងមាន​គ្រោះ​ដល់​អាយុជីវិត​ដោយសារតែ​នាង​ឆោត​ទើប​ចាញ់បោក​បែបនេះ​។ ប៉ុន្តែ​ក្រោយពី​បែកធ្លាយ​រឿង​ដឹង​ដល់​ឪពុកម្តាយ និង​ក្រុមគ្រួសារ​រួចមក​នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០១៦​ក្រុមគ្រួសារ​បាន​រក​គ្រូទាយ​ឆបោក​នៅត្រង់ចំណុច​ខាងលើ​ហើយក៍​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​សង្កាត់​ចោមចៅ​តែម្តង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ភុ​ន សុខ​អេង អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​គ្រូទាយ​តាម​ហ្វេ​ស​ប៊ុ​ក មាន​ទីលំនៅ​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វ័ន ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​ចំណែក​នារី​រងគ្រោះ​មាន​អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ​។​
​ប្រភព​ដដែល​បន្ត ក្រោយ​ស្គាល់​តាម Facebook គ្រូទាយ​កំហូច​រូបនេះ​បាន​ណាត់​នាង​រយៈពេល​ប្រមាណ​ជា​កន្លះ​ខែ នាង​មកជួប​គ្នា​ដូច​ការ​ណាត់ ហើយក៏​ឲ្យ​គ្រូ​នោះ​ទោស​ទាយ និង​មើល​ពី​ប្រជ្រុយ​នៅលើ​ដើមទ្រូង​របស់​នាង​រួច​គ្រូទាយ​បាន​ប្រាប់​នារី​រងគ្រោះ​ថា ប្រជ្រុយ​នៅលើ​ដើមទ្រូង​ជា​ប្រជ្រុយ​នាំ​គ្រោះថ្នាក់​ដល់​សាច់ញាតិ ហើយ​គ្រូទាយ​រូបនោះ​ក៏​លួងលោម​នាង​ថា ទាល់តែ​រួមរ័ក​ជាមួយ​គ្រូទាយ​ទើប​អាច​កាត់​គ្រោះ​ចង្រៃ​បាន​។ ដោយសារតែ​គ្នា​នៅ​ក្មេង​ល្ងង់​ឆោត​ក៏បាន​ចាញ់ល្បិច​គ្រូ​បោក​នោះ ព្រោះ​ខ្លួនគេ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​សាច់ញាតិ និង​ខ្លួន​ផង​នោះ​។​
​ប្រភព​បញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នារី​រងគ្រោះ​បានមក​ផ្ទះ​គ្រូទាយ​នោះ​ដើម្បី​ឲ្យ​គ្រូទាយ​កាត់​គ្រោះ គ្រាន់តែ​នៅក្នុង​រយៈពេល​តែ​២​ម៉ោង​សោះ គ្រូទាយ​រូបនោះ​បានរួម​រ័ក​ជាមួយ​នាង​បានសម្រេច​រហូតដល់​៥​ដង​ឯណោះ​។ ក្រោយពី​នារី​រងគ្រោះ​បាត់​ខ្លួន​អស់​មួយ​យប់ រួច​ឃើញ​ត្រឡប់មកវិញ​ក្រុមគ្រួសារ​បាន​សួរដេញដោល​ទើប​នាង​និយាយ​ការពិត​ប្រាប់​ឪពុកម្តាយ ហើយ​នាំគ្នា​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន​គ្រូទាយ​បោកប្រាស​នោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​៕

image-2 image11