សង្ស័យ​បែក​ថ្នាំ​បើក​រថយន្តបុក​រះ​រថយន្ត​ជាច្រើន​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​មែរ​សឺ​ដេ​ស​បើក​បុក​រះ​រថយន្ត​៣​គ្រឿង ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​មុខ តែ​សំណាងល្អ​មិនមាន​ជនរងគ្រោះ​ដល់​អាយុជីវិត​ឡើយ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​មែរ​សឺ​ដេ​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9888 ធ្វើដំណើរ​ពី​ត្បូង​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​រេ​ពេញ​ផ្លូវ លុះ​មកដល់​មុខ​មជ្ឈមណ្ឌល​កំសាន្ត​រ៉​ក់បាន​បួង​ចង្កូត​ត្រលប់​ក្រោយ​ក៏បាន​កៀរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ បណ្តាល​ឲ្យ​កូដ​ថ្នាំ​ខាងឆ្វេង​បន្តិច ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅមុខ​ក៏​ជ្រុល​បុក​បង្គោល​ភ្លើង​តាមផ្លូវ ហើយ​រថយន្ត​បង្ក​បន្ថែម​ល្បឿន​ទៀត​ក៏បាន​ទៅបុក​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ចត​ទុក​មុខផ្ទះ បណ្តាល​ឲ្យ​កំពិត​គូថ​ខាងក្រោម​បន្តិច​។​
​ក្រោយ​បង្កហេតុ​បុក​រះ​រថយន្ត​ជាច្រើន​ហើយ រថយន្ត​បង្ក​បន្ត​ខំប្រឹង​បន្ថែម​ល្បឿន​ទៀត​ទៅដល់​ច្រមុះជ្រូក​ក្បាលថ្នល់​ក៏បាន​បុក​រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រ​ចត​ទុក​មុខផ្ទះ​មួយទៀត បណ្តាល​ឲ​កំពិត​គូថ​ក្រោយ និង​កូដ​ថ្នាំ​ចំហៀង​ខាងឆ្វេង​តែម្តង ហើយ​រថយន្ត​មែរ​សឺ​ដេ​ស​នោះ​ទៅមុខ​លែងរួច ដោយសារ​បុក​ជាប់​រថ​យន្ត​ហាយ​លែ​ន​ឌឺរ​។​
​ក្រោយពេល​កើតហេតុ ខាង​រថយន្ត​រងគ្រោះ​២​គ្រឿង​ទៀត​ខូចខាត​តិច​មិន​ទាមទារ​សំណង​ទេ ចំណែក​រថយន្ត​ហាយ​ឡែ​ន​មិន​ចង់​ពាក់ព័ន្ធ​និង​ទារ​សំណង​ទេ ប្រញាប់​ទៅ​ខេត្តសៀមរាប បាន​បើករថយន្ត​ចេញ​ទៅបាន​បន្តិច ស្រាប់តែ​រថយន្ត​ខូច​បើក​ទៅមុខ​លែងរួច​ទើប​បត់​ត្រឡប់​ក្រោយមក​កន្លែងកើតហេតុ​វិញ ។ ចំណែក​អ្នកបើករថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​សង្ស័យថា បែក​ថ្នាំ ព្រោះ​អ្នកបើកបរ​នោះ​នៅ​រវើរវាយ​សួរនាំ​មិនដឹង​អី ហើយ​សមត្ថកិច្ច​បាន​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕

8f73ecdc-029c-4e7c-b66f-ca63a79ace18

screen-shot-2016-11-30-at-8-27-23-am-768x4364539b7f6-9d32-4409-805f-cf3517b8b59b