UN សម្រួល​ឲ្យ មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​មន្ត្រី​អង្គការសហប្រជាជាតិ ដើរតួនាទី​សំខាន់​ក្នុងការ​សម្របសម្រួលរ​វាង​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា និង បង់​ក្លា​ដែ​ស សម្រាប់​ដំណើរការ​មាតុភូមិ​ន​វត្ត​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា ដែល​កំពុង​រស់នៅក្នុង​ប្រទេស បង់​ក្លា​ដែ​ស ទៅកាន់​ប្រទេស មី​យ៉ាន់​ម៉ា វិញ ។ លោកស្រី គ្រីស្ទី​ន ប្រេសិត​ថ្មី​របស់​អង្គការសហប្រជាជាតិ បញ្ជាក់ថា កិច្ចការ​ជាច្រើន​ថ្មី​របស់​មន្ត្រី មី​យ៉ាន់​ម៉ា និង បង់​ក្លា​ដែ​ស បង្ហាញ​ពី​ការត្រៀមខ្លួន​ធ្វើ​មាតុភូមិ​និវត្តជន​ភៀសខ្លួន ក្នុងនោះ​មាន​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ធ្វើឡើង​កាលពី​ដើមខែ មិថុនា ក្រោម​ការសម្របសម្រួល​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក UNDP និង ភ្នាក់ងារ​ជនភៀសខ្លួន UNHCR ។​

​អំឡុង​ទស្សនកិច្ច​របស់លោក​ស្រី គ្រីស្ទី​ន ទៅកាន់​ប្រទេស មី​យ៉ាន់​ម៉ា​, ប្រេសិត​អង្គការសហប្រជាជាតិ បាន​ជួប​ជាមួយនឹង​ទីប្រឹក្សា​រដ្ឋ អោ​ង​សាន ស៊ូ​ជី និង អគ្គមេបញ្ជាការ​កងទ័ព មិញ អោ​ង​ឡេង ព្រមទាំង​ប្រជាជន​ក្នុង​តំបន់​មាន​វិបត្តិ​នៃ​រដ្ឋ រ៉ា​ក់​ខា​ញ ព្រមទាំង​មន្ត្រី​ព្រំដែន ។ ចំណែក​មន្ត្រី​របស់​ប្រទេស មី​យ៉ាន់​ម៉ា និង បង់​ក្លា​ដែ​ស តែង​ជួបគ្នា​ជា​ញឹកញាប់​ដើម្បី​ពិភាក្សា​អំពី​ដំណើរ​ការធ្វើ​មាតុភូមិ​និវត្ត​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា រាប់ម៉ឺន​នាក់ ដែល​រត់​ភៀសខ្លួន​ពីរ​ដ្ឋ រ៉ា​ក់​ខា​ញ ប្រទេស មី​យ៉ាន់​ម៉ា ទៅកាន់​ប្រទេស បង់​ក្លា​ដែ​ស ដោយសារ​ប្រតិបត្តិការ​យោធា​របស់​យោធា មី​យ៉ាន់​ម៉ា កាលពី​ខែ សីហា ឆ្នាំ 2017 បង្ក្រាប​ទៅលើ​ជីវពល ហើយ​អំពើហិង្សា​រាលដាល​ដល់​ជន​ស៊ីវិល ។​

​សហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិ​ចាត់ទុកថា ប្រតិបត្តិការ​របស់​ក​ង​ទ័ព​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា គឺជា​បំណង​លុបបំបាត់​ជនជាតិភាគតិច ដែល​ប្រទេស មី​យ៉ាន់​ម៉ា មិន​ទទួលស្គាល់ថា​ជា​ជនជាតិភាគតិច​ស្របច្បាប់ ដោយ​អះអាងថា​ជា​ជនភៀសខ្លួន​មកពី​ប្រទេស បង់​ក្លា​ដែ​ស ។ វិបត្តិ​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា ធ្វើ​ឲ្យ​ម្ចាស់​ពានរង្វាន់ ណូបែល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី ជួបនឹង​ការរិះគន់​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក ដោយសារ​មិនបាន​ឆ្លើយតប​គ្រប់គ្រាន់​ចំពោះ​វិបត្តិ​នោះ ព្រមទាំង​មិនបាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា បង្កឡើង​ដោយ​យោធា​៕​