ថ្ងៃទី​៣០វិច្ឆិកា គឺជា​ខួប​២​ឆ្នាំនៃ​ការដាក់​ចាប៉ីដងវែង​ខ្មែរ​ជា​បេតិកភណ្ឌ​វប្បធម៌​របស់​យូណេស្កូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2018 ក+ ក-

​ភ្នំពេញ ៖ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គឺជា​ខួប​២​ឆ្នាំ ដែល​ចាប៉ីដងវែង​របស់​កម្ពុ​ជា​ត្រូវបាន​គណៈ​ក​ម្មា ធិ​ការ​អន្តររដ្ឋាភិបាល​ដើម្បី​ការការពារ​កេរ​មរតក​វប្បធម៌​អរូបី សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​ដែល​ត្រូវ​ការការពារ​ជាបន្ទាន់ របស់​អង្គការ​យូណេស្កូ​។

​ចាប៉ីដងវែង​ជា​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ មាន​ខ្សែ​២ ឧបករណ៍​នេះ​សម្រាប់​ប្រគំ​ក្នុង​វង់ភ្លេង​ការ​បុរាណ វង់ភ្លេង​អារក្ស វង់ភ្លេង​មហោរី និង​វ​ង្វ​ង់​ភ្លេង​ការ​ខ្មែរ​បុរាណ ជាដើម​។ ក្រៅពីនេះ ចាប៉ីដងវែង ជា​ឧបករណ៍​ដែល​អាច​លេង​ទោល​សម្រាប់​លេង​កំដរ​ចម្រៀង​កំណាព្យ ដែល​គេ​ដេញ អមដោយ​ការ​ច្រៀង​ដ៏​ពិ​រោះ ។​

​ការបែងចែក​សណ្ឋាន​រូ​បរា​ង​នៃ​ចាប៉ីដងវែង មានដូចជា ស្នូក (​ប្រអប់​សំនៀង​) ដង ព្រ​លួត ប្រ​កៀន (​ធរណី​) ខ្ទង់ ក្រាញ (​គីង្គក់​) ខ្សែ​សំនៀង​ធ្វើ​ពី​សរសៃសូត្រ និង​ខ្សែ​នីឡុង​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ចាប៉ីដងវែង ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ ដែល​ត្រូវការពារ​ជាបន្ទាន់ នៅ​ប្រទេស​អេ​ព្យូ​ពី​។ នៅពេលនោះ កម្ពុជា​ក៏​ទទួលបាន​ទឹកប្រាក់​ចំនួន ២៣​ម៉ឺន​ដុល្លារ ដើម្បី​ការពារ​មរតក​ប្រពៃណី​ចាប៉ីដងវែង​នេះដែរ​៕