នាយករដ្ឋមន្ត្រី​កម្ពុជា ចេញ​សារលិខិត​អបអរ​ពិធីបុណ្យ​សមុទ្រឆ្នាំ​២០១៨(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-

​ភ្នំពេញ ៖ ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ នេះ នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» ដោយ​អម​ពាក្យស្លោក​ថា «​អេកូ​ទេសចរណ៍​សម្រាប់​កំណើត​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​» ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង​។​

​បើតាម​សារលិខិត​របស់​សម្ដេច​តេ​ជោ បាន​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ ក្រុមប្រឹក្សា​ពាណិជ្ជកម្ម និង​ទេសចរណ៍​អ៊ឺរ៉ុប បាន​បោះឆ្នោត​ជ្រើសរើស រាជធានី​ភ្នំពេញ ជា​រាជធានី​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក ហើយ​បន្ទាប់មកទៀត​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បន្ត​ជាប់ ចំណាត់ថ្នាក់​លេខ​១ ដែលជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក ឆ្នាំ​២០១៨ ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ក្នុងការ​ធ្វើដំណើរ​ពិភពលោក (Trip Advisor)៕