សួន​ទេសចរណ៍​ការពារ និង​អភិរក្ស​តំបន់​ធម្មជាតិ​ពាម​ក្រសោប​” ក្នុង​ខេត្តកោះកុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-
កោះកុង ៖ សួន​ទេសចរណ៍​ការពារ និង​អភិរក្ស​តំបន់​ធម្មជាតិ​ពាម​ក្រសោប​” ក្នុង​ខេត្ត កោះកុង​ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ ទទួល ស្គាល់ថា ជា​សួន​ទេសចរណ៍​ស្របតាម​ស្ដង់ដា​សួន​ទេសចរណ៍ ប្រភេទ ១ (​ខ្នាតតូច​)​។​

​ក្រសួងទេសចរណ៍ បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ៖ ” ការរៀបចំ​សួន​ទេសចរណ៍​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ចូលរួម​ចលនា​ប្រឡងប្រណាំង “ ខេត្ត​មួយ សួន​ទេសចរណ៍​មួយ​” និង​យុទ្ធនាការ​“ ទេសចរ​ម្នាក់​ដើមឈើ​មួយ​ដើម ” គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​បៃតង និង​ក៏ដូចជា​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ឱ្យមក​កម្ពុជា​ឱ្យបាន​ច្រើនដង​។

​បន្ថែម​លើ​នេះ ក្រសួងទេសចរណ៍ ក៏បាន​អបអរសាទរ ដល់ “​សួន​ទេសចរណ៍​ការពារ និង​អភិរក្ស​តំបន់​ធម្មជាតិ​ពាម​ក្រសោប​” ដែល​ទទួលបាន​ការទទួល​ស្គាល់​ខាងលើនេះ​ផងដែរ​៕