លោក ស៊ីន សេដ្ឋាកុល ចៅប្រុសបង្កើត​អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត ទទួល​មរណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2019 ក+ ក-

ភ្នំពេញ ៖ ចៅប្រុសបង្កើតរបស់អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត, លោក ស៊ីន សេដ្ឋាកុល ទទួលមរណភាព ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោក ស៊ីន សេដ្ឋាកុល បានទទួលមរណភាពក្នុងវ័យ ៣៧ឆ្នាំ ហើយសពកំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណឹងមរណភាពនេះបានធ្វើឲ្យអ្នកសិល្បៈទាំងជំនាន់មុន និងជំនាន់ក្រោយ បានសម្ដែងនូវការសោកស្តាយយ៉ាងខ្លាំង ខណៈមនុស្សដ៏មានទេពកោសល្យ និងមានជាប់សាច់ឈាមជាមួយនឹងអ្នកសិល្បៈដ៏ល្បីល្បាញផងនោះ ត្រូវបានបាត់បង់៕