ក្រុម​តារាចំរៀង AOA​ឈរ​លេខ​២​ក្នុង​តារា Oricon
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2015 ក+ ក-

​យោងតាម​ម្ចាស់​ក្រុមហ៊ុន J-Pop បានបញ្ជាក់​កាលពី​ថ្ងៃទី ២១​ខែតុលា​បាន​ឲ្យ​ដឹងថា​ក្រុម​តារាចំរៀង AOA បានចេញ​អាល់​ប៊ុ​ម​ថ្មី​ជា​ផ្លូវការ​លើកដំបូង​នៅ​ប្រទេស​ជប៉ុន និង​ដណ្តើមបាន​ចំណាប់​ថ្នាក់​លេខ​២​នៅក្នុង​តារា Oricon​។​
​ប្រភព​ដដែល​បន្តថា តាមរយៈ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា Ace Of Angel ក្នុង​អ៊ា​ល់​ប៊ុ​ម​ថ្មី​នេះ លក់បាន​ប្រមាណ ២១៥៩១​អាល់​ប៊ុ​ម​ក្នុង​សប្តាហ៍​ដំបូង​។
​ គួរបញ្ជាក់​ដែលថា អាល់​ប៊ុ​ម​នេះ​ចេញ​នៅ​ថ្ងៃទី​១៤ ខែតុលា​របស់ ក្រុម AOA បាន​បន្ត​កើនឡើង​យ៉ាងខ្លាំង​ដែល​គេ​រំ​ពីង​ថា​អាល់​ប៊ុ​ម​លើក​ក្រោយ​និង​មាន​អ្នកគាំទ្រ​ច្រើន​លើសលុប​ដូច​អាល់​ប៊ុ​ម​នេះដែរ​៕

art18.4