វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហា ក្រោយ​លេចឮ​មាន​អ្នក​ចាំ​ទំនុកបម្រុុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2015 ក+ ក-

ភ្នំពេញ​៖​តារា​សម្តែង និង​បង្ហាញ​ម៉ូដ ដែល​ចូលចិត្ត​ស្ទា​យ៍​លេងខ្លួន​បែប​សិច​ស៊ី​កញ្ញា វណ្ណ វ​ល័​ក្ខ ត្រូវបាន​មហាជន​មើលឃើញថា អាជីព​សិល្បៈ​របស់​នាង​ហាក់​កំពុងមាន​ហាងឆេង ទីផ្សារ​ច្រើន​គ្រាន់បើ​ក្នុង​ការចេញ​តួ​សម្តែង និង​ដើរ​បង្ហាញ​ម៉ូដ​តាម​កម្ម​វី​ធី​តូចធំ​នានា​។​
​ចាប់តាំងពី​លេចដំណឹង​ស្នេហ៍​ជាមួយ​បុរស​មន្ត្រី​ធំ​ក្នុងស្រុក​នោះមក​កញ្ញា វណ្ណ វ​ល័​ក្ខ ឃើញថា ដូច​ជាមាន​យីអ៊ុន​ឡើង​ខ្ពស់​ដូច​ខ្សែ​ខ្លែង​តែម្ដង​។ មិនតែប៉ុណ្ណោះ មើល​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​តារា​ស្រី​ស្រស់​ម្នាក់នេះ​វិញ ក៏​កំពុង​តែមាន​សេចក្តីសុខ​ជាមួយនឹង​ភាព​ហ៊ឺហា ការលេង​ខ្លួន​ក្នុងការ​ប្រើប្រាស់​សម្ភារៈ​មានតម្លៃ​ថ្លៃៗ ដែល​អាច​ចាត់ទុកថា ជា​តារា​ស្រី​មានសំណាង​ផងដែរ​។​
​មាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជីវិត​ស្នេហា​ក្រៅ​ឆាក​បន្ទាប់ពី​បង្ហាញ​ពី​ភាព​ហ៊ឺហា កញ្ញា វណ្ណ វ​ល័​ក្ខ បានធ្វើ​ឲ្យ​មតិ​មួយ​ទស្សនិកជន​គាំទ្រ​មួយចំនួន​បា​នប​លើកឡើងថា តារា​រូបនេះ​ទំនង​ទទួលបាន​ការឧបត្ថម្ភ​ជ្រោមជ្រែង​ពី​បុរស​គូស្នេហ៍​ជា អ្នកធំ​នៅក្រោយ​ខ្នង​ណា​ម្នាក់​ហើយ​មើល​ទៅនោះ​។​
​ជាក់ស្តែង​ថ្មីៗ​នេះ កញ្ញា វណ្ណ វ​ល័​ក្ខ ត្រូវបាន​គេ​កត់សម្គាល់​មើលឃើញថា នាង​តែង​បង្ហាញ​សកម្មភាព​តាមរយៈ​ការថតរូប​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ស្លឹក​ជា​បន្តបន្ទាប់ ព្រមជាមួយ​ការលេង​ស្ទា​យ៍​ម៉ូដ​សំលៀកបំពាក់ និង​ការ​សម្ញែង​សម្ភារៈ​មានតម្លៃ​ថ្លៃ​បង្អួត​មិត្តភក្ដិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​៕

Capture11120210