ផ្ទុះកន្លែងស្តុកកំប៉ុងហ្គាសនិងស្ព្រាយបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅក្នុងខុនដូផារ៉ាម៉ោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2025 ក+ ក-

ករណីអគ្គិភ័យកំពុងឆាបឆេះនៅក្នុងខុនដូ មួយកន្លែង នៅតាមបណ្តោយផ្លូវ៣៧១សឡាដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានកម្មករកំពុងតែធ្វើការនិងភ្ញៀវដែលកំពុងស្នាក់នៅក្នុងខុនដូផារ៉ាម៉ោន បាននាំគ្នារត់ចេញមកខាងក្រៅរោងចក្រនិងអាគារខុនដូ ខណៈនោះក៏ឮសម្លេងផ្ទុះធុងហ្គាសនិងមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅរោងស្តុកហ្គាសនិងកន្លែងស្នាក់នៅរបស់សន្តិសុខក្នុងខុនដូផារ៉ាម៉ោន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទប់ស្កាត់ការពារនៅទីតាំងកើតហេតុខាងលើដើម្បីកុំឲ្យមានការរាលដាលបន្តចូលទៅរោងចក្រដែលនៅជាប់គ្នានិងខុនដូខាងលើ។អគ្គីភ័យនេះបានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃខែនិងឆ្នាំដដែលនិងពុំមានបណ្តាលឲ្យមាននរណាម្នាក់គ្រោះថ្នាក់ទេ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J79CwZU9uzg