មានហេតុការណ៍អគ្គីភ័យ ឆាបឆេះពំនូកចំបើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៥ នៅភូមិកំណប់ ឃុំ ស្កក្រាម សុ្រកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ម្ចាស់ពំនូកចំបើងឈ្មោះជុំ រិទ្ធិ ភេទប្រុសអាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ ព្រឿង សុភឿ ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិកំណប់ ឃុំ ស្កក្រាម សុ្រកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាន កម្លាំងនគរបាលជំនាញអធិការដ្ឋាន បានយករថយន្តពន្លត់អគ្គីភ័យ០១គ្រឿង និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ចុះជួយអន្តាគមន៍ពន្លត់ដោយសហការជាមួយប្រជាពលរដ្ឋមានរថយន្តដឹកទឹកលក់ ដោយប្រើប្រាស់ទឹកអស់០១រថយន្តនិង១០ធុង(ធុងឡានដឹកទឹកលក់) ភ្លើងបានរល់ទាំងស្រុកនៅវេលាម៉ោង១១និង៣៥នាទីព្រឹក ។ ចំពោះមូលហេតុបង្កឲ្យមានអគ្គីភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះ ដុតភ្លើងភ្នក់បំពក់គោ មិនប្រយ័ត្នក៏ឆេះរាលទៅពំនូកចំបើង តែមិនបង្កឲ្យឆាបឆេះដល់ផ្ទះនោះឡើយ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ar_49yLoIHA