Aaron Ramsey គោលដៅ​សំខាន់​របស់​ Man Utd
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2016 ក+ ក-

បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា ខ្សែបម្រើ​ដល់​មាន​ឥទ្ធិពល​របស់​ក្រុម​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ Aaron Ramsey ក្លាយជា​គោលដៅ​ដ៏​សំខាន់​របស់លោក Jose Mourinho ដែល​គាត់​មក​កែ​នៅ​រចនាសម្ព័ន្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United នៅរ​ដួ​វ​កាល​ក្រោយនេះ​។​
​ខ្សែបម្រើ​របស់​កាំភ្លើង​ធំ Arsenal ដែលមាន​តម្លៃ​ខ្លួន​៥០​លាន​ផោន​រូបនេះ ត្រូវបាន​ទទួល​នូវ​ការ​កោត​ស​សើរ​ពី​សំណាក់​លោក Mourinho នៅ​ទម្រង់​លេង​របស់គេ​ថា​ដូច​ទៅនឹង​កីឡាករ Frank Lampard ដែល​ប​ច្ច​ប្បន្ន​កំពុងតែ​ប្រកប​អាជីព​នៅ​ឯង​សហរដ្ឋអាមេរិក​នោះ​។​
​យ៉ាងណាមិញ ក្រុម​បិសាច​ក្រហម​ត្រូវបាន​ក្រុម Borussia Dortmund បដិសេធ​នូវ​សំណើរ​កាលពី​សប្តាហ៍​មុន​ក្នុងការ​នាំយក កី​ឡករ Henrikh Mkhitaryan ប៉ុន្តែ អ្នកចាត់ការ​ទូទៅ​ក្រុម​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Ramsey ក្នុងការ​ផ្លាស់​មកកាន់ ទឹកដី Old Trafford មុនពេល​នៃ​រដូវ​កាល ២០១៦ -១៧ ចាប់​ផ្តើ​ម៕

2928632