ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​មួយអង្គ​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

​អារ៉ាប៊ីសាអ៊ូឌីត​៖​តុលាការ​ទីក្រុង​រី​យ៉ា​ដ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានសម្រេច​ទោស​កាត់ទោស​ប្រហារជីវិត​ព្រះអង្គម្ចាស់​មួយអង្គ​ដែល​សមាជិក​ក្រុមគ្រួសារ​រាជ្យ​វង្ស​នៃ​ព្រះមហាក្សត្រ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​ពីបទ​មនុស្សឃាត​លើ​បុរស​វ័យក្មេង​ម្នាក់ កាលពី​ជាង​បី​ឆ្នាំមុន​។​
​យោងតាម​សារព័ត៌មាន​សារព័ត៌មាន​អាល់​អា​រ៉ា​ប៊ីយ៉ា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ ទី​១៩ ខែតុលា ឆ្នាំ​២០១៦​ថា ព្រះអង្គម្ចាស់​ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​នោះ​ព្រះនាម Turki bin Saud al Sabir​។ សារព័ត៌មាន​ដដែល​បញ្ជាក់ថា ព្រះអង្គម្ចាស់ Turki ត្រូវបាន​ក្រុម​អ្នកស៊ើប​អង្កេត​របស់​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អូឌីត និង​តុលាការ​រកឃើញថា បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​លើ​បុរស​ម្នាក់​ឈ្មោះ Adel al Mohaimeed បន្ទាប់ពី​មាន​ជម្លោះ​វាយតប់​គ្នា​មួយ​។ ចំណែកឯ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បដិសេធ​ទទួលយក​សំណង និង​ស្នើឱ្យ​តុលាការ​អនុវត្តន៍​តាម​ច្បាប់​៕

arabtoday-24news1