(ខេត្តកំពង់ឆ្នាំង)៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតំបន់គោលដៅ ធ្វើការបង្ក្រាបនិងបំផ្លាញចោលបទល្មើសនេសាទនៅហ្នឹងកន្លែងជាច្រើនករណី។
ប្រភពបញ្ជាក់ថាក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចរកឃើញបទល្មើសជាច្រើនទីតាំងដូចជា នៅចំណុចជ្រោយស្លែង និងក្រចាប់ ស្រុកបរិបូណ៌ និងមួយករណីទៀតនៅចំណុចក្រោយភូមិឬស្សីដង្គួច ភូមិឬស្សីដង្កួច ឃុំជលសារ និងចំណុច មុខភូមិឬស្សីដង្គួច ឃុំ ព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងប្រទះឃើញការធ្វើនេសាទប្រើឧបករណ៍របាំងលូស្បៃមុង នៅចំណុច បឹងឆ្នុកអណ្ដែង ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងពេញមួយ។
ជាលទ្ធផលរួម គឺបានរុះរើនិងបំផ្លាញចោលនៅហ្នឹងកន្លែងនូវរបាំងសាច់អួន១១កន្លែងប្រវែង១ពាន់៥០ម៉ែត្រ លូសាច់អួន ចំនួន២១គ្រឿង បង្គោលចំនួន៥៥០ដើម ។របាំងស្បៃមុង៨កន្លែង ប្រវែង ២៥០ម លូស្បៃមុងចំនួន៨ គ្រឿង បង្គោលចំនួន១០០ដើម និងបានលែងត្រីចម្រុះចំនួន៧០គីឡូក្រាមទៅក្នុងដែននេសាទវិញ។
គួរបញ្ជាក់ផងដែរប្រតិបត្តិការនេះធ្វើឡើងពេញមួយថ្ងៃទី១៨ កញ្ញាដោយប្រើប្រាស់មធ្យោបាយកាណូត៣ គ្រឿង បាឡាស្មាច់ ៦គ្រឿងកម្លាំងសរុប២៩នាក់៕