ម្ចាស់ផ្ទះចាក់សោរចេញទៅធ្វើការបាត់ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់១ខ្នងទាំងស្រុងចំណែក២ខ្នងទៀតរងការខូចខាត
(ភ្នំពេញ)៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានព្រះអគ្គីឆាបឆេះអស់ទាំងស្រុងមួយខ្នង ចំណែកពីរខ្នងទៀតបានរងការខូចខាត ខណៈពេលម្ចាស់ផ្ទះចាក់សោរ រួចចេញទៅធ្វើការបាត់។ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែងខណ្ឌដង្កោ ។
ផ្ទះរងគ្រោះដែលឆេះអស់ទាំងស្រុងនោះមានទំហំ៦ម៉ែត្រx៨ម៉ែត្រ សង់ពីឈើ ដំបូលស័ង្កសីម្ចាស់ឈ្មោះ ទឹម សុខុម ភេទ ប្រុសអាយុ៦៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ សេរីដីដុះ សង្កាត់ព្រៃវែងខណ្ឌដង្កោ ។ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/xGRHf-IuSxM