(ភ្នំពេញ)៖ផ្ទះល្វែងជាន់ទី១ នៅក្នុងបុរីសូនីត្រូវបានព្រះអគ្គីលេបត្របាក់ កាលពីវេលាម៉ោង១១ព្រឹក, ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ស្ថិតនៅផ្លូវបេតុងលេខ១៣៤. ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣. ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា, មុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សោរទ្វារចេញទៅធ្វើការនិងរកស៊ីបាត់អស់។ស្រាប់តែមានផ្សែងហុយចេញពីជាន់ទី១. បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាន,នាំគ្នាវាយកញ្ចក់ទ្វារនិងបង្អួច រួចយកបំពង់ពន្លត់អគ្គីភ័យបាញ់ការពារទប់ស្កាត់នៅទីតាំងកើតហេតុខាងលើ។ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាង ។ អគ្គីភ័យនេះបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១១និង៤០នាទី ថ្ងៃខែនិងឆ្នាំដដែល។
ហេតុការណ៍គ្រោះអគ្គីភ័យនេះពុំបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះទេ។ ដោយគ្រាន់តែរងការខូចខាតសម្ភារៈរបស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕
ចុច LinK ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/WjnGrfxt5js