លោកលូឡាប្រធានាធិបតីវណ្ណៈកម្មករប្រេស៊ីលឈ្នះឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិទី៤ជាប្រវត្តិសាស្ត្រ
នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦, លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី៤ ដែលជារឿង មិនធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្រ្តប្រេស៊ីល ។ នេះបើយោងតាមការបញ្ជាក់ពីគណៈកម្មការបោះឆ្នោតរបស់ប្រេស៊ីល ហើយនេះគឺជាលទ្ធផលបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលផ្ទុយនឹងការស្ទង់មតិ និងអារម្មណ៍ប្រឆាំងអ្នកកាន់អំណាចជាសកល ។




