ហ៊ូទីវាយប្រហារមីស៊ីលនិងដ្រូនទៅលើអគារក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2026 ក+ ក-

ការវាយប្រហារដោយមីស៊ីល និងដ្រូន របស់ក្រុម Houthi កាលពីថ្ងៃអាទិត្យ
បណ្តាល ឱ្យខូចខាតអគាររបស់ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត Aramco នៅក្នុងតំបន់ ហិរញ្ញវត្ថុនៃទីក្រុងរីយ៉ាដ  ។ ក្រុម Houthi នៅប្រទេសយេម៉ែន បានប្រកាសទទួលខុស ត្រូវចំពោះការវាយប្រហារនេះ  ។នៅក្នុងសេចក្តី ថ្លែងការណ៍មួយ ជាភាសាអង់គ្លេស ក្រុម Houthi បានបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធយេម៉ែន ដោយមានជំនួយពីព្រះអាឡាហ៍ដ៏មានមហានុភាព បានអនុវត្តប្រតិបត្តិការយោធាដ៏សំខាន់ៗចំនួន៤ ដោយប្រើប្រាស់មីស៊ីលផ្លោង, មីស៊ីលប្រភេទ cruise និងយន្តហោះដ្រូនមួយចំនួន»  ។