
លោក លី ធុជ ៖ ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន


ចិន ៖ គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅថ្ងៃពុធនេះថាប្រទេសចិនដីគោកបានរាយការណ៍អំពីករណីឆ្លងកូវីដ១៩ថ្មី៦ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីនាំចូលដែលធ្វើឲ្យចំនួននាំចូលសរុប ១,៩៨៨ ករណី។ នេះបើយោងតាមប្រភពពីស៊ិនហួរ។
គណៈកម្មាធិការបាននិយាយថា ក្នុងចំណោមករណីនាំចូលថ្មីៗចំនួន ៣ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងស៊ាងហៃ ខណៈខេត្តសានស៊ី ខេត្តយូណាន និងក្រុងចុងឈីង រកឃើញករណីមួយម្នាក់ជាករណីនាំចូលមួយ។
គណៈកម្មាធិការបាននិយាយថា ក្នុងចំណោមករណីទាំងអស់ដែលបាននាំចូលគឺមាន១.៩០២នាក់ត្រូវបានជាសះស្បើយ ហើយអ្នកជំងឺ៨៦ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមានអ្នកជំងឺ ២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ណាមួយពីករណីស្លាប់នោះទេ៕
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា ចេញសេចក្តីណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។
ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោម ៖


ហ្សការតា ៖ មនុស្សយ៉ាងហោច១៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួនបន្ទាប់ពីគ្រោះទឹកជំនន់ លាយឡំជាមួយល្បាប់ភក់បានកប់ផ្ទះប្រជាជនរាប់រយខ្នង នៅឯខេត្ត Sulawesi ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើង ខណៈកម្រិតទឹកទន្លេចំនួនបី នៅក្នុងតំបន់ North Luwu កើនឡើងរឹតតែខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំង។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ប្រជាជន ២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែទឹកជំនន់ និងល្បាប់ភក់ បាននិងកំពុងបង្កឧបសគ្គដល់ការចែកជំនួយសង្រ្គោះបន្ទាន់។
គួរជម្រាបថា កាលពីដើមឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំង ក៏ធ្លាប់បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ ដោយបានផ្ដាច់ជីវិតមនុស្សជាង ៧០នាក់ នៅក្នុង និងនៅតំបន់ជុំវិញរដ្ឋធានីហ្សាការតា៕
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៤៤៥,២៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨០,២៣០នាក់ និងជាសះស្បើយឡើងវិញ ៧,៨៣១,២០០នាក់។

គេហទំព័របានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៥៤៣,៩១០នាក់ ស្លាប់ចំនួន ១៣៩,១១៩នាក់ និងជាសះស្បើយចំនួន ១,៥៩០,៦៦៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៩៣១,២០៤នាក់ ស្លាប់ចំនួន ៧៤,២៦២នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩៣៧,៤៨៧នាក់ ស្លាប់ ២៤,៣១៥នាក់ និងជាសះស្បើយ ៥៩៣,០៨០នាក់៕
សៀងហៃ ៖ ភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលជិត៦ទសវត្សរ៍មកនេះ បង្កជាគ្រោះទឹកជំនន់នៅភាគកណ្តាល និងខាងកើតនៃប្រទេសចិនបានធ្វើឱ្យមនុស្សចំនួន១៤១នាក់ស្លាប់-បាត់ខ្លួន និងបានបង្ខំឱ្យមនុស្សរាប់លាននាក់នៅទូទាំងខេត្តត្រូវជម្លៀសចេញ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
ជុំវិញគ្រោះមហន្តរាយប្រចាំទសវត្សរ៍នេះ លោក ចេង កូវក្វាង (Zheng Guoguang) អនុរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិនបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ដែលបណ្តាលឱ្យទឹកនៅតាមដងទន្លេយ៉ាងសេ (Yangtze) កើនឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្ន។
អាជ្ញាធរក្នុងតំបន់បាននឹងកំពុងតាមដានកម្ពស់ទឹក នៅទីក្រុងវូហាន ដែលមានប្រជាជានរស់នៅច្រើនជាង ១១លាននាក់ ប៉ុន្តែសំណាងល្អកម្ពស់ទឹកទន្លេបានថយចុះវិញ បន្ទាប់ពីបានហូរកាត់ទីក្រុងនេះកាលពីថ្ងៃចន្ទម្សិលមិញ។ ដូច្នេះការព្រួយបារម្ភបានផ្តោតទៅលើខ្សែទឹក ដែលហូរទៅកាន់បឹងប៉ូយ៉ាង (Poyang) វិញ ដែលជាបឹងទឹកសាបធំជាងគេនៅក្នុងប្រទេសចិន ខណៈទឹកបន្តហូរចូលទៅក្នុងទន្លេងយ៉ាងសេ ក្នុងចំណុចខេត្តជាំងស៊ី (Jiangxi) ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេពីគ្រោះទឹកជំនន់។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានចេញផ្សាយថា កម្រិតទឹកនៅស្ថានីយជលសាស្ត្រ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពី ឆ្នាំ១៩៩៨ ដែលធ្លាប់បានសម្លាប់មនុស្សជាង ៤,០០០នាក់ រួចមកហើយក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២ទសវត្សមកនេះ។
ជុំវិញបញ្ហានេះដែរ ក្រុមសង្គ្រោះ កងទ័ព និងអ្នកស្ម័គ្រចិត្តជាង ១០០,០០០ នាក់បានចូលរួមក្នុងកិច្ចខំប្រឹងដើម្បីគ្រប់គ្រងទឹកជំនន់នៅក្នុងខេត្តជាំងស៊ីបន្ទាប់ពីទំនប់ និងប្រឡាយជាច្រើនបន្តបាក់ និងដួលរលំជាហូរហែ។ ជាក់ស្តែង នៅក្នុងទីក្រុងJiujiang ក្រុមកងទ័ពបានពាក់អាវពោង និងកំពុងមមាយឹករៀបចំបាវដីខ្សាច់ដើម្បីបង្កើតជញ្ជាំងការពារទឹក កម្ពស់ប្រហែលមនុស្ស។
ក្រុមអ្នកអភិរក្សបាននិយាយថា ភ្លៀងនៅរដូវក្ដៅ និងការរលាយផ្ទាំងទឹកកកនៅតំបន់ខ្ពង់រាបទីបេ ជាមូលហេតុដែលបង្កឱ្យមានទឹកគ្រោះទឹកជំនន់ជាប្រចាំនេះ។ ទន្ទឹមនោះក្រុមអ្នកអភិរក្សក៏បានព្រមាន ពីការការរលាយផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាល័យ (Himalaya) យ៉ាងលឿនហួសពិការរំពឹកទុកដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានទឹកជំនន់នៅរដូវក្តៅ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត៕
ខេត្តព្រៃវែង ៖ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបញ្ជាក់ផ្លូវការ ពីថ្ងៃឈប់សម្រាក សងជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧-២១ សីហា ខាងមុខនេះ។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឱ្យ ឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជាទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ៕
ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃសក្កិ៤កន្លះម្នាក់ស្លាប់យ៉ាងអណោចអធម បន្ទាប់ពីបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយក៏រេចង្កូតទៅបុកជញ្ជាំឃ្លាំង ពេញទំហឹងកាលពីវេលាម៉ោង ១និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរនឹងប៉ុស្តិ៍ទួលសង្កែ២ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស នៅក្រសួងមហាផ្ទៃ ពាក់ស័ក្ដ ៤កន្លះ ស្នាក់នៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀងខណ្ឌសែនសុខ មានស្រុកកំណើតនៅឯភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមព័ត៌មានទទួលបានគឺមុនដំបូងគេឃើញ បុរសជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាក ISUZU MU-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង១៨០០។លុះមកដល់ចំណុចកើតហេតុ ដោយសាររថយន្តបើកលឿនពេក ហើយស្ថានភាពផ្លូវរាងកាងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំង បណ្តាលឲ្យខ្ទាច៥ម៉ែត រងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខផ្នែកខាងឆ្វេងរថយន្ត បណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ នៅក្នុងរថយន្តតែម្ដង៕
ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១២ និង៤០នាទី សង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន និងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដឹកនាំដោយលោក សេង លៀង បានសហការជាមួយកំលំាងអាវុធហត្ថស្រុកជ័យសែន បានស្ទាក់ឃាត់ចាប់រថយន្តចំនួន ០១គ្រឿងដឹកឈេីប្រណីតបន្លំជាឈេីផ្ទះចាស់ៗ។
រថយន្តខាងលើម៉ាកFuso ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-0702 នៅចំណុច និយាម កា (528210-1509464) ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានដឹកឈើអារប្រភេទលេខ១(ស្រឡៅ,ឈ្លីក) និងប្រភេទលេខ២(ឈើទាល) សរុបចំនួន៣៥៩សន្លឹក/ដើមស្មើនឹង ១០,៩៧១ (ដប់ម៉ែត្រត្រីគុណ ប្រាំបួនរយចិតសិបមួយ) ដោយប្រើប្រាស់រូបភាពឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់ដោយមានអ្នកបើកបរឈ្មោះ ទូច ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម បច្ចុប្បអ្នកបេីកបររថ្ថយន្តរួមទាំងបទល្មេីសត្រូវបានធ្វេីការវាស់វែងយកមករក្សារទុកនៅនាយផ្នែករដ្ឋបាលព្រៃឈេីស្រុកឆែប ដេីម្បីចាត់ការទៅតាម ផ្លូវច្បាប់៕ ដោយ ៖ កូវ ប៊ុនហេង


ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។ បុរសទាំង៩ នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេស ម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។
វត្ថុសំណាកលើកទីពីររបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។
រីឯអ្នកដំណើរចំនួន៧០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នក វិជ្ជមានវីរុសកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ។ ក្នុងចំនួនអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ សរុបមានបុរសចំនួន២៤នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ៕

ភ្នំពេញ ៖ បងស្រីឈ្មោះ យ៉ម ស៊ីថា បានធ្វើដំណើរជាមួយសាច់ញាតិ មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្វែងរកប្អូនប្រុសឈ្មោះ ជូរ ចាន់ធឿន អាយុ១៩ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ដែលបានធ្វើដំណើរចេញខេត្តព្រៃវែងតាំងពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ដើម្បីមកភ្នំពេញស្វែងរកការងារធ្វើ ប៉ុន្តែរហូតមកដល់ពេលនេះបានបាត់ដំណឹងសូន្យឈឹង សូម្បីទូរស័ព្ទក៏ទំនាក់ទំនងមិនចូលទើបសម្រេចចិត្តមកដាក់ពាក្យបណ្តឹងស្ទើរគ្រប់ប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
អាស្រ័យហេតុនេះក្នុងនាមជាបងស្រីដែលព្រួយបារម្ភពីប្អូន សូមពុកម៉ែបងប្អូនក្នុងបណ្តាញសង្គម Facebook មេត្តាផ្តល់ដំណឹងជូននាងខ្ញុំផង ប្រសិនបើបានប្រទះឃើញ ភិនភាគដូចក្នុងរូបខាងលើនេះ និងសូមទំនាក់ទំនងនាងខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទលេខ 015 414 216 នាងខ្ញុំនឹងមានសគុណជូន៕ សូមអរគុណ


ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំចុះបញ្ជីប្លង់ធ្វើបណ្ណកម្មសិទ្ធិ និងដាំដុះអាស្រ័យផលលេីដី ទំហំ ៧១,៨១២ ម៉ែត្រការ៉េ នៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ តាមការស្នើសុំរបស់ម្ចាស់សំណើ។
ក្រោយកិច្ចប្រជុំពិភាក្សា លោក ប្រធានគណកម្មការ លោក ក៏បានសម្រេចបង្វែសំណើខាងលើជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការពិនិត្យ សម្រេច ព្រោះថា ដីនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គួរបញ្ជាក់ផងដែរថា ភ្នំជើងព្រៃដែលមានប្រវត្តិជាយូរលង់ណាស់មកហើយនោះឥឡូវនេះបានក្លាយ ទៅជារមណីយដ្ឋានមួយដ៏សែនមនោរម្យសម្រាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យ ដោយលក្ខណៈភូមិសាស្រ្តអំណោយផលភ្នំជើងព្រៃ ស្ថិតនៅចម្ងាយប្រមាណតែ២គ.មប៉ុណ្ណោះ ពីផ្លូវ ជាតិលេខ៦ និង៥៦គ.ម ពីក្រុងកំពង់ចាម ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ។ នៅទីនោះមានសក្តានុពលទេសចរណ៍សំខាន់ដែលទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ។ ដោយភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណ និងទេសភាពបែបធម្មជាតិពិលើកំពូលភ្នំ៕ ដោយ ៖ ប៉ែន សុផល



បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,២២៩,៥៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៧៤,៩៨១នាក់ និងជាសះស្បើយឡើងវិញ ៧,៦៩១,៤៥១នាក់។

04 June 2020, Brazil, Manaus: View into the intensive care unit of the Gilberto Novaes Municipal Field Hospital. The field hospital was set up in a school and has 180 beds, 38 of which are intensive care beds. Photo: Lucas Silva/dpa (Photo by Lucas Silva/picture alliance via Getty Images)
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៤៧៩,៣៧៦នាក់ ស្លាប់ចំនួន ១៣៨,២៤៧នាក់ និងជាសះស្បើយចំនួន ១,៥៤៩,៤៦៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៨៨៧,៩៥៩នាក់ ស្លាប់ចំនួន ៧២,៩២១នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩០៧,៦៤៥នាក់ ស្លាប់ ២៣,៧២៧នាក់ និងជាសះស្បើយ ៥៧២,១១២នាក់៕
ម៉ូស្គូ ៖ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង លើមនុស្សដោយភាពជោគជ័យលើវ៉ាក់សាំង COVID-19 ខណៈដែលពិភពលោកកំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍវ៉ាក់សាំងមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន India.com។
លោក Vadim Tarasov នាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្របានធ្វើការបញ្ជាក់ពីការវិវឌ្ឍនៃការសាកល្បងនេះ ដោយបន្ថែមទៀតថា ក្រុមអ្នកស្ម័គ្រចិត្ត ដំបូងនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។
សូមជម្រាបថា ការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេ នៅលើពិភពលោកត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov និងបានបញ្ចប់ដោយភាពជោគជ័យ។ សាកលវិទ្យាល័យ Sechenov បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាស្ថាប័នអប់រំ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបាន ចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំង និងផលិតផលវេជ្ជសាស្រ្តផៀតទៀត ខណៈដែលការព្យាបាលសាកល្បងបន្តកំពុងដំណើរការ។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមច្បាស់ការថាតើវ៉ាក់សាំងនេះ នឹងដាក់លក់នៅលើទីផ្សារនៅពេលណានោះទេ៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដី ជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុង ល្បឿនបង្គួរមកលើកម្ពុជា បន្ទាប់មកនៅថ្ងៃទី១៨ – ២១ ខែកក្កដា ខ្យល់មូសុងនិរតីនឹងចុះខ្សោយ។
ស្ថានភាពបែបនេះធ្វើឱ្យ៖