All posts by មេគង្គ ប៉ុស្តិ៍

​តៃវ៉ាន់ប្រកាស​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​ហុងកុង​ដែល​កំពុង​ធ្វើបាតុកម្ម

តៃវ៉ាន់ ៖ លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រកាស​កាលពីថ្ងៃទី២៤ ខែឧសភាថា តៃវ៉ាន់​នឹង​ផ្តល់​ជំនួយចាំបាច់​ដល់ប្រជាជនហុងកុង ដែល​បាននឹង​កំពុងធ្វើការតវ៉ាប្រឆាំងនឹងច្បាប់ថ្មី​ចេញពីក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia។

កាលពី​ថ្ងៃអាទិត្យម្សិលមិញ ប៉ូលិស​ហុងកុងបាន​បាញ់ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ដើម្បីបំបែក្រុមបាតុករដែលប្រមូលផ្តុំ​ប្រឆាំង​នឹង​ផែនការរបស់ក្រុងប៉េកាំង ក្នុងការ​ដាក់ច្បាប់​សន្តិសុខ​ជាតិមកលើក្រុងហុងកុង។

លោកស្រី Tsai Ing-wen បាន​ហៅ​ច្បាប់នេះ​ថាជាការ​គំរាម​យ៉ាងធ្ងន់ធ្ងរ​មកលើ​ឯករាជ្យ និង​សិទ្ធិ​សេរីភាព​របស់​ហុងកុង។ ការប្រើគ្រាប់កាំភ្លើង និងការបង្ក្រាប​ពុំមែនជាវិធី​ដោះស្រាយ​​ជាមួយនឹង​សេចក្តី​ប្រាថ្នារបស់​ពលរដ្ឋហុងកុង សម្រាប់​សេរីភាព និង​ប្រជាធិបតេយ្យឡើយ។

«ក្នុង​ការប្រឈមមុខនឹង​ស្ថានការណ៍​ដែល​កំពុងផ្លាស់ប្តូរនេះ សហគមន៍​អន្តរជាតិកាន់តែ​សកម្មជាងមុន ក្នុងការ​ជួយ​ដល់​ប្រជាជនហុងកុង។ ចំណែក​តៃវ៉ាន់ក៏នឹង​កាន់តែ​គាំទ្រ​​យ៉ាងសកម្ម និង​ផ្តល់ជំនួយចាំបាច់​ដល់ប្រជាជន​ហុងកុងផងដែរ»។ នេះជាការបញ្ជាក់​របស់​ប្រធានាធិបតីតៃវ៉ាន់៕

 

 

អាហារដ្ឋាន៣កន្លែងនៅខេត្តសៀមរាប ដែលយកសាច់សត្វព្រៃមកធ្វើម្ហូប ត្រូវសមត្ថកិច្ចបង្ក្រាប​

ខេត្តសៀមរាប ៖ កាលពី​ម្សិលមិញ​កម្លាំង​សមត្ថ​កិច្ចសហការ​ចុះបង្ក្រាប​បទល្មើស​សត្វព្រៃ​នៅ​អាហា​រដ្ឋា​ន​ចំនួន ៣ ទីតាំងនៅ​ខេត្តសៀមរាប ក្រោយ​ទទួល​ព័ត៌មាន​ថា អាហា​រដ្ឋា​ន​ទាំងនេះ​បាន​យក​សាច់សត្វ​ព្រៃ​មក​ធ្វើ​ម្ហូបអាហារ​លក់​ជូន​ភ្ញៀវ។​

​សមត្ថកិច្ច​បញ្ជាក់ថា អាហា​រដ្ឋា​ន​ទាំង​៣​កន្លែង​ដែល​ត្រូវ​ចុះបង្ក្រាប​រួមមាន​១៖ អាហា​រដ្ឋា​ន​ម្លប់​មហា​ហេង ស្ថិតនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សត្វ​ទោម​ងាប់​ចំនូ​ន ១១​ក្បាល លលក​ងាប់​ចំនួន ៥០​ក្បាល និង​ចាប​ស្រូវ​ងាប់​ចំនួន ២៣០​ក្បាល​។​

២៖ អាហា​រដ្ឋា​ន​ថា​រី​ម៉ាក់​ប្រាង្គ ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៣​គីឡូក្រាម លលកទ្រាំង​ងាប់​ចំនួន ៣៧​ក្បាល ចាប​ស្រូវ​ងាប់​ចំនួន ១៥០​ក្បាល និង​ក្រួច​អ៉ឺ​ត​ងាប់​ចំនួន ១០​ក្បាល​។​

៣៖ អាហារ​ដ្ឋា​ន​សម្រស់​ម្លប់​ម៉ាក់​ប្រាង្គ​ថ្មី ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់​អ​ន្ស​ង​ស្រស់​ចំនួន ៣.៣​គីឡូក្រាម សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៥.៣​គីឡូក្រាម ចាប​ស្រូវ​ងាប់​ចំនួន ៨០​ក្បាល លលក​បាយ​ងាប់​ចំនួន ១០​ក្បាល និង​អណ្តើក​ស្រែ​ងាប់ ១​ក្បាល ស្មើនឹង ០.៨​គីឡូក្រាម​។​

​យ៉ាងណាក៏ដោយ​វត្ថុតាង​រិ​ប​អូស​បាន​ទាំងអស់​ត្រូវបាន​កម្លាំង​ជំនាញ​បំផ្លាញចោល​នៅ​ថ្នល់​ផងដែរ៕

 

ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន១១នាក់ថែមទៀត

ប៉េកាំង ៖ ចិនបានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន ១១ករណីថ្មីទៀត កាលពីពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ខណៈដែលកាលពីថ្ងៃសៅរ៍កន្លងទៅរកឃើញមានតែ០៣ករណីប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន CNA។

នៅក្នុងសេចក្ដីប្រកាសចេញផ្សាយនៅថ្ងៃចន្ទនេះ គណៈកម្មការជាតិសុខាភិបាលចិន ករណីឆ្លងថ្មីខាងលើទាំងអស់សុទ្ធតែជាករណីនាំចូលពីបរទេស ដោយក្នុងនោះមាន ១០ករណីត្រូវបានរកឃើញនៅក្នុងតំបន់ស្វយ័ត អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia) និងមួយករណីនៅខេត្ត ស៊ីឈួន (Sichuan)។

គណៈកម្មការខាងលើក៏បានរាយការណ៍ពីអ្នកឆ្លង COVID-19 មិនចេញរោគសញ្ញា ៤០ករណីថ្មីផងដែរ បើធៀបទៅនឹងពីថ្ងៃសៅរ៍ដែលមាន ៣៦ករណី។ គិតមកទល់នឹងពេលនេះ ចិនមានអ្នកឆ្លង COVID-19 ៨២,៩៨៥នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៧៨,២៦៨នាក់ (០៧នាក់ទើបចេញពីមន្ទីរពេទ្យ)៕

 

(Video) អាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបរថយន្តពីរគ្រឿងឃាត់មនុស្ស២នាក់និងផលិតផលជ្រូកជិត៩០០គីឡូក្រាម

 

បន្ទាយមានជ័យ ៖ ផលិតផលនៃសត្វជ្រូកខូចគុណភាពដែលឆ្លងដែនមកពីប្រទេសថៃចំនួនពីររថយន្តត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់បានកាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ខណៈដែលកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៥ចំនុចមុខផ្សារកណ្តាលស្ថិតក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេបញ្ជាការស្តីទីអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថាផលិតនៃសត្វជ្រូកដែលឃាត់បានមានស្លឹកត្រចៀក,ថ្លើម,ពោះវៀន,ក្រពះ និងខួរ សរុប១៦កេះស្មើរនឹង៨៤០គីឡូក្រាម។ជាមួយគ្នានោះ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតក៏បានឃាត់រក្សាទុករថយន្តដឹកជញ្ជូនពីរគ្រឿងនិងអ្នកបើកបរពីរនាក់ផងដែរ ដោយ១- រថយន្តម៉ាកតូយូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL.2355 បើកបរដោយឈ្មោះ រិទ្ធី យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញនិងទី២-រថយន្តម៉ាក ហាយឡេនដឺ ពណ៌តឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A.2728 បើកបរដោយឈ្មោះ វង្ស សុខម៉ានីន ហៅ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា ក៏បានបញ្ជាក់ផងដែរថា ក្រោយការឃាត់កម្លាំងអាវុធហត្ថក៏បានបញ្ជូនខ្លួនអ្នកបើកបររួមជាវត្ថុតាងផលិតផលជ្រូកទៅមន្ត្រីជំនាញពេទ្យសត្វដើម្បឺេពិនិត្យ។

លោក ហ៊ុយ ទូច ប្រធានផលិតកម្មនិងបសុព្យាបាលនៃមន្ទីរបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានអោយដឹងថា ផលិតផលនៃសត្វជ្រូកដែលខូចគុណភាពទាំងអស់នេះនឹងត្រូវអនុវត្តតាមវិធានពេទ្យសត្វ ដោយដុតកំទេចចោល ហើយចំពោះអ្នកបើកបរនិងវត្ថុតាងរថយន្ត នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

(video) រដ្ឋបាលខេត្តព្រះវិហារបដិសេធថា គ្មានការរំលោភដីធ្ហី ហើយក៏គ្មានមន្ត្រីណាពាក់ព័ន្ធរឿងនេះដែរ

ដោយ ៖ ​កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ អាជ្ញារធរខេត្តព្រះវិហារ នៅថ្ងៃសុក្រកន្លងមកនេះ បានធ្វើការបកស្រាយចំពោះ បណ្តាញផ្សព្វផ្សាយមួយចំនួននៅក្នុងខេត្ត ដែលបានចុះផ្សាយព៍ត៌មានលើសពីរការពិត ធ្វើអោយប៉ះពាល់ដល់អាជ្ញាធរថ្នាក់ស្រុក ក៍ដូចជាអាជ្ញារធរថ្នាក់ខេត្ត។

 

ជាក់ស្តែង នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ស៊ូ សិរី អភិបាលរង ដោយទទួុលបទបញ្ជារពីរសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចុះទៅដល់ទីតាំងដីម្ចាស់ការរ៉ាស់ហ្គាស យីហ៊ោ សូរសរ៉ាក់២ ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសាងសង់រំលោភយកដីចំនីអូរធ្វើជាកម្មសិទ្ធ នោះឃើញថាម្ចាស់ការរ៉ាស់ហ្គាស គាត់បានស្តាប់ ធ្វើតាមការណែនាំរបស់អាជ្ញារធរ នឹងស្របតាមច្បាប់របស់ភូមិបាលហើយ ដោយគាត់ បានកាត់រោងមួុយចំហៀង នៅឡើយតែអាច៍ដីនោះទេ ដែលគាត់ពុំទាន់បានកាយចេញ ដោយសារតែបញ្ហារកូវីដ គាត់រកអេស្ការវ៉ាទ័រកាយដែល តែរកពុំទាន់បាន បើសិនកាយ នឹងដៃ គឺមានការលំបាក ចឹងវាមិនពិតដូចការដែលមានបណ្តាញផ្សព្វផ្សាយមួុយចំនួុន បានចុះផ្សាយនោះទេ ។

ក្នុងនោះឯកឧត្តម ក៍បានសំនូមពរដល់ណ្តាញ ដែលបានចុះផ្សាយ សូមអញ្ជើញចុះមកយករូបភាព មើលសកម្មភាព ផ្ទាល់នឹងភ្នែកផង កុំយករូបភាពចាស់ៗយកមុខចុះផ្សាយដើម្បីបំភាន់ភ្នែកមហាជន.អោយមានការយល់ច្រឡំ នឹងមានការរិះគន់ដល់អាជ្ញារធរថ្នាក់ស្រុក នឹងថ្នាក់ខេត្ត៕

អូស្ត្រាលី​អំពាវនាវ​ឲ្យ​យុវជន​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​នៅពេល​បើក​ប្រទេស​ឡើងវិញ​

​អូស្ត្រាលី ៖ រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅ​ប្រទេស​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​ទើបតែ​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៣ ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ប៉ុន្មាន​មុន និង​បាន​ជំរុញ​ឲ្យ​មនុស្ស​វ័យក្មេង​ធ្វើតេស្ត​នៅពេលដែល​ខ្លួន​ត្រៀម​ប​ន្ថូ​រ​បន្ថយ​ការ​រឹតបន្តឹង​លើ​ហាង​ស្រា និង​ភោជនីយដ្ឋាន។​

​រដ្ឋ New South Wales (NSW) ដែល​រួមបញ្ចូល​ទាំង​ទីក្រុង​ស៊ីដនី​ជា​តំបន់​ដែលមាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជិត​ពាក់កណ្ដាល​នៃ​ករណី​ឆ្លង​ចំនួន ៧,១០០ ករណី​របស់​អូស្ត្រាលី ហើយ​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ហាង​ស្រា និង​ភោជនីយដ្ឋាន​ទទួលភ្ញៀវ​រហូតដល់ ៥០ នាក់​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា​តទៅ ។ ទន្ទឹម​នោះ​វា​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​ធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាជន​ឲ្យ​រក្សា​នូវ​វិធានការណ៍​គម្លាត​សង្គម និង​បង្កើន​ការធ្វើ​តេស្ត​ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​រលក​ទី​ពីរ ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រដ្ឋ NSW លោក Brad Hazzard បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ទូរទស្សន៍​ថា “​នៅពេល​យើង​ព្យាយាម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​យើង​បានរស់នៅ​អស់​រយៈពេល​ពីរ​ខែ​កន្ល​ង​មកនេះ​វា​ពិតជា​សំខាន់​ណាស់​ដែល​មនុស្ស​ឆ្ពោះទៅរក​ការធ្វើ​តេស្ត​ប្រសិនបើ​ពួកគេ​មាន​បញ្ហា​ផ្លូវដង្ហើម​តិចតួច​បំផុត​” ។ លោក​បាន​បន្ថែមថា “​នៅពេលដែល​យើង​កំពុង​បន្ធូរបន្ថយ​ការ​រឹតត្បិត​របស់​យើង​ជាពិសេស​នៅតាម​ក្លឹប និង​សណ្ឋាគារ​ជាដើម​យើង​ត្រូវការ​ផ្ញើ​នូវ​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ថា យុវជន​ទាំងនេះ​ត្រូវតែទៅ​ធ្វើតេស្តរ​កវី​រុស​” ។​

​រដ្ឋ NSW បាន​កត់ត្រា​ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន ៣,០៨៦ ករណី និង​បាន​កត់ត្រា​ជិត​ពាក់កណ្តាល​នៃ​ការស្លាប់​សរុប​របស់​ប្រទេស ខណៈដែល​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា​បាន​កើនឡើង​ពីមួយ​ទៅ ១០២ នាក់​កាលពី​ថ្ងៃ​សៅរ៍ ។ ចំណែក​រដ្ឋ​ជិតខាង Victoria ជា​កន្លែង​ដែលមាន​ការស្លាប់​ចុងក្រោយ​បាន​រាយការណ៍​ថា​មាន​ការឆ្លង​ថ្មី​ចំនួន ១០ ករណី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។​

​ចំនួន​នៃ​ការឆ្លង និង​ការស្លាប់​ទាប​បំផុត​នៃ​ជំងឺ COVID-19 របស់​អូស្ត្រាលី​ត្រូវបាន​គេ​ចាត់ទុកថា​ភាគច្រើន​ទៅនឹង​ការបិទ​ព្រំដែន​ជាតិ និង​រដ្ឋ និង​បទបញ្ជា​ការ​ស្នាក់​នៅផ្ទះ​នៅ​ទូទាំងប្រទេស ខណៈដែល​បច្ចុប្បន្ននេះ​មិនមាន​រដ្ឋ​ណាមួយ​ស្ថិតនៅក្រោម​ផែនការ​បី​ជំហាន​របស់​រដ្ឋាភិបាល​សហព័ន្ធ​នោះទេ ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥.៥លាននាក់ ស្លាប់ជាង ៣៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានឲ្យដឹងថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៤៩២,៨០១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៤៦,៤១៦នាក់ និងជាសះស្បើយឡើងវិញ ២,២៩៩,២៣៨នាក់។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៦៨៥,៥០៨នាក់ ស្លាប់ចំនួន ៩៩,២៨៦នាក់ និងជាសះស្បើយចំនួន ៤៥១,៥៩៥នាក់៕

 

គួរឱ្យសោកស្តាយ! សត្វទន្សោងឈ្មោលមួយក្បាលស្លាប់ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

ខេត្តឧត្តរមានជ័យ ៖ សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០នេះ។

លោកបានថ្លែងថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វ ទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ លោកបញ្ជាក់ថា សាកសពសត្វទ្សោងនេះនឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៧ព្រឹក។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនោតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់៕

 

ក្រសួងវប្បធម៌ប្រកាសឲ្យបើកដំណើរការសារមន្ទីរនានាឡើងវិញចាប់ពីថ្ងៃទី០១ ខែមិថុនា

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសឲ្យសារមន្ទីរនានាបើកដំណើរការជូនភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តទៅ តែត្រូវមានវិធានការអនាម័យដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19។

ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានផ្ញើលិខិតមួយ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្នើឱ្យមានការបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ ក្រោយអ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានជាសះស្បើយជាស្ថាពរ។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ៕

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥.៣លាននាក់ ស្លាប់ជិត ៣៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,២៩៧,៩៥៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៣៩,៤១៣នាក់ និងជាសះស្បើយឡើងវិញ ២,១៥០,៨១០នាក់។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៦៤៤,៨៤៨នាក់ ស្លាប់ចំនួន ៩៧,៦៣៥នាក់ និងជាសះស្បើយចំនួន ៣៩៧,៦៥៣នាក់៕

 

២២ថ្ងៃមកនេះមានយានយន្ត ៣៣៤០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យថ្មី

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល២២ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២២ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣៣៤០៤គ្រឿង ក្នុងនោះម៉ូតូ ២៤៤១៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨៩៨៧គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ឯកបានបន្តថា សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩លើក ស្លាប់៥នាក់ របួស១៩នាក់ (របួសធ្ងន់១០នាក់)។ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះដែរ មានយានយន្ត ១៣៩៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ៩៧០គ្រឿង ខណៈរថយន្តមានចំនួន ៤២៣គ្រឿង។ លោកបញ្ជាក់ថា បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសភ្លើងសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ និងស្រវឹង។

លោកបានបន្តថា រយៈពេល ២២ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ៕

 

កម្ពុជារកឃើញករណីជំងឺកូវីដ១៩ថ្មី ១ករណីទៀតលើស្ត្រីខ្មែរត្រឡប់មកពីអាមេរិក

ភ្នំពេញា ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ព្រលឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែលជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក។

ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩នោះ មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

ស្ត្រីរូបនេះ បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន។ ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅពេលនោះ។ គ្រូពេទ្យបានណែនាំឲ្យ​គាត់បន្តធ្វើចត្តាឡីស័កឲ្យ​គ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសាជាថ្មីម្ដងទៀត ដែលទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូម​បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះ ចំនួនអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប១២៤នាក់ ក្នុង​នោះព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន១២២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន០២នាក់ (ស្ត្រី០១នាក់ និងបុរស០១នាក់)៕

ធ្លាក់យន្តហោះប៉ាគីស្ថាន មនុស្សមួយយន្តហោះ១០៧នាក់ ស្លាប់ទាំងអស់

ការ៉ាជី ៖ គ្មាននរណាម្នាក់នៅរស់នោះឡើយ ក្រោយយន្តហោះរបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) មួយគ្រឿងប្រភេទ Airbus A320 ផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់ លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Sky News ផ្សាយនាយប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យអាកាសចរណ៍ PIA បានលើកឡើងថា នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា «មានបញ្ហាបច្ចេកទេសហើយ»។ អាកាសចរណ៍ប៉ាគីស្ថានខាងលើនេះ ទើបតែត្រូវបានរដ្ឋាភិបាលអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ប៉ុន្តែបែរជួបគ្រោះថ្នាក់ ដ៏អកុសលបែបនេះទៅវិញ៕

 

រកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត លើស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែលជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅថ្ងៃទី២៣ ខែឧសភានេះ។ 

ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩ មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទ ជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន។ ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅ ពេលនោះ។ គ្រូពេទ្យបានណែនាំឱ្យគាត់បន្តធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសាជាថ្មីម្ដងទៀត ដែលទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប១២៤នាក់ (ស្រី ៣៩នាក់ និងបុរស ៨៥នាក់) ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន០២នាក់ (ស្ត្រី០១នាក់ និងបុរស០១នាក់)។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារ ខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពី បុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងការពារកុំឱ្យមានរលកទីពីរនៃការចម្លងវីរុសនេះ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលបានផ្តល់ជាហូរហែររួចមកហើយ៕

 

(Video)ចលនាយុវជនកម្ពុជា១៥៧ខេត្តបន្ទាយមានជ័យបន្តការងារមនុស្សធម៌ដល់គ្រួសាររងគ្រោះនិងទីទ័លក្រ

បន្ទាយមានជ័យ ៖ ដោយមើលឃើញពីកង្វះខាតសម្រាប់ព្យាបាលកូនរលាក់ទឹកក្តៅនិងកង្វះខាតថែទាំកូនពិការ នៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យបានពាំនាំយកនូវអំណោយនិងថវិកាមួយចំនួនរបស់ឯកឧត្តម ម៉ឹង ពន្លក ទៅចែកជូនដើម្បីសម្រាលជីវភាព។

លោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ាណែត និងឯកឧត្តម ម៉ឹង ពន្លក សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបាននិងតែងតែរុករកជនក្រីក្រ ជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ កំព្រា ពិការ ស្ត្រីមេម៉ាយ គ្មានទីពឹង ដើម្បីផ្តល់ជំនួយទាំងស្បៀងអាហារ និងស្មារតី ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ខែឧសភានេះ កម្លាំងសមាគមន៍ចលនាយុវជន១៥៧យើងបាននាំយកអំណោយទៅចែកជូន គ្រួសារពលរដ្ឋជួបការលំបាកខាងលើនេះ ប្រព្រឹត្តទៅ នៅតាមទីតាំងផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ១គ្រួសារមេម៉ាយកូនតូចត្រូវ រលាកទឹកក្ដៅ គ្រួសារនាំកូនមកព្យាបាល៣គ្រួសារ និងគ្រួសារកម្មករសំណង់ដែលមានជីវភាពក្រលំបាក កូនពិការស្វិតដៃជើងពីកំណើតរស់ក្នុងបន្ទប់ជួល ។
លោក ជា សុវណ្ណធួន បានបញ្ជាក់ថា គ្រួសារទទួលបាននាំយកអំណោយមាន២គ្រួសារ ១.ឈ្មោះ យិន ស្រីនាង ភេទស្រីអាយុ៧ឆ្នាំ(រលាក់ទឹកក្តៅ) ២.ឈ្មោះ រ៉ា សុខជា ភេទស្រីអាយុ១០ឆ្នាំ(ពិការភាព)។ អំណោយ១គ្រួសារមាន ៖ អង្ករ១ការ៉ុងទំងន់ ២៥គីឡូក្រ -ទឹកស៊ីអ៊ីវ១យួរស្មើ៦ដប ទឹកត្រី១យួរស្មើ៦ដប -ត្រីខ១ដុំស្មើ៦កំប៉ុង -សាប៊ូ១កញ្ចប់ស្មើកន្លះគីឡូក្រាមមី១កេសធំ -ប្រេងឆារ១ដបស្មើ១លីត្រ -ស្កសរ១ថងស្មើ១គីឡូក្រាម -អំបិលអ៊ីយ៉ូត១គីឡូក្រាម -ទឹកសុទ្ធ៥យួរ -ថវិការចំនួន៤៤០.០០០រៀល។
ថ្លែងជាមួយអ្នកយកព័ត៌មាន លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា អនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ក៏ដូចជា តាម ផែនការប្រចាំឆ្នាំ២០២០ របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្ត បានពាំនាំ អំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាដើម្បីចែកជូនគ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងគ្រួសារ សំរាកព្យាបាលក្នុងមន្ទីរពេទ្យ ។
លោក ផូរ ស៊ីតាល់ បន្តថា ៖ ក្រៅពី អំណោយ និងថវិការដែលបានរៀបចំរួច សម្រាប់ ២គ្រួសារក្រុងសិរីសោភ័ណ ក្រុមកាងារដែលរួមមាន លោកផ្ទាល់ លោក អ៊ុង ស្រម៉ៅ ប្រធានទំនាក់ទំនង និងសាខាស្រុកក្រុង បានគៀងគរជួយឧបត្ថមថវិកាចំនួន ១៣៣ម៉ឺនរៀល ជូនដល់គ្រួសារនាំកូនមកព្យាបាលនៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ៣គ្រួសារ និងគ្រួសារចាស់ជរា១គ្រសារទៀតនៅផ្សារអូរអំបិល។
លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល រក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ មិនចេញក្រៅបើមិនចាំបាច់ បន្តឧបត្ថម្ភស្បៀង សង្គ្រោះដល់គ្រួសារជនក្រីក្ររងផល ប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ បំផុសជំរុញឱ្យធ្វើកសិកម្ម ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ៕